Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់គ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា មួយចំនួនបានបានស្នើសុំអង្វរដល់អង្គភាពអាជ្ញាធរជាតិអប្សរា មេត្តាជួយបន្ថយដៃ ក្នុងការរុះរើលំនៅឋានរបស់ពួកគាត់ផង។ ដោយហេតុថាពួកគាត់បានកំពុងជួបប្រទះការលំបាកយ៉ាងខ្លាំងចំពោះការរស់នៅ ជាពិសេសក្នុងវិបត្តិកូវីដ១៩នេះ។

ពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា«ពួកគាត់ មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះអាជ្ញាធរជាតិអប្សរា ដែលបានចុះរុះរើផ្ទះរបស់ពួកគាត់ បន្ទាប់ពីបានសាងសង់រួច ឬកំពុងសាងសង់ នៅលើដីកំណើត របស់ខ្លួន ដែលបានរស់នៅជាយូណាស់មកហើយ ដោយពួកគាត់សុំការយោគយល់ពីអាជ្ញាធរជាតិអប្សរានឹងសុំអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលផង ដើម្បីឲ្យពួកគាត់មានផ្ទះជ្រកកោនបានសមរម្សនឹងគេ»។

ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានឲ្យដឹងថា«ពួកគាត់មានការខកចិត្តយ៉ាងខ្លាំងពីហេតុការណ៍កម្លាំងរបស់អាជ្ញាធរជាតិអប្សរា ដែលបានចុះទៅ វាយកម្ទេសផ្ទះពួកគាត់ចោល។

ពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានទទូចស្នើសុំអាជ្ញាធរជាតិអប្សារ បញ្ឈប់ការរុះរើផ្ទះសំបែងរបស់ពួកគាត់បន្តទៀតទៅ។ជុំវិញការលើកឡើងរបស់ពលរដ្ឋនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា៖សម្លេង«

https://www.srpostnews.com/wp-content/uploads/2020/11/១.ogg

»លោកឡុង កុសល បានបញ្ជាក់ប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថា៖សម្លេង

https://www.srpostnews.com/wp-content/uploads/2020/11/audio_2020-11-04_12-21-56.ogg
Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖នគរបាលក្រុងបាត់ដំបងបានចាប់ខ្លួនបុរស ២នាក់ករពីឆបោកយកម៉ូតូ។

ការឃាត់ខ្លួននៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០ ម្សិលមិញ ស្ថិតនៅក្រុងបាត់ដំបង។ ចំណែកករណីឆបោកយកម៉ូតូពីជនរងគ្រោះនៅចំណុច ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនរងគ្រោះឈ្មោះ ជុំ វិចិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានឲ្យដឹងនៅព្រឹកនេះ ថា ក្រោយពីទទួលបណ្តឹងជនរងគ្រោះនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ត្រី សាតគឹមសានស្នងការខេត្តនិងមានការសម្របសម្រួលនិតិវិធីពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ ភ្លាមៗ។
ជនសង្ស័យ៖
១ឈ្មោះ ឈួន តុលា អាយុ២០ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២ឈ្មោះ ឈួន ថុនា អាយុ១៧ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនះក្រុង បាត់ដំបង។

អធិការបានបញ្ជាក់ថាក្រោយពីសាកសួរជនសង្ស័យ បានសារភាពថាពួកខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះពិតប្រាកដមែន។ ករណីនេះដកហូតវត្ថុតាងរួមមាន៖
ម៉ូតូ០១គ្រឿងម៉ាកហុងដាសេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AI 1106
ដែលមានលេខតួលេខម៉ាសុីន NDI25ME560408។
ជនសង្ស័យទំាងពីរនាក់បងប្អូនខាងលើធ្លាប់ជាប់គុកពាក់ករណីហិង្សាមានស្ថានទម្ងន់ទោសផងដែរ។

បច្ចុប្បន្ននគរបាលកសាង សំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការទៅតាមនិតិវិធីច្បាប់៕SRPដោយប៊ុន ថេត

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖ប៉ូលិសខេត្តកំពង់ធំបានចាប់ចោរចំនួនពីរនាក់ ក្នុងចំណោមបីនាក់ ករណីប្រើដាវកាប់ប្លន់យកម៉ូតូមិត្តភ័ក្រ។

