Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២៣

ខេត្តបាត់ដំបង៖សមត្ថកិច្ចខេត្តបាត់ដំបងបានប្រាប់ថា យ៉ាងហោចណាស់ សិស្សសាលាវិទ្យាល័យត្រែង ប្រុសស្រីចំនួន៦នាក់ បានលង់ទឹកស្លាប់៤នាក់ និងសង្រ្គោះបាន២នាក់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១០និយ៣០ នាទី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចឈើទាល់ភ្លួស ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សិស្សសាលាវិទ្យាល័យត្រែង ចំនួន៦នាក់ សង្គ្រោះបាន០២នាក់ រកឃើញសព០៤នាក់ ៖

១.ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល មុខរបរសិស្ស (រស់)

២. ឈ្មោះ រ៉ា ចាន់រី ភេទស្រីអាយុ១៣ឆ្នាំ (រស់នៅភូមិ ឃុំជាមួយគ្នា) (រស់)

៣. ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លាប់)

៤. ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)

៥. ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លាប់)

៦. ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លាប់)

សូមជម្រាបថាជនរងគ្រោះ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរសិស្ស។

បើតាមសមត្ថកិច្ច ករណីនេះ មូលហែតុ នេះបណ្ដាល មកពីចុះហែលទឹកលេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៣

ភ្នំពេញ៖ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក កឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង។

នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ ធ្នូ ២០២៣

នគរបាលខេត្តត្បូងឃ្មុំបានបញ្ជាក់ថា ពុំមានការឃាត់ខ្លួនយុវតី ជុំវិញការបង្ហោះថា ជនជាតិយួន ចូលសេរីពេញស្រុកខ្មែរ នោះទេ។

នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំបាទបញ្ជាក់ថា ពាក់ព័ន្ធគណនីឈ្មោះ Serey Vattanak គ្រប់គ្រងដោយ ឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ បច្ចុប្បន្នមានទីលំនៅ ភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានបង្ហោះសារ និងធ្វើការចែករំលែក ជាច្រើនក្នុងបណ្តាញ សង្គមហ្វេសប៊ុក (Facebook) ដោយបានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ និងបំភ្លៃនិយាយអំពីរឿង ជនជាតិយួន ទឹកដីខ្មែរក៏លួចមកដល់សម័យឥលូវនេះហើយ យួនចូលសេរីពេញស្រុកខ្មែរទៀត ដោយប្រើប្រាស់ រូបភាពជាច្រើន និងការភ័យខ្លាចមានអាជ្ញាធរមកចាប់ខ្លួន ។ល។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូន សាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុក (Facebook) មេត្តាជ្រាបដូចខាងក្រោម៖

១. ពុំមានការឃាត់ខ្លួនឈ្មោះ វ៉ែន ស៊ាងឡៃ ភេទស្រី កើតថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៦ ខាងលើនោះទេ

២. រូបភាពដែលបានបង្ហោះ និងចែករំលែកបន្ត គឺជារូបភាព ផ្ទះរបស់សាមាជិកសមាគមន៍អតីត យុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រខ្វះខាត ពុំមានលទ្ធភាពគ្រប់គ្រាន់ ដែល សាងសង់ផ្ទះ បែងចែកជូន សមាជិកអតីតយុទ្ធជនកម្ពុជាបានសាងសង់ និងបែងចែកជូនពួក គាត់ ក្នុងឆ្នាំ២០២៣នេះ ដើម្បីដោះស្រាយការលំបាកជូនពួកគាត់ គោលដៅកាត់បន្ថយភាព ក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ និង អាណត្តិទី៧។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook) មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៣

ខេត្តកំពង់ចាម៖កម្មការីនីរោងចក្រ ខាលីនតុន ឈ្មោះ សូ សាវ៉ាន អាយុ៤០ឆ្នាំ រស់នៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្រាល (វះកាត់) កូនភ្លោះប្រុស៣នាក់ នៅមន្ទីរពេទ្យកាល់មែត្រ ប៉ុន្តែជាអកុសល ក្រោយពីសម្រាល កូនរួច ម្តាយក៏បានទទួលមរណភាព។

