Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល
ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធចំពោះព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌
អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams
អាជ្ញាធរខេត្តកំពង់ធំបញ្ជាឲ្យបិទក្រុមហ៊ុនប្រាសាទមាស ដែលរកស៊ីខ្ចីចងការប្រាក់ដោយខុសច្បាប់
ឆេះបន្ទប់ផ្ទះសំណាក់​ ដឹ​ ហ្គោលរី​ នៅក្រុងសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សារលិខិត សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកនេះ បានអនុញ្ញាតឲ្យលោកជំទាវ ទេវ ឡាយឆេង ( Teo Lay Cheng ) ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋសិង្ហបុរី ប្រចំានៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតនិងចាត់ទុកបេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។

សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៦៥ ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។ សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងសិង្ហបុរី លើវិស័យៈ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និង វិស័យការពារជាតិ។

រដ្ឋសភាកម្ពុជាសូមអបអរសាទររដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និង អនុស្សារណៈ ជាមួយគ្នាកន្លងមក និងលើកទឹកចិត្តអោយពិចារណារួមគ្នាលើកិច្ចសហប្រតិបត្តិការផេ្សងៗទៀតស្របតាមសក្តានុពលរបស់ប្រទេសទាំងពីរដែលមាន។

សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថាចំពោះទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរវិញ បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឱ្យថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភា ទាំងពីរប្រទេសបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចគ្នា ផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ដើម្បីធ្វើយ៉ាងណាឱ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

លោកជំទាវ ទេវ ឡាយឆេង បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចបានចំណាយពេលដ៍មានតម្លៃទទួលជួបសវនាការជាមួយលោកជំទាវនាឱកាសនេះ។ លោកជំទាវបានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចនិងបានសន្យាថានឹងខិតខំបំពេញបេសកកម្មការទូតឱ្យទទួលបានជោគជ័យនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជាទំាងនៅស្ថាប័ននីតិប្រតិបត្តិនិងនីតិប្បញ្ញត្តិ ពិសេសការកៀរគរអ្នកវិនិយោគសឹង្ហបូរីឱ្យមកបន្តាក់ទុននៅកម្ពុជាបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លារ ព្រះរាជទ្រព្យចំនួន ២០០.០០០USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិច) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០០.០០០USD (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិច) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ទទួលបានជួបសវនាកាជាមួយ លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចំានៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះ។

លោកជំទាវ ម៉ារៀ អាមីលីតា អាគីណូ បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អនៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។ លោកជំទាវបានវាយតម្លៃខ្ពស់ ចំពោះ វិធានការដ៏មានប្រសិទ្ធភាពនិងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់និងការពារជំងឺកូវីដ-១៩ ។

សម្តេច ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់លោកជំទាវ Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជានិងហ្វីលីពីន ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចប្រធានបានសម្តែងនូវការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានានៅក្នុងនោះការចុះកិច្ចព្រមព្រៀងនិងអនុស្សរណៈ ជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្ថែមថា រដ្ឋសភាកម្ពុជានិងហ្វីលីពីន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន ជាពិសេសលើវិស័យការទូតសភានៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក ជាអាទិ៍ កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន (AIPA) ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។

សភាប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា កម្ពុជា-ហ្វីលីពីន ដើម្បីបង្កបរិយាកាសអោយសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាអោយវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៊ីជម្រៅថែមទៀត ដើរទន្ទឹមគ្នានិងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

