Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៣

លោកប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថា ក្នុងឆ្នាំ២០២៤ យើងនឹងត្រៀមរៀបចំ ផែនការដើម្បីអនុវត្តការ ដាក់ចេញនូវកម្មវិធីពិសេស មួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ទស្សនាសៀមរាបឆ្នាំ២០២ ៤”​ ដែលកម្មវិធីនេះ សំដៅជំរុញវិស័យទេសចរ ណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញ។

ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤​ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទ
ទី ២៥​ ខែ ធ្នូ​ ឆ្នាំ២០២៣ នេះ លោក ប្រាក់​ សោភ័ណ
បានបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឱ្យឃើញពីស្នាដៃ លទ្ធផល ការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបាន ក្នុងរយៈពេល មួយឆ្នាំមកនេះ ក្នុងអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផង និងឆ្លងចូលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ -ដំណាក់កាលទី១ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជារបៀបវារៈគោលនយោបាយ សង្គម សេដ្ឋកិច្ច។ ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ និងត្រូវពុះពារអនុវត្ដយ៉ាងសកម្មនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំង កម្មវិធីជាតិរបស់ក្រសួង-ស្ថាប័ នពាក់ព័ន្ធ ដោយបន្ស៊ីគ្នានឹងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។

លោកបានបន្តទៀតថា សន្និបាតនាពេលនេះ គឺជាយន្តការការងារមួយសម្រាប់យើងធ្វើការរួមគ្នាត្រួតពិនិត្យ វាយតម្លៃអំពី លទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈម នៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

អភិបាលខេត្តសៀមរាប ក៏បានសូមឱ្យអង្គសន្និបាតទាំងមូល ផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា លើបញ្ហានានា និង ផ្ដល់ជាធាតុចូលទាំងឡាយ ទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និង វិធានរួមលម្អិតមួយ ដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនា ឆ្នាំ២០២៣នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ធ្នូ ២០២៣

ស្ដ្រីម្នាក់ ត្រូវជនដៃដល់នាំទៅដេកផ្ទះសំណាក់ រួចរឹតកសម្លាប់ចោលបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅផ្ទះសំណាក់១កន្លែង ក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ទើបនិងភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ រងគ្រោះ នៅរសៀលថ្ងៃទី២៤ម្សិលមិញ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ប្រាក់ ពៅ ភេទស្រីអាយុ៥៤ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ករណីនេះ ជនដៃដល់ជាមនុស្សប្រុស ដែលស្និតស្នាលជាមួយជនរងគ្រោះ នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

គួរំលឹកថា កាលពីកន្លងទៅថ្មីៗនេះ នៅមូលដ្ឋាន ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល មានអំពើឃាតកម្មដ៏សារហាវព្រៃផ្សៃមួយ ដោយខ្មាន់កាំភ្លើង បាញ់សម្លាប់ប្ដីប្រពន្ធ២នាក់ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយទេ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ធ្នូ ២០២៣

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់យ៉ាងច្បាស់ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ធ្នូ ២០២៣

មានការលើកឡើងថា ទីតាំងល្បែងស៊ីសងមួយកន្លែងបានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានអាជ្ញាធរសមត្ថកិច្ច ចុះទៅទប់ស្កាត់បង្ក្រាបឡើយ ករណីបែបនេះគេមានការសង្ស័យថា អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកដៃឲ្យមានល្បែងស៊ីសងជាថ្នូរទៅនឹងផលប្រយោជន៍ ដោយមិនខ្លាចអស់តួនាទីតំណែងឡើយ។

សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថា នៅក្រុងសំពៅពូន ខេត្តកណ្តាល សព្វថ្ងៃនៅក្នុងទីតាំងក្លឹបល្បែង «កាឡាក់ហ្ស៊ីមេហ្កា១៦៨ » ដែលមានប្រភេទល្បែងមាន់ជល់ អាប៉ោង តៃស៊ីវ ល្បែងបៀគ្រប់ប្រភេទ បានបើកអោយមានជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានវិធានការហាមឃាត់ទប់ស្កាត់នោះទេ។

