Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សៀមរាប ប៉ុស្តិ៍ ថា ករណី មនុស្សស្លាប់(ធ្លាក់ពីលេីដេីមឈេី) នៅថ្ងៃទី២៦​ ខែកុម្ភៈ ឆ្នាំ២០២៤  វេលាម៉ោង ០៩និង ៣០នាទី  នៅចំណុចអាជ្ញារាម​ ស្ថិតក្នុង ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន​ ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ​ វេត​ ម៉ៅ ភេទប្រុស អាយុ​ ៣៦ឆ្នាំ​ មានស្រុកកំណើត​ និងបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

យោងតាមការបំភ្លឺប្រពន្ធ របស់សពឈ្មោះគី​ ម៉ឺយ​ ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប បានបំភ្លឺរៀបរាប់ថា​ នៅឆ្នាំ២០១២​ ខ្លួនបានរៀបការជាមួយឈ្មោះ​ វេត​ ម៉ៅ​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ​ មានទីលំនៅភូមិឧទ័យ​ ឃុំល្វាក្រាំង​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ (សព)​ ដោយប្រកបមុខរបរកសិករ​  និងពេលទំនេរពីស្រែចំការ​ ក៏ដេីរឡេីងយកកូនសត្វសេក​ សត្វសារិកាកែវ​ ដេីម្បីលក់។

ស្ត្រីប្រពន្ធជនរងគ្រោះបានបន្តថានៅថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ក៏មានឈ្មោះ​ សល​ ចាន់​ ភេទប្រុស​ មានទីលំនៅបុច្ចុប្បន្នភូមិកញ្ចុនរុន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ បានប្រាប់ទៅឈ្មោះ​ វេត​ ម៉ៅ​ (សព)​ ថា ឃេីញមានកូនសត្វនៅនឹងដេីមចំបក់​ នៅចំណុចអាជ្ញារាម​ ភូមិកញ្ចន់រុន​ ឃុំប្រាសាទ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប​ នៅជាប់ផ្លូវលំ​។

ប្រពន្ធជនរងគ្រោះបន្តថាជាក់ស្ដែងនៅថ្ងៃទី២៦​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ វេលាម៉ោងប្រហែល​ ០៩​ និង​ ០០នាទី​ ប្តប្តីរបស់ខ្លួន(សព) ក៏បានជិះម៉ូតូ​ ១គ្រឿងម៉ាកវេវ​ របស់ឈ្មោះ​ ហូវ​ ដាច់​ ដោយប្តីរបស់ខ្លួន (សព)​ ប្រាប់ថា​ ខ្លួនទៅ​យកកូនសត្វ​សារិកាកែវ​ ដែលឈ្មោះ​ សល​ ចាន់​ បានប្រាប់​ ចំណែកខ្លួនទៅស៊ីឈ្នួលឱ្យឈ្មោះចាន់​ លុះដល់វេលាម៉ោងប្រហែល​ ១២​ និង​ ០០នាទី​ ជាម៉ោងសម្រាកការងារក៏មិនទាន់ឃេីញប្តីរបស់ខ្លួនមកវិញនោះទេ​ បន្តិចក្រោយមកស្រាប់តែឈ្មោះ​ ហូវ​ ដាច់​ ប្រាប់ថាមានមនុស្សឡេីងយកកូនសត្វ​ ហេីយធ្លាក់ពីលេីដេីមឈេីស្លាប់​ ពេលនោះខ្លួនមានការសង្ស័យថាជាប្តីខ្លួន ក៏បានឱ្យគេជូនទៅ​ ពេលទៅដល់ក៏បានឃេីញសព​ សពជាប្តីរបស់ខ្លួនស្លាប់នៅនិងផ្លូវក្រោមដើមចំបក់មានស្នាមរបួសបែកក្បាលហូឈាមចេញខួរនិងបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់ ពិតប្រាដកមែន។

តាមរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ការពិនិត្យសាកសព – ផ្នែកក្បាលខាងមុខ​បែកលលាចេញខួរក្បាល ដងខ្លួនបាក់ឆ្អឹងជំនីខាងស្តាំទាំងអស់។ ការសន្និដ្ឋាន -យោងតាម ការពិនិត្យវិភាគកន្លែងកើតហេតុ  របស់កម្លាំងជំនាញ​ និងការពិនិត្យសាកសពរបស់គ្រូពេទ្យ និងការបំភ្លឺរបស់ប្រពន្ធ( សព ) សន្និដ្ឋានថា(សព)ពិតជាស្លាប់ដោយសាឡេីងចុងឈេី (យកកូនសត្វ)ធ្លាក់ស្លាប់ពិតប្រាកដមែន។ ក្រោយពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វើការចាប់ខ្លួន ករណីលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខ)។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃចន្ទនេះ នៅត្រង់ចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ថា ស្ត្រីដែលបានចាប់ខ្លួន ឈ្មោះ​ វ៉ែន​ វួច​ ភេទស្រី​ អាយុ៥៧ឆ្នាំ​ រស់នៅភូមិវត្តរំដួល​ សង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។

សមត្ថកិច្ចបានបន្តថា ស្ត្រីរូបនេះ ត្រូវបាមនគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានលក់កន្ទុយលេខមែន ។ បច្ចុប្បន្នផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញសេចក្តីបំភ្លឺថា «កោះអាចម៍សេះ គឺជាកោះរបស់ខ្មែរ ដែលមានទីស្នាក់ការប៉ុស្តិ៍នគរបាលឈរជើងការពារជាប្រចាំ»។

នេះបើយោងតាមសេចក្ដីបំភ្លឺ ដែលអង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ទទួលបាននូវរសៀលថ្ងៃចន្ទនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានបំភ្លឺថា៖ច្រាំងស្ទឹងដែលបាក់ស្រុត នេះ ស្ថិតក្នុងអំឡុងពេលសុពលភាព ជួសជុលថែទាំ របស់ក្រុមហ៊ុននៅឡើយ ដូច្នេះក្រុមហ៊ុន នឹងបន្តសិក្សា លក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្តនឹងពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុននឹងបន្តធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ។

សេចក្ដីបំភ្លឺ របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា
៖ ថ្មីៗនេះ មានបណ្តាញសង្គម បានបង្ហោះពីច្រាំងស្ទឹងសង្កែ ដែលបានបាក់ស្រុត ចំពោះករណីនេះ រដ្ឋបាលខេត្ត សូមបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយ បូមទឹកនៅសម្រាប់ផ្គត់ផ្គង់រោងចក្រ ផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ(AFD) និងថវិកាបដិភាគ របស់ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាតបាន ៥០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង។ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច យើងពិនិត្យឃើញថា ច្រាំងស្ទឹង ដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមកក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ ចំពោះទីតាំងច្រាំងស្ទឹង ដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយយកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្មដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖លោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ សន្យានៅចំពោះមុខអាជ្ញាធរថា ក្រុមការងាររបស់លោកនឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីទន្លេ ឲ្យអស់យ៉ាងយូរជាង១០ថ្ងៃ។ 

លោក ទន់ ឆៃអ៊ាង បានបញ្ជាក់ថា ក្រុមការងាររបស់លោក ធ្វើការ២៤ម៉ោងលើ២៤ម៉ោង ដោយបច្ចុប្បន្នកាយបានប្រមាណ១០ភាគយហើយ ដោយប្រើគ្រឿងចក្រអាអិច៦គ្រឿង ប្លុងតុង២ និងរថយន្ត២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេឱ្យរួចរាល់ក្នុងរយៈពេលជាង១០ថ្ងៃទៀត។ 

លោក ទន់ ឆៃអ៊ាង បានទទួលកំហុសនេះ និងអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយយល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់៧០ថ្ងៃ។

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យមើលផ្ទាល់ការងារកាយថ្ម ចេញពីទន្លេមេគង្គឡើងវិញ ក្រោយអាជ្ញាធរបានទុកពេល៧០ថ្ងៃ ឲ្យបុគ្គលដែលចាក់ថ្មចូលទន្លេធ្វើការកាយឲ្យអស់ឡើងវិញ។

សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណីលោក ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង មកផ្តិតមេដៃ ឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានដាក់ចេញវិធានការបឋម និងជាបន្ទាន់ ដោយ បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តដូចខាងក្រោម៖

*ទី១៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ

*ទី២៖ ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក

*ទី៣៖ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង៕

លោក ស្រី សុភ័ក្រ្ត បានបញ្ជាក់ថា នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាម ប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើដើមឈើ។

