Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

ខេត្តសៀមរាប៖បើទោះបីជាមានការផ្សព្វផ្សាយ តាមសារព័ត៌មានជាច្រើន ជុំវិញ មានការលើកឡើងថា ក្រុមឈ្មួញដែលបានសិទ្ធិ ទៅកាយយកដី នៅតំបន់អភិរក្សត្រីពូជ បឹងពារាំង យកទៅលក់យកលុយចែកគ្នាជាមួយអ្នកពាក់ព័ន្ធ ហាក់មិនគោរពអនុវត្តតាមការណែនាំ របស់លិខិតរដ្ឋបាលខេត្តសៀមរាប រហូតមកដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ គេនៅមិនទាន់ឃើញអាជ្ញាធរមន្ទីរជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យនៅឡើយទេ។

ប្រភពច្បាស់ការណ៍បានអោយដឹងថា ជាច្រើនខែមកហើយ គេបានឃើញឈ្មួញពីរក្រុម នៅតែបន្តដណ្តើមគ្នា ជីកកាយដី បឹងធម្មជាតិ តំបន់អភិរក្សពូជត្រី បឹងពារាំង ដឹកលក់ក្នុង១ថ្ងៃៗ រាប់រយឡាន ក្រោមរូបភាពស្តារដើម្បីសង្គ្រោះត្រីពូជ។

បើទោះបីជាក្រុមឈ្មួញ សម្រុកជីកកាយដឹកយកដីលក់រាប់ខែឆ្នាំ ហើយត្រឹមតែប្រើពាក្យ (ស្តារបឹង) បែបនេះ គេហាក់មិនទាន់ឃើញមន្ត្រីជំនាញរូបណា បញ្ជាក់ពីការដឹកដី ពីបឹងពារាំងយកទៅលក់យកលុយទៅណានៅឡើយទេ។

ប្រភពបានបង្ហើបថា ប្រការដែលឈ្មួញ អាចកាយយកអាចម៍ដី ពីតំបន់ធម្មជាតិ បឹងពារាំង បានដោយលូនបែបនេះ គេមានការសង្ស័យថា ក្រុមឈ្មួញជាមួយអាជ្ញាធរជំនាញពាក់ព័ន្ធ មានការឃុបឃិតគ្នា  ក្នុងការចែកផលប្រយោជន៍ ទៅវិញទៅមក។

យោងតាមលិខិតរបស់សាលាខេត្តសៀមរាប ដែលចុះហត្ថលេខា ដោយ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា អនុញ្ញាតអោយជីកស្តារលើផ្ទៃ ដី ១០ហិកតា។ អាចម៍ដីដែលបានពីការជីកស្តារ មួយផ្នែកសម្រាប់ដោះស្រាយការជីកស្តារ ឯមួយផ្នែកទៀតសម្រាប់អភិវឌ្ឍន៍ តាមត្រូវការក្នុងមូលដ្ឋាន។ ករណីមិនអនុវត្តតាម នឹងត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពឈ្មួញក្នុងពេលបច្ចុប្បន្ន គេមិនបានឃើញអនុវត្តទៅតាមលិខិតរបស់សាលាខេត្តនោះទេ។

ដោយក្រុមឈ្មួញប្រឹងជីកយ៉ាងល្ហល្ហេវ និងដឹកដីយកទៅលក់យ៉ាងគគ្រឹកគគ្រែង បង្កភាពហុយប៉ះពាល់ ការរស់នៅដល់ពលរដ្ឋរៀងរាល់ថ្ងៃ និងថែមទាំងបំផ្លាញផ្លូវលំមួយចំនួនយ៉ាងធ្ងន់ធ្ងរថែមទៀត។

ករណីខាងលើនេះ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយ ឲ្យមានអំពើកាយដី បឹងធម្មជាតិយ៉ាងគគ្រឹកគគ្រេង ហើយមិនអនុវត្តតាមលិខិតរបស់សាលាខេត្តបែបនេះទេ។

