ខេត្តកំពង់ចាម៖ លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត នៅរសៀលថ្ងៃមិញនេះបានថវិកាចំនួន១លានរៀល,ម៉ាស់១.០០០,សាប៊ូ១,០០០ដុំជែលលាងដៃ១០០ដប និងភេសជ្ជៈ អាដេចំនួន១០កេះ ពីលោកមាស ធីបញ្ញា និងសហការី។ ក្នុងឱកាសនោះដែរលោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់លោកមាស ធីបញ្ញា និងសហការីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភជាថវិកាសម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម យកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់ក្នុងយុទ្ធនាការនានាដើម្បី រួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ថាខេត្តកំពង់ចាមកន្លងមកមានអ្នកកើតជំងឺកូវីដ១៩សុទ្ធសឹងតែជាជនបរទេសសរុបចំនួន១៦នាក់។ តែរហូតមកដល់ពេលនេះ គឺក្រុមគ្រូពេទ្យខេត្តកំពង់ចាមបានធ្វើការព្យាបាលអ្នកផ្ទុកវីរុសទាំងនោះបានជាសះស្បើយអស់ហើយ។
ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាមនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ដដែលដោយបានបំពាក់ម៉ាស៊ីនស្វ័យប្រវត្តិ បាញ់សម្លាប់មេរោគនៅតាមច្រកចេញចូលសំខាន់ៗដើម្បីសម្រួលដល់ការធ្វើអនាម័យព្រមទាំងបានបន្តការ ផ្សព្វផ្សាយសារអប់រំអំពីការធ្វើអនាម័យដើម្បីចៀសផុតពីការឆ្លងជំងឺនេះ៕SRP