ជាចុងបញ្ចប់ លោកជំទាវឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីនមានគម្រោងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ខេត្តសៀមរាប៖បុរសជាងឡានម្នាក់បានចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ជនរងគ្រោះឈ្មោះ ឡួប ដាលីស ហៅជា អាយុ១៧ឆ្នាំ ស្នាក់នៅ(យានដ្ឋានឡឹក សំបូរ) ស្រុកកំណើតនៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជនរងគ្រោះ បានមកស្នាក់នៅរៀនជួសជុលឡាននៅយានដ្ឋានខាងលើបានចំនួន០២ខែ។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុជនរងគ្រោះ ខឹងឪពុកមិនព្រមទិញទូរស័ព្ទថ្មីអោយ។ សូមបញ្ជាក់ថាហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១០និង០០នាទី ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ខេត្តសៀមរាប៖ស្ត្រីម្នាក់កំពុងដេកត្រូវបានចោរចាប់បញ្ច្រកក្រដាសជូតមាត់ រួចយកកាវវិទ្យាសាស្រ្តចាក់ចូល ដោះយកយកខ្សែកមាស១ដំឡឹង គេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍បានកើតឡើងវេលាម៉ោង13 និង30នាទី ថ្ងៃទី30 ខែមីនា ឆ្នាំ2021 នៅចំណុចភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ។

សមត្ថកិច្ចស្រុកអង្គរជុំបានឲ្យដឹងថាករណីអំពើលួចដោយមានស្ថានទម្ងន់ទោសនេះបានបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់បញ្ច្រកក្រដាសជូតមាត់ចូលទៅក្នុងមាត់រួចយកកាវវិទ្យាសាស្រ្តចាក់ចូលទៅក្នុងមាត់ជនរងគ្រោះ ខណៈកំពុងដេកក្នុងអង្រឹង ហើយដោះយកខ្សែកមាសទម្ងន់1ដំឡឹង គេចខ្លួនបាត់តែម្ដង។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះយ៉ម រួម ភេទស្រី អាយុ68ឆ្នាំ(រងរបួសស្រាល ) នៅភូមិ ឃុំកើតហេតុខាងលើ។ ករណីនេះសមត្ថកិច្ចបានចុះស្រាវជ្រាវតាមចាប់ជនសង្ស័យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២១

ខេត្តសៀមរាប៖លោកចាន់សុភាព បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់នៅក្នុងរថយន្ត ខណ:បើកទៅបុករថយន្តធំ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ៣០ខែមីនា​ ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង០០នាទីរវាង រថយន្តនិងរថយន្ត នៅលើ ផ្លូវជាតិលេខ ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២១និង២២ ស្ថិតនៅភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តម៉ាក ToYoTa CAMRY សេរី​ ១៩៩៥ ពណ៌ស្លែរពាក់ស្លាកលេខ ភ្នំពេញ 2B.7985 បើកបរដោយ ឈ្មោះ ចាន់ សុភាព ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅ​ភូមិ​កំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប(ជនរងគ្រោះពិការជើងខាងឆ្វេង ធ្វើការនៅពេទ្យបង្អែកស្រុកក្រឡាញ់) ក្នុងទិសដៅពីត្បូង ទៅជើង ហើយរ៉េចង្កូតទៅឆ្វេង បានបុករថយន្តមួយម៉ាកហ៊ីយ៉ាន់ដាយ ពណ៌​ ខៀវ ពាក់ស្លាកលេខបន្ទាយមានជ័យ 3A1784 បើកបរ​ដោដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីជើង ទៅទិសខាងត្បូង តៃតុងបានចុះរត់គេចខ្លួនបាត់។

ករណីនេះរងការខូចខាតរថយន្តធ្ងន់២គ្រឿង។មូលហេតុបណ្តាលមកពីអ្នកបើកបររថយន្តម៉ាកTOYOTA CAMRY បើកមានល្បឿនលឿន​ និងមិនប្រកាន់ស្តាំ។ចំណែកវត្ថុតាងរថយន្ត ទាំងពីរគ្រឿងកម្លាំងជំនាញចរាចរណ៍ បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ និងសហការី ព្រមទាំងតំណាង ក្រសួងសុខាភិបាល អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំ

