Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ផ្ទះរបស់ប៉ូលិសជួលឱ្យគេបើកលក់ពូកនិងលក់បាយត្រូវបានអគ្គីភ័យឆាបចេះទាំងស្រុងគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ
ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល» ជូនមន្រ្តី អ.ប.ព.ចំនួន៦៥ រូប
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចររាចរណ៍
ស្ថានីយ៍ដេប៉ូនិងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២ពាន់កន្លែង បិទទ្វារបណ្ដោះអាសន្ន
អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យមន្ត្រីទទួលបន្ទុកសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅតាមមូលដ្ឋានក្រុង-ស្រុកត្រូវពន្លឿនធ្វើបច្ចុប្បន្នភាពសំណុំឯកសារ និងពាក្យសុំចូលជាសមាជិកឱ្យបានទាន់ពេលវេលា
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តកំពង់ធំ៖មនុស្សចំនួនបីនាក់ត្រូវបានរន្ទះបាញ់សម្លាប់នៅខេត្តកំពង់ធំក្នុងករណី០៣ផ្សេងគ្នា។ អាជ្ញាធរបានរាយការណ៍ថាករណីទី០១នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង១២និង២៥នាទីរសៀល នៅចំណុច អូរតាញ៉ែម ភូមិសាស្រ្ត ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះមី ម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករនៅភូមិ ត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុកខេត្តកំពង់ធំ។មុនពេលកើតហេតុជនរងគ្រោះបានកំពុងភ្ជួរស្រែនៅពេលមេឃកំពុងតែមានភ្លៀង ត្រូវបានរន្ទះ បាញ់ស្លាប់ភ្លាមៗម្តង។

ករណីទី០២នៅថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៩និង៣០នាទីចំណុចខាងត្បូងវាលបុស្សលៀបស្ថិតនៅភូមិ ត្រាចជ្រុំឃុំ សំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។ជនរងគ្រោះឈ្មោះស៊ត  ប្រាក់ ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែររស់នៅភូមិ ស្រីរងិត ឃុំ ចំណាក្រោម ស្រុកស្ទោង។តាមការបំភ្លឺរបស់កូនប្រុសថាឪពុករបស់ខ្លួនបានចេញទៅឆ្លុះកង្កែបពេលមេឃកំពុងភ្លៀង ដើរបានចម្ងាយប្រហែល២៥ម៉ែត្រ ស្រាប់តែរន្ទះបានបាញ់ តែម្ដង។

ករណីទី០៣នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៤និង៤៥នាទីរស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ជនរងគ្រោះឈ្មោះ កែ មីន ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។មូលហេតុជនរងគ្រោះទៅភ្ជួរស្រែនៅខាងកើតភូមិ ទួលតាហៀង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តប៉ៃលិន៖លោក​ឧត្ដមសេនីយ៍​ទោ​សេង​ សុគន្ធ​ស្នងការ​នគរបាល​ខេត្តប៉ៃលិន​បានថ្លែងផ្ដាំផ្ញើចំពោះ​មន្រ្តី​នគរបាល​ ដែលទើបទទួលបានការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារ ប្រកបដោយសេចក្ដីសុខសាន្ដបន្ថែមទៀត និងបន្តការចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងគោលនយោបាយភូមិឃុំមានសុវត្ថិភាពធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ និងបង្រ្កាបឲ្យបានចំពោះបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស​គ្រឿងញៀន ល្បែងស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ព្រំដែន និងការបង្ការ ទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។

លោក​ឧត្ដមសេនីយ៍​ ស្នងការ​ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំង​មន្រ្តី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន​ ទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការ​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​អោយ​មាន​ការ​រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមក។

លោក​ឧត្ដមសេនីយ៍​ទោ​សេង​ សុគន្ធ ថ្លែងយ៉ាងដូច្នេះនៅ​រសៀល​ថ្ងៃទី​២៩​ខែឧសភាម្សិលមិញក្នុងពេលអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង​មន្រ្តី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា​ពិធីនេះធ្វើនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដោយ​ប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង​មន្រ្តី​នគរបាល​ជាតិ​​ ចំនួន​៧៥នាក់​ ៖

