Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៧និង៣០នាទីថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះឆាយ ឈុន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថាករណីដេកស្លាប់ នេះមូលហេតុ បណ្ដាលមកពីខ្យល់គរ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ បញ្ជាក់ថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅថ្ងៃទី០៨ខែមិថុនានេះចុះពិនិត្យមើល គ្រឿងសម្ភារបរិក្ខារ និង​អគារការិយាល័យច្រកចេញចូលតែមួយ​ នៃរដ្ឋបាលស្រុកប្រាសាទបាគង ដែលទើប​សាងសង់​រួចរាល់​ ត្រៀម​ នឹងរៀបចំពីធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​ នាថ្ងៃទី១៦​ ខែមិថុនា​២០២០​ខាងមុខនេះ​។

ក្រោយពីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​រួចរាល់ការិយាល័យច្រកចេញចូលតែមួយនេះ​ នឹង​រួមចំណែក​យ៉ាងសកម្ម​ ក្នុងការបម្រើសេវាប្រកបដោយ តម្លាភាព រហ័សទាន់ពេលវេលា ស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោក​ ស៊ុំ​ វ៉េ​ ត្រូវបានប្រកាសជាស្មៀនឃុំ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បន្ទាប់ពីស្មៀនឃុំចាស់បានទទួលមរណ:ភភាពកាលពីពេលកន្លងទៅ។
ការប្រកាសនេះធ្វើនៅព្រឹកមិញនេះ ក្រោមវត្តមានលោក នឹម សុវណ្ណ អភិបាលរងស្រុក។
លោក នឹម សុវណ្ណ បានថ្លែងថាលោកស្មៀនឃុំត្រូវខិតខំបំពេញការងារ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន និងតាមការណែនាំពីថ្នាក់ដឹកនាំក្នុងគោលបំណងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអោយបានល្អប្រសើរ។ ស្មៀនឃុំត្រូវធ្វើសេនាធិការដល់ក្រុមប្រឹក្សាឃុំ របស់ខ្លួនក្នុងការកាត់ត្រា និងការថែរក្សា ការពារចលនវត្ថុ និងអចលនវត្ថុទាំងអស់ដែលជាទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជនរបស់ឃុំ។ដោយ ស្មៀនឃុំត្រូវធ្វើសេនាធិការអោយក្រុមប្រឹក្សាឃុំ ក្នុងការធ្វើសេចក្តីសម្រេច និងអនុវត្តសេចក្តីសម្រេចនានា ដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋាននានា ដែលបានអនុម័តដោយគណៈកម្មាធិការជាតិគាំទ្រ ឃុំ សង្កាត់។
អភិបាលរងក៏បានផ្សព្វផ្សាយពីវិធីការពារជំងឺកូវិដ១៩ សូមកុំធ្វេសប្រហែសខ្លួនអោយសោះព្រោះជំងឺនេះ កាចសាហាវណាស់វាបានរាលដាលលើពិភពលោក ដូចនេះយើងត្រូវចូលរួមការពារនិងអនាម័យអោយបានគ្រប់ៗគ្នា​តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ។
សូមបញ្ជាក់ថាពិធីប្រកាសនេះ មានលោកនាយករដ្ឋបាលស្រុក​ មន្ត្រីសាលាស្រុក មេឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងអនុវិទ្យាល័យក្នុងឃុំ តំណាងសមាគម​ អង្គការក្រៅរដ្ឋាភិបាល សរុបប្រមាណ៣៧នាក់ស្រី១៩នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២០នេះ បានសម្រេចតែងតាំង លោកហ៊ុន ម៉ាណែត ឋានៈពីអនុប្រធានទៅជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។នេះបើ យោងតាមសេចក្ដីសម្រេចដែលបណ្ដាញសារព័ត៌មានទទួល បាននៅល្ងាចថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នៅព្រឹកមិញនេះអញ្ជើញបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ស្ថិតក្នុងភូមិ ទោង ឃុំ ស្រឡៅ ស្រុក តាំងគោក ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ដឹកនាំ ជាពិសេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក សុខ លូ អភិបាលខេត្ត