សមត្ថកិច្ចបានថ្លែងថាហេតុការណ៍បានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ១៧ ឆ្នាំរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្តថាបន្ទាប់ពីបានធ្វើសកម្មភាពប្លន់រួចជនសង្ស័យមានគ្នា៣នាក់នាំគ្នេជិះម៉ូតូគេចខ្លួនបាត់អស់។

បើតាមសមត្ថកិច្ចថាក្រោយបានទទួលបានព័ត៌មានករណី
នេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ទិត្យ សំណាង ស្នងការរងទទួលផែនព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញសហការជាមួយអធិការក្រុងស្ទឹងសែន ធ្វើការស្រាវជ្រាវចាប់មុខសញ្ញាបានចំនួន០២នាក់។
ទី១ឈ្មោះ ផាន់នី ចំរេីន ភេទប្រុស អាយុ១៦ឆ្នាំ ចាប់ខ្លួនបាននៅភូមិប្រាសាទ ឃុំព្រៃព្រាល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
២ឈ្មោះរ៉ា ឆដា ភេទប្រុស អាយុ១៥ឆ្នាំ ចាប់ខ្លួនបាននៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ចំណែកឈ្មោះ ជា មេសា ហៅ(ម៉ម) ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិសំរោង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
បានរត់គេចខ្លួនបាត់។
សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនឲ្យបានយកមកផ្តន្ទាទោសតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាចៅអធិការស្ដីទី ព្រះនាម ហ៊ុម ហឿន បានប្រើអំពើហិង្សាទៅ លោក នេន បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍បានកើតឡើងកាលល្ងាច
ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុង វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បានបន្តទៀតថាមុនពេលកើតហេតុ ចៅអធិការស្ដីទី ព្រះនាម ហ៊ុម ហឿន បានហៅ លោក នេន ទៅសាកសួរ ពេលលោក នេនទៅដល់ហើយអង្គុយលុតជង្គង់ នៅពីមុខចៅអធិការហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វាយ លោក នេន ដោយប្រើកណ្ដាប់ដៃវាយ លើផ្ទៃមុខ បណ្ដាលឲ្យ លោក នេន ដួលទៅលើឥដ្ឋការ៉ូព្រះវិហារ។ ពេលនោះ ចៅអធិការបានយកជើងកន្ត្រុំក្បាល លោក នេន បន្ដទៀត ហើយក៏យកដៃ បោកក្បាលលោក នេន ទៅលើឥដ្ឋការ៉ូ យ៉ាងពេញទំហឹង និងចាប់ជើងលោក នេន ព្យាយាមលើកបោក លោក នេន ទៅនឹងសសរព្រះវិហារថែមទៀតផង។ ប៉ុន្តែដោយសារលើក មិនរួច ក៏បោកមិនបាន ពេលនោះលោក នេន ក៏រើរួចរត់ពេញព្រះវិហារតែម្ដង។

លោកសង្ឃផ្សេងៗ ដែលនៅក្នុងព្រឹត្តិការណ៍នោះ បានឲ្យដឹងថា បើលោក នេនរងគ្រោះ នោះរើមិនរួចទេ មុខជាគ្រូចៅអធិកាស្ដីពីនោះអាចវាយស្លាប់ជាក់ជាមិនខានឡើយ។

ប្រភពបានបន្តថា ពេលលោក នេនរត់ចេញពីព្រះវិហារ បានហើយ បានស្រែកឲ្យគេជួយ ពេលនោះមានលោកសង្ឃមួយអង្គទៀត ដែលជាគ្រូបង្រៀន បានឮហើយក៏ដើរទៅមើល បានឃើញលោកនេន នោះ រងរបួស ហើយក៏គ្រាលោកយកទៅកុដិខាងត្បូង និងនាំយកទៅពេទ្យ ទៅដល់ពេទ្យបានពិនិត្យទៅឃើញថាលោកនេនរងគ្រោះ បានបាក់ធ្មេញខាងលើពីរ និងរង្គើធ្មេញពីរ ពកក្បាល ហើមជើង ហើមដៃ ព្រមទាំងដងខ្លួនធ្ងន់ធ្ងរណាស់ ពេទ្យក៏ឲ្យថ្នាំលេប និងចាក់ថ្នាំបំបាត់ការឈឺចុកចាប់ភ្លាមៗ។