បើតាមការបញ្ជាក់របស់លោកគ្រូពេទ្យ គឺស្លាប់ដោយជំងឺបេះដូង។

ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារ មានកូនភ្លោះ៣នាក់ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ដោយអំណោយរួមមានដូចខាងក្រោម៖
១-អង្ករ៥០គីឡូ
២-ទឹកដោះគោ២កេះធំ
៣-ក្រម៉ា២ សារ៉ុង២
៤-ស្កសរ៥គីឡូ
៥-ថវិកាចំនួន ៥លានរៀល ក្នុងនោះដែលសម្តេចទាំង២ បានចូលបច្ច័យបុណ្យសព ចំនួន ២០លានរៀល។

ដោយឡែកសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី បានចូលបច្ច័យបុណ្យសពចំនួន ២០លានរៀល,ឯកឧត្តមអភិបាលខេត្តកំពង់ចាម ២លានរៀល,រដ្ឋបាលស្រុកជើងព្រៃ ២០ម៉ឺនរៀល។ សរុបថវិកាដែលទទួលបានចំនួន ៤៧,២០០,០០០រៀល៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៣

ភ្នំពេញ៖នគរបាលកំពុងកសាងសំណុំរឿងបញ្ជូនបុរសម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើកទុកចិត្ត (ប្រាក់ចំនួន៩០០០ដុល្លារ)។

ជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តល្មើសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រផលិតទឹកកក សញ្ញាខ្លាឃ្មុំទឹកកក ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះ ស្វាយ វង្ស ភេទប្រុស មុខរបរលក់ទឹកកក មានទីលំនៅផ្ទះលេខ១៤៤ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ សម្ភារៈបាត់បង់៖ ប្រាក់ចំនួន ៩,០០០ដុល្លារ៕

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២៣

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានបញ្ជាក់ថា៖ មិនមានគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុន Vingroup របស់វៀតណាមបើកក្រុមហ៊ុនតាក់ស៊ីប្រើអគ្គិសនីនៅកម្ពុជាននោះទេ។

ការបញ្ជាក់បែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មាន មួយ ធ្វើឲ្យមានការចាប់អារម្មណ៍ ពីមហាជនតាមបណ្តាញសង្គម ពាក់ព័ន្ធការចង់វិនិយោគ របស់ក្រុមហ៊ុន Vingroup របស់វៀតណាម នាំយករថយន្តតាក់ស៊ីអគ្គិសនី មកបម្រើការនៅកម្ពុជា។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុន Vingroup បានលើកសំណើរទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតដើម្បីនាំយករថយន្តតាក់ស៊ី ប៉ុន្តែសម្តេចធិបតី មិនបានអនុញ្ញាត ជាគោលការណ៍ណាមួយនោះឡើយ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ធ្នូ ២០២៣

ភ្នំពេញ៖ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចចាត់តាំងលោក នេត្រ ភក្ត្រា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជំនួសលោក ព្រុំ សុខា។ តាមសេចក្តីសម្រេចរបស់សម្តេចតេជោ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក សរ ចំរុង ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៣

ខេត្តបន្ទាយមានជ័យ៖អ្នកភូមិប្រមាណជាង 100 គ្រួសារ ចំនួន២ភូមិ បាននាំគ្នាផ្ដិតមេដៃស្នើសុំឯកឧត្តម ស សុខា​ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្លាស់ប្តូរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ធ្នូ ២០២៣

គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសរបស់ខ្លួន ស្ដីពី សេចក្កីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និង ទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ខេត្តកំពង់ចាម៖ទីតាំងប្រព្រឹត្តទល្មើសនេសាទចំនួន 3 ស្រុក នៃខេត្តកំពង់ចាម ត្រូវបានក្រុមមន្ត្រីចំរុះចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រតិបត្តិការបង្រ្កាបបទល្មើសជលផលបានចំនួន០៣ករណី ដោយកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុរួមមាន៖

+ករណីទី០១:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៨ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣៦ដើម
នៅចំណុចក្រពើប្រជល់ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

