Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មីនា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូមិនមានពាក់មួកសុវត្ថិភាពបានបុករថយន្តធំបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅថ្ងៃអាទិត្យ ទី 10 ខែមីនាឆ្នាំ 2024 វេលាម៉ោង២៣ និង២៥នាទីលើផ្លូវជាតិលេខ 06 ចំណុចមុខរោងចក្រទឹកកកភ្នំមាស ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានប្រាប់ថាគ្រោះថ្នាក់ចរាចរណ៍នេះ
ម៉ូតូម៉ាកហុងដា ផលិតឆ្នាំ 2022 ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប 1AP-5372 បើកបរដោយ ឈ្មោះ ហឿង ចាន់ណារ៉ា ភេទប្រុស អាយុ 23 ឆ្នាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប (គ្មានមួកសុវត្ថិភាព) មានទិសដៅពីកើត ទៅលិច បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ប្រភេទដឹកទំនិញធុនធំ ពាក់ផ្លាកលេខ បាត់ដំបង3A-2874 បើបរដោយជនមិនស្គាល់អត្តសញ្ញាណ (ក្រោយពេលកើតហេតុចុះរត់គេចខ្លួនបាត់) បើកបរមានទិសដៅពីលិចហើយបត់ឆ្វេងទៅទិសខាងជើង។

សមត្ថកិច្ចបន្តថា ករណីនេះបណ្ដាលឲ្យ: ស្លាប់មនុស្ស០១នាក់ ឈ្មោះ ហឿង ចាន់ណារ៉ា(ជាអ្នកបើកបរម៉ូតូ)។ ខូចខាតម៉ូតូ០១គ្រឿង(ធ្ងន់)និងរថយន្ត01គ្រឿងស្រាល។ មូលហេតុ: អ្នកបើកបររថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញសហការជាមួយ នគរបាលរដ្ឋបាលពួក ចុះប្រមូលវត្ថុតាងពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាបានបើកម៉ូតូបុកនិងដើមពោធិ៍របណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង ថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៣និង៣៥នាទី នៅចំណុចផ្លូវលំក្រាលក្រួសក្រហមក្នុងបរិវេណវត្តសុវណ្ណគីរី កេសរធ្លកស្ថិតនៅភូមិធ្លកឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង (បើកបរម៉ូតូក្នុងស្ថានភាព ស្រវឹង ល្បឿនលឿន បុកដើមពោធិ៍ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ)។

ជនរងគ្រោះឈ្មោះ ម៉ៅ  កាច ភេទប្រុសអាយុ២១ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិត្រាំកង់ ឃុំស្លែង ស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។  បើកបរមានទិសដៅពីជើងទៅត្បូង(មិនពាក់មួកសុវត្ថិភាព)។ – ម៉ូតូម៉ាកExiter ពណ៌ក្រហម ផលិតឆ្នាំ.. គ្មានស្លាកលេខ(ខូចធ្ងន់)។

នគរបាលចរាចរណ៍ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្លែងស្ពានបានធ្វើការវាស់វែង និងយកម៉ូតូមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្លែងស្ពានស្រុកស្រីស្នំខេត្តសៀមរាប៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មីនា ២០២៤

ខេត្តសៀមរាប៖អ្នកបើកម៉ូតូបានស្លាប់ខណ:ជិះបុកជាមួយរថយន្តធំ។ ហេតុការណ៍បានកើតឡើងវេលាម៉ោង វេលាទៀបភ្លឺថ្ងៃទី 10 ខែកម្ភ: ឆ្នាំ2024 លេីផ្លូវជាតិលេខ 6 ស្ថិតក្នុងភូមិគីឡូតាឈឹម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍ នេះរវាងរថយន្តម៉ាកIZUZU ពណ៌សរ (ដឹកទឹកកក) ពាក់ស្លាកលេខភ្នំពេញ 3F-1394 ទិសដៅពីលិចទៅកេីត និងមនុស្សបេីកបរម៉ូតូម៉ាកC125 ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1Y-9286 ទិសដៅពីកេីតទៅលិច បញ្រ្ចាសទិសទិសគ្នា។