ថ្នាក់នាយផ្នែក១១នាក់ ។

ថ្នាក់នាយរងផ្នែក២០នាក់ ។

ថ្នាក់នាយរងប៉ុស្តិ៍​នគរបាល​រដ្ឋបាល០៤នាក់ ។

ថ្នាក់នាយរងផ្នែក០៣នាក់។

បំពាក់ឋានន្តរស័ក្ដិថ្នាក់ អនុសេនីយ៍​ទោ​៥៦នាក់។

បំពាក់ឋានន្តរស័ក្ដិថ្នាក់ អនុសេនីយ៍ត្រី១២នាក់៕SRPវ៉ន​ ដារ៉ា

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ជម្ងឹកូវីដ១៩ចំនួន៦១គ្រួសារមកពីឃុំទាំង៨  ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត។

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នៅសាលាស្រុកចំការលើដោយមានការអញ្ជើញចូលរួមពី  លោកស្រីប៉ាង ដានីអនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំង លោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខានិងលោកខ្លូត ចន្តា  ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុកផងដែរ។

អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាពទាំង៦១គ្រួសារ រួមមាន ជនចាស់ជរាគ្មានទីពឹង២០គ្រួសារ  ជនមានពិការភាព៥គ្រួសារស្រ្តីមេម៉ាយក្រីក្រកូនច្រើន២៦គ្រួសារកុមារកំព្រា៥គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ៥គ្រួសារ ក្នុង គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១០កំប៉ុង, អាវយឺត ២, ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តសៀមរាប៖ បុរសញៀនសុរាម្នាក់ត្រូវបានសមត្ថកិច្ចអះអាថបានដេកស្លាប់។

ហេតុការណ៍នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ នៅចំណុចក្រុមទី០១ភូមិ​ឃុនរាម​ឃុំ​ឃុនរាម​ ស្រុក បន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះ​ឈ្មោះ​ ចាប វ​ន ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ សមត្ថកិច្ចថាមូលហេតុ​ជនរងគ្រោះញៀនស្រាស្រវឹងជាប្រចាំ។

តាមការពិនិត្យរបស់ជំនាញពុំមានស្លាកស្នាមពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺកូវីដ១៩ លោក​​​ អ៊ុន​ ចាន់ដា​ បានស្នើដល់គ្រប់មន្ទីរ អង្គភាពទាំងអស់ ក្នុងខេត្តកំពង់ចាម អោយ​បន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ឲ្យដូចជាភ្លៀងរលឹម ដើម្បីទប់ស្កាត់កុំឲ្យកើតមានឡើងនូវរលកទី២​ នោះ​ឡើយ​។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ខែឧសភាម្សិលមិញ ដោយ​ទទួល​បាន​ការ​ណែនាំ​ពី​ លោក​ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលប្រជុំ និងកន្លែងធ្វើការនានាក្នុងសាលាខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅមុននេះបន្តិចបានលើកឡើងថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសអោយបានជ្រាបបន្ថែមលើការប្រកាសរបស់នាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ។ ក្នុងករណីប្រសិនបើមានការបញ្ឈប់អោយចរាចរណ៍ចាយលុយក្រដាស់ប្រាក់អាមេរិកប្រភេទខាងលើនេះ គឺប្រាកដជាមានសេចក្តីប្រកាសជាផ្លូវការពីធនាគារជាតិនៃកម្ពុជាមិនខាន។