+ករណីទី០២:
_របាំងផ្ចិតព្រែកចំនួន ០១កន្លែងប្រវែង ១៥ម៉ែត្រ
_បង្គោលចម្រឹងសរុបចំនួន ៣០ដើម នៅចំណុចព្រែកស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

+ករណីទី០៣:
– ដាយចា់ត្រីទំហំ ៥×២×៨ម៉ែត្រ ចំនួន ០៤មាត់ នៅចំណុចព្រែកមេស  ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម៕

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃ សុក្រទី៨ ខែធ្នូ ឆ្នាំ២០២៣ នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាអង្គរជាព្រលឹង ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ ដ៏រុងរឿងនៃប្រជាជាតិខ្មែរ រីឯប្រជាជនជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ចបម្រើ និង​ការពារ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទើ្បងថា កន្លងមក មានសំណួរ «រវាងប្រាសាទអង្គរ និងប្រជាជន ដែលកំពុងរស់នៅក្នុងឧទ្យានអង្គរ, តើរាជរាដ្ឋាភិបាលជ្រើសរើសយកមួយណា?» ជាចម្លើយ, រាជរដ្ឋាភិបាលពុំចាំបាច់ត្រូវធ្វើការជ្រើសរើសយកមួយណានោះទេ គឺយកទាំងពីរ ព្រោះថា៖ អង្គរជាព្រលឹង, ជាសម្បត្តិបេតិកភណ្ឌជាតិ និងជាវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដី តំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ចំពោះប្រជាជន គឺជាអាយុជីវិតជាតិ ដែលរាជរដ្ឋាភិបាល មានកាតព្វកិច្ចបម្រើ និង​ ការពារផលប្រយោជន៍​ដ៏ឧត្តុង្គឧត្តម្ភ របស់ប្រជាពលរដ្ឋគ្រប់រូប, គ្រប់ក្រុមគ្រួសារ, គ្រប់និន្នាការនយោបាយ, និងជំនឿសាសនា ដោយមិនរើសអើងពណ៌សម្បុរ។ បើមិនមានប្រជាជន គឺមិនមានប្រជាជាតិដ៏ឧត្តុង្គឧត្តមភរបស់យើងនោះទេ ។

សម្តេហ៊ុន ម៉ាណែត ក៏បានធ្វើការអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត មករស់នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ចំពោះការចូលរួមយ៉ាងសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែង ថែរក្សាអភិរក្ស ប្រាសាទបុរាណដែលជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់កម្ពុជា តាមគោលនយោបាយ លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវសេវាសាធារណៈគ្រប់គ្រាន់ និង កម្មសិទ្ធិដីធ្លីស្របច្បាប់ ព្រមទាំងទទួលបាននូវជីវភាពដ៏ប្រសើរសម្រាប់ក្រុមគ្រួសារ។ ទន្ទឹមនេះ សម្តេច ក៏​បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការ​គ្រប់​ជាន់​ថ្នាក់នៃក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងប្រកបដោយការលះបង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង បានសមស្របសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនៅតំបន់ទាំងពីរនេះ។