បើតាមប្រភពបញ្ជាក់ថាករណីនេះសង្ស័យចៅអធិការវត្ត ខឹងនឹងលោកនេន
ខកខានចូលព្រះវិហារមួយល្ងាច។
ជុំវិញព័ត៌មានការលើកឡើងខាងលើនេះ បណ្ដាញ «សៀមរាបប៉ុស្តិ៍» នៅមិនទាន់ទទួលបានការបំភ្លឺ ពីចៅអធិការស្ដីទី ព្រះនាម ហ៊ុម ហឿន នៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ភ្នំពេញ៖លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ នៅរសៀលថ្ងៃទី ០៣​ខែ​ វិច្ឆិកា​នេះ បានថ្លែងប្រាប់PVNNថា​ បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​អំពី​ករណី​ ក្រុមហ៊ុន​ ស៉ីន​នីវ​ ទទួលបាន​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​ឆ្នោត​ឡូតូ​ ហេីយបំប្លែងជាល្បែងស៉ីសង​តាម​អនឡាញ​ Keno online រួចមក​ លោកនាយឧត្ដមសេនីយ៍ បាន​បញ្ជាអោយ​នាយកដ្ឋាន​ជំនាញ​ចុះ​ស្រាវជ្រាវ​ដេីម្បី​មានចាត់វិធានការតាមច្បាប់​ ដោយមិនលេីកលែងឡេីយ​។

លោកឧត្ដមសេនីយ៍ឯក សៀង​ សេង​ ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ បានអោយដឹងដែរថា​ លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពី លោមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហេីយ​នៅរសៀល​ថ្ងៃនេះ​ ដេីម្បី​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​ ស៉ិន​ នីវ​ ដែល​ប្រជាពលរដ្ឋ​ រាយការណ៍ថា បាននឹងកំពុងបេីកល្បែងស៉ីសងតាមអនឡាញ Keno Online ជ្រកក្រោម​ស្លាក​ ឆ្នោត​ឡូតូ​។
លោកឧត្ដមសេនីយ៍ឯក បានបន្ថែមថា​ បេីក្នុងករណី​សមត្ថកិច្ច​របស់​លោក​ស្រាវជ្រាវ​រក​ឃើញ​ការពិត​ដូចប្រជាពលរដ្ឋរាយការណ៍​ លោកនឹងចាត់​ការតាមច្បាប់​តែម្ដង​ ។

គួរបញ្ជាក់ថា​ ករណី​ក្រុមហ៊ុន​ ស៉ិន​ នីវ​ ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ និង​ ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​ ត្រូវបាន​ប្រជាពលរដ្ឋ​ រាយការណ៍ថា ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​ បង្វក់ប្រជាពលរដ្ឋ​ ទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វី​ទាំងអស់​ ។ ជាពិសេស​ក្រុមហ៊ុន​ បានដាក់​តាំង​ទូរទស្សន៍​តាម​ហាងនានាជាសាធារណៈថែមទៀតផង​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់នេះ​ តំណាង​ក្រុមហ៊ុន​ ស៉ីន​ នីវ​ មួយរូប​បានអោយដឹងថា​ ក្រុម​ហ៊ុន​ របស់​លោក​ ពិតជា​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អោយធ្វេី​អាជីវកម្ម​ឆ្នោត​ឡូតូ​មែន​ តែ​មិនបាន​បេីកល្បែងស៉ីសង​តាមអនឡាញ​នោះទេ​ ។

