Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ករណីឆេះផ្ទះមួយកន្លែងនៅឃុំព្រះដាក់ បណ្ដាលឲ្យខូចខាត..
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល
ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធចំពោះព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌
អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ពាក់ព័ន្ធ​បទល្មើស​ online scams
អាជ្ញាធរខេត្តកំពង់ធំបញ្ជាឲ្យបិទក្រុមហ៊ុនប្រាសាទមាស ដែលរកស៊ីខ្ចីចងការប្រាក់ដោយខុសច្បាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២១

ខេត្តសៀមរាប៖មហាជនជាច្រើនបានលើកឡើងថាផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនយ៉ាងព្រោងព្រាតនៅកណ្តាលក្រុងសៀមរាប ដែលមើលទៅហាក់កំពុងប្រណាំងនឹងបម្រាមការហាមជួបជុំផឹកស៊ី ខណ:ដែលខេត្តផ្សេងទៀត កំពុងមមារញឹករុះរើទម្លាក់ផ្ទាំងស្រាបៀរចោល។

មហាជនបានបន្តថាផ្ទាំងស្រាបៀរទាំងនេះ មានឈ្មោះថា អានឆរ័ (AN CHOR) ដែលពេលនេះកំពុងបង្ហាញនៅចំកណ្តាលទ្រូងផ្លូវ១ខ្សែស្ថិតក្នុងក្រុងសៀមរាប ដែលជាទូទៅ គ្រប់គ្នាហៅថា ផ្លូវតាណើយ។

ចំពោះករណីនេះ មហាជនលើកឡើងថា ក្នុងរដូវកាលជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយក្រសួងសុខាភិបាលចេញបម្រាម ហាមជួបជុំផឹកស៊ី ដែលពលរដ្ឋទូទៅបានប្រតិបត្តិតាមការណែនាំ បែជាស្រាបៀរអានឆរ័ បណ្តែតខ្លួន បង្ហាញឬទ្ធិលើទ្រូងផ្លូវ កណ្តាលក្រុងទេសចរទៅវិញ។

មហាជន បានលើកឡើងទៀតថា ព្រោះតែគោរពនិងប្រតិបត្តិបម្រាមក្លឹបកំសាន ហាងផឹកស៊ី ត្រូវបានបិទទ្វារ។ ចំណែកពលរដ្ឋវិញបើទោះបីចង់ផឹកស៊ីក៏មិនហ៊ានដែរ។ ប៉ុន្តែផ្ទាំងផ្សព្វផ្សាយស្រាបៀរ គ្របដណ្តប់ពេញដងផ្លូវ អាជ្ញាធរនិងមន្ទីរពាក់ពាន់ហាក់មិនខ្វាយខ្វល់អើពើទៅនិងការរិះគន់ពីមហាជននោះឡើយ។ ម្យ៉ាងវិញទៀត ផ្ទាំងស្រាបៀរ អានឆរ័នេះ ទើបតែបណ្តែតខ្លួន ក្នុងរដូវកូវីដ-១៩ ស្របនិងបម្រាមហាមផឹកស៊ីនេះឯង។

អ្នកខេត្តសៀមរាបបានបង្ហាញអារម្មណ៍សោកស្តាយ ដោយលើកឡើងថា ក្នុងដំណាក់កាលនេះ ប្រសិនបើ ដោះដូរមកផ្សព្វផ្សាយរូបភាពបែបអប់រំវិញ ការពារបង្ការជំងឺកូវីដ-១៩ មិនដឹងថា ល្អយ៉ាងណានោះទេ។

ក្នុងរណីនេះ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានអោយដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១ ថា លោកក៏បានឃើញហើយដែរចំពោះផ្ទាំងស្រាបៀរនេះ។ តែខាងគណ: កម្មការដែលមន្ទីរពាក់ព័ន្ធកំពុងពិនិត្យហើយ ចឹងទេខាងរដ្ឋបាលខេត្តទើបដឹង។

នាយករដ្ឋបាលខេត្តសៀមរាប លោកសុខ ថុល បានថ្លែងតាមទូរស័ព្ទថា ផ្ទាំងស្រាបៀរខាងលើគេមានច្បាប់។ ការផ្សព្វផ្សាយស្រាបៀរ មិនត្រូវបានហាមឃាត់នោះឡើយ។ តែការជួបជុំផឹកស៊ី ពិតជាត្រូវហាមឃាត់។ អីចឹងទេការផ្សព្វផ្សាយស្រាបៀរ មិនពាក់ពន្ធ័នឹងការផឹកស្រាបៀរនោះឡើយ។