លោក អ៉ឹង សោភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យរដ្ឋបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ ថា ពាក់ព័ន្ធនឹងគម្រោងស្តារ និងអភិរក្សនេះ មានការឯកភាពពីក្រសួងរួចហើយ។អ្នក ធ្វើពិបាក អ្នកថាស្រួលណាស់…. បន្ទាប់ពីស្តារមួយរយ:ពេល ជីវះចម្រះនឹងកើតឡើងវិញ។ ចំណែកលោក ឡេង លាភ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តសៀមរាប បានបញ្ជាក់ថា ការជីកស្តារនេះ មានការអនុញ្ញាតគ្រប់ស្ថាប័ន។ អាចសាក សួរទៅរដ្ឋបាលខេត្ត ដើម្បីច្បាស់ ព្រោះនេះជាគម្រោងរបស់ខេត្ត ។

ទោះជាបែបនេះ គេនៅមិនទាន់ដឹងថា តើចំណូលដែលបានពីការលក់អាចម៍ដី ដែលដឹកចេញពីបឹងពារាំង ណយ៉ាងគគ្រឹកគគ្រែង ក្នុង១ថ្ងៃៗរាប់សិបឡាននេះ ចូលដល់រដ្ឋ ដែរឬយ៉ាងណានោះទេ។

មន្ត្រីនៃសហគមន៍ក្នុងសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស មួយចំនួនបានបង្ហើបថា ចាប់តាំងពីមានការជីកស្តារដឹកដី ចេញពីបឹងពារាំង មិនមានភ្ញៀវចូលទៅទស្សនាទេសភាពព្រៃលិចទឹក ក៏ដូចជាហ្វូងសត្វស្លាប ក្នុងបឹងធម្មជាតិនេះទេ ខណ:ឆ្នាំកន្លងទៅមុនពេលជីកស្តារ មានភ្ញៀវទៅទស្សនាស្ទើតែរកកាណូតដឹកជូនមិនបាន។

ពួកគេក៏បានស្នើសុំអោយជំនាញពាក់ព័ន្ធ មេត្តាបើកការស៊ើបអង្កេត និងចុះទៅទប់ស្កាត់ជាបន្ទាន់ បើពុំដូច្នោះទេ ផ្លូវលំ និងដីបឹងធម្មជាតិ បឹងពារាំង ពិសេសដីល្បាប់ផ្នែកខាងលើ ដែលមានជីវ:ចម្រុះសម្រាប់ត្រីពងនិងកូន ត្រូវបំភ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃឈ្មួញពីរក្រុមនាពេលបច្ចុប្បន្នជាក់ជាមិនខាន។

សូមបញ្ជាក់ថា ព្រោះតែដណ្តើមប្រយោជន៍គ្នាពីបឹងពារាំង កាលពីដើមខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅ ឈ្មួញពីក្រុមបានវ៉ៃតប់គ្នាយ៉ាងសាហាវព្រៃផ្សៃ រហូតគម្រាមបញ្ចប់តំណែងប្រធានសហគមន៍បឹងពារាំងទៀតផង នៅចំណុចកុងត្រូល ផ្លូវចូលទៅកាន់បឹងពារាំង។ភ្លាមៗនោះមអាជ្ញាធរក៏ចុះទៅបិទ សកម្មភាពជីកស្តារបឹង បានត្រឹមមួយដង្ហើមចង្រិត ហើយក៏បន្តបើកឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២៣

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖សូមកូនស្រី ប៉ី ប៉ីលី ទុករឿងអតីតកាលមួយអន្លើ និងខិតខំរួមគ្នា ធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខរបស់ជាតិ និងការរីកចម្រើន ក្នុងគ្រួសារក៏ដូចជាសង្គមជាតិ។

ការលើកឡើងបែបនេះតាមរយ:ប្រព័ន្ធតេលេក្រាម នៅយប់ថ្ងៃសុក្រ បន្ទាប់ពីលោកស្រី ប៉ី ប៉ីលី និងស្វាមី បានចេញវីដេអូ សុំអភ័យទោសនិងសូមមកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា វិញ។

ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានប្រកាសថា៖ មុននេះបន្តិច ខ្ញុំបានទទួលវីដេអូ របស់កូនស្រី ប៉ី ប៉ីលី និងស្វាមី ដែលសុំអភ័យទោសនិងសូមមកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា វិញ។

តាមរយ:ប្រព័ន្ធតេលេក្រាម អមដោយវីដេអូនិងរូបថតរបស់ លោកស្រី ប៉ី ប៉ីលី ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា៖ ក្នុងវីដេអូនេះ កូនស្រីប៉ី ប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើន ដែលខ្ញុំនឹងបង្ហាញជូនតាមបណ្តាញសង្គមរបស់ខ្ញុំ។

ក្នុងនាម គណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ ទទួលយកតាមសំណើរ របស់ប៉ី ប៉ីលី និងស្វាមី ដើម្បីចូលរួមជីវភាព
នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២៣

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃសុក្រនេះថា សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ  និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពង្រលើ បានចាប់ឃាត់គោយន្តកន្រ្តៃ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចំណុចអូរបាក់ចិញ្ចៀន ភូមិ ស្រឡៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម បន្តថា ករណីនេះក្រុមជំនាញបាន
រឹបអូសឈើអារប្រភេទ ចំបក់ចំនួន ៦៣សន្លឹកស្មើ២,៥៦៨ ម៉ែត្រត្រីគុណ។ វត្ថុតាង ត្រូវបានរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២៣

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បញ្ជាដល់សមត្ថកិច្ចមូលដ្ឋានវែកមុខស្វែងរកឃាតករ ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បា​ប់និងបានបានចាត់ឲ្យនគរបាលជំនាញធ្វើជូនដំណឹងទៅកាន់សាច់ញាតិ ដែលបានបាត់សមាជិកគ្រួសារ មកមើលសាកសពផងដែរ។

ការដាក់បទបញ្ជានេះធ្វើឡើងក្រោយមានករណីឃាតកម្មលើនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យក​ទៅ​ដុត​បណ្តាល​ឲ្យ​សព​​​ឆេះខ្លោច ក្នុងចំការចេកមួយកន្លែង។

សូមជម្រាបថាកាល​ពី​វេលាម៉ោងប្រមាណ​ ៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យកមកដុត​បណ្ដាល​ឲ្យ​សពឆេះខ្លោច ក្នុងចំការចេកមួយកន្លែង ស្ថិត​នៅ​ភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​។ ករណីនេះសមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ឃាតករអាចសម្លាប់​ជនរងគ្រោះ​នៅទីតាំងផ្សេង ហើយយក​សព​មកទំលាក់​ និងដុតនៅទីតាំងខាងលើនេះ។

តាមការសន្និដ្ឋានជំហ៊ានបឋម សាកសពជាភេទស្រី អាយុប្រហែល២០ទៅ៣០ឆ្នាំ, សាកសពត្រូវភ្លើងឆេះប្រមាណ២៥% ដោយប្រើស្លឹកចេកដែលគរចោល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។, សាកសពមានសភាពហើមស្អុយសំលៀកបំពាក់ខ្មៅមានស្នាមរបួសនៅលើ ក ផ្នែកខាងមុខ, សាកសពត្រូវបានដឹកពីទីតាំងផ្សេងយកមកទំលាក់ដីព្រៃចំការចេកហើយដុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាល​ខេត្តកំពង់ចាម​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នៅថ្ងៃពុនេះ​​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការ​សាងសង់​ដំបួល​ផ្សារ​ និង​ជួប​សំណេះសំណាល​ ជាមួយអាជីវករ​ផ្សារ​ធំ​​ ក្រុងកំពង់ចាម​ ដេីម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​លក់ដូរ​ប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ​​​​ ។

