Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស
សន្តិសុខរបស់ក្រុមហ៊ុនហ្គ្រេតវ៉នឌើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន
សម្តេចហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ

ខេត្តសៀមរាប៖ក្រុមការងារដោះស្រាយផលប៉ះពាល់អន្តរក្រសួង រួមមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប ក្រុងសៀមរាប សង្កាត់ជ្រាវ និងគ្រប់អ្នកពាក់ព័ន្ធ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានចុះពិនិត្យស្ថានភាពជាក់ស្ដែងពីគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ស្ថិតនៅក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈផ្លូវខេត្តលេខ ២៦៥F ចាប់ផ្តើមសាងសង់ពីឆ្នាំ២០១៤ និងបានបញ្ចប់រួចរាល់ឆ្នាំ២០១៦ ប៉ុន្តែនៅសល់ប្រវែង ២៥០ម៉ែត្រ ដែលមិនទាន់បានសាងសង់ដោយសារឆ្លងកាត់តួរប្រាសាទបឹង។

លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ផ្លូវក្រវ៉ាតក្រុង គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ ជុំវិញក្រុងសៀមរាប ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងក្រុង សម្រួលការដឹកជញ្ជូន និងជួយជំរុញកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យមានជីវភាពកាន់តែល្អប្រសើរ។ ចំពោះគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹងនេះ នឹងជួយសម្រួលដល់លំហូរចរាចរណ៍ ជាពិសេសក្នុងគោលដៅអភិរក្សតំបន់ប្រាសាទបុរាណ ដោយការអភិវឌ្ឍន៍ និងការអភិរក្សត្រូវតែដើរទន្ទឹមគ្នា។

លោក សែម ច័ន្ទសីហា ប្រធានការិយាល័យវាស់ស្ទង់ និងផែនទីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមការងារអន្តរក្រសួងបានសិក្សាពិនិត្យជាច្រើនលើកមកហើយ ដោយផ្អែកលើលក្ខណៈបច្ចេកទេស ក្នុងនោះក្រុមការងារបានសម្រេចយកគម្រោងផ្លូវវាងខាងត្បូងប្រាសាទ ចាប់ពីចំណុចចាប់ពីគីឡូម៉ែត្រ ០៩+៨៥០ ដល់គីឡូម៉ែត្រ ១០+៥៧៥ ដោយក្រាលកៅស៊ូ DBST ប្រវែង ៧២៥ម៉ែត្រ ទទឹងសាច់ផ្លូវ១១ម៉ែត្រ ដោយផ្លូវនេះស្ថិតក្នុងផ្លូវខេត្ត ២៦៥F។ គម្រោងនេះនិងចាប់ផ្ដើមអនុវត្តនៅពេល ចុះដោះស្រាយផលប៉ះពាល់រួចរាល់ ក្នុងពេលឆាប់ៗខាងមុខនេះ។

បើតាមតំណាងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា តាមរយៈលទ្ធផលកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ប្រាសាទបឹង មានសំខាន់ជាច្រើន អាចនាំឱ្យយើងបានយល់ពីរចនាសម្ព័ន្ធសំណង់របស់ប្រាសាទ ដែលកប់ក្នុងដីអស់រយៈពេលជាយូរណាស់មកហើយ។ ទិន្នន័យទាំងនេះនឹងជួយបំពេញព័ត៌មានស្តីពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធប្រាសាទបឹងនេះឡើងវិញ ព្រមទាំងអាចឱ្យយើងមានមូលដ្ឋានក្នុងការជួសជុលលើកតម្លៃប្រាសាទបឹងទៅថ្ងៃអនាគតផង៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មីនា ២០២៦

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អញ្ជើញពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ

នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ បានរៀបចំការពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ ក្រោមវត្តមានលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានកិត្តិយសមាគមសកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប។

លោកជំទាវ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខអ៊ំពូមីង បងប្អូនប្រជា ពលរដ្ឋ ក្មួយៗ ចៅៗ រងគ្រោះដោយសារបញ្ហាសុខភាពមាត់ឆែប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

