Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០%
យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក
ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក
តុលាការសម្រេចចោទប្រកាន់លោកK01 ពីបទ៖ ហិង្សាដោយចេតនា
កងកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបរឿងញៀន ជិត៤០គីឡូក្រាម
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ នេះបានអញ្ជើញប្រកាសតែងតាំងអធិការនគរបាលស្រុកក្រឡាញ់ថ្មី។

ពិធីប្រកាសតែងតាំងភារកិច្ចអធិការនគរបាលស្រុកក្រឡាញ់ ធ្វើឡើងនៅអធិការនគរបាលស្រុកក្រឡាញ់ ដោយមានការចូលរួមពី ស្នងការរង ប្រធានការិយាល័យ អភិបាលស្រុកប្រធានក្រុមប្រឹក្សាស្រុកនិងមន្ត្រីអង្គភាពពាក់ព័ន្ធផងដែរ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ហ៊ន បូវុធ នាយរងការិយាល័យកិច្ចការប៉ុស្ដិ៍ នៃស្នងការនគរបាលខេត្តសៀមរាបត្រូវបានតែងតាំងជាអធិការនគរបាលស្រុកក្រឡាញ់ ជំនួសលោកវរសេនីយ៍ឯក ជី បេងជន ដែលត្រូវចូលនិវត្តន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា ករណីបា..ញ់នៅក្រុងសៀមរាប ព័ត៌មានបឋម បណ្ដាលឱ្យស្លាប់២នាក់ កំពុងសង្គ្រោះបន្ទាន់ពីរនាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីបាញ់ប្រហារនៅក្រុងសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់សៀមរាប ប៉ុស្តិ៍ ថា ជនសង្ស័យបានធ្វើសកម្មភាពចំនួន ៣ ទីតាំង ទី១ បាញ់ប្អូនថ្លៃប្រុសស្លាប់ នៅភូមិតាវៀន សង្កាត់សាលាកំរើក ទី២បាញ់បងថ្លៃស្រី ទី៣ បាញ់ប្រពន្ធនៅផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប កន្លែងលក់ដូរ ហើយជនសង្ស័យបាញ់ខ្លួនឯងតែម្ដង ដោយជនសង្ស័យ ជាជនស៊ីវីល។

បើតាម លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត សង្ស័យនិងប្រពន្ធកំពុងមានការប្ដឹងផ្ដល់គ្នានៅតុលាការផងដែរ។

លោកវរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ហេតុការណ៍នេះស្លាប់ពីរនាក់៖ ទី១ ប្រពន្ធឈ្មោះ យ៉ង ផល្លី  ទី២ ប្អូនថ្លៃឈ្មោះ ហាក់  ដារ៉ុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរលក់បន្លែ ស្លាប់ក្នុងផ្ទះ។ ជនដៃដល់និងបងថ្លៃស្រី កំពុងសង្គ្រោះបន្ទាន់។

ជនរងគ្រោះទី ១ ឈ្មោះ យ៉ង ផល្លី ភេទស្រី អាយុ៣៨ឆ្នាំមុខរបរ លក់បន្លែ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ជាអតីតប្រពន្ធ។ ទី២ ឈ្មោះ យ៉ង់ ស្រីមុំ អាយុ៤៧ឆ្នាំ រងរបួសធ្ងន់។ ចំណែកជនសង្ស័យមឈ្មោះ ផា លាងហែ ភេទប្រុសអាយុ ៤៣ ឆ្នាំ ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៣

សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីបាញ់ប្រហារនៅក្រុងសៀមរាប នៅព្រឹកថ្ងៃសុក្រទី 7 ខែមេសា ឆ្នាំ 2023 នេះបណ្ដាលល្អ​មនុស្សស្លាប់អ្នកនឹងរបួសម្នាក់។

ទីតាំងកើតហេតុនេះស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ យោងតាមប្រភពបានឲ្យដឹងថា ករណីនេះបណ្ដាលឲ្យស្លាប់ម្នាក់នឹងកន្លែងកើតហេតុនិងរងរបួសម្នាក់ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់ត្តសញ្ញាណជនរងគ្រោះនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៣

ខេត្តសៀមរាប៖ក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល បានចុះសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាបក្សភូមិ ក្នុងភូមិរវៀង ឃុំស្រណាល ចំនួន ១៣០នាក់។