គួរ​បញ្ជាក់ផងដែរ​ថា​ បន្ទាប់ពី​មើលឃើញ​នូវការលំបាករបស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់ អភិបាលខេត្ត រូបនេះ បានអនុញ្ញាត ឲ្យមន្ត្រីជំនាញសិក្សា និងរៀបចំការសាងសង់ដំបូលផ្សារផ្សារ​ធំ​ ក្នុង​ទំហំ​ប្រមាណ​ជាង​ ​៣០០០មែត្រការ៉េ ដែល​មាន​ជាង​ ៣០០តូប​លក់​ដូរ​ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ទាំងអាជីវករ និងបងប្អូនប្រជាពលរដ្ឋ​។

គួរ​បញ្ជាក់ថា​ ​ផ្សារ​ទាំង​៣ ក្នុង​ក្រុង​កំពង់ចាម​ គឺផ្សារ​ធំ​ ផ្សារ​បឹង​កុក​ និង​ផ្សារ​សាមគ្គី​ ត្រូវ​បាន​គ្រប់គ្រង ដោយគណៈអាជីវករផ្សារ​ ដែលបានបោះឆ្នោតជ្រើសរើស​ឡើង​ ដោយ​បងប្អូន​អាជីវករ​ អ្នក​លក់ដូរ​​ ក្នុង​ផ្សារ​នីមួយៗ​ដោយ​ផ្ទាល់​​នាពេល​កន្លងមក​។​ គេ​សង្កេត​ឃើញ​ថា​ ការ​គ្រប់​​​​​គ្រង​​​ផ្សារ​ មានសណ្តាប់ធ្នាប់ និង​អនាម័យ ហេីយ​ការទារថ្លៃភាស៊ីប្រកប​ដោយភាព​រីក​ចម្រើន​ ​​​និង​​​​​​អភិ​វឌ្ឍន៍ ដោយ​ចំណូលដែលបានមកពីការការប្រមូលភាស៊ី​ ត្រូវ​បាន​យក​ទៅជួសជុល កសាង រៀប​ចំ​សណ្តាប់​ធ្នាប់ ក្នុងផ្សារកាន់តែ​មាន​ភាព​ល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់​គណៈ​អាជីវករ​ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះ ទៅឲ្យគណៈអាជីវករ ដេីម្បី​យកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ​ ក្នុង​ការ​កសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានរកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ ប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី​។

ការរកឃើញធ្វើឡើង នៅថ្ងៃពុធនេះ ដឹកនាំ​ ដោយលោក​ ហែម ពុទ្ឋី នាយករងរដ្ឋបាលខេត្តសៀមរាប​ និងដោយមានការចូលរួម ពីក្រុមការងារតំណាងមន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្មសំណង់​ និងសុរិយាដី និងអាជ្ញាធរ ឃុំកន្ទួត អាជ្ញាធរស្រុកស្វាយលើ កងរាជអាវុធហត្ថ​ស្រុក​ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត រដ្ឋបាលព្រៃឈើបន្ទាយស្រីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សរុបប្រមាណចំនួន ២១នាក់។

លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា មន្ត្រីខាងលើបានចូលរួមចុះពិនិត្យទីតាំងដី ដែលបានឈូសឆាយ ក្នុងតំបន់ការពារត្រង់ចំណុចខាងកើតត្រពាំងបាញ់ខ្លា ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោក ម៉ុង ប៊ុនលីម បន្តថាក្រុមការងារបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែងឃើញថា ទីតាំងដីខាងលើនេះ ត្រូវបានកាប់ទន្រ្ទានឈូសឆាយដីព្រៃប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ចកិច្ចសិរីមុនី​។ ក្នុងនោះ ក្រុមការងារបានចុះកំណត់ព្រំប្រទល់និយាមការ សម្រាប់រៀបចំធ្វើផែនទីដី ឲ្យបានច្បាស់លាស់ ដើម្បីរៀបចំរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ខេត្តកំពង់ចាម​៖អភិបាលខេត្តំពង់ចាម​ លោក​ អ៊ុន​ ចាន់ដា​ បានថ្លែងថា ក្រៅ​ពី​ការ​អភិវឌ្ឍន៍​​​កសាងនូវ​ហេដ្ឋា រចនាសម្ព័ន្ធ អាជ្ញាធរ​យើង​បាន​យកចិត្តទុកដាក់​ គិតគូរចំពោះ​សុខភាព​ របស់​​បងប្អូនប្រជាពលរដ្ឋ​ តាម​រយៈ​ការ​ចុះពិនិត្យ​ ព្យាបាល​ជម្ងឺ​ ដោយ​ឥតគិតថ្លៃ ដល់​មូលដ្ឋាន​​​ ដើម្បីលើកកម្ពស់ ជីវភាព​រស់នៅ​ឲ្យកាន់តែប្រសើរឡើង​បន្ថែមទៀត​ ពោលគឺ​គិតគូរ​ទាំង​សុខភាព​ផ្លូវ​កាយ​ និង​សុខភាព​ផ្លូវ​ចិត្ត​ផង​ដែរ​។