សម្តេច ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយក​ទៅបន្តអនុវត្ត មានដូចជា៖
(១) បន្តសហការឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់សេវាសង្គម​ចាំបាច់នានា ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍរុនតាឯក និងពាក់ស្នែង ឱ្យក្លាយជា «បុរីជនបទ» គំរូសម្រាប់ការរៀបចំភូមិឋាន ដែលផ្តោតសំខាន់លើគោលការណ៍និរន្តរភាព ក្នុងការលើកម្ពស់ជីវភាព ឱ្យបានសមរម្យ បរិស្ថានរស់នៅស្អាត និងសេវាសាធារណៈគ្រប់គ្រាន់។ (២) បន្តរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដើម្បីប្រើប្រាស់ធនធានដីធ្លីឱ្យអស់សក្តានុពលស្របតាមប្រភេទដី សម្រាប់តភ្ជាប់ជារបៀងសេដ្ឋកិច្ចរវាងទីប្រជុំជន និងជនបទ។ (៣) ជួយ​ជំរុញការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដែលមានតម្រូវការក្នុងមូលដ្ឋាន​ដល់ប្រជាពលរដ្ឋ ដើម្បីទាញយកផលប្រយោជន៍​ជា​អតិបរមា​ ក៏ដូចជារួមចំណែកដល់ការអភិវឌ្ឍវិស័យ ដែលកំពុងងើបឡើងនៅមូលដ្ឋាន, វិស័យ​ទេសចរណ៍ និង វិស័យ​ពាក់ព័ន្ធដទៃទៀត ។ (៤) បន្តសម្របសម្រួលដល់ប្រជាជន ដែលត្រូវចូលមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរនេះឱ្យបានឆាប់ និងល្អប្រសើរ ហើយត្រូវការពារឱ្យបានដាច់ខាតនូវការចូលទៅទន្ទ្រានកាន់កាប់ និងតាំងទីលំនៅ ក្នុងតំបន់ឧទ្យានអង្គរ។

សូមបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ១៩៩១ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានស្នើដល់សហគមន៍អន្តរជាតិឱ្យជួយស្តារ និងអភិរក្សតំបន់អង្គរ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ, អង្គការយូណេស្កូបានបញ្ជូនក្រុមការងារជំនាញជាបន្តបន្ទាប់មកកម្ពុជា ដើម្បីធ្វើការវាយតម្លៃអំពីស្ថានភាពពិតជាក់ស្តែងរបស់អង្គរ និងបានសម្រេចដាក់បញ្ចូលអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលប្រឈមនឹងគ្រោះថ្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ បន្ទាប់មក, យន្តការ ICC-Angkor ត្រូវបានបង្កើតឡើង ហើយរាជរដ្ឋាភិបាលកម្ពុជាបានសហការយ៉ាងស្និទ្ធជាមួយបណ្តាប្រទេសមួយចំនួន ក្នុងការរៀបចំអនុវត្តគម្រោងជួសជុលប្រាសាទមួយចំនួនជាបន្ទាន់ និងជាបន្តបន្ទាប់ ដើម្បីធ្វើការអភិរក្ស និងរក្សានិរន្តភាពនៃប្រាសាទ ឱ្យនៅឈរត្រដែតបង្ហាញនូវភាពអស្ចារ្យនៃស្នាដៃបុព្វបុរសខ្មែរ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ (ICC-Angkor), រមណីយដ្ឋានអង្គរត្រូវបានស្រោចស្រង់ឱ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់ និងត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅខែកក្កដាឆ្នាំ២០០៤, ហើយបន្ទាប់មក ឧទ្យានអង្គរត្រូវបានចារឹកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មកដល់ពេលនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ធ្នូ ២០២៣

ភ្នំពេញ៖ស្ថាប័នគយបានអះអាងថាសាច់បង្កកចម្រុះប្រមាណ៣៧០តោន មានច្បាប់ មិនដូចព័ត៌មានចុះផ្សាយនោះទេ។ ការអះអាងបែបនេះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានធ្វើការចុះផ្សាយ ករណីក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ បានចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង នៅទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានរក្សាសាច់បង្កកចម្រុះប្រមាណ៣៧០តោន។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ បានលើកឡើងថា នាពេលថ្មីៗកន្លងមកនេះ បានកត់សម្គាល់ឃើញមានការចុះផ្សាយ តាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលនៅក្នុងឃ្លាំងនោះ មានរក្សាសាច់បង្កកចម្រុះប្រមាណ ៣៧០ តោន ហើយករណីនេះ ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា ជាសាច់ដែល “នាំចូលគ្មានច្បាប់”។

ការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ និងចែករំលែកតគ្នាអំពីព័ត៌មានមិនពិតបែបនេះ។

