Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងថាដើម្បីឱ្យការប្រារព្ធពិធី សម្រាកសៀមរាបប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក រដ្ឋបាលខេត្តសូមធ្វើការបិទចរាចរណ៍មួយចំនួនក្នុងក្រុងសៀមរាបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាផ្លូវមួយចំនួនដូចជា ៖
-ពិធីតាំងពិពណ៌នឹងបិទចរាចរណ៍ពីម៉ោង ០៨:០០នាទី-២១:០០នាទី
-កម្មវិធីជិះកង់កំសាន្ត ផ្សារទឹកនឹងបិទចរាចរណ៍ពីម៉ោង០៩:០០នាទី-២១:០០នាទី
-ផ្លូវមុខវត្តដំណាក់នឹងបិទចរាចរណ៍ពីម៉ោង១២:០០នាទី-២១:០០នាទី
-ផាប់ស្ទ្រីត (PUB STREET) នឹងបិទចរាចរណ៍ពីម៉ោង១៨:០០នាទី-២៤:០០នាទីសូមពិនិត្យផ្លូវដែលបានបិទចរាចរណ៍ដូចមានក្នុងផែនទីខាងក្រោម៖

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម​៖ខ្មោច​នាវា​ចម្បាំង​មួយគ្រឿង រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម។ ករណីនេះគេសង្ស័យថាជាសំណល់ពីសម័យសង្គមរាស្ត្រនិយម​។
សុំបញ្ជាក់ថានៅថ្ងៃទី១២ខែសីហាឆ្នាំ​ព្រឹកមិញនេះ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូត​គ្រាប់​យុទ្ធភ័ណ​ទាំងអស់​ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​។
លោក​អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់អាយុជីវិតបានគ្រប់ពេល។
ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​ ​​គ្រាប់​យុទ្ធភ័ណ​ទាំងនោះ​ ​រួចរាល់​ហើយ​ទេីប​យេីង​ចូល​ទៅ​បាន។
គួរ​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ក្រុម​ហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍​ ​បាន​បូមយក​ខ្សាច់​នៅ​តំបន់​នោះ​ ហើយ​ដឹក​យក​ទៅ​ដល់​រាជធានី​ភ្នំពេញ​ ទេីប​ប្រទះ​ឃើញ​គ្រាប់​ ចំនួន​៣ប្រភេទ​ គឺមាន​ ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ចំនួន១គ្រាប់​។ អាជ្ញាធរមូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដែល​មាន​មន្ត្រីស៊ីម៉ាក់​ និង​ក្រុមជំនាញមុជទឹក​ ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង​ មកមុជទឹកពិនិត្យទីតាំងបូមខ្សច់​នោះ​ លទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា​ចម្បាំង​)​ មួយគ្រឿង​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ធំ៖ លោក ឡង់ គីសឹង អភិបាលស្រុកសណ្ដាន់ នៅថ្ងៃទី ១២ ខែ សីហាព្រឹកមិញ បានដឹកនាំកម្លាំងនគរបាល ស្រុកសណ្ដាន់ ចុះរុះរើទីតាំងបនល្បែងស៊ីសងខុសច្បាប់ មួយកន្លែង ត្រូវបានរុះរើបំផ្លាញចោល។