ជនរងគ្រោះ អ្នកជិះម៉ូតូ ឈ្មោះ រ៉ៃ ភារម្យ ភេទប្រុសអាយុ 19ឆ្នាំទីលំនៅភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកអ្នកបេីកបររថយន្ត គេចខ្លួនបាតសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។ វត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មីនា ២០២៤

ខេត្តព្រះវិហារ៖យ៉ាងហោចណាស់មនុស្ស៣៦នាក់ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការក្រោយអាជ្ញាធរខេត្តព្រះវិហារ បានរចុះអនុវត្តវិធានការផ្លូវច្បាប់ កាលពីថ្ងៃទី៦ ខែមីនា ក្នុងការការពារដីរដ្ឋ ដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធវិនិយោគ ទៅឲ្យក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ដែលស្ថិតក្នុង ឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយពីមានពលរដ្ឋ មួយចំនួនបានចូលទៅរុករានទន្ទ្រានយកដីដោយខុសច្បាប់។

នៅក្នុងសន្និសីទសារព័ត៌មាន បានរៀបចំឡើងនៅ សាលាខេត្តព្រះវិហារ អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី បានឲ្យដឹងថា មុននឹងការចុះចាត់វិធានការផ្លូវច្បាប់ចំពោះ ក្រុមរុករានទន្រ្ទានដីរដ្ឋដោយខុសច្បាប់ទាំងនេះ គឺអាជ្ញាធរខេត្តបានធ្វើវិធានការរដ្ឋបាលជាច្រើនខែរួចមកហើយ ហើយក៏បានហៅក្រុមទាំងនេះមកធ្វើការប្រជុំអប់រំណែនាំ ឲ្យចាកចេញដោយសន្ដិវិធីជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះអាជ្ញាធរក៏បានទុកឱកាសរយៈពេល១០ថ្ងៃ មុនការចុះអនុវត្តច្បាប់ទាំងរដ្ឋបាលស្រុកគូលែន និងមន្ទីរកសិកម្មខេត្ត បានធ្វើការផ្សព្វផ្សាយតាមរយៈការចាក់សារជាសម្លេងថែមទៀត ក្នុងនោះមានបុគ្គលមួយចំនួនបានសហការរុះរើចាកចេញ និងនៅមួយចំនួនធំដែលចាញ់បោក តាមការអូសទាញ ដែលមានមេក្លោង មានរចនាសម្ព័ន្ធត្រឹមត្រូវ និងមានអង្គការចាត់តាំង នៅតែរឹងទទឹងមិនព្រមចាកចេញ ហាក់បីដូចជាចង់យកតំបន់នោះធ្វើជាតំបន់អប្បគមន៍។

លោកណុប វុធ្ធី បានអះអាងថា នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដឹកនាំប្រតិបត្តិការដោយលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានដឹកនាំបញ្ជាកម្លាំងដោយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងលោក គីម រិទ្ធី អភិបាលខេត្ត ចុះអនុវត្តវិធានការផ្លូវច្បាប់ចំពោះក្រុមទាំងនេះ។

ក្នុងប្រតិបត្តិការនេះ មនុស្សចំនួន៣៦នាក់ត្រូវបានឃាត់ខ្លួន និងប្រមាណជាង៣០នាក់ទៀត នៅរឹងទទឹងថែមទាំងធ្វើការតបត ជាមួយកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់មធ្យោបាយផ្សេងៗ មានដូចជា កាំបិត ផ្គាក់ ពូថៅ ចំពាមកៅស៊ូ និងដបសាំងគប់មកលើសមត្ថកិច្ចជាដើម ទើបសមត្ថកិច្ចប្រើសិទ្ធក្នុងការការពារខ្លួនគប់គ្រាប់បែកផ្សែងដើម្បីបំបែកក្រុមអនាធិបតេយ្យទាំងនោះ។

អនុប្រធានរដ្ឋបាលព្រៃឈើ លោក សួន សុវណ្ណ បានបញ្ជាក់ដែរថា ការចាត់វិធានការផ្លូវច្បាប់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមទាំងនេះ គឺមិនមែនជារឿងថ្មីនោះទេ លោកថានេះគឺជាលើកទី២ហើយ នៅក្នុងទីតាំងដដែលប៉ុន្ដែក្រុមទាំងនោះនៅតែចូលមកកាប់រានទន្ទ្រានដោយខុសច្បាប់។

