ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សចំនួន ៧នាក់ បានរងរបួស ធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងទៀបភ្លឺ រវាងរថយន្តធុនធំនិងម៉ូតូ ព្រមទាំងរថយន្តតូច២គ្រឿង នៅលើ ផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូ
លេខ 353និង354ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប (មុខសាលារៀនសាមគ្គី)។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច
ស្រុកក្រឡាញ់ បានបង្ហាញថា៖ រថយន្តធុនធំ មួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ.លឿង ពាក់ផ្លាកលេខ តាកៃវ3A2926 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើត បានបុកម៉ូតូមួយគ្រឿង ពីក្រោយម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FZ.1786 បើកបរដោយ ឈ្មោះ
ហុំ គិមស៊ីន ភេទស្រី អាយុ ៣៣ឆ្នាំ ភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប (របួសធ្ងន់)
ហើយបន្តបុកពីក្រោយរថយន្តមួយគ្រឿងទៀតម៉ាក ហៃលុចរីវ៉ូពណ៌ស ដែលកំពុងឈប់ នៅចិញ្ចើមផ្លូវខាងស្ដាំ បែរក្បាលទៅទិសខាងកើត ពាក់ផ្លាកលេខ ភ្នំពេញ2AC.1416 បើកបរដោយឈ្មោះ ឡម សុផល ភេទប្រុសអាយុ45ឆ្នាំ រស់នៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយរថយន្តធុនធំ បានរេចង្កូតទៅឆ្វេងដៃបុកប៉ះជាមួយរថយន្ត masda មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2.BT .2988 បើកបរដោយឈ្មោះ ឡឹក ស៊ីនួន ភេទប្រុស អាយុ 45ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល មានអ្នករួមដំណើរជាមួយ៤នាក់ទៀត។
ទី១ឈ្មោះឈ្មោះសុខ ម៉េងស៊ឹម ភេទប្រុស 46ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់។
ទី2 ឈ្មោះយេន សាំងសានុត ភេទប្រុស អាយុ 39 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។
ទី3 ឈ្មោះកង គឹមហាក់ ភេទប្រុសអាយុ 46 ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប របួសស្រាល។
ទី4 ឈ្មោះ សម សែន អាយុ46ឆ្នាំ រស់នៅភូមិគ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប របួសស្រាល។ចំណែកអ្នកបើកបររថយន្តធុនធំ បានចុះរត់គេចខ្លួនបាត់។
ជនរងគ្រោះទាំងអស់ ត្រូវបានរថយន្តស៊ីរ៉ែន របស់ស្នាក់ការអាវុធហត្ថ 610 ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្នុងនោះខូចខាតម៉ូតូ១គ្រឿងធ្ងន់ និងរថយន្ត 3គ្រឿងធ្ងន់។
មូលហេតុបណ្តាលមកពី អ្នកបើកបររថយន្តធុនធំមានល្បឿនលឿន។ វត្ថុតាង ទាំងអស់កម្លាំងចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី៕SRP