ការចុះសំណេះសំណាល របស់ក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល នេះធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែមេសា ឆ្នាំ ២០២៣ ដោយលោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំស្រណាល និងអនុប្រធានសមាជិក សមាជិកា គណបក្សឃុំ បក្សភូមិផងដែរ។

លោក សឹង្ហ សំរឹទ្ធិ បានអោយដឹងថា ការចុះសួរសុខទុក្ខនេះ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញ ពី ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អនុប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកក្រឡាញ់។

លោក សឹង្ហ សំរឹទ្ធិ ដែលបានដឹកនាំចុះសួរសុខទុក្ខផ្ទាល់ បញ្ជាក់ផងដែរថា ក្រុមការងារគណបក្ស បានផ្តល់ជូនសំពត់បត់ ដល់សមាជិក បក្សក្នុងភូមិរវៀង ម្នាក់មួយ និងឧបត្ថម្ភ បងប្អូនប្រជាការពារភូមិចំនួន២០ម៉ឺនរៀលផងដែរ។

បើតាមលោក សឹង្ហ សំរឹទ្ធិ ក្រុមការងារ ក៏បានលើកស្លាក គណបក្សប្រជាជន ចំនួន១ ផងដែរនៅមុខផ្ទះ លោក អ៊ាន ឡិត ស្ថិតនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៣

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ទី ៦ ខែមេសាឆ្នាំ ២០២៣ នេះ បានចេញអនុក្រឹត្យតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ និងលោក មួង ធី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។

នេះបើយោងតាមអនុក្រឹត្យ សៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៣

ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់សកម្ម និងឆក់កាបូបត្រូវបានឃាត់ខ្លួន ភ្លាមៗក្រោយធ្វើសកម្មភាព។

លោកវរសេនីយ៍ឯក ដា ចំរើន  អធិការក្រុងសៀមរាប បានប្រាប់សៀមរាប ប៉ុស្ដិ៍ ថានៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៣០នាទី​ល្ងាច នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើង ទៅត្បូង ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីអំពើលួ,ចមា​នស្ថានទម្ងន់ទោ,ស ( ឆក់កាបូប ) បង្កឡើងដោយជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ បាត់ដំបង ១H-៥៦១៤ មានលេខតួ+ម៉ាស៊ីន ៨៤៥៨៧១៨ គ្មានអាវ គ្មានកន្រ្តក មានកញ្ចក់ បានជិះទៅក្បែរម៉ូតូជនរងគ្រោះឈ្មោះ​ ម.ស.ម ភេទស្រី អាយុ២៤ឆ្នាំ​ រស់នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួចបានឆក់កាបូប ជនរងគ្រោះ តែមិនបានសម្រេច​ បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូធ្លាក់ទៅនឹងថ្នល់រងរបួ,ស ដាច់រលាត់ស្បែកហូរឈា,ម​ ត្រង់ម្រាមជើងខាងឆ្វេង ក្បាលជង្គង់ទាំងសងខាង និងបាតដៃ។  ចំណែកជនសង្ស័យក៏បានដួលម៉ូតូផងដែរ ភ្លាមៗនោះកម្លាំងនគរបាលក្រុងសៀមរាប ដែលកំពុងល្បាតក្បែរនោះ ឮសម្លេងជនរងគ្រោះ ស្រែកថាចោរៗ ក៏ដេញចាប់ជនសង្ស័យទាំងពីរបាន រួចយកមកសាកសួរតែម្តង។

តាមចម្លើយសារភាព របស់ឈ្មោះ​ ម៉ៃ វាសនា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គុញ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឆ្លើយថា នៅថ្ងៃកើតហេតុ រូបខ្លួនជាអ្នកបើកបរម៉ូតូ រីឯឈ្មោះ​ នឹង ឆានុន ជាអ្នកធ្វើសកម្មភាពឆក់កាបូប។ ឈ្មោះ​ នឹង ឆានុន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ( ធ្លាប់ជាប់ពន្ធនាគារករណីអំពើលួចទូរស័ព្ទ ) ខ្លួនជាអ្នកជិះពីក្រោយ ដោយបក្ខពួកឈ្មោះ ម៉ៃ វាសនា បើកបរម៉ូតូ ហើយខ្លួនជាអ្នកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រច បណ្តាលឱ្យម៉ូតូជនរងគ្រោះ និងម៉ូតូរបស់ខ្លួនដួល ភ្លាមៗក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។​