សូមបញ្ជាក់ថា ក្នុងខណ:នេះគេឃើញខេត្តកំពង់ ស្ពឺ បានកំពុងរុះរើទម្លាក់ផ្ទាំងស្រាបៀរចុះមកដីស្ទើតែ ១០០%ហើយ។ ចំណែកខេត្តកែបវិញ ថ្នាក់ដឹកនាំក៏បានប្តេជ្ញារុះរើផ្ទាំងស្រាបៀរចោលដូចគ្នាផងដែរ។ ករណីនេះ ក៏មានការលើកឡើងថា ផ្ទាំងផ្សព្វ ផ្សាយស្រាបៀរ នៅតាមបណ្តាខេត្តផ្សេងៗ ទម្លាក់ចុះអស់ហើយ ហើយខេត្តសៀមរាប គេរំពឹងថានឹងមានការទម្លាក់ដូចគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២១

ខេត្តសៀមរាប៖កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារស្រង់ទិន្នន័យដីធ្លីដែល ប្រជាពលរដ្ឋបានប្រេីប្រាស់ និងអាស្រ័យផល នៅតាម តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (ZOOM) ក្រសួងបរិស្ថាន បានស្នើសុំរដ្ឋបាលខេត្តសៀមរាប បន្តពង្រឹង និងទប់ស្កាត់ការកាប់ទន្រ្ទានព្រៃលិចទឹក និងដីព្រៃរបស់ទាំងអស់។

អាជ្ញាធរខេត្តបានបញ្ជាក់ថា កិច្ចប្រជុំក៏បានឯកភាពគ្នាមួយចំនួន៖
១-ឯកភាពយកទិន្នន័យដែលរដ្ឋបាលខេត្ត បានផ្ញើមកក្រសួងបរិស្ថានជាមូលដ្ឋាន។
២-យកទិន្នន័យរបស់រដ្ឋបាលខេត្ត មកពិនិត្យផ្ទៀងផ្ទាត់ជាមួយទិន្នន័យរបស់រដ្ឋបាលក្រុង-ស្រុកទាំងអស់។
៣-រៀបចំផែនទី និងshare file គ្រប់រដ្ឋបាលក្រុង-ស្រុកទាំងអស់។

សូមជម្រាបថាកិច្ចប្រជុំធ្វើឡើងនៅរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃពុធ ទី០៩ ខែមិថុនា ម្សិលមិញ ក្រោមកិច្ចដឹកនាំប្រជុំដោយ លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត ដោយមានការចូលរួមពី មន្ត្រីពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថាគោលបំណងសំខាន់ៗ នៃកិច្ចប្រជុំនេះ គឺដេីម្បីពិនិត្យវឌ្ឍនភាពអំពីការចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋ ប្រើប្រាស់ និង អាស្រ័យផលជាក់ស្តែង ការប្រើប្រាស់ដីរបស់កងទ័ពក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ព្រមទាំងការត្រៀមរៀបចំដីបម្រុងទុកសម្រាប់ការអភិវឌ្ឍន៍ក្រុង-ស្រុកក្នុងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជា​​ឲ្យ​អភិបាលរាជធានីខេត្តទូទាំងប្រទេស មិនត្រូវ​ប្រមូលផ្តុំប្រជាពលរដ្ឋ មកហ្វឹកហាត់ រៀនសូត្រពីការបោះឆ្នោតសាកល្បង​នោះឡើយ។

នេះបើយោងតាមក្នុងសារជាសំ​ឡេងបន្ទាន់ នៅព្រលប់ថ្ងៃទី៩ ខែមិថុនានេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីការរៀបចំលិខិតផ្លូវការទៅកាន់ គជប ដើម្បី​ស្នើ​ឲ្យលុបចោលគម្រោងរៀបចំសាកល្បងបោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះផងដែរ។​ មូលហេតុ ដោយសារតែពេលនេះ កម្ពុជានៅបន្តប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ រាប់រយនាក់ក្នុង១ថ្ងៃៗនៅឡើយ។​

​​សម្តេចនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ទៅកាន់អភិបាលរាជធានីខេត្តទាំងអស់ថា សូម​កុំ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ មកធ្វើការបណ្តុះបណ្តាលរៀនសូត្របោះឆ្នោត ព្រោះក្នុងពេលនេះ គ្មានការចាំបាច់ទាល់តែសោះ ដោយសារតែប្រទេស​យើង មានអ្នកឆ្លងកូវីដ រាប់រយនាក់ ក្នុង១ថ្ងៃៗ​។