សូមបញ្ជាក់ថាទីតាំងល្បែងសុីសងខាងលើស្ថិតក្នុង ចំការស្វាយចន្ទី មួយកន្លែង នៅភូមិ អូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១១ខែសីហាម្សិលមិញអញ្ជើញចុះពិនិត្យការដាំដើមឈើ (ប្រភេទឈើប្រណិត) នៅតាមសួនច្បារសាធារណៈក្នុងក្រុងកំពង់ចាម។គួរបញ្ជាក់ថា ដើម្បីចូលរួមកែលម្អសោភណភាពទីក្រុង បង្កើតជាតំបន់បៃតង ឲ្យសាកសមនឹងជ័យលាភីរំដួល៣ទង ដែលខេត្តកំពង់ចាមទទួលបានក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាដើម្បីជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅលើទឹកដីនៃដងទន្លេមេគង្គ លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំដាំដើមឈើប្រណិតប្រភេទធ្នង់ ប្រមាណ១០០ដើម នៅតាមសួនច្បារផ្លូវព្រះមុនីវង្ស និងសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។ ជាមួយគ្នានេះ លោក បានណែនាំដល់មន្ត្រីជំនាញ ពាក់ព័ន្ធចូលរួមថែរក្សា ដើមឈើដែលបានដាំផងដែរ៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងថាគ្រូបង្រៀនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦និងព្រឹក ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នៅភូមិកញ្ចន់រុន ភូមិប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
អាជ្ញាធរបន្តថាករណីនេះបង្កឡើងដោយខ្លួនឯង ជនរងគ្រោះមាន ឈ្មោះឡុក ក្រូច ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ គ្រូបង្រៀន។ រស់នៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិនខេត្តសៀមរាប។

បើតាមសមត្ថកិច្ចមូលហេតុគឺជនរងគ្រោះ បើកម៉ូតូធ្លាក់ក្នុងលូទឹក បណ្ដាលឲ្យស្លាប់តែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះ និងម៉ូតូប្រគល់អោយ ក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាង ៣០គ្រួសារនៅតំបន់ទំនប់តាសេក ភូមិតាសេក ឃុំកោះរកា ស្រុកកំពង់សៀម​ ​នៅព្រឹកថ្ងៃទី១១ ខែសីហាម្សិលមិញ
លោក​​ អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ បានបញ្ជាដល់មន្ត្រីពាក់ព័ន្ធរួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់
ចេញពីក្រុងកំពង់ចាម និងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផងដែរ។

លោក​អភិបាលខេត្ត​ ក៏បាន​លេីក​ឡើង​ដែរ​ថា​ ផ្ទៃបឹងធម្មជាតិ មានប្រយោជន៍ក្នុងការរំដោះទឹកជំនន់ ហើយក៏ជាផ្លូវ នាំទឹកចូលទៅកាន់តំបន់ទំនាប ដើម្បីឱ្យប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មរបស់ពួកគាត់។ ដូច្នេះ​មន្ត្រីជំនាញពាក់ព័ន្ធ​ ត្រូវចុះសិក្សា និងកំណត់ព្រំឲ្យបានត្រឹមត្រូវ ចៀសវាងមានអ្នកឆ្លៀតឱកាសចាក់ដីលុបបឹងយកធ្វើកម្មសិទ្ធិរបស់ខ្លួន។
ទាក់ទិនទៅនឹងដំណោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋ៣៤គ្រួសារ នៅតំបន់ទំនប់តាសេក លោកអភិបាលខេត្ត ក៏បានចាត់តាំង​លោក កែវ នាឬទ្ធិ អភិបាល​រង​ខេត្ត​ ដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សិន ដើម្បីរៀបចំរបាយការណ៍ និងធ្វើការប្រជុំដោះស្រាយលើបញ្ហានោះ នៅពេលក្រោយទៀត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនពីបទកាន់កាប់អាវុធដោយខុសច្បាប់។

លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបង បានអោយដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១៣និង៤០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី២៣ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណ:ដែលជន សង្ស័យកាន់កាប់អា វុធខ្លីមួយដេីមម៉ាក K59 និងគ្រាប់ចំនួន០៦ គ្រាប់ ដោយខុសច្បាប់និងកំពុងស្វែងរកការធ្វេីស កម្មភាព(ជួញដូរ) អាវុធ មួយដេីមនេះ។

ជនសង្ស័យឈ្មោះ សែម សុគន្ធា ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចក្រុមទី២៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកប្រធានការិយាល័យបានបញ្ជាក់ថា ជនសង្ស័យខាងលេីគឺជាមុខសញ្ញាដែលស្ថិតក្នុងការតាមដាន របស់សមត្ថកិច្ចផងដែរ ហេីយ ក្នុងពេលធ្វេីការសា កសួរ ជនសង្ស័យបានឆ្លេីយសារភាពថា អា វុធខ្លីមួយដេីមនេះ គេបានធ្វេីសក ម្មភាព(លួច)យកបាន នា ពេលកន្លមក។

