Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២៣

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបគ្រោងនិងរៀបចំ កំណត់លេខផ្ទះ និងលេខអគារនៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប។

លោក​ លី​ វណ្ណៈ​ នាយករដ្ឋបាលខេត្តសាលាខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញបានដឹកនាំកិច្ចប្រជុំក្រុមការងារកំណត់លេខផ្ទះ និងលេខអគារនៅក្នុងភូមិសាស្ត្រ ក្រុងសៀមរាប ខេត្តសៀមរាប​ ដោយមានការចូលរួមពីលោក​ នាយករងរដ្ឋបាល​ មន្ទីរ​ អង្គភាពពាក់ព័ន្ធចូលរួមផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍​ និងពិភាក្សារួចមក​ លោក​ លី​ វណ្ណៈ​ នាយករដ្ឋបាល បានណែនាំដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលធាតុចូល ដែលមានស្រាប់​ និងធាតុចូលថ្មីៗ ដេីម្បីពិនិត្យ​ និងរៀបចំទិន្នន័យឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការកំណត់លេខផ្ទះ និងអគារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

រលំដេីមគ១ដេីមដួលសង្កត់លេីផ្ទះ១ខ្នង នៅស្រុកប្រាសាទបាគង

 

 

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកប្រាសាទបាគងបានប្រាប់ថា ភ្លៀងនិងខ្យល់កន្រ្តាក់បណ្តាលឲ្យ រលំដេីមគ១ដេីមដួលសង្កត់លេីផ្ទះ១ខ្នង នៅព្រឹកមិញនេះ។

 

ហេតុការណ៍បានកើតឡើង ម៉ោង១០និង៣៥នាទីថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិឪឡោក ឃុំបាគង។

 

សមត្ថកិច្ចបានបន្តថា ករណីនេះបណ្តាលឲ្យ រលំដេីមគ១ដេីមដួលសង្កត់លេីផ្ទះ១ខ្នងទំហំ(៥មx៦ម) ធ្វើអំពីឈើប្រកស័ង្កសីជញ្ជាំងស័ង្កសីតម្កល់ជើងសសរកំពស់ ២ ម៉ែត្រ បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង។

 

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ផ្ទះ ឈ្មោះថុង ស្រេងភេទប្រុសអាយុ៦៤ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះហេង សុផលអាយុ៥៦ឆ្នាំ (ជាជនពិការភ្នែក)។ ទោះជាយ៉ាងណា ក្នុងហេតុការណ៍នេះពុំបណ្ដាលឱ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតរបស់ ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍​ នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

ភ្នំពេញ៖លោកគុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសេចក្ដីណែនាំស្ដីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆេះទាំងស្រុង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង១០និង២៥នាទី នៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ថា អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នង ប្រវែង៥ម៉ែត្រ គុណនឹង ៦ម៉ែត្រប្រក់សង្កសី ជញ្ជាំងក្ដារ។ម្ចាស់ផ្ទះឈ្មោះសាត ស៊ត់ ភេទប្រុសអាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះឌី ឈើយ អាយុ៥៧ឆ្នាំ មានកូនប្រុសម្នាក់។

សមត្ថកិច្ចបន្តថាករណីនេះបណ្ដាលឲ្យខូចខាតសម្ភារៈ កន្ទេល.ខ្នើយ.ខោអាវឆេះអស់លុយនិងមាស៥ជី ឆេះទាំងស្រុង។មូលហេតុ: បង្កាត់ភ្លើងដាំបាយរួចទៅដកដំឡូងនៅចម្ការមិនបានពន្លត់ភ្លើង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

ភ្នំពេញ៖គណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គ របស់ខ្លួន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃពុធ ម្សិលមិញ​បានជួបសំណេះសំណាលជាមួយប្រតិភូកីឡា កីឡាករ កីឡាការិនីកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋប្រជាមានិតចិន។

នៅវិមានសន្តិភាព សម្តេចហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងជូនពរដល់កីឡាករ និងកីឡាការិនីទាំងអស់ ទទួលបានជោគជ័យនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នេះ។

សម្តេចធិបតី បានបញ្ជាក់ថា ជំនួបបែបនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ និងកីឡាការិនី រហូតក្លាយជាប្រពៃណី និងទម្លាប់ ដែលត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនដោយ សម្តេចតេជោ និងបានបន្តដល់បច្ចុប្បន្ន ហើយក៏នឹងត្រូវបន្តអនុវត្តទៅមុខទៀតផងដែរ ព្រោះថាកីឡាករ និងកីឡាការិនីគ្រប់រូប ដែលចេញទៅប្រកួត គឺប្រកួតដើម្បីជាតិ និងមាតុភូមិរបស់យើង។

សម្តេចធិបតី បានលើកឡើងពីសមិទ្ធផលនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីពេលកន្លងទៅនេះ ដែលប្រកបដោយមោទកភាពជាតិ ហើយកិត្តិស័ព្ទជាតិ ក៏ត្រូវបានលើកតម្កើងខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ។