ទោះជាយ៉ាងណាក្ដី​ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ មួយរូប​បានង្ហេីបអោយដឹងថា​ អាជ្ញា​ប័ណ្ណ​របស់​ក្រុម​ហ៊ុន​ ស៉ីន​ នីវ​ បានហួសសុពលភាពហេីយ​ ហេីយ​ក្រុម​ហ៊ុន​នេះ​នៅ​តែ​លួចលាក់​ធ្វើ​អាជីវកម្ម​ដោយមិនរាយការណ៍​ជូនក្រសួងនោះទេ​។
ពាក់ព័ន្ធ​នឹងការបំពានរបស់​ក្រុម​ហ៊ុន​នេះ​ ក្រសួង​កំពុង​ចាត់​ការ​តាមនិតិវិធី​ផងដែរ​ដោយ​ពិន័យ​ក្រុមហ៊ុន​តាមច្បាប់​កំណត់​។
ចំពោះ​ព័ត៌មាន​ដែល​ថា​ក្រុមហ៊ុន​នេះ​បានបំប្លែងឆ្នោតឡូតូ​ទៅ​ជា​ល្បែង​ស៉ីសង​តាមអនឡាញ​បង្វក់ប្រជាពលរដ្ឋ​ ទូទាំងប្រទេសនោះ បេី​ សមត្ថកិច្ច​ស្រាវជាវ​រកឃើញ​ ក្រុមហ៊ុន​នេះ​អាចប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់​ផង​ និង​ អាចដកអាជ្ញាប័ណ្ណវិញផងដែរ​។

ពាក់ព័ន្ធករណីនេះ នៅក្រុងសៀមរាបឯណាវិញ ល្បែងឡូតូ ប្រភេទដូចខាងលើ បានបើកដំណើរការ ឲ្យពលរដ្ឋចាក់ស៊ីសង នៅតាមហាងកាហ្វេ សឹងគ្រប់កន្លែង យ៉ាងអនធិបតេយ្យដោយចំហតែម្ដង។ ទោះយ៉ាងណា ពលរដ្ឋ សូមគាំទ្រចំណាត់ការរបស់ លោកនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​បានដាក់​បទបញ្ជា​ដ៏ម៉ឺងម៉ាត់​ចាត់ការ​តាមច្បាប់​ចំពោះ​ករណីនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ខេត្តត្បូងឃ្មុំ​៖លោក កែវ វណ្ណៈ ទីប្រឹក្សាសម្តេចមហាពញាចក្រី ហេង សំរិន និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងលោក ផល ពន្លឺ អនុប្រធានមន្ទីរ នារសៀល​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ នេះ បាននាំយកសម្ភារបរិក្ខារសុខាភិបាល យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅចែកផ្តល់ជូនដល់មន្ទីរបង្អែក និងប៉ុស្តិ៍មណ្ឌលសុខភាព ជុំវិញខេត្ត ដែលជាសម្ភារបំពេញបន្ថែម របស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងសុខាភិបាល ដើម្បីជួយជំរុញលើការពិនិត្យព្យាបាលជូនពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ។

បើតាម លោក ផល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្ភារបរិក្ខារទាំងនេះ មានសរុប១២ឃីត ស្មើនឹង៤៩មុខ ដែលសរុបជាទឹកប្រាក់ប្រមាណជិត៤០០លានរៀល ដែលជាថវិការរបស់ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនតាមរយៈក្រសួងសុខាភិបាល ដោយចែកជូនទៅមណ្ឌលសុខភាពទាំង៧១ មន្ទីរពេទ្យបង្អែក និងការិយាល័យស្រុកក្រុងទាំង០៧ ហើយជាសម្ភារ ដែលមិនមានក្នុងផែនការប្រចាំឆ្នាំទេគឺជាសម្ភារបំពេញបន្ថែម។

មានប្រសាសន៍នាឱកាសនោះ លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត​ត្បូងឃ្មុំ​ បានឲ្យដឹងថា​ សម្ភារបរិក្ខារ ដែលបាននាំយកចែកពេលនេះគឺជាការផ្តល់ជូនបំពេញបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកគម្រោងសម្ភារផ្ដល់ចែកជូនដល់មូលដ្ឋានសុខាភិបាលនៅក្នុងទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ តាមរយៈក្រសួងស្ថាប័នសុខាភិបាល ធ្វើយ៉ាងណាឲ្យការបំរើសេវាវិស័យសុខាភិបាលនៅកម្ពុជាបានកាន់តែល្អ ទទួលបានទំនុកចិត្តពីពលរដ្ឋ ពិសេសបំពេញឲ្យបានកាន់តែប្រសើរ នាអំឡុងការរាតត្បាតជំងឺកូវីដ១៩។