លោកបានបញ្ជាក់ទៀតថា ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុននៅឆ្នាំ២០១០ ដែលមានផ្ទៃដី ៩,០០០ហិកតា ប៉ុន្ដែដោយមើលឃើញថាមានប្រជាពលរដ្ឋអាស្រ័យ ផលនៅលើដីនោះរាជរដ្ឋាភិបាលក៏បានកាត់ឈ្វៀលចំនួន០២លើក ដោយលើកទី១នៅឆ្នាំ២០១២ តាមរយៈគោលនយោបាយចាស់សកម្មភាពថ្មី និងលើកទី២ នៅឆ្នាំ២០១៩ មុនពេលដី នេះបានធ្វើការចុះបញ្ជីជាដីរដ្ឋ។ ចំពោះក្រុមដែលចូលមកកាប់រានដោយខុសច្បាប់ទាំងនេះ គឺចូលមកកាន់កាប់ក្រោយការកាត់ឈ្វៀលទាំងពីរលើក និងក្រោយការចុះបញ្ជីដីនេះជាដីរដ្ឋ ពោលគឺចូលមកកាន់កាប់ពុំស្របតាមច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៤

មន្រ្តីជំនាញបានរកឃើញ ដៃបាញ់ប្រេង ចំនួន ៦ដៃ ពុំមានអនុលោមភាពផ្នែកបរិមាណ នោះទេ ពោលគឺលម្អៀង ក្នុងកម្រិត២,២លីត្រ_២,៨លីត្រ។

មន្ត្រីជំនាញបានឲ្យដឹងថា បន្ទាប់ពីសុំគោលការណ៍ពីលោក ព្រះរាជអាជ្ញារង ដែលទទួលសម្របសម្រួលផ្នែកប្រេងឥន្ធនៈ លោកបានសម្រេចអោយ មន្រ្តីអនុវត្តច្បាប់ធ្វើការពិន័យអន្តរការណ៍ លើម្ចាស់ដេប៉ូខាងលើ រួមជាមួយកិច្ចសន្យាកែតម្រូវ និងកែប្រែដៃបាញ់ប្រេងឥន្ធនៈដែលខុសឱ្យបានត្រឺមត្រូវវិញ។

មន្ត្រីជំនាញបានបន្តថា ការរកឃើញនេះ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយមន្រ្តីស៊ើបអង្កេត និងជានគរបាលយុត្តិធម៌ នៃសាខា ក.ប.ប. ខេត្តបាត់ដំបង ដែលទទួលអាណត្តិដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងការការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ បានចុះត្រួតពិនិត្យដៃបាញ់ប្រេងឥន្ធនៈនៅដេប៉ូប្រេងឥន្ធនៈមួយទីតាំងស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៤

ខេត្តសៀមរាប៖មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានស្នើសហការ ជាមួយអាជ្ញាធរជាតិអប្សរាស៊ើបអង្កេត លើជនខិលខូច ដែលបានយាយីធ្វើឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គររបួស ដើម្បីអនុវត្តនីតិវិធីច្បាប់។

នេះបើតាមលិខិតរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដែលអង្គភាព សៀមរាប ប៉ុស្ដិ៍ទទួលបាន នៅរសៀលថ្ងៃសុក្រទី 8 ខែមីនា ឆ្នាំ 2024 នេះ។ សូមអានលិខិតខាងក្រោម៖

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៤

ខេត្តសៀមរាប៖ អ្នកចម្រៀងម្នាក់និងមនុស្សចំនួន៤នាក់ទៀត ត្រូវបានសមត្ថកិច្ចចម្រឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ការឃាត់ខ្លួនធ្វើឡើង នៅវេលាម៉ោង០២និង៥០នាទី ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើប៉េតុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងពេលសមត្ថកិច្ច
បានចេញល្បាតការពារធានាសន្តិសុខ សណ្ដាប់ធ្នាប់ បង្ការទប់ស្កាត់រាល់បទល្មើស និងត្រួតពិនិត្យសកម្មភាពក្មេងទំនើង នាពេលយប់ ក្នុងភូមិសាស្រ្តក្រុងសៀមរាប។