ជនសង្ស័យទាំងពីបាន​ ឆ្លេីយសារភាពបន្ថែមថាកន្លងមក​ ពួកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ក្នុងក្រុងសៀមរាប​ បានចំនួន០២លើក​ផងដែរ​។

លោកវរសេនីយ៍ឯក ដា ចំរើន បន្តថា ករណីនេះ ដកហូតវត្ថុតាងបាន៖ ម៉ូតូជនសង្ស័យចំនួន​ ០១គ្រឿង និងទូរស័ព្ទ១គ្រឿង។​ ត្រូវបានកសាងសំណុំរឿង  បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនធ្វើឡើង ដោយកម្លាំងផ្នែកអន្តរាគមន៍​ និងកម្លាំងផ្នែកព្រហ្មទណ្ឌ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានលង់ទឹកស្លាប់។ ហេតុការណ៍ រកឃើញសព នៅវេលាម៉ោង១១ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុច ទឹកប្រឡាយ ផ្កាប់មុខ ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក។ ជនរងគ្រោះ មានឈ្មោះ ពេជ្រ វឿន ភេទប្រុសអាយុ៥៤ឆ្នាំ មុខរបរកសិករ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការរៀបរាប់របស់កូន និងសាច់ញាតិថា ពួកខ្លួនបានបាត់ឪពុកតាំងពីម៉ោង២៣ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីកម្មវិធីបុណ្យក្នុងភុមិ បានបិទបាស់ (ជិតកន្លែងកើតហេតុ) ដោយមិនឃើញឪពុកមកផ្ទះ ក៏បាននាំគ្នាដើររកតែរកមិនឃើញ។ ឪពុកខ្លួនជាមនុស្សញៀនស្រាស្រវឹងជាប្រចាំផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា តាមការពិនិត្យសាកសព ឃើញថាពុំមានស្លាកស្នាមអ្វីគួរសង្ស័យពាក់ព័ន្ធនឹងបទល្មើសឡើយ។ ការសន្និដ្ឋាន និងមូលហេតុ ជនរងគ្រោះស្លាប់ដោយសារស្រវឹងស្រាលង់ទឹកតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៣

អភិបាលខេត្តកំពង់ចាម បាន​អំពាវនាវ​សូម​ឱ្យ​មាតា បិតា អាណាព្យាបាលសិស្សទាំងអស់ ជួយជម្រុញ និងលើកទឹកចិត្ត ដល់កូន ចៅរបស់ខ្លួន ឱ្យ​ចូល​រៀន ដូចពាក្យស្លោកថា៖ «ការបញ្ជូនកូន ឱ្យ​ចូល​រៀន គឺជាការសន្សំទ្រព្យទុក» ហើយ​ឱ្យ​កូនរៀន ឱ្យ​ចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សា ទៅកម្រិតឧត្ដម សិក្សា ដើម្បី ពួកគាត់ មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បី ទទួលបានប្រាក់ខែ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យ​កាន់តែរីកចម្រើន ផងដែរ។

អញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សាថ្មី១ខ្នង ចំនួន៥បន្ទប់ នៃអនុវិទ្យាល័យត្រប់ ស្ថិត​ក្នុង​ឃុំត្រប់ ស្រុកបាធាយ ​នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣​ លោក អ៊ុន ចាន់ដា អភិបាលខេត្តបាន​ថ្លែង​ថា​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ របស់ សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់កែទម្រង់ លើវិស័យអប់រំ ជាពិសេស លើគោលនយោបាយ បង្កើនការកសាងអគារសិក្សា​ឱ្យ​បានច្រើន និងនៅជិតផ្ទះ ប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅ​ចូល​សិក្សារៀនសូត្រ។

អភិបាលខេត្ត បាន​បញ្ជាក់​ថា​ អគារសិក្សានេះត្រូវចំណាយ ថវិកាអស់ ៨៥,២៧២ ដុល្លាអាមេរិក ដែលជាគំនិតផ្តួចផ្តើមដឹកនាំកសាង ដោយព្រះទេព្វានុបាល ផល សុភាព ព្រះធម្ម ធរអនុគណស្រុក និងជាព្រះចៅអធិការវត្តប្រើមាស រួមជាមួយនឹងពុទ្ធបរិស័ទ សប្បុរសជន ជិតឆ្ងាយ ក្នុងនោះក៏មានជំនួយរបស់សាសនចក្រ​គ្រិស្ត​បរិស័ទ​ថ្ងៃ​ចុងក្រោយផងដែរ។