លោកជំទាវ បន្ទាប់ពីបានទទួលព័ត៌មានពីអង្គការស្នាមញញឹមកម្ពុជា និងមានកិច្ចសហប្រតិបត្តិការរវាងអង្គការស្នាមញញឹមកម្ពុជា ក្រោមការសម្របសម្រួលអ្នកចាត់ការទូទៅរបស់អគ្គកុងស៊ុលចិនប្រចាំតំបន់សៀមរាប និងការគាំទ្រពីក្រសួងសុខាភិបាល រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តបានរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប/ក្រអូម មាត់ឆែប និងជនពិការមុខមាត់ផ្សេងៗដោយក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្តជូនបងប្អូននៅថ្ងៃនេះផងដែរ។ លោកជំទាវ បន្តថាចាប់តាំងពីឆ្នាំ២០០៦ មកអង្គការស្នាមញញឹមកម្ពុជា បានចុះ បេសកកម្មដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តឯកទេស ផ្នែកវះកាត់មាត់ឆែប និងក្រអូមមាត់ឆែប នៅខេត្តសៀមរាប ចំនួន១៣លើក រួចមកហើយ ក្នុងនោះបានពិនិត្យសរុបចំនួន ៦៦៤នាក់ និងវះកាត់សរុបចំនួន ៥៤៤នាក់ ហើយថ្ងៃនេះ គឺជាបេសកម្មលើកទី១៣។

លោកជំទាវ បានកោកសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងស្នាដៃ របស់មន្ទីរសុខាភិបាលខេត្តសៀមរាប ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូ អ្នកគ្រូ មន្ត្រីបុគ្គលិកទាំងអស់ និងសូមថ្លែងអំណរគុណដល់អង្គការស្នាមញញឹមកម្ពុជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានលះបង់ពេលវេលាផ្ទាល់ខ្លួន ស្មារតី កម្លាំងកាយចិត្ត ព្រមទាំងថវិកា ការរៀបចំកម្មវិធីពិនិត្យព្យាបាលការវះកាត់ដោយ ឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ នាពេលនេះ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 5.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៦

អ្នកធ្វើដំណើរជាមួយគាត់គឺជាអ្នកកាន់ចង្កូតរថយន្ត

ក្រោយពីមានការផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកលេងបណ្ដាញសង្គមទូទាំងប្រទេស ដោយលើកឡើង លោកសាមីន វុត្ថារិទ្ធ មានតួនាទី ជាមន្ត្រីរដ្ឋបាលស្រុកកងមាស បើករថយន្តបុកមនុស្សហើយបោះសំដីថាសង 2 ម៉ឺនដុល្លារបញ្ចប់រឿង។

ពាក់ព័ន្ធទៅករណីនេះ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២៦នេះ អភិបាល ស្រុកកងមាស ខេត្តកំពង់ចាម លោកភោគ សាវុធ ដែលត្រូវជាឪពុកបង្កើត របស់លោក សាមីន វុត្ថារិទ្ធ មានតួនាទី ជាមន្ត្រីរដ្ឋបាលស្រុកកងមាស លោកភោគ សាវុធ បានបញ្ជាក់ថា? អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចណ៍ នៅក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ មិនមែនជាកូនប្រុសរបស់គាត់ទេ? តែជាស្ត្រីម្នាក់ តែធ្វើដំណើរជាមួយកូនប្រុសគាត់គឺជាអ្នកកាន់ចង្កូតរថយន្ត។

លោកភោគ សាវុធ បានបញ្ជាក់ទៀតថា កូនប្រុសរបស់គាត់មិនបាននិយាយពាក្យ បោះលុយ២ម៉ឺនដុល្លារ ដល់ជនរងគ្រោះនោះឡើយ? លោកភោគ សាវុធ បានថ្លែងថា ” មិនមែនកូនគាត់ជាអ្នកនិយាយទេ? គឺបងប្អូនមហាជនជាអ្នកនិយាយ”។

សូមជម្រាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅយប់ថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវបេតុង១៧១១ ទល់មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មាន ពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសអ្នកបើកបររថយន្ត សង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា “បេីស្លាប់សងតែ២ ម៉ឺនបញ្ចប់រឿងចប់ហេីយ”។