បើតាមសមត្ថកិច្ច ក្នុងពេលត្រួតពិនិត្យ ឃាត់ម៉ូតូម៉ាកស្មាស់វី C100 ផ្លាកលេខសៀមរាប 1H-1965 ចំនួន០១គ្រឿង ដែលជិះគ្នាចំនួន០2នាក់ ហៅសួរនាំហើយបានឆែកឃើញថ្នាំញៀននៅ និងខ្សែរមួកសុវត្តិភាព:

១.ឈ្មោះ ហុញ ថៃ  ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ថ្នាំញៀនលាក់ក្នុងមួកសវត្តិភាព)។

២.ឈ្មោះ ថន ផល្លា  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប(អ្នករួមដំណើរធ្វើតេស្តមានសារធាតុញៀននៅក្នុងខ្លួន)។

ជាមួយគ្នានេះដែរសមត្ថកិច្ចបាន
បន្តនិតិវិធីឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់បន្ថែមទៀត៖
១.ឈ្មោះ សែម សំភ័ស អាយុ១៩ ឆ្នាំភេទប្រុស មុខរបរកូនកាំបិត រស់នៅភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
២.ឈ្មោះ សូត្រ រ៉ូឃី អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរច្រៀង រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៣.ឈ្មោះ វ័ន្ត វ៉ាន  អាយុ៣៨ ឆ្នាំ ភេទប្រុស មុខរបរសន្តិសុខ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។
.
បើតាមសមត្ថកិច្ច ករណីនេះ ឃុតខ្លួនមនុស្ស៥នាក់
ដកហូតវត្ថុតាងរួមមាន:
-ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកកចំនួន០៣កញ្ចប់
-ម៉ូតូចំនួន០២គ្រឿង
.ទូរស័ព្ទចំនួន០៧គ្រឿង
បច្ចុប្បន្ន:ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅការិយាល័យគ្រឿងញៀនអនុវត្តតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មីនា ២០២៤

ខេត្តសៀមរាប៖មនុស្សចំនួនបីនាក់បានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៥និង០០នាទី លើលេខ២០២ ពីស្រុកពួក ទៅស្រុកអង្គជុំ ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលរដ្ឋត្រីញ័រ ក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដោយ (ម៉ូតូបុកបង្គោលថ្ម ហាមមិនអោយរថយន្តធុនធំចូល)។

គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប 1AF-9039 បើកបរដោយឈ្មោះ ឡែម ពិត ភេទប្រុស អាយុ១៨ ឆ្នាំ នៅភូមិសំបួរ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប (គ្មានមួកសុវត្ថភាព របួសធ្ងន់) មានដឹកមនុស្ស២នាក់
១/.ឈ្មោះ ហាយ ឈួ ភេទប្រុស អាយុ២២ឆ្នាំ(មានពាក់មួកសុវត្ថិភាព របួសស្រាល)
២.ឈ្មោះ ឈិញ សិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា (មានពាក់មួកសុវត្ថិភាព របួសស្រាល) បើកបរទិសដៅពីត្បូងទៅជើង ។
+ករណីនេះបណ្តាលអោយ:
– របួសធ្ងន់មនុស្ស០១នាក់: ឈ្មោះ ឡែម ពិត ជាអ្នកបើកបរម៉ូតូ
-របួសស្រាលមនុស្ស០២នាក់
១/ឈ្មោះ ហាយ ឈូ ជាអ្នករួមដំណើរ
២/ឈ្មោះ ឈិញ សិត ជាអ្នករួមដំណើរ
ខូចខាត: ម៉ូតូ ១គ្រឿង (ធ្ងន់)។