ក្រោយសាកសួរបញ្ជូនខ្លួនរួមនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនៅ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូនដែលបានទទួលមរណភាព នៅវេលាម៉ោង ២:១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យទក្ខិណានុប្បទានគឺរៀបចំធ្វើឡើងនៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃនេះ គឺមានការជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារបស់សម្តេចទាំងទ្វេ បន្ទាប់មកមានពិធ៏ថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តសម្តេចព្រះរាជគណៈចំនួន ១២អង្គចម្រើនព្រះបរិត្ត និងនិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ប្រទានព្រះសទ្ធម្មវិសេសទេសនា។

នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា វេលាម៉ោង ៨:៣០ ព្រឹកស្អែកនេះ នឹងមានពិធីថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យសមាទានសីល បន្ទាប់មកសម្តេចព្រះរាជាគណៈចំនួន ១២អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម និងប្រគេនសម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ ពហូទេវាឆ្លង បត្តិទានគាថា។ បន្ទាប់ពីនោះនឹងមានការយាង និងនិមន្តសម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ បិណ្ឌបាត្រ ជាកិច្ចបង្ហើយបុណ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងបនល្បែងជល់មាន់និងអាប៉ោងមួយកន្លែងបានបើកលេងយ៉ាងអនាធិបតេយ្យ។ ការដែលមានបនល្បែងបែបនេះមិនទាន់ឃើញត្រូវបានអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបឥឡូវទេ។
តាមសេចក្ដីរាយការណ៍បញ្ជាក់ថាទីតាំងបនល្បែងខាងលើនៅចំណុចផ្លូវចូល​ព្រះ​អាទិត្យ​ ភូមិ​99 ឃុំមានរិទ្ធ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលក្រុងសៀមរាប សូមធ្វើការអំពាវនាវដោយទទូច​ ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប​ អោយបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតជាពិសេសរាល់ពេល​ ចតម៉ូតូទុកនៅតាមទីសាធារណ:។ អធិការនគរបាលថាសូមធ្វើការចាក់សោរកងឬច្រវ៉ាក់ និងបិទសន្ទះសោរ អោយបានត្រឹមត្រូវ ដើម្បីរក្សាសុវត្តិភាពចៀសវាង មានការធ្វេសប្រហែស ផ្តល់ឱកាសអោយជនសង្ស័យ ងាយស្រួលធ្វើសកម្មភាពលួច។
អធិការនគរបាលក្រុងសៀមរាបបញ្ជាក់នៅថ្ងៃទី១១ខែសីហាឆ្មាំ២០២០នេះថាគិតចាប់ ពីខែមករា ដល់ខែ កក្កដា ឆ្នាំ២០២០នេះ​ កម្លាំងនគរបាល​ ចំណុះអោយ​ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការ​ស្រាវជ្រាវ​ បង្ក្រាប​ និងឃាត់បានមុខសញ្ញាជនសង្ស័យ​ ពាក់ព័ន្ធករណីអំពើលួច​ម៉ូតូ និងលួចកាច់សោរកយកម៉ូតូមានស្ថានទម្ងន់ទោស បានសរុបចំនួន១១ នាក់ ស្រី០១(ពាក់ព័ន្ទអំពើសមគំនិត) ក្នុងនោះដកហូតម៉ូតូ បានចំនួន១៦គ្រឿង ដោយម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព២គ្រឿង និងម៉ូតូរបស់ជនរងគ្រោះ មានចំនួន១៤គ្រឿង។ ជជាមួយគ្នានេះនគរបាលបានធ្វើការប្រគល់ទទួលជូនជនរងគ្រោះយកទៅប្រើប្រាស់វិញបានចំនួន​១៤គ្រឿងផងដែរ។