កំពង់ធំ ថ្ងៃនេះលោក បានបើកការដ្ឋាន និងបញ្ចុះបឋមសិលា ដើម្បីសាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡៅ ថ្មីស្រឡាងមួយបន្ថែមទៀត ដែលមានលក្ខណៈរឹងមាំុធំទូលំទូលជំនួសអាគារប៉ុស្ដិ៍រដ្ឋបាលដែលសាងសង់អំពីឈើ ដែលមានសភាពចាស់ទ្រុឌទ្រោម តូចចង្អៀត ដំបូលប្រេះស្រាំធ្លុះធ្លាយ នារដូវវស្សាមានទឹកភ្លៀងជោគជាំហូរមកក្នុងអាគារផ្ដល់ផលលំបាកខ្លះៗ ដល់បងប្អូន ក្នុងកាបំពេញភារកិច្ច។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បន្តថ្លែងថាអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវសាងសង់នេះ មានទំហំ ៦ម៉ែត្រ ×១០ម៉ែត្រ ក្រាលការ៉ូ ជញ្ជាំងឥដ្ឋ ប្រក់ដំបូលសង្ក័សី ដែលជាការឧបត្ថម្ភ គាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកតាំងគោក និងបងប្អូនសប្បុរសមានសទ្ធាជ្រះថ្លា នៅពេលដែល ឃើញអង្គភាពមានការខ្វះខាត បងប្អូនតែងតែចូលរួមឧបត្ថម្ភ គាំទ្រជាបន្តបន្ទាប់ ដើម្បីអង្គភាពផ្លាស់ប្ដូរមុខមាត់ថ្មី ពីអ្វីដែលមិនល្អ កែប្រែជាទីកន្លែងមានសោភ័ណភាព ល្អស្អាត ដែលជាទីកន្លែងនៅគៀកជិតជាមួយប្រជាពលរដ្ឋ និងជាផ្ដល់សេវាសាធារណៈយ៉ាងមានប្រសិទ្ធភាព ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកប្រាស្រ័យទំនាក់ទំនងលើកិច្ចការងារដែលពាក់ព័ន្ធ។​ ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល
បានឧបត្ថម្ភស៊ីម៉ង់ត៍១០តោន ,ឥដ្ឋ ៥.០០០ដុំ និងថវិកាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជននានាដែលបានជួយឧបត្ថម្ភនូវថវិកានិងសម្ភារដើម្បីសាងសង់អគារប៉ុស្ដិ៍ស្រឡៅខាងលើនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នាក្រៅនៃខេត្តសៀមរាប បានថ្លែងថាការលបលួចចូលកាប់ឈើនៅក្នុងតំបន់នេះ ត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង ក៏ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភខ្លាំងបំផុតនោះ គឺតំបន់ដីព្រៃក្រៅចំការពូជឈើគ្រញូងនោះ កំពុងទទួលរងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ  ឆ្នាំ២០១៧-២០១៨និង២០១៩។

លោកសេង លន បន្តថាករណីនេះគឺដោយការកើតឡើងនូវអំពើឃុបឃិតគ្នាជាប្រព័ន្ធ រំលោភវាស់វែងផ្ទេរកម្មសិទ្ធិ លក់ ដូរ ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់។
លោកក៏បានអំពាវនាវឲ្យបញ្ឈប់ការផ្ទេរសិទ្ធិរំលោភលើផ្ទៃដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយច្បាប់ផងដែរ។
លោកថ្លែងយ៉ាងដូច្នេះក្នុងពេលចុះប្រតិបត្តិការដាក់ពង្រាយកម្លាំងល្បាតព្រៃ និងបំពាក់បំរាមនៅតាមព្រំប្រទល់ រវាងដែនដីព្រៃរបស់រដ្ឋ និងដែនដីព្រៃរបស់សហគមន៍ នៅពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២០នេះ។
លោក សេង លន ក៏បានសំណូមពរសុំឲ្យអាជ្ញាធរស្រុកពាក់ព័ន្ធ សហការចូលរួមដោះស្រាយករណីរំលោភច្បាប់ព្រៃឈើដោយការឃុបឃិតគ្នា ខណៈដែលដីព្រៃរបស់រដ្ឋនៅក្នុងតំបន់គ្រប់គ្រងដោយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅប្រមាណជាង១ម៉ឺន៨ពាន់ហិកតា កំពុងបង្កឲ្យមានគ្រោះបាត់​បង់ដីព្រៃ ដោយការទិញលក់ដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយច្បាប់ ក្រោមអំពើឃុបឃិតគ្នាជាប្រព័ន្ធ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តកំពង់ចាម៖:​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២០​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវ​នៅ​តាម​មូលដ្ឋាន​ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​​ដេញ​ថ្លៃ​ ​ចំនួន១០គម្រោង​ ស្មើ​នឹង​៨ឃុំ​ ទទួលបានជោគជ័យ។