លោកបាន​បន្ត​ថា​ ការចូលរួមរបស់ព្រះសង្ឃ និងសប្បុរសជនទាំងនេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមអភិវឌ្ឍ សង្គមជាតិ របស់យើង ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៣

ខេត្តសៀមរាប៖មន្ត្រីជំនាញរបស់ខេត្តសៀមរាប បានព្រមានថា ខ្លួននឹងបិទអាជីវកម្មដី ដែលកំពុងពុះឡូតិ៍លក់មួយកន្លែងក្រោយធ្លាយព័ត៌មានថា គ្មានច្បាប់អនុញាត។

ការព្រមានបិទអាជីវកម្មរបស់មន្ត្រីជំនាញនេះ គឺបន្ទាប់ពី ប្រជាពលរដ្ឋ ដែលកំពុងរកទិញដីឡូតិ៍ស្របច្បាប់ដើម្បីសង់ផ្ទះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត ជួយពិនិត្យទីតាំងដីឡូតិ៍ មួយកន្លែង ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ដែលកំពុងប្រកាស់លក់ ហើយល្បីថា អាចជាប់តំបន់បឹងទន្លេសាប និងជាប់តំបន់បុរាណដ្ឋានផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា រាល់ថ្ងៃគ្រួសារគាត់ជួលផ្ទះគេរស់នៅ។ តែដោយឃើញគេផ្សាយថា មានដីឡូតិ៍លក់ធូរថ្លៃ គាត់ក៏ចង់ទៅទិញ។ ប៉ុន្តែក៏មានគេប្រាប់គាត់ថា ប្រយ័ត្នចាញ់បោកគេ ព្រោះដីនៅទីនោះអាចជាប់តំបន់បឹងទន្លេសាប និងតំបន់បុរាណដ្ឋាន។

ប្រភពព័ត៌មានដែលបានចុះផ្សាយជាបន្តបន្ទាប់ បានទម្លាយថា ថៅកែដីឡូតិ៍ មានឈ្មោះ ហាង ហាច ជាអនុភូមិតាចេក សង្កាត់ជ្រាវ បានសហការគ្នាជា មួយឈ្មោះច័ន្ទ ឆ្វៀវយូសែប និងឈ្មោះលី សុភ័ក្រ្ត បាននាំគ្នាពុះដីឡូតិ៍លក់ មានការសង្ស័យថាមិនទាន់មានច្បាប់អនុញ្ញាត។ ដោយប៉ុន្តែពេលថ្មីៗនេះ ក៏ធ្លាយព័ត៌មាថា ដីពុះឡូតិ៍ខាងលើ គ្មានច្បាប់បំបែកក្បាលដី គ្មានប្លង់រឹង និងជាដីកំពុងគ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាប រួមទាំងប៉ះ ពាល់ដល់បុរាណដ្ឋានទៀតផង។

ដូច្នេះហើយ ទើបប្រជាពលរដ្ឋ បានស្នើទៅអាជ្ញាធរគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីជំនាញ មេត្តាចុះពិនិត្យនិងបង្ហាញឯកសារច្បាស់លាស់ ដើម្បីកុំអោយពលរដ្ខស្លូតត្រង់ ទៅចាញ់បោកក្រុមឈ្មួញ ឈ្មួញដីឡូតិ៍។

ពាក់ព័ន្ធ ករណីនេះ មន្ត្រីជំនាញដីធ្លីបានបញ្ជាក់ថា ដើម្បីអាចពុះឡូតិ៍លក់បាន ថៅកែដីឡូតិ៍ គួរត្រូវមាន៖ ទី១ត្រូវមានប៉ាតង់ , ទី២ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដី, ទី៣ត្រូវមានច្បាប់ បំបែកក្បាលដី, ទី៤ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត។ ចំពោះដីប្លង់ភូមិឃុំចេញជូនអតិថិជនគឺពុំស្រប់ច្បាប់ឡើយ លើកលេងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ចុះក្រោម។

មន្ត្រីបញ្ជាក់ទៀតថា ប្រសិនបើរកឃើញថា ដីកំពុងពុះឡូតិ៍លក់ខាងលើនេះ មិនមានលក្ខណ:ច្បាប់ត្រឹមត្រូវ ខាងជំនាញនឹងចុះទៅបិទអាជីវកម្មតែម្តង។