ដោយឡែក​បក្ខពួករបស់ជនសង្ស័យ ខាងលើបានកំណត់អត្តសញ្ញាណ ដើម្បីធ្វើការស្វែងរកចាប់ខ្លួនជាបន្តបន្ទាប់ទៀត។

បើតាមនគរបាលថាទោះបីជាជនសង្ស័យពាក់ព័ន្ធ​នឹង​ករណីនេះទាំង​ ត្រូវបានធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលការផ្តន្ទាទោស​តាមផ្លូវច្បាប់​ ជាបន្តបន្ទាប់យ៉ាងណាក្តី​ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាដើមឈើគ្រញូងមួយដើមដែលដុះនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់អត្តសញ្ញាណរួចកាត់យកបាត់ដោយសុវត្ថិភាព។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់កោកចក ក្រុងសៀមរាប។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថាស្តីពីការចុះត្រួតពិនិត្យករណីកាប់ឈើគ្រញូង។ ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជនមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។
បើយោងតាមរបាយការណ៍ដដែលបញ្ជាក់ថាករណីនេះក្រុមការងារនឹងបន្តស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមរំលឹកថាកាលនៅវលាម៉ោង១៤និង០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុច
ព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់ សង្កាត់នគរធំក្រុងសៀមរាប មានជនសង្ស័យពុំស្គាល់មុខបានលួចកាប់ឈេីគ្រញូងអស់ចំនួន៤ដេីម ផងដែរ។
ទោះយ៉ាងណាពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាបន្តបន្ទាប់ បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរជាតិអប្សរាចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ ខណៈនៅក្នុងតំបន់ឧទ្យានអង្គរគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានកម្លាំងការពារយ៉ាងរឹងតឹងពីសំណាក់មន្ត្រីអាជ្ញាធរជាតិអប្សរា សូម្បីប្រជាពលរដ្ឋជួសជុលលំនៅដ្ឋានបន្តិចបន្តួចត្រូវបានកម្លាំងរបស់អាជ្ញាធរជាតិអប្សរាចុះទៅដល់ភ្លាមនឹងវាកម្ទេចចោលទៀតផង។
ជាការកត់សម្គាល់បើទោះបីជានៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់យ៉ាងណាក៏ដោយក៏ប៉ុន្តែគេសង្កេតឃើញនៅក្នុងតំបន់រមណីយដ្ឋានឧទ្យានអង្គរ មានផ្ទះសាងសង់ជាច្រើនផងដែរ មិនដឹងថាមានលិខិតអនុញាតឬយ៉ាងណានោះទេ។
ជុំវិញករណីនេះមជ្ឈដ្ឋាននានាកំពុងរង់ចាំមើលអាជ្ញាធរជាតិអប្សរាតើអាចមានសមត្ថភាពចាប់ជនសង្ស័យដែលលួចកាប់ឈើគ្រញូងបានដែរឬយ៉ាងណា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ភ្នំពេញ៖ស្នងការនគរបាលចំនួន០៤ខេត្ត ត្រូវបានតែងតាំង ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើនឹងអនុរដ្ឋលេខាធិការ បន្ទាប់ពីបានត្រូវចូលនិវត្តន៍។នេះបើយោងតាមព្រះរាជក្រឹត្តដែលបានចុះថ្ងៃទី១០ខែសីហាឆ្នាំ២០២០។

ស្នងការទាំង០៤រូបរួមមាន៖ទី១លោកបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ

ទី២លោកអ៊ុច សុខុន ស្នងការខេត្តបាត់ដំបង

ទី៣លោកអាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ

ទី៤លោកសារុន ចាន់ធី ស្នងការខេត្តពោធិ៍សាត់។

ទោះយ៉ាងណាគេនៅមិនទាន់ឃើញសេចក្ដីប្រកាសតែងតាំងឈ្មោះដែលត្រូវបានឡើងជាស្នងការសម្រាប់ទាំង៤ខេត្តជំនួសស្នងការដែលបានចូលនិវត្តន៍នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page559 Page560 Page561 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×