សម្តេច ហ៊ុន សែន ក៏បាន​មានប្រសាសន៍លើកឡើងថា យើងគោរព​ឯករាជ្យភាព​របស់ គជប តែគជប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរង​សម្ពាធ​ពីការវ៉ៃលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ភ្នំពេញ៖គ.ជ.ប បានសម្រេច លើកចោលការអនុវត្តសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ ២០២១។ នេះបើតាមលិខិត របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ដែលបានប្រកាសនៅល្ងាចថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចលុបចោលការសាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលគ្រោងធ្វើនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១។នេះបើយោងតាមលិខិតរបស់សម្ដេចតេជោហ៊ុន សែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖រដ្ឋាភិបាលចិន បានប្រកាសផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០មុឺនដូស ដល់កម្ពុជា។

ការផ្ដល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះដើម្បីបន្តជួយកម្ពុជា​ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ-១៩ ដោយការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៥០ ម៉ឺនដូស ហើយវ៉ាក់សាំង ៤,៥ លានដូសទៀត នឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។

ការប្រកាសនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ក្នុងជំនួបទ្វេភាគី រវាង លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តព្រៃវែង៖ក្រុមគយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានប្រើអំណាចរបស់ខ្លួនចាប់រថយន្តដឹកផ្លែឈើពីវៀតណាម ទារលុយ២០លានរៀល មិនបាន ក៏ទុកផ្លែឈើឲ្យរលួយខូចអស់។

ជុំវិញករណីនេះក្រុមអាជីវករ នៅថ្ងៃទី ០៩ ខែមិថុនាឆ្នាំ ២០២១ ព្រឹកមិញនេះបានផ្ដល់បទសម្ភាសន៍ ប្រាប់អ្នកសារព័ត៌មាននៅមុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ដោយនិយាយថាគយចល័តខាងលើនេះចាប់បង្ខំជំរិតយកលុយ របស់ពួកគាត់។ ពួកគាត់ថាហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត» ប៉ុន្តែករណីនេះ មន្ត្រីគយបដិសេធថា«មិនដឹងនោះទេ»។

ប្រភពពីអាជីវករ រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអងគឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។

ប្រភពបន្តថា រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៏នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។ ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។

អាជីវកររូបនេះបានលើកឡើងទៀតថា រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ បានក្លាយទៅជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករ ណាម្នាក់គេចផុតឡើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ ចុះហេតុអី? បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់អ្នកស្រី នៅយប់ទី០៨ ខែមិថុនា ២០២១។ ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ។ លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួមនិងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥ម៉ឺនដុល្លារឯណោះ។

ក្រុមអាជីវករផ្សេងទៀត បានអះអាងថា ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។ ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ..!តែម្ដង។

បើតាមប្រភពបានបង្ហើបថា សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័ត ចំនួន១០ម៉ឺនរៀលជាកំហិតរថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង។ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់ លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១។

ឆ្លើយតបនិងការលើកឡើង របស់អាជីវក លោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានប្រាប់អ្នកសារព័ត៌មានថ្លែងថារថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធ។ ចំពោះសំណួររឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន.? លោក ផែន ភឿន បានបដិសេធថា មិនដឹងនោះទេ!។
ដោយឡែក លោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានបដិសេធមិនបកស្រាយឡើយ ចំពោះរឿងលុយ៣០ម៉ឺនរៀលក្នុង១ឡាន?។

ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយ ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ជាហេតុនាំឱ្យលោក ផែន ភឿន សំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តកំពង់ចាម​៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ នៅព្រឹក​មិញនេះ
បាន​អញ្ជើញ​ចុះពិនិត្យផ្លូវបេតុង​ ទំនប់បង្ហៀរ​ និង​លូប្រអប់​ ដែលជាសមិទ្ធផលថ្មីៗ​ សម្រាប់ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋានស្រុកកំពង់សៀម​ និង​ស្រុកកោះសូទិន​​។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បាន​ឲ្យដឹងថា​ សមិទ្ធផលថ្មីៗ​ ដែល សម្តេច សាយ ឈុំ និង​លោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យនេះ​ រួមមាន​ផ្លូវបេតុងប្រវែង ៥៤៥ម៉ែត្រ ទទឹង៥ម៉ែត្រ ទំនប់បង្ហៀរប្រវែង៨០ម៉ែត្រ និង​លូប្រអប់មុខ៣ ប្រវែង ១១ម៉ែត្រ ទទឹង៨ម៉ែត្រ ពីឃុំកោះមិត្តទៅកោះព្រលូង ក្នុងស្រុកកំពង់សៀម និងពីភូមិទី១០​ ទៅឃុំកោះសូទិន ក្នុងស្រុកកោះសូទិន ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។​