លោកថ្លែង​បែបនេះ​ក្នុង​ឱកាសដឹកនាំ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះពិនិត្យ​ ​ព្យាបាល​ជម្ងឺ​ដោយ​ឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ និង​ព្រះ​មន្រ្តី​សង្ឃ​ នៅ​វត្ត​ជោតនារាមបឹងកុក ស្ថិត​ក្នុង​សង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​ នៅថ្ងៃ​ពុធនេះ។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ សាខា​សមាគម​សិស្ស​ និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ខេត្តកំពង់ចាម​ សរុប​ចំនួន​២៨នាក់​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ឯកឧត្តម​ ហ៊ុន​ ម៉ានិត​​ បាន​ចុះ​ពិនិត្យ​ ព្យាបាល​ជម្ងឺ​​ដោយ​ឥតគិតថ្លៃជូន​ប្រជាពលរដ្ឋ​​ ដេីម្បី​ជាការ​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​ របស់​បងប្អូន​ នៅ​ពេល​ដែល​មាន​ជម្ងឺ​ឈឺថ្កាត់​ ដោយមិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ និង​ឃ្លីនីច​​​ឯកជន​ ពោលគឺការ​ពិនិត្យ​ព្យាបាលដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ​អ្វី​ឡេីយ។

អភិបាលខេត្ត​បាន​បន្ត​ថា​ សកម្មភាពទាំងនេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិយេីង​ មានស្ថេរភាព និងសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចហ៊ុន សែន​ ក្នុងការដឹកនាំប្រទេសជាតិ​ ឲ្យមានការ​អភិវឌ្ឍន៍​រីកចំរើន​ ឥតឈប់ឈរ​ តាម​រយៈ​ការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ​ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ រួមគ្នាថែរក្សា សុខសន្តិភាព និងស្ថេរភាពគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ឲ្យបានគង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍន៍​ ជាពិសេស​ការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

លោក អ៊ុន​ ចាន់ដា​ ក៏បាន​លេីកឡេីង​ថា​ យេីង​បាន​ជម្រុញ​ការ​ស្ថាបនា​ផ្លូវ​ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ភ្លៀង​ជាច្រើន​ខ្សែ​ក្នុង​សង្កាត់​បឹងកុក​ ក្នុង​នោះ​មាន​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ និង​ប្រព័ន្ធ​លូ​ ​នៅ​ភូមិ​បឹងកុក​២​ ព្រមទាំង​​ការ​ស្ថាបនា​ផ្លូវ​បេតុង​អាមេ​ជាច្រើន​កំណាត់​ នៅ​ភូមិ​ថ្មគោល​ និង​ភូមិ​ឡឥដ្ឋ​ ​ជាពិសេស​គឺ​ ផ្លូវ​ចូល​វត្ត​បឹងកុក​ ដែល​កំពុង​ស្ថាបនា​ផងដែរ​​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕SRP សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Mahyeldi Ansharullah អភិបាលខេត្ត សូម៉ាត្រាខាងលិច នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម Mahyeldi Ansharullah បានគោរពសម្ដែងនៅការអរគុណជូនចំពោះសម្ដេចតេជោ ដែលបានយល់ព្រមទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកមនុស្សាស្ត្រ ពីរសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាង។