ការដាក់ដេញថ្លៃ​ធ្វេី​ឡើង​​ព្រឹក​ថ្ងៃ​ទី​០៨​ខែខែមិថុនានេះនៅ​សាលា​ស្រុក​ព្រៃឈរ​​​​​ ក្រោម​វត្តមាន​ លោក​ឡោ​ ចាន់​លី​ អភិបាល​ស្រុក​ និង​លោក​អុំ​ ប៉ុណ្ណា​កា​ នាយក​រង​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្តកំពង់ចាម​​ ដោយ​មាន​ការ​ចូលរួម​ពី​ អភិបាល​រង​ស្រុក​​ គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ និង​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

​លោក​ ឡោ​ ចាន់​លី​ បាន​ធ្វើ​ការ​ណែនាំ​ជំរុញ​​​ដល់​គណៈកម្មការ​លទ្ធកម្ម​ និង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ទាំងអស់​ ត្រូវ​អនុវត្ត​គម្រោង​ឲ្យ​មាន​តម្លាភាព​ និង​ធ្វើ​ការ​សាងសង់​ឲ្យ​ត្រូវ​តាម​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​១០ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ ក្នុង​នោះ​មាន​
១-នៅឃុំ​ល្វា មាន​​២គម្រោង​ គឺសាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង២០០ម៉ែត្រ​ នៅភូមិតាំងគោក​ និង​ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង​ជាង១០០០ម៉ែត្រ​ នៅភូមិស្តុកអន្ទង់-ភូមិល្វា។
២-នៅឃុំជ្រៃវៀន​ មាន​២គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង​៤០០ម៉ែត្រ​ នៅភូមិត្រពាំងទូក​ និង​ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែងជាង៨០០ម៉ែត្រ​​ នៅភូមិខ្វិតតូច-ភូមិក្លែងពណ៌។
៣-ឃុំខ្វិតធំ​ មាន​១គម្រោង​ សាងសង់ផ្លូវបេតុងអាមប្រវែង​ជាង​៣០០ម៉ែត្រ​ នៅភូមិតាង៉ាល។
៤-ឃុំ​ត្រពាំងព្រះ​ មាន​១គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង៦០០ម៉ែត្រ​ នៅភូមិគូរ។
៥-ឃុំព្រៃឈ​រ​ មាន​១គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង​២០០ម៉ែត្រ​ នៅភូមិសេកយំ។
៦-ឃុំសំរោង​ មាន​១គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង៣០០ម៉ែត្រ​ នៅ ភូមិសូដី។
៧-ឃុំ​បារាយណ៍​ មាន​១គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែងជាង៤០០ម៉ែត្រ​ នៅភូមិលាងខ្សាច់។
និង​៨-ឃុំតុងរ៉ុង មាន​១គម្រោង​ សាងសង់ផ្លូវបេតុងអាមេ ប្រវែងជិត៤០០ម៉ែត្រ​ នៅភូមិផ្ទះខ្ពស់។
ជាមួយ​គ្នា​នោះ​ ​ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ឃុំ​ទាំង​៨ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ទាំង​​១០គម្រោង​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ ត្រូវ​​​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ របស់​ប្រជាពលរដ្ឋ​ ដែល​កំពុងតែ​ទន្ទឹង​រង់ចាំ​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តមណ្ឌលគិរី៖ មានការលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើនៅ ខេត្តមណ្ឌលគិរី ហាក់មានកំរើកឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយ:។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាការដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ដោយមានឈ្មួញម្នាក់ឈ្មោះឌី ជាឈ្មួញរកស៊ីឈើដ៏សកម្មបំផុត