Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តកំពង់ធំ៖ ភ្នាក់ងារបណ្ដាញ សារពត័មានសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា រថយន្តសាំយ៉ុងមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២AA៦៣៤១ ដឹកឈើ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុកបង្គោលឡាក់លើផ្លូវជាតិ៦ត្រង់ចំណុចគីឡូម៉ែត១៣៩ភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី០៦ខែមីនាឆ្នាំ២០២០នេះ។

បើតាមសេចក្ដីរាយការណ៍ថា ក្នុងរថយន្តនេះ មានឈើមានចំនួន១៦៥ដុំប្រភេទសុក្រម៊ំនិងពពេល ប្រវែង២ម៉ែត្រ។
ក្រោយកើតហេតុរថយន្តនិងឈើត្រូវប៉ូលិសចរាចរណ៍ស្រុកសន្ទុក ប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំងយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២០

ខេត្តសៀមរាប៖ មន្ត្រីនគរបាលក្រុងសៀមរាប បានអះអាងថា នារីវ័យក្មេងម្នាក់ដែលបានលោតសម្លាប់ខ្លួនពីលើភ្នំក្រោម មូលហេតុ មានវិបត្តិផ្លូវចិត្ត និងសង្សារ។

នគរបាលក្រុងសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា នារីរងគ្រោះ ដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៨និង៥០នាទី នគរបាល បានរកក្រុមគ្រួសារនារីរងគ្រោះឃើញហើយ។
ជនរងគ្រោះមានឈ្មោះ រឿត រដ្ឋា អាយុ ១៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។ នារីរងគ្រោះបានធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល២៥ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងរលាក្បាល)។
ករណីបើតាមនគរបាលថាមូលហេតុមានវិបត្តិផ្លូវចិត្ត និងសង្សារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តសៀមរាប៖នៅទីបំផុត សំរាប់ខេត្តសៀមរាប បានបញ្ចប់ការតាមដាន ការដាក់អោយនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នក វិជ្ជមានកូវីដ១៩។
ជុំវិញករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោកក្រុស សារ៉ាត់បានអោយដឹងថា៖ មកដល់ថ្ងៃទី០៥ខេមេសាឆ្នាំ២០២០នេះ ក្នុងខេត្តសៀមរាប បានបញ្ចប់នូវការតាមដាន ដោយដាក់ឲ្យនៅដោយឡែក រយ:ពេល១៤ថ្ងៃ ចំពោះអ្នកដែលពាក់ព័ន្ធប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ជាមួយបុគ្គលវិជ្ជមាន មេរោគ COVID-19 ទាំង៧នាក់ ក្នុងខេត្តសៀមរាប។ មកដល់ពេលនេះបានជាសះស្បើយជនជាតិខ្មែរ២នាក់, ៥នាក់កំពុងតែស្ថិតនៅបន្តការព្យាបាលក្នុងមន្ទីរពេទ្យ ដែលក្នុងនោះមានជនបរទេស២នាក់, បុរសខ្មែរ១នាក់, ស្រ្តីខ្មែរ១នាក់ និងក្មេងប្រុសម្នាក់) ។

លោកក្រុស សារ៉ាត តំណាងក្រុមគ្រូពេទ្យទាំងអស់បានថ្លែងអំណរគុណ ចំពោះការចូលរួម របស់បងប្អូនទាំងអស់គ្នា(ដោយផ្ទាល់និងដោយប្រយោល) ព្រមទាំងការគាំទ្រ ជួយសំរបសំរួល សហការណ៍ ក្នុងការប្រតិបត្តិការងារច័ត្តាឡីស័ក ជាមួយក្រុមការងារកន្លងមក និងសូមអបអរជាមួយនឹងភាពអវិជ្ជមានមេរោគនេះ នៃបងប្អូនទាំងអស់គ្នា ។

លោកបញ្ជាក់ថា៖ ក្រុមគ្រូពេទ្យជំនាញ ក្រុមការងារច័ត្តាឡីស័ក និងក្រុមការងារឆ្លើយតបបន្ទាន់ នៃមូលដ្ឋានសុខាភិបាលសាធារណៈ ខេត្តសៀមរាប នឹងខិតខំ បន្តការងារពិនិត្យស្រាវជ្រាវ រកអ្នកដែលប្រឈមមុខនៃការឆ្លង មេរោគ COVID-19 នេះ ក្នុងខេត្តសៀមរាបបន្តទៀត ជាពិសេស ក្នុងចំណោមបងប្អូនដែលត្រលប់មកពីបរទេស ដែលបាននិងកំពុងតែដាក់ឲ្យ អនុវត្ត នូវវិធានការណ៏ រស់នៅដោយឡែក រយ:ពេល១៤ថ្ងៃ នៅតាមមូលដ្ឋាន តាមក្រុមគ្រួសាររៀងៗខ្លួន។

