ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យ មន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានធ្វើតេស្ត៣លើករួចរាល់ ហើយអវិជ្ជមានកូវីដ១៩។
ក្រសួងក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលចូលធ្វើការ ត្រូវធ្វើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅកន្លែងធ្វើការ ដោយអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ ហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។
សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបិទការចេញ-ចូល មួយរយៈបន្ទាប់មានផ្ទុះព្រឹត្តិការណ៍២៨វិច្ឆិកា ដើម្បីបាញ់ថ្នាំការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ១៩ ក្នុងលក្ខណៈឆ្លងសហគមន៍។
ជាមួយគ្នានេះ ក្រសួងក៏បានណែនាំក្រើនរំលឹកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ហើយត្រូវមកធ្វើតេស្តជាលើកទី៣ ជាបន្តទៀត ដែលកំណត់កាលបរិច្ឆេទ និងពេលវេលាដោយក្រសួងសុខាភិបាល៕SRP




ខេត្តសៀមរាប៖រដ្ឋបាលខេត្តសៀមរាប សូមផ្ញើសារលិខិត ជូនពរសូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្វសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។
ខេត្តសៀមរាប៖លោក លី សេងហួត តំណាង លោកជំទាវ ឧកញ៉ា បណ្ឌិត លី អ៊ុំអេង «អគ្គនាយិការ ក្រុមហ៊ុន លី អ៊ុំអេង» បាននាំយកអង្ករចំនួន៥តោន ឧបត្ថម្ភ ជូនរដ្ឋបាលខេត្តសៀមរាប។