ឯកឧត្តមបានមានប្រសាសន៍ថា សាកលវិទ្យាល័យជាតិប៉ាដាង ពិតជាមានកិត្តិយសណាស់ ហើយបានគោរពជម្រាបជូន សម្ដេចតេជោថា សាកលវិទ្យាល័យជាតិប៉ាដាង រហូតមកដល់ពេលនេះ ទើបជូនសញ្ញាបត្របណ្ឌិតកិត្តិយសដល់ឥស្សរជនជាន់ខ្ពស់ចំនួន៤នាក់តែប៉ុណ្ណោះ ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំកំពូល ឆ្លងកាត់បទពិសោធន៍ និងចូលរួមចំណែកយ៉ាងធំធេង មិនត្រឹមតែនៅក្នុងសង្គមជាតិទេ ប៉ុន្តែនៅក្នុងពិភពលោកផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម Mahyeldi Ansharullah បានសុំគោរពអញ្ជើញសម្ដេចតេជោ ដើម្បីទៅធ្វើបាឋកថា នៅសាកលវិទ្យាល័យជាតិប៉ាដាង ដែលមាននិស្សិតប្រមាណ៣ពាន់នាក់ នៅចាំស្ដាប់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Mahyeldi Ansharullah ហើយបានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យជាតិប៉ាដាងដ៏ល្បីល្បាញ។

សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ថានឹងពិនិត្យមើលកម្មវិធីជាក់ស្ដែង ដើម្បីទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងប្រជាជននៃប្រទេសទាំងពីរផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យប្រតិភូអង្គការពុទ្ធសាសនិក ពិភពលោក ដឹកនាំដោយឯកឧត្ដម Phallop Thaiarry ជាប្រធានអង្គការពុទ្ធសាសនិកពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅរសៀលថ្ងៃអង្គារម្សិលមិញ។

ឯកឧត្ដម Phallop Thaiarry បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានផ្ដល់គោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» ជូនដល់សម្ដេចតេជោព្រោះថា សម្ដេចតេជោ បានចូលរួមចំណែកយ៉ាងច្រើន ក្នុងការស្វែងរកសន្តិភាព ការអភិវឌ្ឍ ការធ្វើឲ្យសាសនា បានរស់ឡើងវិញនៅកម្ពុជា និងការធ្វើសុខដុមនីយកម្មសាសនា ដែលជាការងារបម្រើមិនត្រឹមតែកម្ពុជាទេ ប៉ុន្តែបម្រើឲ្យមនុស្សជាតិ ដែលកិច្ចការនេះ ចាំបាច់ត្រូវកត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រតាមរយៈគោរពជូនសម្ដេចតេជោនូវគោរមងានេះ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា ការទទួលបានគោរមងារនេះ គឺជាកិត្តិយសណាស់ ហើយក៏ជាមោទនភាពណាស់ដែរ។ សម្ដេចតេជោ នឹងខិតខំថែមទៀតដើម្បីលើកស្ទួយវិស័យសាសនាផង និងធ្វើសុខដុមនីយកម្មសាសនាផងមិនត្រឹមតែរវាងព្រះពុទ្ធសាសនាទេ ប៉ុន្តែរវាងសាសនាខុសគ្នាផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២៣

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់។

ឯកឧត្តម ទីមីលស៊ីណា បានគោរពសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ក្នុងឱកាសដែលសម្ដេច បានទទួលគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក។

ឯកឧត្តម បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជាកាលពី ៦ខែមុន ហើយឯកឧត្តមមានសេចក្ដីរីករាយណាស់ ដែលបានមកកាន់កម្ពុជាសារជាថ្មី ដើម្បីពង្រីកពង្រឹងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យវប្បធម៌ ទេសចរណ៍ វិនិយោគ និងជាពិសេស លើវិស័យដែលប្រទេសទាំងពីរ បានចុះហត្ថលេខាព្រមព្រៀងគ្នាហើយ។