បើតាមប្រភព ក្មេងរងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិន ទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី គឺជាការប្រមាថជីវិតជនរងគ្រោះខ្លាំងណាស់ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មាន ការខឹងសំម្បារយ៉ាងខ្លាំង ស្ទេីតែកេីតហិង្សាទៅហេីយ និងមិនឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ នាំខ្លួនទៅប៉ុស្តិ៍ឡេីយ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានចុះអន្តរាគមន៍ ដោយចៀសវាងប្រជាពលរដ្ឋទប់កំហឹងមិនបាន ដាក់ម្នាក់មួយដៃម្នាក់មួយជេីង ទេីបនាំអ្នកបេីកបរខាងលេីទៅស្នាក់ការប៉ុស្តិ៍សិន រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះវាស់វែងនិងយកមធ្យោបាយទាំងពីរទៅរក្សាទុកបណ្ដោះអាសន្ន រួមទាំងនាំអ្នកបេីកបរខាងលេីទៅ ដេីម្បីរងចាំដោះស្រាយតាមនីតិវិធី៕SRP

Like 196
Comment 0
Share ចែកចាយ
Views 19.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៦

អាជ្ញាធរខេត្តបាត់ដំបង ប្ដេជ្ញាខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ

ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្ដេជ្ញាខិតខំកៀរគរធនធានដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកបងប្អូនចោលឡើយ។

ឯកឧត្តម សុខ លូ មានប្រសាសន៍ប្រាជ្ញាបែបនេះ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសនាំយកអំណោយជាគ្រឿងឧបភោគបរិភោគផ្ដល់ជូនដល់អតីតយុទ្ធជន និងនិវត្តជនចំនួន៤៨៤គ្រួសារដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំឆ្នាល់មាន់ និង ឃុំដូនបា ស្រុកគាស់ក្រឡ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតែងតែគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខគ្រប់បែបយ៉ាងរបស់អតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ជំរុញឱ្យអតីតយុទ្ធជន និងនិវត្តជនត្រូវខិតខំបង្កើនការដាំដុះនិងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តម ណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ពន្លឿនរៀបចំបណ្ដាញអគ្គិសនី ទឹក ផ្លូវ មន្ទីរពេទ្យ និងសាលារៀនដើម្បីបំពេញតម្រូវការចាំបាច់របស់គ្រួសារអតីតយុទ្ធជន និងនិវត្តជន។

ឯកឧត្តម ជំរុញឱ្យអតីតយុទ្ធជន និងនិវត្តជនចូលរួមអប់រំកូនចៅឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៦

ចាប់ឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ ករណីបើកទីតាំងSCAM ONLINE

ជនជាតិឥណ្ឌូនេស៊ីចំនួន 6 នាក់និងខ្មែរម្នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប ទីតាំងSCAM ONLINE លួចលាក់។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឹ និងលោកព្រះរាជអាជ្ញារង ពៅ សម្បូរណ៍ តំណាង អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ។

សង្ស័យចំនួន០៧នាក់( ជនជាតិឥណ្ឌូនេស៊ី៦នាក់) :
១.ឈ្មោះLIM DESY ភេទស្រីអាយុ៤៤ឆ្នាំ
២.ឈ្មោះYESI DESWITA ភេទស្រីអាយុ២៥ឆ្នាំ
៣.ឈ្មោះDELA SRISKA ភេទស្រីអាយុ៣២ឆ្នាំ
៤.ឈ្មោះWIDYA WATI ភេទស្រីអាយុ២៣ឆ្នាំ
៥.ឈ្មោះNANDO ALDY SAFERA ភេទប្រុសអាយុ២៩ឆ្នាំ
៦.ឈ្មោះ IIRVAN EFENDI ភេទប្រុសអាយុ២៧ឆ្នាំ ។
៧.ឈ្មោះហេង សុខពៅ ភេទប្រុសអាយុ២៦ឆ្នាំ (បើកបររថយន្តឲថៅកែ និងយាមទីតាំង ) ។
+ដកហូតវត្ថុតាង:
-ទូរស័ព្ទដៃ៥៩គ្រឿង
-ឧបករណ៍ថតសម្លេង៨គ្រឿង
-កុំព្យូទ័រឡេបថប៧គ្រឿង
-ឯកសណ្ឋាននគរបាលឥណ្ឌូនេស៊ី៤អាវ សក្តិ និងឡូហ្គោមួយចំនួន។
-ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន៥៩
កញ្ចប់ និងធំ ១កញ្ចប់ ។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជា
បានបើកទីតាំងប្រព្រឹត្តបទល្មើស SCAM
ONLINE ពិតម៉ែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៦