សូមបងប្អូនប្រជាពលរដ្ឋបន្តប្រើប្រាស់ចាយវាយក្រដាសប្រាក់អាមេរិកប្រភេទ ($1,$2,$5) ដោយសេរីដោយគ្មានការកាត់ទឹកឬកាត់ផុកអ្វីទាំងអស់។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ បនិងចៀសផុតពីជំងឺឆ្លងកូវីដ១៩ ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកែប៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស ម្តេច ស ខេង នៅព្រឹកមិញបាន អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកែប នៅសាលាខេត្តកែប។
សូមបញ្ជាក់ថាព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា អតីតអភិបាលខេត្ត ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងនោះដែរលោក វ៉ៅ សុខា អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសតែងតាំងជាអភិបាលរងខេត្តកែបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងវាយតម្លៃខ្ពស់ និង​​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ បានល្អប្រសើរ ព្រមទាំង​បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ​។ ជាមួយគ្នា​នោះ​ លោក​អភិបាល​ខេត្ត​ ក៏​បាន​ផ្តាំផ្ញើរដល់សិក្ខាម​ទាំងអស់​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់រៀនសូត្រ ស្តាប់ និងអនុវត្តតាមការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះជំនាញសម្រាប់យកទៅ អនុវត្តលើការងារតាម​អង្គភាព​រៀងៗខ្លួន​។
លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញក្នុងពេលអញ្ជើញចូលរួមប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាល​កង​កិត្តិយស​ និង​បេីក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ថ្មី​ ​ជំនាន់​ទី​១​ នៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម។
បេី​តាម​របាយការណ៍​​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​ ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត​ បានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយស ចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌ​ ថ្មីជំនាន់ទី១ ចំនួន១០០នាក់ ក្នុងនោះជា​នារី៣៤នាក់ ដែលមានរយៈពេល៣០ថ្ងៃ។
សូមជម្រាបផងដែរថាក្នុង​ពិធី​នេះ​ដែរ​ លោក​​អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកា​ ចំនួន១០លានរៀល​ ដល់​ស្នងការដ្ឋាន​នគរបាលខេត្ត​កំពង់ចាម​ សម្រាប់​ផ្ដល់ជូនដល់​ សិក្ខាកាមកងកិត្តិយស និងសិក្ខាកាមមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ព្រមទាំងគ្រូបង្គោល សរុបចំនួន១៥២នាក់។​ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានផ្ដល់ជូនអាវយឺតម្នាក់០១សរុបចំនួន១៥២អាវ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា
គោឈ្មោលចំនួនពីរក្បាលត្រូវរន្ទះបាញ់បណ្តាលអោយងាប់ភ្លាមៗនៅក្នុងរោងគោក្បែរផ្ទះចំងាយប្រមាណ៦០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ៦ល្ងាចខណ:មានភ្លៀងលាយឡំ ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ នាថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នរគរធំ ក្រុងសៀមរាប។ ដោយម្ចាស់បានយកមកចងនៅរោងគោខាងជើងផ្ទះចំងាយប្រហែល ៦០ម៉ែត្រ។ តាមប្រភពពីសមត្ថកិច្ចថាករណីគ្រោះធម្មជាតិ(រន្ទះបាញ់គោ២ក្បាលព៌ណក្រហម បណ្តាលឲ្យស្លាប់នេះ) ម្ចាស់គោ មានឈ្មោះ បាន
ងុិក ភេទ ប្រុសអាយុ៥៣ឆ្នាំរស់នៅ ភូមិក្រវ៉ាន់ សង្កាត់នរគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។គួរបញ្ជក់ផងដែរថារយ:ពេលប៉ន្មានថ្ងៃកន្លងទៅថ្មីនេះក្នុងខេត្តសៀមរាបក៏មាន ខ្យល់កន្រ្តាក់បណ្តាលរលំដើមឈើ និងឆក់គោស្លាប់១ក្បាលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ធំ៖មន្រ្ដីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការណ៍ជាមួយក្រុមអន្តរាគមន៍ នៃខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានរឆបអូសចឈើហ៊ុបមូលប្រភេទក្រៅលំដាប់ថ្នាក់ចំនួន ០៦កំណាត់ ស្មើនឹង ៣ម៉ែត្រត្រីគុណ០៨៧ និងឈើហ៊ុបមូលប្រភេទលេខ៣ចំនួន ០៦កំណាត់ ស្មើនឹង ០៣ម៉ែត្រត្រីគុណ១៦៥ ដែលប្រព្រឹត្តឡើងដោយជនមិនស្គាល់អត្តសញ្ញាណ ធើ្វសន្និធិនៅខាងជើងតំបន់ភ្នំរាំង ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ បច្ចុប្បន្ន ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានដឹកជញ្ជូនវត្ថុតាងយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ចាម៖ក្មេងចំនួន០៣នាក់បានលង់ទឹកស្លាប់ខណ:នាំគ្នាទៅរាវខ្ចៅ។  ហេតុការណ៍បានកើតឡើងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នៅវេលាម៉ោង១៤និង៤០នាទីនៅចំណុចកោះតាកែ ស្ថិតក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។