លោកសង្ឃឹមនិងជឿជាក់លើបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ស្ថាប័ន វិស័យឯកជនទាំងឡាយ ក្នុងការរួមកំលាំងប្រយុទ្ធ ប្រឆាំង នឹងការឆ្លងមេរោគ COVID-19 នេះក្នងខេត្តសៀមរាប ឲ្យមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ។

សូមជម្រាបជូនថា៖ មិនមានករណីអ្នកឆ្លងមេរោគ COVID-19 ថ្មីទេ នៅក្នុងប្រទេសកម្ពុជា គិតត្រឹម ៧.០០នាទី ព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ ដូចនេះករណីអ្នកឆ្លងមេរោគ COVID-19 មានចំនួន ១១៤នាក់ដដែល ។ ចំណែកលទ្ធផលព្យាបាលវិញ គឺបានជាសះស្បើយចំនួន ១នាក់បន្ថែមទៀត ជាបុរសជនជាតិម៉ាឡេស៊ីធ្វើការផ្នែកសាសនានៅខេត្តកំពង់ចាម ដូចនេះសរុបលទ្ធផលព្យាបាលឱ្យជាសះស្បើយកើនដល់ ៥០នាក់ហើយ ។ ទន្ទឹមនោះការដាក់ឲ្យសម្រាកព្យាបាលដាច់ដោយឡែកនៅសល់ចំនួន ៦៤នាក់ (ស្រ្តី ២០នាក់ និងបុរស ៤៤នាក់)។
នៅកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩នេះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តមណ្ឌលគិរី៖ សេចក្ដីរាយការណ៍បានឲ្យដឹងថាមនុស្សក្មេងចាសប្រុសស្រីជាង១០នាក់ បានរងរបួសធ្ងន់ស្រាល
ករណីគ្រោះថ្នាក់ចរាចរណ៍របស់រថយន្តក្រុងវីរៈប៊ុនថាំ។
ហេតុការណ៍បានកើតឡើងនៅចំណុចស្ពានទី២ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅវេលាម៉ោង៤និង១៥នាទីទាបភ្លឺថ្ងៃទី៥ខែមេសា២០២០នេះ។

បើតាមសេចក្ដីរាយការណ៍ដឹងថារថយន្តនេះជារបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ចេញដំណើរពីភ្នំពេញទៅខេត្តរតនៈគិរី លុះមកដល់ចំណតក្រុមហ៊ុននៅខេត្តមណ្ឌលគិរី រថយន្តបានឈប់ដាក់អ្នកដំណើរ ហើយបន្តហួសទៅខេត្តរតនៈគិរីទៀត។ ប៉ុន្តែនៅពេលចេញដំណើរពីចំណតបានប្រហែល៣គីឡូម៉ែត្រ ចំណុចខាងលើរថយន្តក៏បានជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់ បណ្តាលអោយតែម្ដង។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យទីតាំងនិងសាកសួរព័ត៌មានលម្អិតមូលហេតុគឺបណ្តាលមកពី អ្នកបើកបរ បើកក្នុងល្បឿនលឿន។ ជាមួយនិងស្ថានភាពផ្លូវចុះចំណោតកោងហើយមានស្ពាននៅខាងមុខទៀត ក៏ជ្រុលចង្លូតធ្លាក់ផ្លូវតែម្តងទៅ។
ក្រោយកើតហេតុ អ្នកបើកបរបានរត់គេចខ្លួន ដោយបន្សល់ទុកអ្នករបួសនិងរថយន្តនៅរណូករណែល។សមត្ថកិច្ចបានយកអ្នករបួសដាក់រថយន្តសាម៉ុយ ទៅសង្គ្រោះនៅមន្ទីរពេទ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២០