ប៉ុន្តែមិនទាន់មានការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចជំនាញនោះឡើយ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ឈ្មួញឈើដែលគេស្គាល់ថាឈ្មោះឌី បានដឹកឈើតាមផ្លូវនៅ ចំណុច ភូមិពូត្រុំ  ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ទោះយ៉ាងណាគេសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញនឹងបង្ក្រាបការដឹកជញ្ជូនឈើរបស់ឈ្មោះឌី ជាក់ជាមិនខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋហាក់សម្ដែងនូវការមិនសប្បាយចិត្តចំពោះរថយន្តធំៗដែលបានដឹកថ្មចេញពីក្រុមហ៊ុនចំនួនពីរបណ្ដាលឲ្យខូចផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ជាយូណាស់ហើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុនកិនថ្មចំនួន០២កន្លែង គឺក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ កំពុងតែធ្វើអាជីវកម្មកិនថ្មបំផ្លាញធនធានធម្មជាតិនៅ(ភ្នំព្រៃបាំង)ជិតរលាយហិនហោចទៅហើយ ដែលមានទីតាំងស្ថិតនៅភូមិ ដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះមានរថយន្តធំៗបានដឹកជញ្ចូនថ្មបំផ្លាញផ្លូវថ្នល់០២ខ្សែខូចទាំងស្រុងផងដែរ។ ដោយផ្លូវទី០១គឺចាប់ពីឃុំគោកដូងទៅទល់និង ឃុំល្វាទ្រាំង ស្រុកវ៉ារិន។ មួយខ្សែទៀតចាប់ពីឃុំគោកដូង មកទល់នឹងឃុំលាងដៃ ស្រុកអង្គរធំ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក វុទ្ធី មេការក្រុមហ៊ុនថៃ បានប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់មកលើក្រុមហ៊ុនរបស់លោកមិនត្រឹមត្រូវទេ។ លោកវុទ្ធី ថា ផ្លូវថ្នល់ខូចហិនហោចនោះគឺមានក្រុមហ៊ុនកូរ៉េមួយទៀតដឹកជញ្ជូនយ៉ាងសកម្មជាងក្រុមហ៊ុនរបស់លោកទៅទៀត ហើយក៏មាន រថយន្ដដឹកដំឡូងមីរបស់ពលរដ្ឋផងដែរ។
ចំណែកលោកលុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកនិងជំរុញឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលឡើងវិញដើម្បីកុំឲ្យមានការខូចខាតហិនហោចផ្លូវនិងផលប៉ះពាល់មកលើពលរដ្ឋធ្វើដំណើរ។
អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយពីលោកមាស ជូរានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅឡើយទេជុំវិញការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ តើច្បាប់ដែរឬយ៉ាងណា។
ប្រជាពលរដ្ឋបានលើកឡើងថាថា កសិផលរបស់ពួកគាត់ក្នុងមួយឆ្នាំបានទទួលផលតែមួយដងគត់ វាមិនសាកសមនិងខូចផ្លូវនោះទេ។ ទោះយ៉ាងណាប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនិងធ្វើការដោះស្រាយបញ្ហាផ្លូវខូចទាំងនេះ។
សូមបញ្ជាក់ថាកាលកន្លងទៅប្រជាពលរដ្ឋបាននាំគ្នាបិទផ្លូវមិនឲ្យរថយន្តដឹកថ្មរបស់ក្រុមហ៊ុនខាងលើធ្វើចរាចណ៍នោះឡើយដោយពួកគាត់ថាបានបង្កឲ្យមានការដីហ៊ុយទ្រលោមនិងធ្វើឲ្យផ្លូវក្នុងតំបន់រស់នៅពួកគាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តកំពង់ធំ៖មានការលើកឡើងថាក្រុមឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពីទឹកដីស្រុកសណ្ដាន់យកទៅចែកចាយតាមដេប៉ូនានាក្នុងស្រុកបារាយណ៍និងស្រុកតាំងគោក យ៉ាងអនាធិបតេយ្យបំផុត ប៉ុន្តែការបង្ក្រាបបានតិចតួចទៅវិញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាឈ្មួញរកស៊ីដឹកឈើឈ្មោះ(ខ្លី)ត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូនមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ។ ប្រការដែលឈ្មួញរូបនេះអាចដឹកជញ្ជូនឈើបានដោយសេរីបែបនេះទំនងមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធផងដែរ។