ហេតុការណ៍នេះមូលហេតុ បើកបរក្នុងស្ថានភាពស្រវឹង។ កម្លាំងផ្នែកជំនាញសហការណ៍ជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រីញ័រ បានចុះវាស់វែងនិងសង្គ្រោះជនរងគ្រោះ ទៅមន្ទីពេទ្យប្រមូលវត្ថុតាងមកទុកនៅអង្គភាព ដើម្បីចាត់ការតាមនិតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៤

ខេត្តកំពង់ធំ៖ក្រុមហ៊ុន សានតាណា អាហ្គោ ប្រដាក់ ឯ.ក បានបោះជំហ៊ាន អភិវឌ្ឍន៍ដាំប្រភេទឈើស្រាលលូតលាស់លឿន “ដើមអាកាស្យា និងដើមស្វាយចន្ទី»ជាមួយនិងសហគមន៍តំបន់ការពារធម្មជាតិ “អូរជញ្ចៀន» ក្នុងទិសដៅបង្កើតការងារជូនប្រជាជនកម្ពុជា នឹងកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។

យោងតាមក្រុមហ៊ុនខាងលើវិនិយោគ នៅលើទំហំផ្ទៃដីរេចរឹលចំនួន ៨១៨ ហិកតា ក្នុងផ្ទៃដីសរុបចំនួន ២២៩៥ ហិកតា នៃដែនជម្រកសត្វព្រៃបឹងពែរ ភូមិសាស្ត្រ ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ការវិនិយោគនេះគឺ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ«អូរជញ្ចៀន» នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុង ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

ជុំវិញការអភិវឌ្ឍន៍នេះ យោងតាមនាយកក្រុមហ៊ុន ក្រុមហ៊ុន សានតាណាមានប្រសាសន៍ថា ការវិនិយោគនេះគឺ ក្នុងទិសដៅ សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិអូរជញ្ចៀន ដើម្បីសហការអភិវឌ្ឍដាំប្រភេទ ឈើស្រាលលូតលាស់លឿន «ដើមអាកាស្យា និងដើមស្វាយចន្ទី» នៅលើដីព្រៃរេចរឹលរបស់សហគមន៍ ទំហំ ៨១៨ (ប្រាំបីរយដប់ប្រាំបី)ហិកតា (ដូចមានភ្ជាប់ផែនទីជាឧបសម្ព័ន្ធ) ដើម្បីចូលរួមលើកកម្ពស់ ជីវភាពសហគមន៍តំបន់ការពារធម្មជាតិអូរជញៀន។

ចំពោះ ការអភិវឌ្ឍដាំប្រភេទឈើ ស្រាលលូតលាស់លឿន «ដើមអាកាស្យា និងដើមស្វាយចន្ទី» នៅលើដីព្រៃរេចរឹល ទំហំ ៨១៨ហិកតា របស់សហគមន៍តំបន់ការពារធម្មជាតិអូរជញ្ចៀន ក្នុងគោលដៅចូលរួមដាំស្តារព្រៃឈើឡើងវិញ និងចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន បង្កើនសេដ្ឋកិច្ចក្នុងស្រុក នឹងបង្កើតការងារធ្វើនៅមូលដ្ឋាន។

យោងលើសេចក្តី ប្រកាសលេខ ១៨៧ ប្រក ប.ស្ថ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ របស់ក្រសួងបរិស្ថាន ស្តីពីការ ទទួលស្គាល់ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិ«អូរជញ្ចៀន» នៃដែនជម្រកសត្វព្រៃបឹងពែរ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

កន្លងទៅ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ«អូរជញ្ចៀន» នៃដែនជម្រកសត្វព្រៃ បឹងពែរ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រវាងសហគមន៍ តំបន់ការពារធម្មជាតិអូរជញ្ចៀន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ចុះថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០២២។

យោងតាមក្រុមហ៊ុនគឺ រៀបចំផែនការមេឱ្យបានច្បាស់លាស់ និងត្រូវដាំប្រភេទឈើស្រាលលូតលាស់លឿន (ដើមអាកាស្យា និងដើមស្វាយចន្ទី) នៅលើដីព្រៃរេចរឹលរបស់សហគមន៍ទំហំ ៨១៨ ហិកតា តែប៉ុណ្ណោះ ក្នុងផ្ទៃដីសរុប ២២៩៥ ហិកតា និងសហការណ៍ដោះស្រាយផលប៉ះពាល់នានា ដែលអាចកើតមានឡើង ក្នុងពេលអនុវត្តគម្រោង។