ខេត្តកំពង់ធំ៖បុរសម្នាក់បាន ដួលប្រកាច់លង់ទឹកស្លាប់ ខណៈកំពុងឈរលើទូកបង់សំណាញ់ បង្ករអោយមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី៤ខែមេសាម្សិលមិញ ក្នុងស្ទឹងជីនិត
ស្ថិតនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ
ស្រុកបារាយណ៏ ខេត្តកំពង់ធំ។
ជនរងគ្រោះមាន ឈ្មោះ ពិន គា ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិខ្មែរ រស់ នៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ ប្រពន្ធឈ្មោះ យឹម កៃ អាយុ៥៥ឆ្នាំមុខរបរកសិករនៅភូមិ/ឃុំ កើតហេតុខាងលើ។តាមការបំភ្លឺពីប្រពន្ធថា ប្ដីរបស់គាត់ បានចេញ ពីផ្ទះតាំងពីម៉ោង០៥និង០០នាទីថ្ងៃទី៤ខែមេសាឆ្នាំ២០២០ ដើម្បីទៅបង់ត្រីនៅស្ទឹងជីនិតខាងជើងភូមិចំងាយប្រហែល២០០ម៉ែត្រ រហូតដល់ម៉ោង០៧ និង ០០នាទី មិនឃើញត្រឡប់មកផ្ទះវិញ គាត់ក៏បានហៅបងប្អូនទៅរក។ ដោយ បានឃើញតែស្បែកជើង និងសំណាញ់នៅលើទូក មិនឃើញមនុស្សក៏នាំគ្នាចុះរាវរកក្នុងស្ទឹងរហូត ដល់ម៉ោង ១០ និង ០០នាទី ទើបរកឃើញក្នុងទឹកស្ទឹង ដាច់ ខ្យល់ស្លាប់បាត់ទៅហើយ មានទឹកពេញក្នុងពោះ។ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍ និង រដ្ឋអំណាចមូលដ្ឋាន បានចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ព័ន្ធនិងករណីឃាតកម្មឡើយ។ ក្នុងពោះប៉ោងមានទឹក ឆ្លងតាមការពិនិត្យសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។មូលហេតុ មានជំងឺប្រចាំកាយ (ដួលប្រកាច់)។ បន្ទាប់ពីបានពិនិត្យរួចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖ នគរបាលក្រុងសៀមរាប នៅថ្ងៃ ទី០៤ខែមេសាឆ្នាំ២០២០នេះ បានពិនិត្យ និង ធ្វើកិច្ចសន្យា ផ្អាកអាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ។

ការចុះត្រួតពិនិត្យនិងឲ្យផ្អាកនេះដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប។

បើតាមនគរបាលថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះ ចុះពិនិត្យ និងធ្វើកិច្ចសន្យា ផ្អាក អាជីវកម្ម តាមបណ្ដាក្លឹបហាត់ប្រាណ មួយរយៈសិន រង់ចាំ ស្ថានភាព ជំងឺកូវីដ១៩បានធូរស្រាល ក្នុងគោលបំណង បង្ការទប់ស្កាត់ កុំឲ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាថ្ងៃទី ០៤ ខែ ០៤ ឆ្នាំ២០២០ វេលាម៉ោង៨ និង ៥៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ កើតហេតុចំណុចផ្លូវជាតិលេខ៦ចំណុចបង្គោលគីឡូម៉ែត្រលេខ៣២៣ ៣១៤ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកសាមយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ កំពង់ចាម២A ៨៥២៩ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)ទិសដៅពីលិចទៅកើត បានបុក ម៉ូតូម៉ាកហុងដា ឌ្រីមផលិតឆ្នាំ២០១៩ពាក់ស្លាកលេខ សៀមរាប១AE ២២ ៥២បើកបរដោយឈ្មោះហុង ហ៊ឺ ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកឈ្មោះឈួន ឈាន ភេទប្រុស អាយុ៤៨ឆ្នាំនៅភូមិជាមួយគ្នា បើកបរទិសដៅពីកើតទៅលិច។
លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថា ករណីនេះបណ្តាលអោយស្លាប់មនុស្ស២នាក់០១/ឈ្មោះហុង ហ៊ឺ ០២/ឈ្មោះឈួ ន ឈាន។

ខូចខាតម៉ូតូ០១គ្រឿង ធ្ងន់ និងរថយន្ត០១គ្រឿងស្រាល។ លោកថាមូលហេតុ ម៉ូតូបើកបរវ៉ាជែងមិនប្រយត្ន័។ ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះវាស់វែងកន្លែងកើតហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែក ប្រមូលវត្ថុតាងមកកាន់អង្កភាពដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាបុរស០២នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តស៊ាំយ៉ុងមួយគ្រឿង បុកចំពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ផ្លូវជាតិលេខ៦ វេលាម៉ោងប្រមាណជិត៩ព្រឹក ថ្ងៃទី០៤ មេសា ២០២០ ស្ថិតនៅចំណុចខាងលិចសាលាឃុំខ្នាតចំងាយ១០០ម៉ែត្រ ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
តាមប្រភពបានអោយដឹងថា អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនក្រោយកើតហេតុ។ សមត្ថកិច្ចថា រថយន្ដសាំយ៉ុងដឹកស្រូវ មានពណ៌ខៀវ បានបុកម៉ូតូ C១២៥ ពណ៌ខ្មៅ បណ្ដាលអោយបុរសជិៈម៉ូតូពីរនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានដេញតាមរថយន្តបង្កនិងយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំដោះស្រាយតាមច្បាប់ ។បើបងប្អូនឫក្រុមគ្រួសារជ្រាបជាដំណឹងមានស្លាកលេខម៉ូតូសំគាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២០