សេចក្ដីរាយការណ៍បានបន្តថា ទីតាំងកាឡាក់ហ្ស៊ីមេហ្កា១៦៨ មានល្បែងស៊ីសង ដែលមានដូចជា៖ មាន់ជល់ អាប៉ោង យូគី តៃស៊ីវ បៀរបុកឌាំង ចាក់លុយដុងវៀតណាម និងលុយរៀលខ្មែរ ព្រមទាំងហ្គេមបាញ់ត្រី មាន់ជល់អនឡាញប្រភេទ អេឡិចត្រូនិច៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៣

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្ដាញសារព័ត៌មាននិងបណ្ដាញសង្គមជាច្រើនបានធ្វើការផ្សព្វផ្សាយ ជុំវិញស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ១ ថាបានឃុបឃិតគ្នាជាមួយម្ដាយក្រុមហ៊ុនដឹកទំនិញលើសទម្ងន់ ឬមិនលើសទម្ងន់ ឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត ដើម្បីផលប្រយោជន៍។

យោងតាមប្រភពដែលបានចែករំលែកតាមបណ្ដាញសង្គម បានលើកឡើងថា ស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច បានប្រមូលលុយពីរថយន្តដឹកទំនិញឆ្លងកាត់ ដោយករណីខ្លះរថយន្តមិនបានចូលថ្លឹងនោះទេ ហើយបើទោះបីជាថ្លឹងទៅ ឃើញថាមានករណីមិនលើសទម្ងន់ក៏អាចជាការឱ្យបង់លុយផងដែរ។

យោងតាមប្រភពបានឱ្យដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវ ឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 បានឃុបឃិតគ្នា ជាមួយមន្ត្រីស្ថានីយ៍បណ្ដែតបណ្ដោយឲ្យរថយន្តជាច្រើនគ្រឿងឆ្លងកាត់ផ្លូវជាតិខាងលើដោយមិនបាច់ចូលថ្លឹងរថយន្ត ដោយគ្រាន់តែបង់លុយក្បាលរថយន្តជាការស្រេច។

ប្រភពបានបន្តថា ក្រុមអ្នកបើករថយន្តភាគច្រើន បានព្យាយាមបើកគេចស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេក ស្រុកព្រះស្ដេច វៀងតាមផ្លូវផ្សេង ពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ1 ខាងលើបាននៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៣

ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានគេរាយការណ៍ថា មានល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធឡើយ កត្តាបែបនេះធ្វើឲ្យប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំងពីភូមិឃុំមានសុវត្ថិភាព។

សេចក្ដីរាយការណ៍ព័ត៌មានបានអោយដឹងថាល្បែងស៊ីសងគ្រប់ប្រភេទជល់មាន់នឹងយូគី តាមប្រព័ន្ធអនឡាញ ជ្រោកក្រោមស្លាកអាជ្ញាប័ណ្ណឆ្នោតឡូតូ បានបើកលេងយ៉ាងអនាធិបតេយ្យនៅតាមហាងលក់កាហ្វេ ពាសពេញក្នុងស្រុកត្រពាំងប្រាសាទ។

យោងទៅតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ននៅស្រុកត្រពាំងប្រាសាទ បានប្រាប់ឲ្យដឹងថា ការបើកឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ មាន់ជល់នឹងយូគី តាមប្រព័ន្ធអនឡាញ បន្លំលួចបើកលេងជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូជាច្រើនកន្លែង បានកំពុងតែពង្វក់អារម្មណ៍និងស្មារតីពលរដ្ម អោយញៀនល្បែងស៊ីសងយ៉ាងងប់ងល់។

ចំណែកអាជ្ញាធរដែនដីនឹងសមត្ថកិច្ចពាក់ព័ន្ធដែលកំពុងតែគ្រប់គ្រងនៅក្នុងមូលដ្ឋាន ហាក់មិនអើពើទប់ស្កាត់បង្ក្រាបឡើយ ធ្វើឲ្យល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ រីករាលដាលដូចផ្សិតនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ប្រជាពលរដ្ឋ បានលើកឡើងបន្ដទៀតថា ជារៀងរាល់ថ្ងៃនេះ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយពួកគាត់ខ្លាចកើតមាននូវអំពើហិង្សា នៅក្នុងក្រុមគ្រួសារ អំពើចោរកម្មផ្សេងៗដែលបណ្ដាលមកពីការចាញ់ល្បែងស៊ីសងជាដើម។ល។