យោងតាមកិច្ចព្រមព្រៀង សហការអនុវត្តក្នុងរយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនចាត់ចែងដាំប្រភេទឈើស្រាលលូតលាស់លឿន(ដើមអាកាស្យា និងដើមស្វាយចន្ទី) ក្នុងរយៈពេល ១៥ ឆ្នាំ ស្របតាមកិច្ចព្រមរវាងសហគមន៍តំបន់ការពារ ធម្មជាតិអូរជញ្ចៀន និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន។ បន្ថែមពីនេះ ក្រុមហ៊ុន សានតាណា បានរៀបចំផែនការប្រើប្រាស់ថវិកា ដែលទទួលបានពីកិច្ចសហការអភិវឌ្ឍន៍ដាំប្រភេទឈើស្រាល លូតលាស់លឿន (ដើមអាកាស្យា និងដើមស្វាយចន្ទី) សម្រាប់បម្រើផលប្រយោជន៍រួម នៅក្នុង សហគមន៍តំបន់ការពារធម្មជាតិអូរជញ្ចៀនត្រូវបែងចែកផលលាភ ដែលទទួលបានពីកិច្ចសហការអភិវឌ្ឍន៍ដាំប្រភេទឈើស្រាលលូតលាស់លឿន ដើមអាកាស្យា និងដើមស្វាយចន្ទី ផងដែរ។

ជាមួយគ្នានេះដែរ លោក អ៊ុក គឹមសាន ម្ចាស់ក្រុមហ៊ុន សានតាណា (SANTANA AGRO PRODUCTS CO., LTD) បានធ្វើការបកស្រាយចំពោះការចុះផ្សាយព័ត៌មាន ករណីឈូសឆាយដី។

ចំពោះការចុះផ្សាយព័ត៌មាន ដែលបានដាក់ឈ្មោះនិងរូបភាព លោក អ៊ុក គឹមសាន បានប្រាប់ សៀមរាប ប៉ុស្ដិ័ នៅរសៀលថ្ងៃព្រហស្បតិ៍ទី 7 ខែមីនា ឆ្នាំ 2024 នេះថា៖ ការផ្សាយជារឿងពិត។ អ្នកផ្សាយនេះមិនដឹងជាមនុស្សបែបណាទេ គេផ្សាយបែបបំផ្លាញការជួយប្រជាពលរដ្ឋ ក្នុងសហគមន៍កសិកម្ម និងការចូលរួមចំណែកការអភិវឌ្ឍន៍កសិកម្ម។ នេះជាគម្រោងដែលមានការអនុញ្ញាតិតាមផ្លូវច្បាប់ដ៏ត្រឹមត្រូវ។ ហើយក៏ជាគម្រោងមួយជួយដល់ ការដាំនូវប្រភេទឈើរយៈពេលវែង ដើម្បី៖
– ផ្តល់ការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនចំណូលដល់មូលដ្ឋាន
– សងគម្របព្រៃត្រលប់ទៅភពផែនដី ស្របគោលការណ៍របស់ក្រសួងបរិស្ថាន ក្នុងការជម្រុញការដាំឈើឡើងវិញ
– បង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ តាមរយៈការលក់ផលិតផលកសិកម្មក្នុង និងក្រៅប្រទេស
– ចូលរួមចំណែកដល់ការកាន់បន្ថយនៅបម្រែបម្រួលអាកាសធាតុ
– កាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋមូលដានក្នុងតំបន់
– ចូលរួមចំណែកដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ល។

ការបកស្រាយនេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការរិះគន់ចំពោះក្រុមហ៊ុន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៤