សូមជំរាបជូនថា កន្លងទៅថ្មីៗនេះ អភិបាលក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា ធ្លាប់បានលើកឡើងថា ម្ចាស់អាជីវកម្មដីឡូតិ៍ទាំងអស់ ត្រូវធ្វើតាមលក្ខ័ណ របស់អាជ្ញាធរ រាប់តាំងពីទំហំក្បាលដីចាប់ពី៨ម៉ែត្រឡើងទៅ ទំហំផ្លូវ ប្រព័ន្ធរំដោះទឹកកខ្វក់ចេញពីតំបន់នោះ ដីមានប្លង់រឹងត្រឹមត្រូវ។ល។ បើមិនដូច្នោះទេ គឺមិនផ្តល់ច្បាប់អោយពុះដីឡូតិ៍នោះទេ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីរម្ចាស់ដីឡូតិ៍នៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៣

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ ដល់លោកអភិបាលស្រុក និងប្រធានច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែន ទាំងអស់ ត្រូវធ្វើការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ នៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់នានាក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង។ លោកថា បើករណីមានការលួចជួញដូរមនុស្សខុសច្បាប់ ត្រូវធ្វើការស្វែងរកឱ្យឃើញ នូវមេខ្លោងក្នុងការនាំមនុស្សចេញចូលខុសច្បាប់ ក៏ដូចជាត្រូវចូលរួមក្នុងការទប់ស្កាត់ ការនាំចូលទំនិញខុសច្បាប់ ដោយមិនមានការបង់ពន្ធ ធ្វើឱ្យបាត់បង់ចំណូលពន្ធចូលរដ្ឋផងដែរ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមីនា ឆ្នាំ២០២៣ នៅរសៀលថ្ងៃចន្ទ ម្សិលមិញ លោក សុខ លូ ក៏បានមានប្រសាសន៍ណែនាំ ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ពាក់ព័ន្ធ ទៅនឹងបញ្ហាចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់ ដែលកើតមាននៅក្នុងភូមិសាស្រ្ដ របស់ខ្លួន ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាប ឱ្យបានមានប្រសិទ្ធភាពបំផុត។

លោកបានបន្តទៀតថា នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ នឹងមានព្រឹត្តិការណ៍សង្រ្កាន្ដឆ្នាំថ្មី ដូចនេះសូមលោក លោកស្រីអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវរៀបចំក្រុមប្រចាំការឱ្យបានរួចជាស្រេច ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានរួចជាស្រេច ព្រោះថាឥឡូវនេះ ជារដូវក្ដៅ ហើយអាកាសធាតុ ហាក់បីដូចជាកាន់តែមានកម្ដៅជាងមុន ដែលងាយនឹងបង្កឱ្យបានជាគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្រ្តាក់ជាដើម ពិសេសគឺអាចបង្កឱ្យមានអគ្គិភ័យ ឆាបឆេះឡើង ដូចនេះត្រូវត្រៀម រួចជាស្រេចក្នុងការចេញអន្តរគមន៍សង្រ្គោះបន្ទាន់ ក្នុងករណីកើតឡើងណាមួយជាយថាហេតុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៣

ខេត្តសៀមរាប៖បុគ្គលិកហិរញ្ញវត្ថុម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ខណៈបើកម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ។

ហេតុការណ៍បានកើតឡើង នៅស្រុកពួកនៅថ្ងៃ ទី ៣ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង ៥០ នាទី លើផ្លូវជាតិលេខ ០៦ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ លេខ 336 -337ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូម៉ាកហុងដា 2018ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប1Z-1761 បើបរដោយឈ្មោះឡូ ឡឹង ភេទប្រុស អាយុ ៣១ ឆ្នាំនៅភូមិដូនតុក ឃុំព្រៃជ្រូកស្រុកពួក ខេត្តសៀមរាប មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុ ណុងហិប (មានពាក់មួកសុវត្ថិភាព) បើកបរមានទិសដៅពីកើតទៅលិច បានបុកគោយន្តកន្ត្រៃម៉ាកគូបូតាពណ៌ក្រហមសណ្តោងរ៉ឺម៉កក្រោយព៌ណខ្មៅ (មានដឹកចំប៉ើងពេញ) ពីក្រោយបណ្ដាលឱ្យស្លាប់តែម្ដង។ ចំណែកអ្នកបើកបររគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ក្រោយមានហេតុការណ៍។