មន្ត្រីរដ្ឋបាលស្រុកកងមាសមួយរូបបើកឡានបុកមនុស្ស បោះសម្ដីថា សង២ម៉ឺនដុល្លារ​បញបញ្ចប់រឿង

មានការលើកឡើងថាមន្ត្រីរដ្ឋបាលស្រុកកងមាសមួយរូបមិនបើករថយន្តមនុស្សម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ហើយបោះសម្ដីថា សង២ម៉ឺនដុល្លារ​បញបញ្ចប់រឿ។

ហេតុការណ៍​នេះស្ថិតនៅតាមផ្លូវបេតុង១៧១១ ទល់មុខស្ថានីយ៍ទូរទស្សន៍ថោន ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦នេះ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលបានបង្ហោះជាសាធារណៈនៅថ្ងៃទី 19 ខែមីនាឆ្នាំ 2026 នេះថា អ្នកបេីករថយន្តបុកក្មេងរបួសធ្ងន់ធ្ងរមានឈ្មោះ សាមីន វុត្ថារិទ្ធ មុខរបរ មន្ត្រីរដ្ឋបាលស្រុកកងមាស ជាកូនអភិបាលស្រុកមួយ ក្នុងខេត្តកំពង់ចាមផងដែរ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានប្រាប់ថា បុរសខាងលេីសង្ស័យចេញពីទទួលទានស្រា បេីករថយន្ត FORTING ស្លាកលេខកម្ពុជា P.YEAN.7 បុកម៉ូតូធូដេ ស្លាកលេខភ្នំពេញ 1J-4604 បណ្ដាលឲ្យ​ក្មេងប្រុសភាគីខាងម៉ូតូ​រងរបួសធ្ងន់ធ្ងរ ហេីយអូសម៉ូតូទៅជិត២០ម៉ែត្រ​ទេីបឈប់ហេីយពេលចុះពីលេីរថយន្តមក បានបោះពាក្យសម្ដីថា បេីស្លាប់សងតែ២ម៉ឺនបញ្ចប់រឿងចប់ហេីយ ខណៈក្មេង
រងគ្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យមិនទាន់ដឹងខ្លួននៅឡេីយ) ដែលពាក្យសម្ដីរបស់អ្នកបេីកបររថយន្តបង្កខាងលេី​ គឺជាការប្រមាថជីវិតជនរងគ្រោះខ្លាំងណាស់​ ដែលធ្វេីឲ្យអ្នកភូមិក្មេងចាស់ប្រុសស្រី មានការខឹង​សំម្បារយ៉ាងខ្លាំង​ ស្ទេីតែកេីតហិង្សាទៅហេីយ និង​មិនឲ្យសមត្ថកិច្ចខណ្ឌឬស្សីកែវ នាំខ្លួនទៅប៉ុស្តិ៍ឡេីយ​។

ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ សហការជាមួយផ្នែក​ចរាចរណ៍ផ្លូវគោក​ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​ បានចុះអន្តរាគមន៍​ ដោយចៀសវាង​ប្រជាពលរដ្ឋ​ទប់កំហឹងមិនបាន​ ដាក់ម្នាក់មួយដៃម្នាក់មួយជេីង ទេីបនាំអ្នកបេីកបរខាងលេីទៅស្នាក់ការប៉ុស្តិ៍សិន​ រងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញ​ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ​ ចុះវាស់វែងនិង​យក​មធ្យោបាយ​ទាំងពីរ​ទៅរក្សាទុកបណ្ដោះអាសន្ន​ រួមទាំងនាំអ្នកបេីកបរខាងលេី​ទៅ​ ដេីម្បីរងចាំ​ដោះស្រាយតាមនីតិវិធី។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 6.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មីនា ២០២៦

អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមនុស្ស៣នាក់ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមនុស្ស ចំនួន ០៣នាក់ និងបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទចោទ រំលោភអំណាច កាន់កាប់ទ្រព្យសម្បត្តិដោយខុសច្បាប់ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU)
លោក សយ ច័ន្ទវិចិត្រ បានប្រាប់កាសែតក្នុងស្រុកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងដែលពាក់ព័ន្ធជនសង្ស័យ ចំនួន ០៣ រូប រួមមាន៖ ទី១៖ ឈ្មោះ ជឹម អូន អាយុ ៣៨ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្កេត និងចារកម្ម នៃ ACU, សង្ស័យពីបទ «រំលោភអំណាច និងកាន់កាប់ទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល»។ ទី២៖ ឈ្មោះ ជឹម សុខជឿន, អាយុ ៣២ឆ្នាំ, ជាជំនួយការ, សង្ស័យពីបទ «សមគំនិតក្នុងអំពើរំលោភអំណាច» និងទី៣៖ ឈ្មោះ ភេន រចនា, អាយុ ៣៦ឆ្នាំ, អតីតមន្រ្តីជាប់កិច្ចសន្យានៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ, សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច។

អង្គភាពប្រឆាំងអំពើពុករលួយACU បានបញ្ជាក់ថា ការចាត់វិធានការនេះអនុវត្តតាមនីតិវិធីច្បាប់ ដើម្បីពង្រឹងភាពត្រឹមត្រូវ និងការទទួលខុសត្រូវក្នុងការបំពេញភារកិច្ចរបស់មន្រ្តីសាធារណៈ និងបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាពខ្ពស់៕SRP

Like 197
Comment 0
Share ចែកចាយ
Views 7.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៦

ព្រឹត្តិការណ៍សង្រ្កាន្ត នៅខេត្តបាត់ដំបងឆ្នាំនេះ នឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនពលរដ្ឋ ភ្ញៀវទេសចរបានភ្លក្សឱ្យដឹងពីរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសពិនិត្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា ក្នុងព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំនេះនឹងមានរៀបចំពិធីបង្ហាញពីរបៀបធ្វើម្ហូបខ្មែរសម្រាប់ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានភ្លក្សឱ្យដឹងពីរសជាតិដ៏ឆ្ងុយឆ្ងាញ់នៃម្ហូបអាហារអ្នកបាត់ដំបង។

ឯកឧត្តម បានណែនាំដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នាំយកផលិតផលដែលមានសក្ដានុពលនៅតាមបណ្ដាក្រុង ស្រុករបស់ខ្លួនមកតាំងបង្ហាញ និងលក់ជូនដល់ភ្ញៀវ។

ឯកឧត្តម សុខ លូ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។
ឯកឧត្តម ណែនាំដល់អាជ្ញាធរ និងកងកម្លាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះ នឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ,តំបន់ភូមិយើងសម្រាប់តាំងបង្ហាញផលិតផលក្នុងស្រុក,ព្រាបសន្តិភាព,រូបសំណាកសេះមាសនិងកន្លែងទទួលទានអាហារ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ស្តង់ម្ហូបអាហារ, តំបន់ផ្សារខ្មែរ,ស្តង់ពិព័រណ៍ទូទៅ, ភូមិល្បែងប្រជាប្រិយ និងតំបន់សួនសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។

ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេជំនួសមកវិញដោយការលេងល្បែងប្រជាប្រិយខ្មែរ។

ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះធ្វើឡើងដើម្បីលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៦

ចាប់ខ្លួនស្ដ្រីម្នាក់ ករណីក្លែងឯកសារនិងបន្លំស្នាមមេដៃអ្នកដទៃ

សមត្ថកិច្ចបានចាប់ខ្លួនស្ដ្រីម្នាក់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ឈ្មោះ សួន សុភ័ក្រ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍័សែនជ័យ រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនត្រូវបានឈ្មោះ សួន សុភ័ក្រ និងបក្ខពួក ប្តឹងទាមទារប្រាក់ដោយចោទថា ខ្លួន និងកូនស្រី ជំពាក់ប្រាក់ដោយមានកិច្ចសន្យាបញ្ចាំ មានមូលប្បទានប័ត្រ និងវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុដើម្បីធានាបំណុល។

