Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា​ រដ្ឋបាល​ខេត្ត​ នឹង​រៀបចំដង្ហែ​អង្គកឋិន​ទានមួយ ចូលវត្តជោតនារាម បឹងកុក​ ក្នុងពេលឆាប់ៗ​ ខាងមុខនេះ​​ ដេីម្បីគៀងគរ​បច្ច័យ​ ឧបត្ថម្ភគាំទ្រដល់ការងារកសាងកុដិ ឲ្យ សាមណសិស្ស​ និស្សិតស្នាក់អាស្រ័យ​ នៅបួសរៀន​ ខណៈ​គម្រោង​កសាង​នេះ​ នៅខ្វះ​ថវិកា​ប្រមាណ​ជាង​១០ម៉ឺន​ដុល្លារ​។

ការ​ថ្លែង​បែប​នេះ​ក្នុង​ឱកាសនាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃ សម្រាប់បិណ្ឌវេនទី២ នៅវត្តចំនួន២ ក្នុងក្រុងកំពង់ចាម​​​ ។

គួរ​បញ្ជាក់​ថា​ នៅព្រឹក​ថ្ងៃទី​១២​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំ លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត និងលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាការ មន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ នៅវត្តខេមវ័ន្តបឹងស្នាយ «ហៅវត្តថ្មី» ស្ថិតនៅក្នុងសង្កាត់សំបួរមាស និងវត្តជោតនារាមបឹងកុក «ហៅវត្តបឹងកុក» ស្ថិតនៅសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាស​នោះ​ដែរ លោក ខ្លូត ផន និងលោក អ៊ុន ចាន់ដា ព្រមទាំង សហការី បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តទាំង ២ខាងលើ ដោយក្នុង ១វត្ត ៖ អង្ករ​ ១០០គីឡូ​ក្រាម ទឹកសុទ្ធ​ ៥កេស​ ទឹកក្រូច​ ៥កេស​ ទឹកដោះគោខាប់​ ១កេស​ធំ​ តែ​ ៥កញ្ចប់​ ស្ករស ៥គ.ក្រ​ មី ១កេសធំ ត្រីខ​ ១យួរ​ និងបច្ច័យកសាង ចំនួន​ ៥លាន.៨១ម៉ឺន​រៀល​ ចំពោះ​ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ប្រគេន ទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន
នៅព្រឹក ថ្ងៃចន្ទ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។

វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI) វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា។ វេទិកានេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភាពជាដៃគូស្អិតរមួត និងការឆ្លើយតបរហ័សរបស់អាស៊ាន» ដោយមានការអញ្ជើញចូលរួមពីឥស្សរជន ថ្នាក់ដឹកនាំស្ថាប័នអ្នករៀបចំខាងលើ ស្ថាប័នធុរកិច្ច ក្រុមហ៊ុន វិនិយោគិន ធនាគារ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងតំណាងអង្គទូតនានា។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាអធិបតីនៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ « ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស»។

សម្តេចក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ីប៉ាស៊ីហ្វិក (KSI), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និង វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សម្រាប់ ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។

ដើម្បីជាធាតុចូលបន្ថែម សម្រាប់កិច្ចពិភាក្សាក្នុងវេទិកានាថ្ងៃនេះសម្តេចតេជោបានចូលរួមផ្តល់យោបល់ផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម ៖ ទី១)ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមាន ស្ថិរភាព និងសុខសន្តិភាពពេញលេញ។ ក្នុងន័យនេះ, អាស៊ាន ត្រូវបញ្ចៀសឱ្យ បាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាស ហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន។ កម្ពុជា ដែលជាប្រទេស ធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹក យ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់ គ្នាទៅវិញទៅមក និងការកំណត់សុខុមាលភាពប្រជាជនជាអាទិភាពចម្បង បំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាង ពិតប្រាកដ

ទី២) ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមាន ភាពក្ដៅគគុក, អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ សុខសន្តិភាព, ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្ថែមលើនេះ, អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្ដាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាបន្ន និងយកច្បាប់ជាគោល។

ទី៣) ដើម្បីសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន, យើងត្រូវបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងប្រែក្លាយ តំបន់អាស៊ានឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយ ភាពទាក់ទាញ និងជវភាព ជាពិសេសតាមរយៈ ការដោះស្រាយបញ្ហារបាំងពន្ធ និងមិនមែនពន្ធ, និងការផ្ដល់នូវការគាំទ្រឱ្យគ្នាទៅវិញទៅមក ដើម្បីពន្លឿនការ អនុវត្ត និងទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីនានា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ សកលលោក។