ប្រជាពលរដ្ឋ សង្ឃឹមថាអាជ្ញាធរសមត្ថកិច្ច និងចាត់វិធានការ បង្ក្រាបការបើកលេងល្បែងស៊ីសងជល់មាន់នឹងយូគី តាមប្រព័ន្ធអនឡាញ ដែលកំពុងតែកើតមានឡើងយ៉ាងពេញបន្ទុក នៅតាមបណ្ដាហាងលក់កាហ្វេនានា នៅក្នុងស្រុកត្រពាំងប្រាសាទ ជាក់ជាពុំខានឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៣

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោកកែវ រតនៈ បានចេញលិខិត ដកតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល និងប្រធានការិយាល័យ នៃមន្ទីររ៉ែ និងថាមពល មកជាមន្រ្តីបម្រើការងារនៅទីស្តីការក្រសួង។

ការដកតំណែងមន្រ្តីទាំង២រូបនេះ ត្រូវបានប្រភពមួយចំនួនលួចបង្ហើបថា អាចបណ្ដាលមកមានភាពមិនប្រក្រតីបានកើតឡើង ជាពិសេសពាក់ព័ន្ធសួយសារអាករចូលរដ្ឋ៕

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ធ្នូ ២០២៣

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជា ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យ​បានតឹងរ៉ឹងបំផុត, មិនលើកលែងចំពោះអ្នកប្រព្រឹត្តលើ្មស​ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ រួមជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមផ្ដល់កិច្ចសហការគាំទ្រចាំបាច់នានា។ ទន្ទឹមនេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកប​ដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់។

អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និង លើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវបទបញ្ជាសំខាន់ៗចំនួន ៣ បន្ថែមទៀត មានដូចជា៖ (១) ក្រសួងធម្មការ និងសាសនា ត្រូវពិនិត្យមើលសកម្មភាពមួយចំនួន ដូចជា ករណីស្រ្តីគ្រងស្បង់ចីពរតាំងខ្លួនជាព្រះ និងក្រុមតាំងខ្លួនជាឥសីចេញមកជាបន្តបន្ទាប់ ដែលកើតមានទ្បើងក្នុងទម្រង់ជាការប្រតិបត្តិជំនឿសាសនា ដើម្បីធានាបាននូវការថែរក្សាតម្លៃនៃសាសនានីមួយៗ ដោយឈរលើមូលដ្ឋាននៃជំនឿច្បាស់លាស់ ។ (២) មន្រ្តីនគរបាលចរាចរណ៍ ត្រូវអនុវត្តឱ្យបានតឹងរ៉ឹង និងមិនមានការយោគយល់ដល់ការអន្តរាគមន៍គ្រប់កម្រិត លើករណីបើកបរបណ្តាលឱ្យមនុស្សស្លាប់។ (៣) ត្រូវបណ្តេញពីក្របខ័ណ្ឌចំពោះមន្រ្តីនគរបាលជាតិ ឬកងយោធពលខេមរភូមិន្ទណា ដែលប្រើប្រាស់គ្រឿងញៀន និងត្រូវប្រឈមមុខច្បាប់ជាធរមានចំពោះអ្នកដែលជួញដូរគ្រឿងញៀន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២៣

ភ្នំពេញ៖កម្លាំង សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។

សមត្ថកិច្ចបានឲ្យដឹងថា នៅពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១) ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោក ជាវ តុលា នាយករងមន្ទីរ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំសម្របសម្រួលពីលោក ស៊ន មុនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ បង្ក្រាបករណី ជួញដូរ រក្សាទុកគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា ទី១៖ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទី២៖ បុរីមួយកន្លែង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់៖ ១. ឈ្មោះ XIE JIE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៦, ២.ឈ្មោះ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៨ ខែមករា ឆ្នាំ២០០២, ៣.ឈ្មោះ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៦ ខែមករា ឆ្នាំ២០០១ និង៤. ឈ្មោះ ZANG PEIPEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩០។

សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង៤៦ក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់ ៨៣២ ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់ ២ គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង២២៤ ក្រាម ជាមួយសារធាតុផ្សំបង្កើនបរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និងសារធាតុមិនច្បាស់ ៣ គីឡូក្រាម និង៩៦៦ ក្រាម។