ខេត្តត្បូងឃ្មុំ៖ករណីរឿងផ្លូវធ្វើឆាប់ខូចត្រូវបាន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បំភ្លឺថា បណ្ដាលមកពីរថយន្តកែឆ្នៃដឹកលើសទំងន់បើកបរឆ្លងកាត់ច្រើន និងពលរដ្ឋមួយចំនួនចាក់ដីបំពេញមុខផ្ទះ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានបំភ្លឺថា
យោងតាមរយៈបណ្តាញសង្គម ឈ្មោះ ហង្ស សំណាង ដែលបានចុះផ្សាយពីខ្សែផ្លូវ ០១ខ្សែ ដែល មានចំណុចចាប់ផ្តើមពី ផ្លូវជាតិលេខ៧ (ក្លោងទ្វាវត្តដំណាក់ចារ) ស្ថិតក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រហូត ដល់ភូមិឈូកស ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានប្រវែងសរុប ១៤ ៨៤០ម៉ែត្រ ដែលរងនូវ ការខូចខាតដោយកន្លែង។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សុំធ្វើការស្រាយបំភ្លឺថា ផ្លូវនេះបានសាងសង់ជាផ្លូវកៅស៊ូនៅ ឆ្នាំ២០១៩ ហើយបានបញ្ចប់ ញ្ចប់សុពលភាពនៅឆ្នាំ ២០២២ ដោយគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅ ឆ្នាំ២០២៣។ ខ្សែផ្លូវនេះក្រសួងអភិវ ក្រសួងអភិវឌ្ឍន៍ជនបទ ពុំបានដាក់បញ្ចូលក្នុងការថែទាំទេ ហើយបច្ចុប្បន្នខ្សែ ផ្លូវនេះទទួលរងនូវការខូចខាត នៅចំនុចខ្លះ ខូចខាតមានសណ្ឋានជ្រៅដូចចង្ហូរទឹក ធុនធំ ពិសេសរថយន្តកែឆ្នៃដឹកលើសទំងន់បើកបរឆ្លងកាត់ច្រើន កត្តាទាំងនេះបណ្តាលមកពីរថយន្តធុនធំ ម្យ៉ាងទៀតនៅពេលផ្លូវសាងសង់រួច ប្រជាពលរដ្ឋមួយចំនួនចាក់ដីបំពេញមុខផ្ទះរបស់គាត់ ជាហេតុធ្វើ អោយផ្លូវទាបជាង និងមានទឹកដក់នៅរដូវ ដក់នៅរដូវវស្សា។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ សូមជម្រា ខេត្តត្បូងឃ្មុំ សូមជម្រាបជូនថា ខ្សែផ្លូវនេះត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារជំនាញចុះមកពិនិត្យ និងវាយតម្លៃទំហំខូចខាត ហើយ បានដាក់សំណើទៅដល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាគម្រោងអាទិភាពធ្វើការជួសជុលក្នុង ឆ្នាំ២០២៤នេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងសុំការ យោគយល់៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៤

ខេត្តពោធិ៍សាត់៖ មនុស្សចំនួនពីរនាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរករណី។

ករណីទី១ នៅវេលាម៉ោង១៨”០០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបំបែកជាបួន
បេនរថយន្តក្រវាញ ភូមិ/សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។ បង្កឡើងដោយរថយន្តម៉ាក HILUKVIGO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AC- ៧៤៨៩ បុកម៉ូតូម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ ១M -០៦៦២ បើកបរដោយឈ្មោះ កង ចាន់ធឿន ភេទប្រុស អាយុ ៦៤ឆ្នាំ ខ្មែរ រស់ភូមិធ្នួសតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បណ្ដាលឱ្យស្លាប់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។

ករណីទី 2 នៅវេលាម៉ោង១”១៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ទិត្យ ទេព ភេទប្រុស អាយុ ៣៧ឆ្នាំ ខ្មែរ បុករថយន្តម៉ាក Lexus ៤០០ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ២Y -២៦២៧
បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។
ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់។

បច្ចុប្បន្ន៖ សពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារ វត្ថុតាងរក្សាទុកនៅនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងជង៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មីនា ២០២៤

ភ្នំពេញ៖មន្ត្រីនគរបាល ចំនួន០៨រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

នេះបើតាមលិខិត របស់ក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយ លោក ស សុខា អង្គភាពសៀមរាប ប៉ុស្តិ៍ ទើបទទួលបាន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page91 Page92 Page93 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×