ជនរងគ្រោះទី

១.ឈ្មោះ សាយ ម៉េងលី ភេទប្រុស អាយុ១០ឆ្នាំ
២.ឈ្មោះ ទ្រី គឹមធាង ភេទស្រី អាយុ១៣ឆ្នាំ
៣.ឈ្មោះ ទ្រី គឹមសៀក ភេទស្រី អាយុ១០ឆ្នាំ។

ជនរងគ្រោះទាំងបីមានទីលំនៅភូមិព្រែករលួស ឃុំព្រែកបាកក្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ចថាមូលហេតុ ក្មេងទាំង០៣នាក់ នាំគ្នាទៅរាវខ្ចៅ ហើយ ក៏លង់ទឹកស្លាប់តែម្ដង។

បញ្ជាក់រហូតដល់ម៉ោង១៧ថ្ងៃម្សិលមិញដដែលសាកសពក្មេងរកឃើញចំនួន០២នាក់ បាត់ម្នាក់ឈ្មោះទ្រី គឹមធាង រកមិនទាន់ឃើញ។កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងបន្តរកសាកសពម្នាក់ទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តសៀមរាប៖តុលាការបានសម្រេចលើក ពេលជម្រះ សំណុំរឿងព្រហ្មទណ្ឌ ដែលដើមបណ្តឹងប្តឹងទាមទារសំណង១.២០០.០០០ដុល្លារ។
អង្គសវនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ ដែលមានលោកមុយ សុភក្ត្រ័ ចៅក្រមជំនំុជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការលោកទី សុខណាង ជាក្រឡាបញ្ជី និងវត្តមានគូរភាគី។ ប៉ុន្តែត្រូវបានសម្រេចលើកពេលទៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០វិញ ដោយសាអស់ពេលសម្រាប់សាកសួរ និងសាក្សីដើមបណ្តឹងចូលបំភ្លឺមិនទាន់គ្រប់ចំនួន។
ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ចុះថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៩មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្ត សៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍៤នាក់ទៀត។
នៅមុខតុលាការខេត្តម្សិលមិញ លោកស៊ីម ឈីវឈានពិសិដ្ឋ បានផ្តល់បទ សម្ភាសន៍ថា អង្គសវនាការនេះតុលាការបានលើក ពេលហើយ។ តែបណ្តឹងដែលរូបលោកប្តឹងទាមទារសំណង១.២០០.០០០ដុល្លារ គឺមិនអាចថយក្រោយឡើយ ត្បិតពួកគេព្រួតគ្នាវាយមកលើរូបលោកយ៉ាងព្រៃផ្សៃ។ រឿងនេះលោករំពឹងថា តុលាការនិងកាត់ក្តីដោយយុត្តិធម៌ដល់រូបលោក។
លោកសិទ្ធបន្តថា កាលពីម៉ោងជាង៧យប់ ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩ កន្លង ទៅ ក្នុងខណ:ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង ក៏ត្រូវបានមន្ត្រី និងលោកគង់ មង្គល ប្រធានសហគមន៍ខាងលើ ព្រួតគ្នាវាយរហូតសន្លប់។ ចឹងហើយទើបលោកប្តឹងទារសំណង ១.២០០.០០០ដុល្លារបែបនេះ។ ចំពោះថាពួកគេផ្ទុះហិង្សាមកលើរូបលោក ព្រោះតែរូបលោកទៅប្រកាសរំលាយសហគមន៍ បឹងពារាំងចោលនោះ គឺមិនពិតឡើយ។