ឆ្លៀតឱកាសនេះ, សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិក និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការបង្កើតនូវប្រវត្តិសាស្ត្រថ្មីសម្រាប់វិស័យកីឡានៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ប្រកបដោយថាមភាព និងស្មារតីកីឡា ដើម្បីប្រកួតប្រជែងយកជ័យជម្នះជូនជាតិមាតុភូមិ ។ កីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសនូវស្មារតីស្នេហាជាតិ ជាពិសេស ការបង្កើតនូវស្មារតីនៃការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកម្លាំងគាំទ្រដ៏សកម្មបំផុតក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ៗរូប ។ ជាងនេះទៅទៀត អ្វីដែលរឹតតែពិសេសសម្រាប់កម្ពុជា និងជាមោទនកភាពជាតិនោះគឺភាពរួសរាយរាក់ទាក់ និងអំពើល្អរបស់កម្ពុជា, ក្រុមកីឡាករ និងកីឡាការិនី, អ្នកគាំទ្រ និងប្រជាជនកម្ពុជា ចំពោះគ្រប់គណៈប្រតិភូកីឡាបរទេសទាំងអស់ បានបង្កើតឱ្យមានការចងចាំដ៏ល្អអំពីកម្ពុជា។

ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺអាស្រ័យលើកត្តាសំខាន់មួយចំនួន ដូចជា៖ (១.) ការយកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំរបស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈស្តង់ដារនៃការប្រកួត, ពិធីបើក, ពិធីបិទ, ហេដ្ឋារចនាសម្ព័ន្ធ និងការត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួមទាំងអ្នកស្ម័គ្រចិត្តផងដែរ; (២.) ការខិតខំប្រឹងប្រែងរបស់កីឡាករ និងកីឡាការិនីផ្ទាល់ បានធ្វើឱ្យកម្ពុជាទទួលបានមេដាយសរុបចំនួន ២៨២ គ្រឿង ដែលនេះពិតជាមានអត្ថន័យធំធេងណាស់សម្រាប់ជាតិ ប្រៀបធៀបនឹងមេដាយដែលកម្ពុជាធ្លាប់ទទួលបានក្នុងអតីតកាល ហើយក៏បានបញ្ជាក់អំពីការខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្តរបស់កីឡាករ និងកីឡាការិនី ប្រកបដោយសមត្ថភាព, ភាពជឿជាក់ និងការចូលរួមប្រកួតប្រជែងដោយស្មើមុខស្មើមាត់; (៣.) កត្តាអំណោយផល ដែលទទួលបានពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ; (៤.) កត្តាថ្នាក់ដឹកនាំ ជាពិសេសការដឹកនាំរបស់ សម្តេចតេជោ ដែលមានចក្ខុវ័យវែងឆ្ងាយ និងការត្រៀមលក្ខណៈល្អប្រសើរ រួមទាំងការពុះពារគ្រប់ឧបសគ្គក្នុងដំណាក់កាលវិបត្តិនៃជំងឺកូវីដ-១៩ និង (៥.) ការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានសម្តែងនូវការថ្លែងអំណរគុណដល់គ្រូបង្វឹក ក្រុមការងារ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានត្រៀមលក្ខណៈ និងរៀបចំគ្រប់បែបយ៉ាងក្នុងការដឹកនាំកីឡាករ និងកីឡាការិនីរបស់យើង ទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាន់ចូវ, សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខនេះ ។ សម្តេចធិបតី បានជូនពរ និងប្រសិទ្ធពរ ដល់បងប្អូនកីឡាករ និងកីឡាការិនីទាំងអស់ ឱ្យទទួលបានជោគជ័យ និងនាំមកនូវកិត្តិយសសម្រាប់ជាតិ និងមាតុភូមិ ។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានផ្តាំផ្ញើនូវអនុសាសន៍មួយចំនួនជូនដល់កីឡាករ និងកីឡាការិនីទាំងអស់ សម្រាប់ការត្រៀមលក្ខណៈប្រកួតនាពេលខាងមុខ រួមមាន៖ (១.) បន្តហ្វឹកហាត់ និងថែបំប៉នសុខភាពឱ្យបានល្អ, (២.) ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ជាកីឡាករ និងកីឡាការិនី និងជាមិត្តល្អ ដើម្បីបង្កើតនូវការចងចាំល្អពីកម្ពុជា ព្រោះអត្តពលិកកម្ពុជាម្នាក់ៗ សុទ្ធសឹងតែជាអង្គទូតតំណាងឱ្យកម្ពុជា, (៣.) ចៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុហាមឃាត់ និងខុសពីបទវិន័យកីឡា, (៤.) រក្សាសាមគ្គីភាព និងជួយគ្នាទៅវិញទៅមក ឱ្យដូចជាសុភាសិត «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និង (៥.) បន្តបង្កើនសាមគ្គីភាព និងមិត្តភាពជាមួយអត្តពលិកនៃបណ្តាប្រទេសនានា ក្រោមគោលការណ៍៖ ឈ្នះ គឺជាការបង្កើនមិត្តច្រើន និងឈរលើក្រមសីលធម៌ល្អ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២៣