ចាក់វ៉ាក់សាំង នៅទីតាំងបរិវេណក្រសួងព័ត៌មាន សម្រាប់
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលនឹងមានចំនួនមន្រ្តីរាជការក្រសួង បុគ្គលិក អ្នកសារព័ត៌មាន ពីអង្គភាពសារព័ត៌មាន និងក្នុងវិស័យផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ អនឡាញ ប្រមាណជាង ៥០០០ នាក់ ដែលបានចុះបញ្ជីស្ម័គ្រចិត្តទទួលចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលដ៏ខ្លីខាងមុខនាបរិវេណទីស្តីការក្រសួងព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីការបង្កើតក្រុងបូកគោ នៃខេត្តកំពត។ នេះបើយោងតាមអនុក្រឹត បានចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មីនា ២០២១

ខេត្តសៀមរាប៖អ្នកព័ត៌មានចំនួនពីររូប ត្រូវបានក្រុមអ្នកលេងល្បែងស៊ីសងមួយហ្វូងហ៊ុំព័ទ្ធព្រួតគ្នាវាយអោយរងរបួស ហើយដកយកកាមេរ៉ា។

ហេតុការណ៍នោះ បានកើតឡើងកាលនៅថ្ងៃ ទី២៩ខែមីនា ឆ្នាំ២០២១ ល្ងាចថ្ងៃម្សិលមិញ នៅចំណុចភូមិឈូក ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ជាប់ព្រុំប្រទល់ ភូមិសុភី ឃុំកន្ត្រាំង ស្រុកប្រាសាទបាគង។

ជនរងគ្រោះក្នុងហេតុការណ៍ ទី១ឈ្មោះឈិត សាវី ភេទប្រុស ជាបុគ្គលិកទូរទស្សន៍ប៊ីធីវី(BTV)ប្រចាំខេត្តសៀមរាប។ទី២ឈ្មោះប្រាក់ សុខឡេង ជាភ្នាក់ងារកាសែតរំដោះជាតិ។ អ្នកទាំងពីរត្រូវក្រុមអ្នកលេងល្បែងស៊ីសងមួយហ្វូងហ៊ុំព័ទ្ធវាយ អោយរងរបួស ព្រមទាំងដកយកកាមេរ៉ា វីដេអូទៀតផង។

ក្នុងករណីនេះលោកប្រាក់ សុខឡេង មិនបានឆ្លើយតបតាមទូរស័ព្ទនោះទេថា ទទួលរងរបួសក្នុងកម្រិតណានោះ។ ចំណែកលោកឈិត សាវី បានឆ្លើយយ៉ាងខ្លីថា មិនមានរឿងអីទេ។ តែលោកឈិត សាវី បានប្រាប់អ្នកកាសែតផ្សេងថា រូបលោកត្រូវបានរងរបួសដោយដំបងនិងកណ្តាប់ដៃជាច្រើនកន្លែង។

ជុំវិញករណីនេះ លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានថ្លែងតាមទូរស័ព្ទនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា ករណីខាងលើនេះ លោកបានធ្វើរបាយការណ៍ជូនថ្នាក់ដឹងនាំខេត្ត និងក្រសួងព័ត៌មានរួចហើយ។ លោកបន្តថា អ្នកកសែតក្នុងខេត្តសៀមរាប គឺចំណុះអោយមន្ទីរទាំងអស់ ចឹងទេក្នុង នាមប្រធានមន្ទីរ លោកបានផ្តល់យោបល់អំពីផ្លូវច្បាប់ដល់សាម៉ីខ្លួន ទាក់ទងនិងការដាក់បណ្តឹងហើយផងដែរ តែត្រង់ថាប្តឹងឬអត់ គឺជាការសម្រេចពីសាម៉ីខ្លួន។ លោកបានបន្ថែមថា អ្នកកាសែតមិនមានអាវុធក្នុងដៃនោះទេ គឺមានតែកាមេរ៉ា និងស្លាបប៉ាការ ចឹងទេមិនគួរអោយមានបុគ្គលណា ឬក្រុមជនណា ប្រើអំពើហិង្សាមកលើរាងកាយអ្នកកាសែតនោះឡើយ។