គួរ​កត់សម្គាល់​ថា​ នា​ពេលកន្លង​មក​ ក៏ដូចជា​បច្ចុប្បន្ន​នេះ​ សមិទ្ធផល​ជាច្រើន​ត្រូវ​បាន​កសាង​ឡើង​ មាន​ដូចជា​ ស្ពាន​ ផ្លូវបេតុង​ សាលា​រៀន​ កុដិ​លោក​ ។ល។ ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ស្រុកកំពង់សៀម​ និង​ស្រុកកោះសូទិន​។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ សម្ដេច​វិបុល​សេនា​ភក្តី អមដំណើរ​ដោយ​​អាជ្ញាធរ​ខេត្តកំពង់ចាម​​ ក៏បានអញ្ជើញ​ចុះសួរសុខទុក្ខ លោកតា​លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុកកំណើត​របស់​សម្ដេច ស្ថិតនៅ​ភូមិ​ទី​១០ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានស្រុកសូទ្រនិគមបានរាយការណ៍ថាបុរសម្នាក់បានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចទល់មុខធនាគារABA ស្ថិតក្នុងភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មានឈ្មោះ ស៊ិន សុខឡេន អាយុ៣០ឆ្នាំ រស់នៅភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជុំវិញព័ត៌មានបុរស ចងក សម្លាប់ខ្លួននេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុ នៅឡើយទេ ដោយបច្ចុប្បន្នកម្លំាងជំនាញកំពុងធ្វើការស្រាវជ្រាវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង  ស្នើអភិបាលរាជធានី-ខេត្តដាក់ចេញវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩នៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានចុះហត្ថលេខាដោយ សម្ដេច ស​ខេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តសៀមរាប៖មន្ត្រីបាននិយាយថាខ្លួនបានចាប់ផ្ដើមចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស និងពាក់មិនត្រឹមត្រូវ មកផាកពិន័យតាមផ្លូវច្បាប់។​ ការចុះផាកពិន័យនេះបានធ្វើឡើងនៅផ្សារលើធំថ្មី ដែលស្ថិតនៅជាប់បណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ។

សូមជម្រាបថា មុននឹងចុះធ្វើការផាកពិន័យនេះគឺ អាជ្ញាធរធ្លាប់បានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករមួយចំនួនតូចមិនអនុវត្ដតាម ទើបក្រុមមន្ត្រីចុះអនុវត្ដទៅតាមផ្លូវច្បាប់បែបនេះ។ ចំពោះបុគ្គលណា ដែលមិនបានពាក់ ម៉ាសនៅកន្លែងចាំបាច់ ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យចំនួនពី ២០ម៉ឺនរៀល ទៅ១លានរៀល ប្រសិនបើបុគ្គលនោះ មិនធ្វើតាមការព្រមានលើកទី១៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តកណ្ដាល៖ភរិយា របស់នាយករដ្ឋមន្ត្រី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន
បានផ្ដល់អំណោយ ជូនដល់ប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅតំបន់បិទខ្ទប់ចំនួន៣៣៣គ្រួសារ នៅភូមិរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។

ការផ្ដល់អំណោយ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរដោយអាជ្ញាធរខេត្តកណ្ដាល។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនដល់រដ្ឋបាលស្រុកនាពេលនេះរួមមាន៖
១-អង្ករ ៦,៦៦០គ.ក (ក្នុង ១គ្រួសារ ២០គ.ក)
២-មី ៣៣៣កេស
៣-ត្រីខកំប៉ុង ៣៣៣យួរ
៤-អំបិល ១៦៦គ.ក
៥-ទឹកស៊ីអុីវ ៣៣៣យួរ
៦-ទឹកសុទ្ធ៣៣៣កេស
៧-ជែលលាងដៃ ៣៣៣ដប
៨-ម៉ាស ៣,៣៣០បន្ទះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Older posts
Newer posts
← Previous Page1 … Page424 Page425 Page426 … Page682 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ករណីឆេះផ្ទះមួយកន្លែងនៅឃុំព្រះដាក់ បណ្ដាលឲ្យខូចខាត.. ករណីឆេះផ្ទះមួយកន្លែងនៅឃុំព្រះដាក់ បណ្ដាលឲ្យខូចខាត.. ចុះផ្សាយថ្ងៃទី ២២ សីហា ២០២៦
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញសម្លៀកបំពាក់ស្តេចគ្រងរាជ្យ និងអគ្គមហេសី៥ សម័យកាល ចុះផ្សាយថ្ងៃទី ២១ សីហា ២០២៦
ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធចំពោះព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌ ក្រុមគ្រួសាររងគ្រោះនៅភូមិអង្កាញ់ ខេត្តសៀមរាបចេញមុខបដិសេធចំពោះព័ត៌មានចោទប្រកាន់ទាំងកំរោលនឹងសុំដង្ហោយរកភាពយុត្តិធម៌ ចុះផ្សាយថ្ងៃទី ២១ សីហា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×