Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ?
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

សមត្ថកិច្ចបានប្រាប់ថាស្ត្រីជនជាតិបរទេសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារ មាត់ព្រែក មុខផ្ទះសំណាក់ គ្វីន ហ៊ូម ស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា ឈ្មោះ TONELLI GIULIA ភេទស្រី អាយុ27ឆ្នាំ ជនជាតិ អ៊ីតាលី ស្នាក់នៅសង្កាត់ កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ(មកលេងខេត្តកំពត នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ហើយដល់ម៉ោង៣និង៣០នាទីយប់ ក៏ប្រទះឃើញជនរងគ្រោះធ្វើអត្តឃាត(ចងក) នឹងខ្សែនីឡុង បង្គោល ទង់ជាតិ(ដាក់តាមបណ្ដោមាត់ ព្រែក ) តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យសាកសពរបស់ កម្លាំងការិយាល័យបច្ចេកទេស និងវិជ្ជសាស្រ្តកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសារចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសនោះទេ៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅវាលស្រែ។ ការប្រទះឃើញ នៅព្រឹកថ្ងៃទី​២៦ ខែ​សីហា​ ឆ្នាំ​២០២៣ នៅចំណុចវាលស្រែតំបន់គោកចាស់ ស្ថិតនៅភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យុត យេន ភេទប្រុស​ អាយុ២៧ឆ្នាំ ​ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក។

តាម​ការស្ដាប់បំភ្លឺឈ្មោះ រួន សេម ភេទប្រុស អាយុ ៣៨ឆ្នាំ​ ជាប្រជាពលរដ្ឋ រស់នៅភូមិជាមួយបានអោយដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧និង៣០នាទី ខ្លួនបានដើរត្រឡប់មកពីមើលបង្កៃដាក់ត្រីនៅវាលស្រៃតំបន់ខាងលិចភូមិប្រាសាទ ដើរដល់ត្រង់ចំណុចផ្លូវឡើងគោក (គោកចាស់) ក៏បានឃើញមនុស្សស្លាប់ស្ថានភាពផ្កាប់មុខហើយឃើញស្ពាយអាគុយនិងដុំឆក់ត្រី (ឧបករណ៍កែឆ្នៃ) មានពិលពាក់និងក្បាលរួមជាមួយការ៉ុងដាក់ត្រីនៅក្បែរខ្លួន ប៉ុន្តែពុំបានដឹងថា អ្នកដែលស្លាប់នោះឈ្មោះអ្វីនោះទេ បន្ទាប់មកក៏បានរត់ទៅរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចអំពីហេតុការណ៍ដែលបានឃើញ។

បើតាមសមត្ថកិច្ចករណីនេះឧបករណ៍ឆក់ត្រី ឆក់ដោយខ្លួនឯងបណ្ដាលឲ្យស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

នាយករដ្ឋមន្ត្រីថ្មី កម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែត បានបង្ហាញ រូបភាព ប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ចំនួន៤។

តាមរយៈទំព័រផេកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានបង្ហាញថា៖ ប្រព័ន្ធធារាសាស្ត្រ ទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន៖

១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក​ ឬបិទទ្វារទឹក,​ សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ​ ប្រវែង​ ៧៥ម៉ែត្រ​ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ​ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ សំណង់ស្ទាក់ទឹកចំនួនពីរទៀតនៅផ្នែកខាងលើ​ គឺអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងទឹកស្ទឹងនេះហូរធ្លាក់ចូលទៅបឹងទន្លេសាប។

លោកបណ្ឌិតហ៊ុន ម៉ាណែត បន្តថា៖ ប្រព័ន្ធធារាសាស្រ្តនេះ​ ក៏មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដូចជា​ ប្រឡាយមេបេតុង ០៤ខ្សែ ប្រវែងសរុប ១៧,៥០គម សំណង់សិល្ប:ការចំនួន​ ៦២កន្លែង​ (សំណង់ក្បាលហុងយកទឹក​ ០៤កន្លែង សំណង់ស្ទាក់ទឹក ១២កន្លែង សំណង់ចែកទឹកចំនួន ២៥កន្លែង ស្ពានឆ្លងប្រឡាយ​ សម្រាប់យានយន្ត​ ១២កន្លែង​ និងស្ពានឆ្លងប្រឡាយ សម្រាប់ថ្មេីរជេីង​ ០៩កន្លែង) អគារត្រួតពិនិត្យការបិទបេីកទ្វារទឹក និងឃ្លាំងនៅសំណង់មេ​ស្ទាក់ស្ទឹង​ ០១កន្លែង។

២. ប្រព័ន្ធធារាសាស្រ្តនេះ​ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។

៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់​ និងតំបន់ជាយក្រុង

៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង​ ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

«លោក កែ សួនសុភាព ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្លាស់ប្ដូរមុខតំណែង លោក គឹង វណ្ណៈ ពីអភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងតែងតាំង លោក កែ សួនសុភាព ជំនួសវិញ។ នេះបើតាមអនុក្រឹតចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕ដោយនាគខៀវ «លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ​ ដែលត្រូវបានផ្ទេភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងមកមហាផ្ទៃ»

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

ភ្នំពេញ៖នៅទីបំផុត​កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនមនុស្សទាំង១១នាក់ ករណីរំដោះអ្នកទោស ពាក់ព័ន្ធគ្រឿងញៀន នៅខេត្តសៀមរាប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ការបញ្ជូននៅថ្ងៃសុក្រនេះ បន្ទាប់ពីការស្រាវជ្រាវ និងបង្ក្រាប ចាប់ខ្លួនជាបន្តបន្ទាប់កន្លងមកថ្មីៗនេះ។