លោក កែវ វណ្ណៈ ក៏បានណែនាំដល់ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក ប៉ុស្តិ៍មណ្ឌលសុខភាពទាំងអស់ ត្រូវប្រើប្រាស់ទុកដាក់ឲ្យបានល្អ បម្រើផលប្រយោជន៍សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​ឲ្យ​បានកាន់តែមានប្រសិទ្ធភាពខ្ពស់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ ហុងគ្រី ដែលបានមកជួយដល់កម្ពុជាកាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីកម្ពុជាងើបពីសង្គ្រាម។

សម្ដេចហ៊ុន សែន លើកឡើងយ៉ាងដូច្នេះនៅវិមានសន្តិភាព នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០នេះ ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយលោក ភីធើ ស៉ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី។

នៅក្នុងជំនួបនេះ លោក ភីធើ ស៉ីចាតូ (Péter Szijjártó) ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលទទួលស្វាគមន៍ លោកយ៉ាងកក់ក្តី នៅក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ ប្រទេសកម្ពុជា នាពេលនេះ។
លោកបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺ ទី១)ដើម្បីអបអរសាទរចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ទី២) គឺដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រី និងទី៣) ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរតាមរយៈការនាំមកនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា ទី១) គម្រោងទឹកស្អាត និងចំរោះទឹក ទី២) គម្រោងបច្ចេកវិទ្យា (IT) និងទី៣) គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងទី៤)គម្រោងកសិកម្ម
និងនេសាទ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈគម្រោងទាំងបួនខាងលើផងដែរ។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី។ ហើយឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោក៏បានស្នើសុំ និងអញ្ជើញ នាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសណាមួយនាពេលខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ភ្នំពេញ៖កិច្ចព្រមព្រៀង និងអនុស្សារណៈចំនួន៣ ត្រូវបានចុះហត្ថលេខា រវាងកម្ពុជា និងហុងគ្រី នៅវិមានសន្តិភាព នារសៀលថ្ងៃ០៣ខែវិច្ឆិកា នេះក្រោមវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី។

កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលនឹងត្រូវចុះហត្ថលេខានោះរួមមាន៖

១- កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី។

២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី។

៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖លោក​​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បានថ្លែងថាគិត​មក​ដល់​ពេល​នេះ​ គឺ​មាន​រយៈពេល​១៧ឆ្នាំ​ហើយ​ ដែល​លោក​​បាន​ជួយ​ទំនុកបម្រុង​ដល់​កុមារ​ពិការ​ភ្នែក​ គថ្លង់​ កំព្រា​ និង​លោកគ្រូ​ អ្នកគ្រូ​ នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​នេះ​ ដោយ​បាន​រៀបចំ​ពិធី​ជួបជុំ​គ្នានេះ​ឡើង​​ក្នុង​១ឆ្នាំ​២ដង​ រួមជាមួយការ​គៀងគរ​ដល់​សប្បុរសជន​នានា​ ដេីម្បី​ជួយ​​ផ្គត់ផ្គង់​ដល់​ការ​រៀនសូត្រ​របស់​ក្មួយៗ​ ប្រកប​ដោយភាព​ជោគជ័យ​។

រដ្ឋមន្រ្តីបន្តថា ថ្ងៃ​នេះ​ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ដោយ​​បាន​ឃេីញ​ក្មួយៗ​ មួយ​ចំនួន​ទទួល​បាន​ភាព​ជោគជ័យ​ ហើយ​បាន​​​ចេញ​ទៅ​ធ្វើការ​ងារ​ផ្សេងៗ​ ​និងបេីកមុខរបរ​ទទួលទាន​ ព្រមទាំង​​មាន​ក្រុម​គ្រួសារ​ និង​មាន​សុភមង្គល​ល្អ​ ដោយ​កន្លង​មក​ក្រសួង​ព័ត៌មាន​ ក៏បាន​ទទួល​ក្មួយៗ​ មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ និង​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ចាម​ ឲ្យ​ចូល​បម្រើ​ការងារផងដែរ​ តែ​អកុសល​ឆ្នាំ​នេះផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​ ដូច្នេះ​រាជរដ្ឋាភិបាល​បាន​សម្រេច​​ផ្អាក​ការ​​ជ្រើសរើស​មន្ត្រី​ថ្មី​មួយ​រយៈ​។