សេចក្ដីរាយការណ៍បានបន្តថាសកម្មភាពដឹកឈើ របស់ឈ្មោះ(ខ្លី)គឺដឹកចេញពីតំបន់ព្រៃឡង់ នៃទឹកដីស្រុកសណ្ដាន់ ដោយបានប្រើប្រាស់រថយន្តប្រភេទកូរ៉េជាយូណាស់មកហើយ។ក្នុងនោះមានឈ្មួញជាច្រើនទៀតបានធ្វើសកម្មភាពដឹកឈើ ចេញពីអូងាវ ពីតំបន់៩៩ និងឃុំមានរិទ្ធ និងចេញពីឃុំទំរីងបានដោយរលូនបើទោះបីជាមានការ រឹកបន្តឹងពីសំណាក់អាជ្ញាធរសមត្ថកិច្ចជំនាញក៏ដោយ ក៏ឈ្មួញឈើនៅតែអាចដឹកបានដដែល។

ប្រជាពលរដ្ឋតែងតែលើកឡើងថាសមត្ថកិច្ចជំនាញចាប់បានតែពលរដ្ឋដឹកបន្តិចបន្តួចយកមកប្រើប្រាស់លក្ខណ:គ្រួសារតែប៉ុណ្ណោះចំណែកឈ្មួញធំៗមិនត្រូវបានគេបង្ក្រាបនោះឡើយ។ពាក់ព័ន្ធករណីនេះលោកវែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកសុខ លូ អភិបាលខេត្តកំពង់ធំ ជួយមើលមន្ត្រីជំនាញរបស់ខ្លួនផង៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង។ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង១និង២៨នាទីរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ នៅភូមិប្រាំយ៉ាមឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យភ្លាមលោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំយ៉ាម ចុះទៅអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងប្រើប្រាស់អស់ទឹក០៤ឡានក្នុងការអន្តរាគមន៍ជួយពន្លត់។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាឲ្យឆេះផ្ទះទី០១-ម្ចាស់ឈ្មោះឯមនឿន ភេទស្រីអាយុ៥៧ឆ្នាំផ្ទះមានទំហំ៨ម៉ែត្រx៩ម៉ែត្រ ដំបូលប្រក់ក្បឿងជញ្ជាំងក្តាររនាបឫស្សី បេតុងក្រោមឆេះអស់ទាំងស្រុងនិងសម្ភារនៅលើផ្ទះដូចជា៖ម៉ាស៊ីនដេ០៥គ្រឿង ម៉ូទ័រ០១គ្រឿងក្បាលខ្យល់០១គ្រឿង ម៉ាស៊ីនបូមទឹក០១គ្រឿង ខ្សែកមាស១០ជី  លុយ១២០០ដុល្លារទូដាក់ខោអាវ០៣ ម៉ូតូគប់ជ្រង់០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ដោយឡែកផ្ទះមួយខ្នងទៀតម្ចាស់ឈ្មោះជាចាន់ណាភេទស្រី អាយុ៣៧ឆ្នាំ ឆេះផ្ទះអស់០១ខ្នងមានទំហំ៧ម៉ែត្រx៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តាររនាបក្តារបេតុងក្រោម ផ្ទះនេះឆេះអស់៧០ភាគរយនឹងសម្ភារមួយចំនួនផងដែរ។ ករណីដោយសមត្ថកិច្ចដាក់ការសង្ស័យលើការទុស្សេខ្សែភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តកំពង់ចាម៖សង្វៀន​ជល់មាន់​បេីក​លេង​ដោយ​លួចលាក់​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​គៀន​កេស​ ឃុំ​មៀន​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចុះ​បង្ក្រាប​កាលពី​វេលាម៉ោង​២និង​៤០នាទី​រសៀល​ថ្ងៃ​ទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ការចុះបង្រ្កាបករណី​បេីក​លេង​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នេះ ដោយ​ទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។​ ដែល​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​១៣នាក់​ ព្រមទាំង​ដកហូតបាន​ម៉ូតូ​ ​ចំនួន​១០គ្រឿង​ ទូរស័ទ្ទដៃ១១គ្រឿង ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល) ប្រាក់ដុល្លា ចំនួន១៥៥០ដុល្លា(មួយពាន់ប្រាំរយហាសិបដុល្លាអាមេរិក)​ កន្ត្រក​ចំនួន០២​ និង​ស្កុតរុំជើងមាន់ ចំនួន០៥ផងដែរ​។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page593 Page594 Page595 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×