សមត្ថកិច្ចបានឲ្យដឹងថា មេក្លោងឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង៥០ឆ្នាំ ពីបទ«ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។

សមត្ថកិច្ចបន្តថា ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការ ត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែ។

សូមរំលឹកថា នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះ ដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។

ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315  គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសម្រេចស្តីពី “ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី”។

នេះបើតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ចុះថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៣៕នាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២៣

គណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២៣

ខេត្តសៀមរាប៖ផ្ទះជួលមួយកន្កែងបានរងការឆាបឆេះខណ:ម្ចាស់មិនបាននៅ។

ហេតុការណ៍បានកើតឡើងម៉ោង២និង២០នាទី ថ្ងៃទី​២៤​ ខែសីហា​ ឆ្នាំ​២០២៣​ ស្ថិតនៅចំណុចផ្ទះបន្ទប់ជួល លេខ​១ ជាន់ទី០១​ នៅទល់មុខផ្សារដេីមក្រឡាញ់​ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចដែលចុះទៅក្នុងហេតុការណ៍បានប្រាប់ថា ម្ចាស់មាន ឈ្មោះ​ លី​ ហុង ភេទប្រុសអាយុ​៤១​ ឆ្នាំ​ មុខរបរៈ​បុគ្គលិកក្រុមហ៊ុន​ រស់នៅក្នុងបន្ទប់ជួល​ខាងលើមាប ទំហំ​ 4×6 ម៉ែត្រ។

សមត្ថកិច្ចបានបន្តថាករណីនេះបណ្ដាលឲ្យ
ខូចខាតរួមមាន៖ ឆេះអសនៈកុងម៉ា ចំនួន​១​,ពូកដេក​ ចំនួន១​។ សម្ភារៈប្រេីប្រាស់លក់ដូរនៅក្នុងបន្ទប់មួយចំនួន រួមទាំងលុយខ្មែរចំនួន​ ៥០០០០​០​ រៀល​ និងឯកសារប្លង់ដីមួយចំនួនទៀត។

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍នេះ បានប្រេីប្រាស់បំពង់ពន្លត់អគ្គីភ័យ របស់របស់ផ្ទះនិងអ្នកជិតខាង​ អស់ចំនួន​ ៦​ គ្រឿង​ (តូច០៣​ គ្រឿង​ និងធំ​៣​ គ្រឿង) ហើយ រលត់ទៅវិញនៅវេលាម៉ោង​ ១៥និង១៥​នាទី​ដោយមានការចូលរួមពីប្រជាពលរដ្ឋ​ និងអ្នកជិតខាង។ មូលហេតុ ដោយសារតែមានការធ្វេសប្រហែស​ អុជធូបទុកចោល​ ហេីយម្ចាស់បន្ទប់មានការចេញទៅក្រៅបាត់៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២៣

ទីតាំងល្បែងស៊ីសងតាមអនឡាញចំនួន២កន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។ ការបង្ក្រាបធ្វើឡើងថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំនួន២ទីតាំងផ្សេងគ្នា។

នគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថាកម្លាំងនគរបាលប៉ុស្តិ៍បានចុះធ្វើការបិទទីតាំងនិងធ្វើការអប់រំចុះកិច្ចសន្យា នៅចំណុចទីតាំងលេងល្បែងស៊ីសងមាន់ជល់អនឡាញ ចំនួនពីរកន្លែង។

នគរបាលបានបន្តថា ចំណុចទីតាំងទីមួយតារាងបាល់ទះឈ្មោះ ហ ហស ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់។

ចំណុចទីតាំងទីពីរផ្ទះសំណាក់ ស វណ ឈ្មោះ មត មសរ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍សាត់។ បើតាមនគរបាល ករណីនជសមត្ថកិច្ចបានធ្វេីកិច្ចសន្យាអប់រំ ដល់ម្ចាស់ទីតាំងនិងបានអប់រំកុំឱ្យបើកល្បែងសុីសងតទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២៣

ភ្នំពេញ៖សម្ដេចតេជោហ៊ុនសែន បានអះអាងថា «ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់»។

តាមរយៈប្រព័ន្ធបញ្ជូនតេឡេក្រាម សម្ដេចហ៊ុនសែន នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរថា៖ ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។

ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២៣

ភ្នំពេញ៖នាយករដ្ឋមន្ត្រីថ្មីកម្ពុជាលោកបណ្ឌិតហ៊ុន ម៉ាណែត បានកោតសរសើរមន្ត្រី ដែលបានបង្ក្រាបក្រុមរំដោះ អ្នកទោស មេក្លោងគ្រឿងញៀន នៅក្នុងខេត្តសៀមរាប។

ការកោតសសរសើរនេះតាមរយៈទំព័រផេក facebook ផ្លូវការរបស់នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះ។

លោកបណ្ដិត ហ៊ុន ម៉ាណែត បានសរសេរថា៖ សូមកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ នាថ្ងៃទី២៣ សីហា ២០២៣ នេះ។

នាយករដ្ឋមន្ត្រីថ្មីនេះបន្តថា៖ ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា “កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ សីហា ២០២៣

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង ឯកឧត្តមប្រាក់ សោភ័ណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៣ ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២៣ នេះ៕

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page134 Page135 Page136 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×