សេចក្ដីរាយការណ៍ព័ត៌មានបឋម បានឱ្យដឹងថា ហេតុការណ៍បានកើតឡើង ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ជាង១០ព្រឹក នៅចំណុចក្បែភ្នំអាជ្ញារៀម ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន។

ថ្លែងប្រាប់សារព័ត៌មានសៀមរាប ប៉ុស្ដិ៍ នៅរសៀលថ្ងៃចន្ទនេះ សមត្ថកិច្ចខេត្តសៀមរាបបានអះអាងថា ករណីមនុស្សធ្លាក់ពីលើដើមឈើបណ្ដាលឱ្យស្លាប់នេះ ជនរងគ្រោះ មាន
ឈ្មោះ វេត ម៉ៅ ភេទប្រុសអាយុ៣៦ ទីលំនៅភូមិឧទ័យ ឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់មូលហេតុអំពីហេតុការណ៍នេះនៅឡើយ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ សាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២៤

ខេត្តបាត់ដំបង៖បន្ទាប់ពីមានការបង្ហោះផ្សព្វផ្សាយតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធការបាក់ស្រុតច្រាំងស្ទឹងសង្កែ លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានអះអាងថា «ការបាក់ស្រុតច្រាំងស្ទឹងខ្លះ ដែលទើបស្ថាបនាថ្មី មិនមានអ្វីចម្លែកនោះទេ»។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅល្ងាចថ្ងៃអាទិត្យនេះ អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានមានប្រសាសន៍ថា៖ ជារួមការបាក់ច្រាំងស្ទឹង ដោយមានការបាក់ស្រុតខ្លះ ដែលទើបស្ថាបនាថ្មី ការបាក់ច្រាំងស្ទឹង ទើបស្ថាបនាថ្មីនេះ មិនមានអ្វីចម្លែកនោះទេ។ ព្រោះច្រាំងស្ទឹងធ្វើជាប់មិនជាប់នៅពេលទឹកស្រកហ្នឹងហើយ នៅពេលដែលធ្វើយូរហើយ មិនអាចបាក់ស្រុតតទៅទៀតនោះទេ។

លោកសុខ លូ បានថ្លែងបន្តថា សូមជម្រាបថា រយៈពេលកន្លងមកនេះ រដ្ឋបាលខេត្ត ដោយតម្រូវការពីរ រដ្ឋាករទឹកស្ថាបនា កន្លែងបូមទឹកឆៅដើម្បីឆ្នាំក្រោយនេះអាចផលិតទឹកស្អាតបាន។ ដើម្បីឆ្នាំក្រោយ អាចផលិតទឹកស្អាត ចំនួន 5 ម៉ឺនគូប ក្នុងមួយថ្ងៃ ដើម្បីតម្រូវការក្នុងក្រុងបាត់ដំបង ស្រុកសង្កែនិងផ្នែកខ្លះនៃស្រុកបាណន់ អញ្ចឹងទេ តម្រូវឲ្យទម្លាក់កម្ពស់ទឹក ៣ម៉ែត្រ កន្លះ ដើម្បីអាចសាងសង់ស្ថានីយ៍បូមទឹកឆៅនេះបាន នៅកំពង់សីមា អញ្ចឹងទេ នៅពេលយើងទម្លាក់កម្ពស់ទឹកនេះ ទៅ ក៏មានបញ្ហាហ្នឹងកើតឡើង។

អភិបាលខេត្តបាត់ដំបង បញ្ជាក់ថា ច្រាំងស្ទឹងនេះស្ថិតនៅក្នុងសុពលភាព របស់ក្រុមហ៊ុន ដូច្នេះក្រុមហ៊ុន នៅពេលទឹកស្រក់អស់ និងជួសជុលឡើងវិញជាបន្តបន្ទាប់។ លោកថាតំបន់ ដែលធ្វើច្រាំងនេះ មិនមែនធ្វើដោយគ្មានគុណភាព ឬធ្វើលេងៗនោះទេ គឺបានធ្វើដ៏បាត់ស្ទឹងកិនបង្ហាប់យ៉ាងច្រើន។