ខេត្តកំពង់ចាម៖ពិតជាគួរឲ្យសោកសង្វេក ក្មេងប្រុសស្រីចំនួន០២នាក់ បានលង់ទឹកស្លាប់។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ខែមេសា ឆ្នាំ២០២០វេលាម៉ោងប្រហែល១៦និង៤០នាទីនៅចំណុចក្រោយមណ្ឌលសុខភាពអង្គរបាន នៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

របាយការណ៍នគរបាលស្រុកកងមាសបានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់

១- ឈ្មោះ វី វណ្ណនីតា ភេទស្រី អាយុ១០ឆ្នាំ ទីកន្លែង កំណើត ភូមិ ព្រែតានន់ឃុំព្រែកតានន់ ស្រុកបាត់ដំបងខេត្តបាត់ដំបង។

២-ឈ្មោះ វី ហះហ្វីស ភេទប្រុសអាយុ៨ឆ្នាំ ទីកនទីកន្លែងកំណើតភូមិឃុំខាងលើ។

-ឪពុកឈ្មោះ នី វ៉ារី អាយុ៣៦ឆ្នាំ

-ម្តាយឈ្មោះ ហាប់ ស្រស់ អាយុ៣០ឆ្នាំ

ខណ:ពេលក្មេងរងគ្រោះទាំងពីនាក់ដើរទៅតាមជីដូនយកសំរាមទៅចោលនៅមាត់ទន្លេក្រោយភូមិអង្គបានទី3 ហើយក៏ចុះលេងទឹកទន្លេទាំងពីរនាក់បណ្តាលអោយលង់ស្លាប់តែម្ដង។

ក្រោយកើតហេតុគណៈកម្មការត្រួតពិនិត្យទៅលើរសាកសព

_លោកអពេជ្រ សារឿននាយផ្នែកស្ដីទី

_លោក នាង សុផល នាយរងផ្នែក

+លោក ប៉ុល ថុល ក្រុមប្រឹក្សាឃុំ

+លោក លោកឃុត ចាន់ថាប្រធាន មណ្ឌលសុខភាពអឃុំអង្គរបាន

+លោក ម៉ាត់ យ៉េប អនុភូមិអង្គរបានទី៣

+អនុសេនីយ៍ឯក ហុង វ៉ាន់ថា នាយរងប៉ុស្តិ៍

+អនុសេនីយ៍ឯក វ៉ាន់ ពន្លក នាយប៉ុស្តិ៍

-លោកអនុសេនីយ៍ឯក នុល ភារុន នាយរងប៉ុស្តិ៍។

តាមការពិនិត្យទៅលើសាសព

-ផ្នែកក្បាល ពុំមានស្នាកស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

-ផ្នែកកពុំមានស្នាក់ស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

-ផ្នែកដងខ្លួនពុំមានស្នាកស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

-ផ្នែកអវយវៈពុំមានស្នាកស្នាមពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌទេ

ក្រោយពីបានពិនិត្យសាសពរួចគណៈកម្មការបានប្រគល់សាកសពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩) ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើង ខ្ញុំបាទ សូម ស្មគ្រ័ចិត្ត បរិច្ចាគប្រាក់បៀវត្សចំនួន៥០០ ០០០(ប្រាំរយពាន់)រៀល នៃចំនួនប្រាក់បៀវត្សសរុបក្នុងមួយខែ សម្រាប់រយៈពេល៧ (ប្រាំពីរ)ខែ ដោយគិតចាប់តាំងពីខែមេសាដល់ខែតុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ ចាត់ចែង ប្រើប្រាស់តាមការគួរ និងដើម្បីរួមចំណែក រក្សាការពារបងប្អូនប្រជាពលរដ្ឋ ពីជំងឺដ៏កាចសាហាវនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ លោក នួន ពុទ្ធា រ៉ា អភិបាល ក្រុងសៀមរាប បានស្មគ្រ័ចិត្ត បរិច្ចាគ ប្រាក់បៀវត្សចំនួន០១លានរៀលនៃប្រាក់បៀវត្សប្រចាំខែ សម្រាប់រយៈពេល៦ (ប្រាំមួយ)ខែ ដោយគិតចាប់តាំងពីខែមេសា នេះតទៅ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២០

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងក្រុមគ្រួសារ សូមចូលរួមបរិច្ចាកប្រាក់បៀវត្សរ៍ ៥០ភាគរយ ចំនួន ៧ខែ គិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page630 Page631 Page632 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×