រដ្ឋមន្រ្តី ក៏​បាន​ក្រេីន​រំលឹក​ដល់​ក្មួយៗ​ទាំង​អស់​ ឲ្យ​រួបរួម​សាមគ្គី​គ្នា​ និង​ចេះជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ការ​រៀនសូត្រ​ ជាពិសេស​ត្រូវ​ស្តាប់​​គ្រូ​បង្រៀន​ និង​គោរព​វិន័យ​សាលា​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ តាំង​ពី​នៅ​តូចរហូត​ដល់​ធំ​ពេញវ័យ​ និង​ឈាន​ទៅ​ដល់​ទទួល​បាន​ភាព​ជោគជ័យ​។ ​

លោកថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និង​សាកសួរសុខទុក្ខកុមារ​កំព្រា​ ពិការភ្នែក គរថ្លង់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម​ នាថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០​នេះ។

សូមជម្រាបថា សិស្ស​ក្នុង​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​ សរុប​​​ ​ចំនួន​១៧១នាក់​ ក្នុងនោះ​មានសិស្ស​ពិការ​ភ្នែក​ ​៥៩នាក់​ និង​គផ្លង់​ ​១១២នាក់​ ចំពោះ​​បុគ្គលិក​ និង​គ្រូ​សរុប​​៣៦នាក់​។
ដោយឡែក​មណ្ឌល​កុមារ​កំព្រា​ខេត្ត​កំពង់ចាម​ មាន​សិស្ស​ ​ចំនួន​៥៧នាក់​ និង​បុគ្គលិក​សរុប​១២នាក់​។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី បានរៀបចំពិធីសំណេះសំណាល​២ដង​ ក្នុង​១ឆ្នាំ​ ដែលមាន​រៀបចំ​អាហារ​ថ្ងៃត្រង់ ជាមួយនឹងសម្ភារសិក្សា​ សម្លៀកបំពាក់ ផ្តល់ជា​ថវិកាសម្រាប់សិស្ស និងគ្រូ ​ផ្តល់សម្ភារប្រើប្រាស់ គ្រឿង​ឧបភោគបរិភោគ និងថវិកាសម្រាប់សាលា ព្រមទាំង​បានផ្តល់ជាអង្ករ​ ​ចំនួន​១តោនក្នុងមួយខែ ហេីយ​ក៏​បានឧបត្ថម្ភ​ ឧបករណ៍ប្រើប្រាស់​ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភារជំនួយដល់ការបង្រៀន និងរៀន កំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ ម៉ាស៊ីនថតសម្លេងសម្រាប់សិស្សរៀននៅសាកលវិទ្យាល័យ ក្រៅពីនេះរដ្ឋមន្ត្រីនិងលោកជំទាវ​ ក៏បានឧបត្ថម្ភគ្រឿងសង្ហារឹមផ្សេងៗមួយចំនួនទៀត ហើយបានជួយបង្គ្រប់ថ្លៃកសាងខ្លោងទ្វារសាលាចំនួន១៥០០ដុល្លារសហរដ្ឋអាមេរិក និងបានជួយបន្ថែមថវិកាសម្រាប់ធ្វើដំណើរកម្សាន្តប្រចាំឆ្នាំ ព្រមទាំងបានជួយសម្របសម្រួលក្នុងការចូលទស្សនារមណីយដ្ឋាននានាផងដែរ​។
សូមបញ្ជាក់ថាពិធីនេះលោក ខៀវ កាញារីទ្ធ និងលោកស្រី បានបាននាំយកនូវសម្ភារជាច្រើន រួមនឹង​ថវិកា​ ចំនួន​៣២៥០ដុល្លារ​អាមេរិក​ និង​១៤.៥០០.០០០រៀល​ សម្រាប់​ទ្រទ្រង់​ដល់​សាលា​ និនិងក្មួយៗកុមារផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖អ្នកកាសែតកោះសន្តិភាពម្នាក់ ប្រចាំខេត្តបាត់ដំបង បានរងការគំរាមបាញ់សម្លាប់ពីជនមិនស្គាល់មុខតាមបណ្ដាញសង្គម។

ពាក់ព័ន្ធករណីនេះលោកឧត្តមសេនីយ៍ត្រី សាត​ គឹមសាន​ បញ្ជាឱ្យផែនជំនាញ ធ្វេីការស្រាវជ្រាវ ជាបន្ទាន់ករណីគំរាមសម្លាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមនេះ។
នេះបើយោងតាម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានប្រកាសឲ្យដឹងនៅមុននេះបន្តិច។