ពួកគេព្រួតប្តឹងខ្លួនថា រួមគ្នាជាមួយកូនស្រីមិនសងបំណុលពួកគេ ហើយពួកគេថែមទាំង ប្តឹងឃាត់ទ្រព្យសម្បត្តិរបស់ខ្លួន​ ទាំងដែលខ្លួនមិនដឹងអ្វីសោះដែលការពិតវាជារឿង របស់គេនិងកូនស្រីខ្លួនតែប៉ុណ្ណោះ។ ចំណែកវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិផ្សេងៗ ដែលបន្សល់ទុកពីស្វាមីដែលបានធ្វើមរណៈកាលកន្លងទៅ ត្រូវបានកូនស្រីចាញ់ការឃោសនារបស់ពួកគេ បានយកទៅបញ្ចាំជាមួយក្រុមនេះ ទាំងគ្មានស្នាមដៃរបស់ខ្លួនថែមទៀត។

ចំពោះករណីដែលកូនស្រី ខ្ចីប្រាក់ពួកគេ គឺពួកគេបានរឹបអូសយកអចលនទ្រព្យផ្តាច់មុខរបស់គ្នាអស់ទៅហើយ តែមិនអស់ចិត្តពួកគេមកឃាត់ទ្រព្យសម្បត្តិ និងទាញខ្លួនឲ្យចូលជាសហបំណុល ព្រមទាំងប្ដឹងរឿងផ្សេងៗទៀត។

យោងតាមកំណត់មួយបក្ខពួកដែលនៅពីក្រោយខ្នងរបស់ស្រ្តីឈ្មោះ សួន សុភ័ក្រ បានបង្ខំឲ្យជនរងគ្រោះចេញសែកទៅឈ្មោះ សួន សូនីតា ចំនួន៣សន្លឹក, ទៅឈ្មោះ តាំង យុកសឹម ចំនួន៤សន្លឹក និងឈ្មោះរបស់ខ្លួន (សួន សុភ័ក្រ) ចំនួន៥សន្លឹក សរុបជាទឹកប្រាក់រហូតដល់លានដុល្លារ ក្នុងគោលបំណងទុកជាភស្តុតាងចាត់វិធានការតាមច្បាប់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP

Like 198
Comment 0
Share ចែកចាយ
Views 24.8K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៦

អភិបាលខេត្តកំពង់ចាម បង្ហាញពីប្រសិទ្ធភាព នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការលើកកម្ពស់សេវារដ្ឋបាលឌីជីថល

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនក្រុមការងារក្រសួងមហាផ្ទៃ អំពីផលប្រយោជន៍ នៃការដាក់ឱ្យអនុវត្ត «កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ» នៅអង្គភាពច្រកចេញចូលតែមួយ។

ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការធ្វើបរិវត្តកម្មឌីជីថលនេះ មិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់បុគ្គលិកផ្តល់សេវា និងរដ្ឋបាលខេត្តទាំងមូល។ ការអនុវត្តតាមប្រព័ន្ធនេះ បានជួយឱ្យរដ្ឋបាលខេត្តអាចតាមដានរាល់ស្ថានភាពសំណុំរឿងបានគ្រប់ជំហាន ហើយមន្ត្រីម្នាក់ៗមានតួនាទី និងការទទួលខុសត្រូវច្បាស់លាស់ក្នុងប្រព័ន្ធ ដែលជួយកាត់បន្ថយការយឺតយ៉ាវ និងជំរុញឱ្យការផ្តល់សេវាប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រព័ន្ធអនឡាញបានជួយឱ្យមន្ត្រីនៅអង្គភាពច្រកចេញចូលតែមួយ កាត់បន្ថយការងាររដ្ឋបាលដែលស្មុគស្មាញដោយដៃ ។ ការកត់ត្រាក្នុងសៀវភៅបញ្ជីត្រូវបានជំនួសដោយប្រព័ន្ធឌីជីថល ដែលជួយឱ្យការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសារមានភាពរហ័ស និងត្រឹមត្រូវខ្ពស់ បញ្ចៀសបាននូវកំហុសអចេតនានានា។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះឱ្យកាន់តែទូលំទូលាយ ដើម្បីប្រែក្លាយរដ្ឋបាលខេត្ត ទៅជារដ្ឋបាលឌីជីថលដ៏មានសក្តានុពល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៦

អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ទិញប្រេងឥន្ធនៈស្តុកទុកនោះទេ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែង
អំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ទិញប្រេងឥន្ធនៈស្តុកទុកនោះទេព្រោះកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ ខណៈពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេងមិនមែនមាននៅតែកម្ពុជានោះទេ។