ពាក់ព័ន្ធនឹងករណីនេះ អគរ មានកិត្តិយសសូមធ្វើការបំភ្លឺជូនដល់សាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានដូចខាងលើ អគរ បានចាត់តាំងកម្លាំងមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចជាបន្ទាន់ចុះទៅទីតាំងឃ្លាំង ដើម្បីស្រាវជ្រាវនិង សាកសួរម្ចាស់ឃ្លាំង អំពីអនុលោមភាពច្បាប់ពាក់ព័ន្ធ នឹងការនាំចូលនិងស្តុកទុកសាច់បង្កកទាំងនោះនៅក្នុងឃ្លាំង។

ជាលទ្ធផល អគរ បានពិនិត្យឃើញថា សាច់បង្កកចម្រុះដែលមានប្រភពមកពីប្រទេសអ៊ីតាលី, ប្រេស៊ីល, អាឡឺម៉ង់, រុស្សី, ឥណ្ឌា ជាដើម ដែលមានទម្ងន់សរុបប្រមាណ ៣៧០ តោន ត្រូវបាននាំចូលដោយ បំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន និងមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ បញ្ជាក់អនាម័យសាច់ពីប្រទេសនាំចេញ ហើយនៅមានសុពលភាពប្រើប្រាស់ពោល គឺពុំទាន់ហួសកាលបរិច្ឆេទ ប្រើប្រាស់ដូចបានលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដោយបុគ្គលមួយចំនួនឡើយ។

អគរ សូមជម្រាបជូនបន្ថែមថា អនុលោមតាមបញ្ញត្តិនៃអនុក្រឹត្យ ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់, ការនាំចូលសាច់បង្កកពីបរទេសតម្រូវឱ្យមានភ្ជាប់នូវវិញ្ញាបនបត្របសុព្យាបាល ឬវិញ្ញាបនបត្រអនាម័យសាច់ ឬផលិតផលសត្វពីប្រទេសនាំចេញ និងពុំតម្រូវឱ្យមានការស្នើសុំលិខិតអនុញ្ញាត នាំចូលឬលិខិតគតិយុត្តប្រហាក់ប្រហែលពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចក្នុងប្រទេសកម្ពុជាឡើយ។

ទន្ទឹមនេះ អគរ ក៏សូមជម្រាបថា នាពេលកន្លងមក អគរ បានទប់ស្កាត់ និងចាប់ឃាត់ និងដុតបំផ្លាញចោលជាបន្តបន្ទាប់ នូវសាច់បង្កកខូចគុណភាព ដែលត្រូវបានលួចនាំចូលមកកម្ពុជា តាមច្រករបៀងនានាដោយខុសច្បាប់ជាច្រើនករណី ដោយមានការចូលរួមសហការ ជាមួយស្ថាប័ន/អាជ្ញាធរពាក់ព័ន្ធ។

ការចុះផ្សាយព័័ត៌មានដោយគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ដូចខាងលើបង្កឱ្យមានការយល់ច្រឡំ ជាសាធារណៈ និងផ្ដល់បច្ច័យអវិជ្ជមាន ដល់កិច្ចខិតខំប្រឹងប្រែង របស់មន្ត្រីរាជការគយ ដែលកំពុងអនុវត្តវិធានការមុតស្រួច ដើម្បីបង្រ្កាបអំពើរត់គេចពន្ធ តាមរយៈការអនុវត្តយន្តការដើមទី កណ្តាលទី និងចុងទី ក្នុងគោលបំណងពង្រឹងការប្រមូលចំណូលចូលថវិកាជាតិ ក៍ដូចជាថែរក្សាសុខុមាលភាពសាធារណៈ។

ជាចុងបញ្ចប់ អគរ សូមអំពាវនាវឱ្យគ្រប់អង្គភាព/ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជៀសវាងការចុះផ្សាយនិងចែករំលែកព័ត៌មានមិនពិត និងមានចរិតលក្ខណៈបង្កឱ្យមានការភាន់ច្រឡំ ដែលអាចបណ្ដាលឱ្យមានចលាចលសង្គម និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាការប៉ះពាល់ ដល់ការធ្វើអាជីវកម្ម របស់ធុរជននាំចូល និងចែកចាយសាច់បង្កក ដែលគោរពតាមបទប្បញ្ញត្តិ ជាធរមានរបស់កម្ពុជា៕

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page110 Page111 Page112 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×