ស្នងការប៉ូលិសខេត្តបាត់ដំបងបានឲ្យដឹងថា នៅពេលនេះស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានទទួលហេីយ នូវបណ្តឹងរបស់ លោក​ ឆោម​ ពិសម័យ​ ភ្នាក់ងារសារព័ត៌មាន(កោះសន្តិភាព)ប្រចាំខេត្តបាត់ដំបង ដែលលោកទទួលរងការគំ រាមកំហែងដល់ជីវិត​តាមបណ្តាញសង្គម។

នៅពេលនេះលោកឧត្តមសេនីយ៍ត្រី​ សាត​ គឹម សាន​ បានចាត់វិធានការជាបន្ទាន់ដល់ផែនជំ នាញឱ្យធ្វេីការ​ស្រាវ​ជ្រាវស៊េីបអង្កេតលេីករណី នេះហេីយ​ ករណីស្រាវជ្រាវរកឃេីញថាពិត ជា មានអំពេីល្មេីសច្បាប់ មែននោះសមត្ថកិច្ចនគរ​បាលនឹងចាត់​វិធានការតាមផ្លូវច្បាប់ចំពោះអ្នក ប្រព្រឹត្តិ។

ទាក់ទងករណីនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោកឆោម ពិសម័យ​ ភ្នាក់ងាសារព័ត៌មាន កោះសន្តិភាព ប្រចាំខេត្តបាត់ដំបង នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖ទីតាំងអារច្រៀកឈើមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។

ហេតុការណ៍នេះធ្វើឡើងនៅថ្ងៃទី ០៣ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ នៅចំណុចភូមិព្យួរជ្រូក ឃុំគូលែនជើង ស្រុក គូលែន ខេត្តព្រះវិហារ ដឹកនាំដោយ លោកតូ សុថេត នាយរង ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ រួមនឹងលោក យឹម ប៊ុនថេត នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកគូលែន ព្រមទាំង កម្លាំងសមត្ថកិច្ចស្រុកគូលែន ក្រោមបញ្ជារបស់ លោក ទី សុវិនថាល់ ព្រះរាជអាជ្ញារអមនៃសាលា ដំបូងខេត្តព្រះវិហារ។

ភ្នាក់ងារបណ្ដាញ«សៀមរាបប៉ុស្តិ៍»ប្រចាំខេត្តព្រះវិហារបានរាយការណ៍ថា ប្រតិបត្តិការបង្ក្រាប បង្ក្រាបទីតាំងសិប្បកម្មច្រៀក អារឈើអត់ច្បាប់ ខាងលើនេះសមត្ថកិច្ចរកឃើញឈើ៖

១.ឈើ ផ្ជឹកចំនួន៥៤ដុំ
២.តាបឈូសភ្ជាប់ផ្លែច្រៀកឈើ១គ្រឿង
៣.ម៉ាស៊ីន គោយន្តមួយគ្រឿង។

វត្ថុតាងទាំងអស់ត្រូវបានរឹបអូសយកទៅក្សារទុកនៅ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីវាស់វែងនឹងដោះស្រាយតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ វិច្ឆិកា ២០២០

ភ្នំពេញ៖លោក ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ព្រឹកមិញនេះ។

នៅក្នុងជំនួបនោះ លោក ម៉ៃឃែល តាន់ (Michael Tan) បានមានប្រសាសន៍ថា ក្នុងដំណាក់កាលការទូតរបស់ លោកនៅក្នុងប្រទេសកម្ពុជា លោកក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ ថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។

លោកបានបន្តថា ក្នុងរយៈពេល៤ ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា លោកពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

លោកបានបញ្ជាក់ថាពិតជាមានមោទនភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យលោករៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពមិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោកក៏បានបន្ថែមទៀតថា លោកពិតជាមានជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ម៉ៃឃែល តាន់ (Michael Tan) និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក ម៉ៃឃែល តាន់ (Michael Tan) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពង្រីកពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរបស់លោកកន្លងមកនេះ។

ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិ ទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍ និងសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩នេះ ឱ្យជាសះស្បើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page514 Page515 Page516 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×