ខេត្តសៀមរាប៖ពិតជាសង្វែកនិងអាសូរខ្លាំងណាស់សិស្សសាលាចំនួនពីរនាក់បានលង់ទឹកស្លាប់បង្កឲ្យមានការផ្ទះផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបង្ហៀរទឹកប្រឡាយមេ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែង (ខាងជើងទ្វារទឹកចម្ងាយ៥០ម៉ែត្រ) ស្ថិតនៅភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំខេត្តសៀមរាប។

មន្ត្រីមូលដ្ឋានបានប្រាប់ថា ករណីមនុស្សលង់ទឹកនេះបណ្ដាលឲ្យស្លាប់ចំនួន២នាក់៖

១/- ឈ្មោះ ប៉ិល បញ្ញា(ហៅស្នោ)ភេទ ស្រីអាយុ១៦ឆ្នាំ មុខរបរ សិស្ស(ស្លាប់)រស់នៅភូមិភ្នំដីឃុំស្លែងស្ពានស្រុកស្រីស្នំ
ខេត្តសៀមរាប រកឃើញនៅវេលាម៉ោង១៦និង១៥នាទី
ថ្ងៃខែឆ្នាំដដែល។ ២/- ឈ្មោះ ទួយ ចាន់ឌី ភេទស្រី
អាយុ១៣ឆ្នាំ មុខរបរ សិស្ស(ស្លាប់)រស់នៅភូមិ-ឃុំជាមួយគ្នា។ រកឃើញនៅវេលាម៉ោង១៦និង៤៤នាទីថ្ងៃខែឆ្នាំដដែល។

បើតាមមន្ត្រី បញ្ជាក់ថា មូលហេតុ សិស្សនាំគ្នាទៅងូតទឹកលេងបណ្តាលឲ្យលង់ស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២៣

សម្ដេចហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

 

ភ្នំពេញ៖នៅវិមានសន្តិភាពនាថ្ងៃពុធ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

 

១-របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្ដើមអនុវត្តដំណាច់ឆ្នាំ២០២៣

 

២-សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨

 

៣-របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ

 

៤-សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

 

៥-សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ

 

៦-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ

 

៧- បញ្ហាផ្សេងៗ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២៣

ខេត្តសៀមរាប៖បុរសអ្នកបានស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ខណៈជិះម៉ូតូដូចដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង​៣និង៣០នាទី​ ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២៣នៅចំណុចមុខផ្ទះសំណាក់ អុឹងឡុង ស្ថិតនៅភូមិ ដកពោធិ៍  សង្កាត់ស្លក្រាមក្រុងសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯង ម៉ូតូម៉ាក Click ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AH7053 បើកបរដោយឈ្នោះ ហុឹង ប៊ុងថង ភេទ ប្រុស អាយុ ៣១ឆ្នាំ  (ស្លាប់)  រស់នៅភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ បើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដួលដោយខ្លួនឯង។ វត្តុតាង ត្រូវបាន សមត្ថកិច្ចជំនាញបញ្ចូនទៅការិយាល័យនគរបាលចរាចរផ្លូវគោកដើម្បីដោះស្រាយតាមនីតិវិធី។ សាកសពប្រគល់ឱ្យសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២៣

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អអភិបាលខេត្តសៀមរាប បានថ្លែងកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះ មន្ទីរពទ្យកុមារអង្គរ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំសុខភាពដល់កុមារក្នុងភូមិសាស្រ្តខេត្តសៀមរាប ក៏ដូចជាកុមារដែលបានអញ្ជេីញមកពីតាមបណ្តាខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ប្រកបដោយគុណភាព​ និងមិនគិតកម្រៃ។

ឯកឧត្តម​ បានថ្លែងថា​ សកម្មភាពនេះ បានឆ្លុះបញ្ចាំងអំពីការរួមចំណែកយ៉ាងសកម្ម ដើម្បីជួយពង្រឹងវិស័យសុខាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការអនុវត្តការងារស្របតាមផែនការសកម្មភាពរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់​ និងគោរពបាននូវវិជ្ជាជីវៈរបស់គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបានអនុញ្ញាតតំណាង​មន្ទីរពេទ្យកុមារអង្គរ​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍អំពីវឌ្ឍនភាពការងារ​ និងសមិទ្ធផល​សម្រេចបាននាពេលកន្លងមក​ ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការអនុវត្តសកម្មភាពនានាក្នុងខេត្តសៀមរាប នៅថ្ងៃអង្គារនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page129 Page130 Page131 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×