បច្ចុប្ប​ន្នជនសង្ស័យ និងវត្ថុតាងរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

សូមជម្រាបថា ការបង្ក្រាបនេះអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២៣

ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់ថ្នាំញៀន។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

នគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វីរ៉ាក់ផុន ថរ៉ាកសាត់ ភេទប្រុស អាយុ២៤ឆ្នាំ នឹងបានដកហូតវត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លា១ថង់។ យោងការសួរនាំ កម្លាំងបានបន្តការឆែកឆេរ និងបានចាប់ខ្លួនជនសង្ស័យចំនួន០៥នាក់/ស្រី៣នាក់ (ជនជាតិថៃ០៥នាក់បន្ថែមទៀត)៖
១.ឈ្មោះ ណាតថាផន ចាន់កុល ភេទប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ នីចាខុង កាស៊ីម ភេទស្រី អាយុ១៨ឆ្នាំ ៣ ឈ្មោះ ម៉ុនថាធីប ណាមវ៉ុង ភេទស្រី អាយុ២១ឆ្នាំ
៤.ឈ្មោះ អាន់ឆាណា ភុំស្រ៊ី ភេទស្រី អាយុ២១ឆ្នាំ ៥.ឈ្មោះ វីរ៉ាក់ផុង តុកើត ភេទប្រុស អាយុ១៩ឆ្នាំ។ ក្រៅពីនេះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន៖ ១.ម្ស៉ៅក្រាមសថ្លាចំនួន៦ថង់ ២.ថ្នាំគ្រាប់ ចំនួន២៩ថង់ ៣.ថ្នាំគ្រាប់ wy ចំនួន៧ថង់ ៤. ថ្នាំគ្រាប់ fifi ចំនួន​៣៥បន្ទះ ៥. ថ្នាំកញ្ចប់(ថ្នាំសប្បាយ) ចំនួន ៤៩កញ្ចប់ ៦. ជញ្ជីងចំនួន២ ៧.ឧបករណ៍ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២៣

ក្រសួងមហាផ្ទៃ បានប្រកាសដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចំពោះលោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។

នេះបើ តាមសេចក្ដីប្រកាសចុះហត្ថលេខាដោយ លោកស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២៣

ខេត្តសៀមរាប៖បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់យ៉ាងអាណោចអាធម៌ ដោយសារគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងនៅថ្ងៃពុធ ទី 20 ខែធ្នូឆ្នាំ 2023 វេលាម៉ោង 22 និង 50 នាទីលើផ្លូវជាតិលេខ ០6 ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 340-341ភូមិគោករុន ឃុំសរស្ដម្ភ ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចណ៍នេះរថយន្តមិនស្គាល់ម៉ាក មិនស្គាល់ផ្លាកលេខ មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ (ក្រោយពេលកើតហេតុបើរត់គេចពីកន្លែងកើតហេតុបាត់) បើកបរមានទិសដៅពីកើត ទៅលិច បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅផលិតឆ្នាំ 2019 ពាក់ផ្លាកលេខសៀមរាប1AF-9557 បើកបរដោយឈ្មោះ យឿន មេសា ភេទប្រុស អាយុ29ឆ្នាំនៅភូមិត្រគៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (មានពាក់មួកសុវត្ថិភាព) បើកបរមានទិសដៅពីកើតទៅលិច។

សមត្ថកិច្ចបន្តថាក្រោយពេលបុកហើយជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ បានដួលទៅលើទ្រូងផ្លូវ ក៏មានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាកមិនស្គាល់ផ្លាកលេខ មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បើបរទិសដៅពីលិចទៅកើត បានជាន់ជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ បណ្ដាលឲ្យស្លាប់តែម្ដង រួចបានបើរត់ចេញពីកន្លែងកើតហេតបាត់។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះយឿន មេសា ខូចខាតម៉ូតូ01គ្រឿងមធ្យម។ ក្រោយពេលកើតហេតុរួចកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសស្ដម្ភ ចុះទៅវាស់វែង ស្រាវជ្រាវរករថយន្តបង្កគ្រោះថ្នាក់។ ឯប្រគល់សាកសព អោយក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី។មូលហេតុ : រថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page110 Page111 Page112 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×