លោក លឹម សម្បត្តិ អធិការប៉ូលិសស្រុកប្រាសាទបាគង បានអោយដឹងថា ករណីប្រតាយប្រតប់រវាងអ្នកសារព័ត៌មាននិងពលរដ្ឋ ខាងលើមិនស្ថិតក្នុងមូលដ្ឋានស្រុករបស់លោកឡើយ។ តែក្រោយទទួលដំណឹង នៅល្ងាចកើតហេតុ លោកបានអោយប៉ូលិសចុះទៅអន្តរាគមន៍ទាន់ពេលវេលា ដោយរំដោះអ្នកសារព័ត៌មានពីរនាក់អោយចាកចេញពីហ្វូងពលរដ្ឋហើយដែរ។ លោកអធិការថា តាមដឹងពួកគាត់ «អ្នកសារព័ត៌មាន»ខាងលើបានទៅថតគេលេងបៀរ ហើយ ក៏ត្រូវក្រុមពលរដ្ឋព្រួតគ្នាប្រតាយ្រតប់ដណ្តើមយកកាមេរ៉ា។ លុះពេលអ្នកសារព័ត៌មានទាំងពីរនាក់ចាកចេញ ក្រុមពលរដ្ឋទាំងនោះ បានយកកាមេរ៉ា វីដេអូ មកប្រគល់អោយសមត្ថកិច្ច ខាងលោករក្សាទុក ហើយលោករងចាំប្រគល់អោយម្ចាស់វិញប៉ុណ្ណោះ។ ចឹងទេរឿងរ៉ាវយ៉ាងណាពិតប្រាកដនោះ គឺស្ថិតលើសមត្ថកិច្ចស្រុកសូទ្រនិគម។

ចំណែកលោកទេព ចាន់ណា អធិការនគរបាលស្រុកសូទ្រនិគម បានអោយដឹងថា ខាងលោកបានទទួលពាក្យបណ្តឹងហើយ ដោយពេលនេះកំពុងសាកសួរអំពីដំណើររឿង។ ចឹងទេក្រោយចុះពិនិត្យកន្លែងកើតហេតុ និងលម្អិតសាច់រឿង ទើបអាចដឹងថា ប្តឹងបទអីខ្លះ ហើយទាមទារអ្វីខ្លះ។

ទោះជាបែបនេះក្តី ប៉ុន្តែអ្នកកាសែតត្រូវបានមើលឃើញថា វាងាយនិងផុយស្រួយក្នុងការរងនូវអំពើហិង្សា ពីក្រុមប្រព្រឹត្តអំពើអសន្តិសុខក្នុងសង្គម  ក៏ដូចជាអំពើខុសច្បាប់ផ្សេងៗ។

សូមរំលឹកថាកាលពីនៅវេលាម៉ោង១២និង៣០នាទី ឈានចូលយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ម្ដុំមុខប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើ លោកលោកប្រន ស៊ាន ចាងហ្វាងកាសែត “អាណាចក្រខ្មែរ” ក៏បានត្រូវបានក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើលបវាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរផងដែរ ខណៈចុះយកព័ត៌មាន។

ទោះជាយ៉ាងណាអ្នកសារព័ត៌មានសង្ឃឹមថាអាជ្ញាថរសមត្ថកិច្ចនឹងទប់ស្កាត់បទល្មើសល្បែងស៊ីសង និងបទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធិភាព ជាពិសេសរំពឹងថានឹងរកយុត្តិធម៌ជូនដល់អ្នកសារព័ត៌មានដែលបានរងគ្រោះដោយអំពើហិង្សាខាងលើជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Older posts
Newer posts
← Previous Page1 … Page466 Page467 Page468 … Page682 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល ចុះផ្សាយថ្ងៃទី ២១ សីហា ២០២៦
ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធចំពោះព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌ ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធចំពោះព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌ ចុះផ្សាយថ្ងៃទី ២១ សីហា ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams ចុះផ្សាយថ្ងៃទី ២០ សីហា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×