ជាមួយការលើកឡើងរបស់ដើមបណ្តឹងនេះលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីដែលរងដោយបណ្តឹង ក៏បានផ្តល់បទសម្ភាសន៍នៅមុខតុលាការដូចគ្នាផងដែរ។
លោកគង់ មង្គល បានប្រាប់អ្នកសារព័ត៌មានថា ចំពោះលុយ១.២០០.០០០ដុល្លារ លោកមិនដែលស្គាល់ទេ វាច្រើនណាស់។ តែការប្តឹងទាមទារជាសិទ្ធិបុគ្គល សំខាន់គឺតុលាការជាអ្នកស៊ើបអង្កេតនិងសម្រេចរឿងក្តីនេះ។ លោកបន្តថា ដើមចមដែលបណ្តាលអោយមានការ ប្តឹងផ្តល់គ្នាបែបនេះគឺ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង ៧យប់ លោកពិសិដ្ឋដែលជាដើមបណ្តឹង បានចូលទៅកាន់បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរក្រុង និងខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាវាយតប់គ្នាតែម្តង។
ប្រធានសហគមន៍រូបនេះ បញ្ជាក់ថា ការប្តឹងទាម ទារសំណងរបស់បុគ្គល គឺជាសិទ្ធិ តែរឿងហិង្សានៅបឹងពារាំង គឺវាយទៅវាយមក ចឹងទេទុកអោយតុលាការសម្រេច។ ប៉ុន្តែរឿងលោកស៊ីម ឈីវឈានពិសិដ្ឋ បង្ហោះសារជេរប្រមាថ និងចោទប្រកាន់រូបលោកក្បត់ ជាតិ តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកក៏បានដាក់បណ្តឹង ទៅតុលាការវិញហើយដែរ។ចឹងទេសម្រាប់រូបលោកផ្ទាល់ ក៏រំពឹងទៅលើស្ថាប័នតុលាការដូចគ្នាផងដែរ ថានឹងទទួលបានភាពយុត្តិធម៌។
យោងតាមការអះអាងរៀងៗខ្លួនរបស់គូរភាគី អ្នកតាមដានដំណើររឿងខាងលើនេះ រំពឹងថា អាចទទួលបានភាពយុត្តធម៌ដូចគ្នា ក្រោយតុលារស៊ើបអង្កេតយ៉ាងល្អិតល្អន់៕SRPរូបភាព៖លោកពិសិដ្ឋ ពាក់អាវសនិងលោកគង់មង្គលពាក់អាវផ្ទៃមេឃដៃវែង

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page609 Page610 Page611 … Page650 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ផ្ទះរបស់ប៉ូលិសជួលឱ្យគេបើកលក់ពូកនិងលក់បាយត្រូវបានអគ្គីភ័យឆាបចេះទាំងស្រុងគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ផ្ទះរបស់ប៉ូលិសជួលឱ្យគេបើកលក់ពូកនិងលក់បាយត្រូវបានអគ្គីភ័យឆាបចេះទាំងស្រុងគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ១៣ មីនា ២០២៦
ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល» ជូនមន្រ្តី អ.ប.ព.ចំនួន៦៥ រូប ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល» ជូនមន្រ្តី អ.ប.ព.ចំនួន៦៥ រូប ចុះផ្សាយថ្ងៃទី ១៣ មីនា ២០២៦
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចររាចរណ៍ អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចររាចរណ៍ ចុះផ្សាយថ្ងៃទី ១៣ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×