ខេត្តសៀមរាប៖តាមរយ:លេខទូរស័ព្ទ0884499995 ដែលបានទូរស័ព្ទមកអង្គភាពសៀមរាប ប៉ុស្ដិ៍ ដោយអះអាងថា ជាម្ចាស់ប៊ូហ្វេ ស្រីខួច ប្រតិកម្មសួររកអ្នកផ្ដល់ព័ត៌មានឲ្យសៀមរាប ប៉ុស្ដិ៍ផ្សាយ ពីហាងប៊ូហ្វេរបស់គេ។ ម្ចាស់លេខថា ការផ្សាយជារឿងមិនពិត។
សូមជម្រាបថាមានពលរដ្ឋជាង១០នាក់ នៅសៀមរាបបានពុលអាហារ ក្រោយពីបានចូលទៅហូបហាង អាហារប៊ូហ្វេ របស់ប៊ូហ្វេ ស្រីខួច។
ពលរដ្ឋដែលចូលទៅហូប អាហារ ប៊ូហ្វេ ស្រីខួច
គឺនៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ក្នុងក្រុងសៀមរាប តាមផ្លូវបេតុងថ្មីក្បែរផ្សារញ៉ែ។
ការពុលអាហារ របស់ពលររដ្ឋ មានអាការរ:ឈឺពោះរាគ ក្អួត ចង្អោរ ហើយករណីនេះ មនុស្សចំនួន៣នាក់ មានអាការៈ ធ្ងន់ ហើយត្រូវបានគេជួយសង្គ្រោះយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ចំណែក១០នាក់ទៀតរាងស្រាលបានសម្រាកនៅតាមផ្ទះ។ ករណីការពុលនេះមន្ទីរពេទ្យក៏បានចេញលិខិតបញ្ជាក់ថាពុលអាហារផងដែរ។
ក្រុមពលរដ្ឋបានប្រាប់អង្គភាពសៀមរាប ប៉ុស្តិ៍ ថា ពួកគាត់បាននាំគ្នាទៅហូបប៊ូហ្វេ ស្រីខួច ខាងលើ ក្រោយពីទទួលទានរួចក៏ មានអាការរ:ឈឺពោះរាគ ក្អួត ចង្អោរតែម្ដង មានតែក្មេងទាំងចាស់ ដោយត្រូវចំណាយលើការព្យាបាលអស់រាប់រយដុល្លារ។
ជុំវិញករណីនេះ អ្នកគ្រប់គ្រងហាងប៊ូហ្វេ ប៊ូហ្វេ ស្រីខួច បញ្ជាក់ប្រាប់សៀមរាប ប៉ុស្ដិ៍ថា ការពុលរបស់អតិថិជន អាចមកពីពួកគាត់ ហូបខុសបច្ចេកទេស ប្រសិនជាអាហារប៊ុហ្វេ របស់លោក មានជាតិពុលនោះ ដូច្នេះមនុស្សរាប់រយនាក់ ដែលបានមកហូប នៅទីនោះ ក៏មានអាការៈពុលដែរ។ មិនមែនពុលមួយក្រុមនោះទេ ជួនកាលគាត់អាចហូបអ្វីពីក្រៅមកក៏ថាបាន។ព
ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងប៊ូហ្វេ ស្រីខួចផង ជៀសវាងមានអតិថិជនពុលថែមទៀត៕ដោយនាគខៀវ


ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់សារជាថ្មីតាមប្រព័ន្ធតេឡេក្រាមថា៖ ល្ងាចម្សិលម៉ិញ ខ្ញុំបានបង្ហោះសារមួយដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថាក្រុមនេះបាន ប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោកធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រី ហើយពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជាតាមទឹកដីថៃ។ ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita ជិត២ខែមកហើយតាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។