ខេត្តសៀមរាប៖ក្នុងនាមតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងអំពីតួនាទី និងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងនីតិវិធីរួមសម្រាប់អនុវត្តប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក.) នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តបានមានប្រសាសន៍ថា៖ បច្ចុប្បន្នពិភពលោកកំពុងទទួលរងនូវការប្រែប្រួលអាកាសធាតុ គួរឱ្យកត់សម្គាល់ ដែលជាបញ្ហាប្រឈមជាសកល ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមនេះ ដែលប្រទេសទូទាំងពិភពលោកបានចាត់វិធានការ ក្នុងការទប់ស្កាត់ គ្រោះមហន្តរាយនានាដែលកើតឡើង អំពីការប្រែប្រួលអាកាសធាតុនេះ។
លោកបន្តថាជាក់ស្តែង នៅឆ្នាំ២០២២ កន្លងទៅនេះ បណ្តាភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប មានករណីគ្រោះមហន្តរាយកើតឡើង ដោយសារគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ មានក្រុង-ស្រុកចំនួន ១២ រួមមាន៖ ក្រុងសៀមរាប, ស្រុកជីក្រែង, សូទ្រនិគម, អង្គរជុំ, ក្រឡាញ់, ប្រាសាទបាគង, បន្ទាយស្រី, ស្វាយលើ, បន្ទាយស្រី, ស្រីស្នំ, ពួក និងស្រុកវ៉ារិន ដែលបានទទួលរងនូវផលប៉ះពាល់ និងការខូចខាតដោយគ្រោះមហន្តរាយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ ដំណាំបន្លែ និងដំណាំកសិឧស្សាហកម្មដំឡូងមី ខ្យល់កន្ត្រាក់ អគ្គីភ័យ រន្ទះបាញ់ ករណីលង់ទឹក ព្រមទាំងវិបត្តិសកលនៃជំងឺកូវីដ-១៩ ជាដើម។
ទន្ទឹមនឹងនេះ ទោះបីមានវិបត្តិសកល នៃជំងឺកូវីដ-១៩ និងការរងផលប៉ះពាល់ គ្រោះមហន្តរាយធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗយ៉ាងណាក្តី ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត-ក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ-អង្គភាពជំនាញ សាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង-ស្រុក តែងតែជួយអន្តរាគមន៍ ដោះស្រាយរាល់បញ្ហា នៅក្នុងមូលដ្ឋានភ្លាមៗ បានទាន់ពេលវេលា ព្រមទាំងមានការគាំទ្រពីក្រសួង-ស្ថាប័នថ្នាក់ជាតិ សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយ បញ្ហាចំពោះមុខស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានផងដែរ៕SRP


សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក(ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។ ការប្រកាសក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃចន្ទនេះ៕SRP
ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃចន្ទនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ មិនដឹងប្រទេសកម្ពុជាមានការរីកចម្រើនដល់ណានោះទេ។ សម្តេចតេជោបានមានប្រសាសន៍ថា គ្មានបរទេសណា ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះទេ។ សុខសន្តិភាព គឺជាកត្តាសំខាន់បំផុតសម្រាប់ការរស់នៅរបស់ប្រជាជន។
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម៖ ខ្ញុំបាទឈ្មោះ ឆេត ប៊ុនលឿ ភេទ ប្រុស ជានាយកប្រតិបត្តិសហគ្រាសបញ្ចាំទ្រព្យជុំ ឃែស ផន សប ដែលបច្ចុប្បន្នមានទីតំាងនៅផ្លូវវត្តបូព៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានកិត្តិយសសូមធ្វើការជូនដំណឹងដល់អតិថិជន និង អ្នកពាក់ព័ន្ធទាំងអស់បានជ្រាបថា៖ សហគ្រាសយើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរទៅកាន់អសយដ្ឋានថ្មី ដែលមានទីតាំងនៅផ្លូវលំ ក្នុងភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប វិញ ដែលនឹងដំណើរការចាប់ពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ តទៅ។ សូមទំនាក់ទំនងលេខទូរស័ព្ទលេខ ០១២ ៥៧៤ ១៧៩/០៨៦ ៩៨៧ ២៧២