បើតាមអភិបាលខេត្តបាត់ដំបង កន្លែងតំបន់ដែលខេត្តបានចាត់ចែងសាងសង់ នេះ តំបន់ដែលដីបាក់ ចំណុចខ្លះ ធ្វើច្រើនដងក៏មិនជាប់នោះទេ។ លោកសង្ឃឹមថា នឹងធ្វើលើកនេះនឹងជាប់បានល្អ ដោយសារការសាងសង់ គឺបានយកចិត្តទុកដាក់ ក្នុងការស្ថាបនាណាស់ បានបង្ហាប់ដីពីបាតស្ទឹង ប៉ុន្តែនៅតែមានបញ្ហាកើតឡើង ជារឿងមួយ គួរឱ្យសោកស្ដាយ តម្រូវឲ្យក្រុមហ៊ុនសិក្សាបន្ថែមទៀត ដើម្បីមេច! រកវិធីធ្វើឲ្យជាប់ នឹងបញ្ហាមួយរួមគ្នាគិតរួមគ្នាដោះស្រាយ។

សូមជំរាបផងដែរថា ច្រាំងស្ទឹងសង្កែ ដែលស្ថិតក្នុងក្រុងបាត់ដំបង ទើបនឹងស្ថាបនាថ្មី មានចំណុចខ្លះបានបាក់ស្រុត បន្ទាប់ពីទម្លាក់កម្ពស់ទឹក រយៈពេលប៉ុន្មានថ្ងៃមកនេះ៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖ តៃកុងឡានម្នាក់បានបាត់បង់ជីវិត ខណ:បើកឡានធំទៅបុកនឹងឡាន១គ្រឿងទៀតដែលកំពុងចតស្ងៀម។

ហេតុការណ៍បានកើតឡើងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ០២-២០២៤ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក (ចង្គូតស្តាំ) ពាក់ស្លាកលេខ KCH-0215 អ្នកបើកបរឈ្មោះ មឿន សំនាត់ (ស្លាប់នៅនឹងកន្លែង) ភេទប្រុស ទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បើកទិសដៅ ពីលិច ទៅកើត បានទៅបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3A-7128 (អ្នកបើកបរគេចខ្លួនបាត់) ជារថយន្តកំពុងឈប់នៅស្ងៀម។

មូលហេតុ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ KCH-0215 និងលេខរ៉ឺម៉កកំពង់ចាម 4A-2157 ប្រើប្រាស់ល្បឿនលឿន ទៅបុកពីក្រោយរថយន្តកំពុងឈប់ស្ងៀម។ ករណីនេះបណ្ដាលឱ្យ ស្លាប់មនុស្សប្រុស ០១នាក់,ខូចខាតរថយន្ត ០២គ្រឿង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖មនុស្សចំនួន៣នាក់ត្រូវបានមូលដ្ឋានអាវុធហត្ថស្រុកជីក្រែង ចាប់ខ្លួនករណីជួញដូរថ្នាំញៀន។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង៩និង៣៥នាទី ថ្ងៃទី២២ កុម្ភះ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រាច
ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យ១- ឈ្មោះ លូយ ប៊ុនលេង ( ហៅលាក់ ) ភេទប្រុស អាយុ ៣៥ឆ្នាំទីលំនៅ  ភូមិច្រាំងខ្ពស់ ឃុំកំពងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប(+ វិជ្ជមាន )។
២-ឈ្មោះ អ៊ន់ មិនា (ហៅពេញ) ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅ ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (+វិជ្ជមាន )
៣- ឈ្មោះ តេះ ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំទីលំនៅ ភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (+វិជ្ជមាន )។

ករណីនេះដកហូតវត្ថុតាង
– ម្សៅក្រាមពណ៌សថ្លា១កញ្ចប់ធំ
– ទូរស័ព្ទចំនួន ០២គ្រឿង
– ម៉ូតូ ចំនួន ០២គ្រឿង
– កង់អាគុយចំនួន ០១គ្រឿង
បច្ចុប្បនជនសង្សយ័និងវត្ថុតាងបានបញ្ជូនទៅការិ.ជំនាញ អ ហ ខេត្តសៀមរាបដើម្បី អនុវត្ត
និតិវិធី៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ក្មេងម្នាក់ត្រូវបានសមត្ថកិច្ចស្រុកវ៉ារិនរាយការណ៍ថា បានលង់ទឹកស្រះបណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៩ ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចកោះថ្ម ស្ថិតនៅភូមិកញ្ចន់រុនឃុំប្រាសាទ ស្រុកវ៉ារិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះចិន បណ្តូល ភេទប្រុស អាយុ៥ឆ្នាំ។ មូលហេតុ ទៅមើលសន្ទូច ក៏រអិលធ្លាក់ទឹកស្រះ៕