ឯកឧត្តម សុខ លូ ប្រសាសន៍អំពាវនាវបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលស្តារឡើងវិញផ្លូវលេខ៥៤០ និងស្ថាបនាលូមូលកាត់ទទឹងផ្លូវស្ថិតក្នុងសង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានសហការចូលរួមរុះរើរសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋដើម្បីបើកផ្លូវឱ្យបានធំទូលាយបង្កលក្ខណៈឱ្យរដ្ឋបានជួសជុលផ្លូវឡើងវិញបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់សោភ័ណភាពក្រុងបាត់ដំបង។

ឯកឧត្តម ក្រើនរំលឹកដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការរំដោះដីចំណីផ្លូវ រុះរើរសំយាប និងសំណង់ផ្សេងៗដែលសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ។
ឯកឧត្តម រំលេចអំពីចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យទៅជាទីក្រុងវៃឆ្លាត ស្មាត ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តមអភិបាលខេត្ត ណែនាំដល់អាជ្ញាធរត្រូវចុះអប់រំប្រជាពលរដ្ឋឱ្យបញ្ឈប់ការលក់ដូរលើដីចំណីផ្លូវ ដោយត្រូវលក់ដូរនៅក្នុងផ្ទះរៀងៗខ្លួន ដើម្បីសណ្ដាប់ធ្នាប់ទីក្រុង និងលើកតម្កើងវប្បធម៌រស់នៅស្អាតទាំងអស់គ្នា។

ឯកឧត្តម សុខ លូ លើកទឹកចិត្តប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមរាយការណ៍ករណីគ្រឿងញៀនកម្មវិធីទូរសព្ទដៃApp NoDrug ដែលជាមធ្យោបាយលឿនរហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០%៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មីនា ២០២៦

សម្ដេចតេជោហ៊ុន សែន រំលឹកពីថ្ងៃ ខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ពី
សំណាក់ពួកលន់ នល់

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅថ្ងៃទី 18 ខែមីនាឆ្នាំ 2026 នេះបានរំលឹកពីរឿងរ៉ាវមួយចំនួននៃថ្ងៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ពី
សំណាក់ពួកលន់ នល់។

ខាងក្រោមនេះជាសំណេររបស់សម្ដេចតេជោហ៊ុន សែន៖

ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំនៃរដ្ឋប្រហារ
ទម្លាក់សម្តេចព្រះនរោត្តមសីហនុពី
សំណាក់ពួកលន់ នល់(១៨មីនា១៩៧០.
១៨មីនា២០២៦)ដែលជាមូលហេតុនាំ
ប្រទេសពីសន្តិភាពទៅកាន់សង្គ្រាម
ទាំងស្រុង។
គាប់ជួនម្សិលមិញខ្ញុំបានទទួលរូបថត
មួយសន្លឹកដែលស្រាវជ្រាវដោយលោកអេង សុធីវណ្ណដែលអ្នកថតរូប
បរទេសបានថតកាលពីថ្ងៃ១៥មីនា១៩៧៩ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។
សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនា
ពេលនោះខោដោយខោ អាវដោយ
អាវដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែល
មានស្រាប់។គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំ
ជ្រុះកញ្ចក់មិនអាចពាក់បានទៀត។
សភាពការណ៍ពេលនោះលំបាកខ្លាំងណាស់តែយើងមិនរត់ចោលប្រជាជននោះទេយើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តារនិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។

ខ្ញុំនៅចាំបានថាក្នុងរយៈពេលនោះ
ម៉ាណែតមិនហៅខ្ញុំថាជាពុកនៅឡើយ
បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤កុម្ភៈ
១៩៧៩។គេហៅខ្ញុំថាជាពូនិងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិត
ម្តាយរបស់គេ។
ត្រឡប់រូបថតនេះវិញអ្នកនិពន្ធបាន
សរសេរជាភាសាអង់គ្លេសដូចខាង
ក្រោម៖
————————————-

រូបថតនេះអ្នកនិពន្ធបរទេសបានសរសេរថា៖
The world’s youngest foreign minister:
Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979.
រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេល នោះមានអាយុ ២៦ ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.4K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page10 Page11 Page12 … Page662 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង ចុះផ្សាយថ្ងៃទី ២៧ មេសា ២០២៦
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ២៧ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×