ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអះអាងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គឺដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោកថ្លែងបែបនេះក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់អគារសិក្សា ១ខ្នង ៣ជាន់ ៣០បន្ទប់ នៅអនុវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន មុនីរង្សី ស្ថិតក្នុងឃុំតុងរ៉ុង ស្រុកពឈរ ខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ឃឹម សិរីវង្ស ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្នុងពិធី លោកអ៊ុន ចាន់ដា បានថ្លែងថា ដោយមានការគិតគូរចំពោះតម្រូវការចាំបាច់នានា និងដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវអាគារសិក្សាថ្មីបន្ថែមចំនួន ២ខ្នង ក្នុងទំហំទឹកប្រាក់ប្រមាណជា ១លាន ៥០ម៊ឺនដុល្លារអាមេរិក សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ដែល១ខ្នង មានកម្ពស់៣ជាន់ និង៣០បន្ទប់ ស្ថិតក្នុងឃុំតុងរ៉ុង ១ខ្នង ដែលកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលានេះ និង១ខ្នងទៀត នៅឃុំខ្វិតធំ ដោយប្រើប្រាស់ពេលវេលាសាងសង់ រយៈពេល ៩ខែ ឲ្យរួចរាល់ជាស្ថាពរ។
អភិបាលខេត្ត ក៏ក៏បានជំរុញដល់លោកគ្រូ អ្នកគ្រូ ឲ្យពង្រឹងគុណភាពសិក្សា ក៏ដូចជាការខិតខំបង្រៀនសិស្ស ដោយមានការយកចិត្តទុកដាក់ខ្ពស់ ដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្ស ឈានទៅដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត ចំពោះក្មួយៗសិស្សានុសិស្ស ក៏ត្រូវខិតខំប្រឹងប្រែង សិក្សារៀនសូត្រផងដែរ ព្រោះធនធានមនុស្ស ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន ខណៈប្រទេសយើងមានសុខសន្តិភាព៕SRP



ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែលគេស្គាល់ថា ជាអ្នកចម្រៀង ដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា និងក៏មានក្របខ័ណ្ឌជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្តិ៥ ) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចកាត់ផ្ទៃដី ចំនួន៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក « បឹងកប់ស្រូវ » ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្ម ជូនជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។