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖សមត្ថកិច្ចអាវុធហត្ថស្រុកវ៉ារិន បានសហការជាមួយសង្កាត់រដ្ធបាលព្រៃឈើស្រែណូយ ធ្វើការបង្ក្រាបរថយន្តដឹកឈើ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅវេលាម៉ោង 19និហ30នាទីថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ
2024 នៅភូមិអូរំចេក ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ត្រី ហេ យ៉ែម មេបញ្ជាការរងស្រុក។

រថយន្តដែលបង្ក្រាបម៉ាក អ៊ីស៊ុយស៊ុយទ្រុបភើ ពណ័ត្រីអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2F- 5813 បើកបរដោយឈ្មោះ សេង សួង ភេទប្រុស អាយុ42ឆ្នាំ រស់នៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូនិគម ខេត្តសៀមរាប។ មានឈើធ្នង់ប្រភេទឈើប្រណិត គ្មានច្បាបអនុញត្ត ចំនួន25ដុំ ស្មើនឹង 0,6975ម៉ែត្រគូប។

បច្ចប្បន្ន តៃកុងនឹងរថយន្តដឹកឈើ ត្រូវប្រគល់ជូន សង្កាត់រដ្ធបាលព្រៃឈើស្រែណូយ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កុម្ភៈ ២០២៤

ខេត្តសៀមរាប៖ជនសង្ស័យឈ្មោះ សំ ស៊ី ហៅ ស៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើចំការបានចម្លើយសារភាពថា៖ ពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ជនរងគ្រោះ ពិតប្រាកដមែន ដោយកន្លងមកធ្លាប់មានទំនាស់ពាក្យសំដីនឹងគ្នា ពុំមាននរណាបានដឹង ប៉ុន្តែខ្លួនបានគុំគួន និងជនរងគ្រោះ រហូតដល់ថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២៤ ម៉ោងប្រហែល១៣ និង៣០នាទី បានផឹកស្រាសអស់ចំនួន២លីត្រ បន្ទាប់មកក៏ដើរទៅក្រោយផ្ទះជនរងគ្រោះ ដោយកាន់កាំបិតដាវ១ដើម ពេលនោះជនសង្ស័យ បានឃើញជនរងគ្រោះ កំពុងនៅក្នុងចម្ការដំឡូងម្នាក់ឯង ក៏ធ្វើសកម្មភាព ចូលទៅកាប់ជនរងគ្រោះ ១កាំបិត ចំក្បាល បណ្តាលឲ្យជនរងគ្រោះដួលទៅនិងដី ហើយបន្តធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ចំកចំនួន៣កាំបិតទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ ហើយក៏កាច់ដើមដំឡូងគ្របពីលើ សាកសពជនរងគ្រោះ កុំឲ្យគេឃើញ ក្រោយពេលធ្វើសកម្មភាព បានគេចខ្លួនតែម្តង។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ស្ថិតក្នុងភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដោយចំណាយ ពេលត្រឹមតែ២០ម៉ោង។

ករណីឃាតកម្មនេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិក្របៅ ឃុំសង្វើយ  ស្រុកជីក្រែង។ ជនរងគ្រោះ ឈ្មោះ នាវ ស្រីហ៊ុច (ជនរងគ្រោះ) ភេទស្រី អាយុ៣៣ឆ្នាំ។ ដកហូតវត្ថុតាងពីជនសង្ស័យ រួមមាន៖ ១.ដាវដែលធ្វើសកម្មភាព កាប់ជនរងគ្រោះ ១ដើម មានប្រវែង០,៦២ម៉ែត្រ។ ២.ខោប៉ារ៉ាជើងវែងស្លៀកធ្វើសកម្មភាព០១ (មានប្រឡាក់ឈាម)។ ៣.អាវផ្កាក្រហមសាច់ក្រណាត់ដៃវែងពាក់ធ្វើសកម្មភាព១។

កម្លាំងនគរបាលជំនាញបានធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន។ បច្ចុប្បន្នត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ បើតាមសមត្ថកិច្ច ករណីនេះផ្តើមចេញ ពីទំនាស់ពាក្យសំដីឈានដល់ការលបកាប់សម្លាប់ស្ត្រីឲ្យស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page94 Page95 Page96 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×