ឯកឧត្តម បានសម្ដែងនៅជំនឿជឿជាក់ថា ឈរលើមូលដ្ឋានដែលប្រទេសទាំងពីរ មានភាពដូចគ្នា ជាពិសេសលើវិស័យព្រះពុទ្ធសាសនា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

នៅវិមានសន្តិភាព នៅរសៀលថ្ងៃអង្គាម្សិលមិញសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមប្រធានរដ្ឋសភានេប៉ាល់ ដែលបានមកចូលរួមក្នុងពិធីទទួលគោរមងាកិត្តិយស «ពុទ្ធមាមកាភិបាល» និងការសម្ដែងនូវការអបអរសាទរជូនសម្ដេច។

សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួលគោរមងាខ្ពស់បំផុត ទាក់ទងនឹងព្រះពុទ្ធសាសនា ហើយក៏ជាមោទនភាពណាស់ដែរ ដែលសម្ដេចធ្លាប់ជាក្មេងវត្ត ហើយពេលនេះ ត្រូវបានទទួលស្គាល់ ជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនា។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានឯកភាពជាមួយនឹងឯកឧត្តមប្រធានរដ្ឋសភា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈជំរុញការអនុវត្តលើវិស័យទាំងឡាយ ដែលបានព្រមព្រៀងគ្នាហើយ ដោយឈរលើមូលដ្ឋាន ដែលប្រទេសទាំងពីរមានដូចគ្នានោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២៣

សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងផលិតផល ចេញពីអំពិលទុំ ដ៏ធំមួយកន្លែងនៅក្រុងសៀមរាប ដោយស្ងាត់ៗ កាលពីចុងខែមេសា។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅក្បែរភោជនីយដ្ឋានអង្គាដី ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

មន្ត្រីជំនាញនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្តិ៍ តាមទូរស័ព្ទថា ពិតជាមានករណីចុះបង្ក្រាបទីតាំងផលិតផលនោះប្រាកដមែន នៅចំណុចខាងលើ ប៉ុន្តែកម្លាំងនគរបាលជំនាញខេត្តសៀមរាប គ្រាន់តែសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយមកពីក្រសួង តែប៉ុណ្ណោះ។

មន្ត្រីនគរបាលរូបនោះបានបន្តថា ការបង្ក្រាប គឺគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានពន្លៀត ការងារមកពីខេត្តឧត្តរមានជ័យ ហើយនីតិវិធីគឺ នៅគណៈកម្មការបង្ក្រាប ជាអ្នកសម្រេច ហើយទីតាំងនោះ អាចមានច្បាប់ប៉ុន្តែខ្វះឯកសារមួយចំនួនពីសុខាភិបាល។ ហើយការផលិត អាចឡេឬស្កាប់ផងដែរ។

យោងតាមប្រភពពីមន្ត្រីនគរបាលខេត្តសៀមរាប មួយរូបទៀតបានបញ្ជាក់ថា៖ ពិតជាមានករណីកើតឡើងមែន៖
-កំពុងឃាត់ទុកវត្ថុតាង បណ្តោះអាសន្ន នៅទីតាំងបង្រ្កាប
– សមត្ថកិច្ចខេត្តចុះបង្រ្កាប ដោយគ្មានរបាយការណ៍ ( សម្ងាត់) គេលាក់ការណ៍។

បើតាមប្រភពបានអោយដឹងថា ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ មានអំពិលទុំជាច្រើនគីឡូក្រាម ប៉ុន្តែគេនៅពុំទាន់ដឹងថាការយកអំពិលទុំនោះច្នៃជាផលិតផលអ្វីពិតប្រាកដឡើយ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការកាភ្លឺ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីធ្វើការអត្ថាធិប្បាយបន្ថែមនៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page164 Page165 Page166 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×