ករណីនេះ បណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ខូចខាត ម៉ូតូ១គ្រឿងធ្ងន់និងគោយន្តកន្ត្រៃ១គ្រឿងស្រាល។ មូលហេតុ អ្នកបើកបរគោយន្តកន្ត្រៃ គ្មានភ្លើងបំភ្លឺក្រោយ អ្នកបើកបរម៉ូតូបើបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២៣

ខេត្តត្បូងឃ្មុំ​៖គម្រោងមូលនិធិអភិវឌ្ឍន៍ ឃុំចំនួន ២ក្នុងស្រុកមេមត់ ត្រូវបានដាក់ដេញថ្លៃជាសាធារណៈ នៅថ្ងៃចន្ទនេះ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានឃុំ ក្រោមវត្តមាន លោក ស៊ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និង វិនិយោគខេត្ត លោក អភិបាលរងស្រុកមេមត់ លោកមេឃុំទាំង២ និងដោយមានការចូលរួមពីគណកម្មការឃុំ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកពាក់ព័ន្ធ ផងដែរ។

លោក ស៊ឺង គិរីវណ្ឌី បានមានប្រសាសន៏សង្កត់ធ្ងន់ថា រាល់ការបើកសំណើរដាក់ដេញថ្លៃ លើគម្រោងមូលនិធិឃុំ ចាំបាច់ត្រូវអនុវត្តន៍គោរពតាមគោលការណ៏ អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៏គម្រោងមូលនិធិឃុំ ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានទទួលយកបានទាំងអស់គ្នា។

បន្ទាប់ពីបានដំណើរការបើកឯកសារសម្រាប់ដាក់ដេញថ្លៃ របស់បណ្តាក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃរួចមក តាមទិដ្ឋភាពជាក់ស្តែងការដេញថ្លៃ គម្រោងមូលនិធិឃុំនេះ គឺបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងត្រឹមត្រូវតាមច្បាប់និងលក្ខខណ្ឌនៃការដេញថ្លៃ ខណៈប្រធានគណៈកម្មការលទ្ធកម្ម និងអ្នកចូលរួមទាំងអស់ យល់ព្រមទទួលយកគម្រោង។ ទន្ទឹមនេះ ក្រោយពីដំណើរការដេញថ្លៃ ត្រូវបានបញ្ចប់ សូមលោក-លោកស្រី ជាក្រុមហ៊ុនទទួលបានសិទ្ធទទួលការទាំងអស់ ត្រូវអនុវត្តន៏អោយបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៏ជូនប្រជាពលរដ្ឋបានយូអង្វែង។

សូមជម្រាបថា៖ ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំទាំង ២ រួមមាន ៖ ឃុំមេមងមានចំនួន១គម្រោងសាងសង់ផ្លូវបេតុងអាមេនិងដាក់អំពូលសូឡា ចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន លី ឈួន។ ឃុំរំចេកមានចំនួន២គម្រោងទី១សាងសង់ផ្លូវក្រាលគ្រួសក្រហមធម្មជាតិចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន ហ៊ន់ សោភណ័្ឌនិងគម្រោងទី២សាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ ខ្សែរ បានទៅលើក្រុមហ៊ុន សេត មិថុនាដោយមានប៊ីតក្រុមហ៊ុនដាក់ចូលរួមដេញថ្លៃ សរុបចំនួន ៩ប៊ីត ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page204 Page205 Page206 … Page674 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% ក្នុងឆមាសទី១នេះខេត្តកំពង់ចាម បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន ៦១លើក ប៉ុន្តែសមត្ថកិច្ចបានបង្ក្រាបបាន ១០០% ចុះផ្សាយថ្ងៃទី ៣ កក្កដា ២០២៦
យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក យុវតីអាយុ១៦ឆ្នាំម្នាក់ ត្រូវមនុស្ស៤នាក់ចាប់រំលោភបូក ចុះផ្សាយថ្ងៃទី ៣ កក្កដា ២០២៦
ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក ឃាត់ខ្លួនតែកុងរថយន្តធុនធំបុកម៉ូតូបណ្ដាលឱ្យស្លាប់មនុស្សបីនាក់នៅស្រុកពួក ចុះផ្សាយថ្ងៃទី ២ កក្កដា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×