ទី៤) អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច សំដៅ បំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផល ប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ, ការពង្រឹង សហគ្រិនភាព និងផ្ដល់ការគាំទ្រដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម, ការពង្រឹងវិស័យអប់រំ, សុខាភិបាល និងកិច្ចគាំពារសង្គម, ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ, ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ ធានាសន្តិសុខស្បៀង; និងទី៥) អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជា អតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ, សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលូបនីយកម្ម ដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យ ទាំងផ្នែកសង្គម-សេដ្ឋកិច្ច, ការវិនិយោគ, ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជា ការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុ ឱ្យបានយ៉ាងឆាប់រហ័សស្របតាមមូលបទរបស់យើងក្នុងថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២២

ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះបានចេញសារអំពាវនាវដល់គ្រប់មជ្ឍដ្ឋាន ឲ្យបន្តអនុវត្តការពារទប់ស្កាត់ជំងឺកូវីដ.១៩។ សំឡេងសារខាងក្រោម៖

https://www.srpostnews.com/wp-content/uploads/2022/09/AUDIO-2022-09-12-09-21-01.m4a
Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២២

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោក ទៀ​ សីហា​ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ។

លោកទៀ សីហា ក៏បានប្រាប់ពលរដ្ឋឲ្យ
បន្តទទួលការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ចំនួន និងចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមវត្តអារាម ជាមួយក្រុមគ្រួសារប្រកបដោយសេចក្តីសុខ។

លោកបញ្ជាក់បែបនេះ នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២២​ ម្សិលមិញ ​ក្នុងឱកាសចូលរួមក្នុងពិធីកាន់វេណ១ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា។

សូមជម្រាបថា បន្ទាប់ពីបូជាទានធូប រួចមក​ ថ្នាក់ដឹកនាំ ក៏បានប្រគេនតេយ្យទាន និងបច័្ចយដល់ព្រះសង្ឃ គង់នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា រួមមានបច្ច័យ២លានរៀល​ អង្ករ៥ការ៉ុងស្មេីរនឹង២៥០គីឡូ​ មី៥កេស​ ទឹកសុទ្ធ១០កេស​ ទឹកក្រូច១០កេស​ ទឹកត្រី៤យួរ​ ទឹកស៉ីអ៉ីវ៤យួរ​ ត្រីខ១កេស​ ស្លាដក់៧សូង​និងសម្ភាៈផ្សេងៗទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ក្នុងឱកាសប្រកាសជាផ្លូវការ លើសេចក្តីសម្រេចចាត់តាំង ជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម លោក ហ៊ុន ម៉ានិត បានអះអាងថា រូបខ្ញុំបាទ និងក្រុមការងារ សូមបេ្តជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងបម្រេីការងារជូនគណបក្សប្រជាជនកម្ពុជា បម្រេីប្រជាជន ដើម្បីជាប្រយោជន៍ដល់ភូមិ ឃុំ និងប្រទេសជាតិយើងទាំងមូល។

ក្នុងពិធី លោកហ៊ុន ម៉ានិត សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្ត និងចាត់តាំងរូបខ្ញុំ ដើម្បីបំពេញការងារដ៏សំខាន់ជូនគណបក្សប្រជាជនកម្ពុជា។

លោកហ៊ុន ម៉ានិត បានបន្តថា កាលពីការបោះឆ្នោតជ្រេីសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងទៅ ខេត្តកំពង់ចាមរបស់យើង បានទទួលលទ្ធផលជាទីគាប់ចិត្ត។ លទ្ធផលទាំងនេះ គឺជាស្នាដៃ កិច្ចខិតខំប្រឹងប្រែង ឆន្ទៈ ការលះបង់ពេលវេលា ការចំណាយថវិកាផ្ទាល់ខ្លួន និងការចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារគណបក្ស និងមន្ត្រីគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នា រួមគ្នា និងបង្កើនសាមគ្គីភាព ធ្វើការបម្រើប្រជាជន ស្វែងរកផលប្រយោជន៍ជូនមូលដ្ឋាន និងប្រជាជន។

សូមថ្លែងអំណរគុណដល់បងប្អូន ពូមីង លោកយាយលោកតា ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ គឺបានសរបញ្ជាក់ពីការស្រលាញ់ពេញចិត្ត ជឿទុកចិត្ត ទៅលើការការដឹកនាំរបស់រាជរដ្ឋាភិបាល និងការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរ៍ ប្រកបដោយស្ថិរភាព និងសុខសន្តិភាពពេញលេញ។

សូមជម្រាបថាកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ បានធ្វើឡើងនៅព្រឹកមិញនេះ ក្រោមអធិបតីភាព លោក យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ មាន​ប្រសាសន៍​ក្នុង​កកិច្ចប្រជុំលោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានណែនាំ​ដល់​សមាជិក សមាជិកាគណបក្ស​ ដើម្បីធានាភាពឈ្នះ​ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ​ គឺ​ត្រូវខិតខំធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន រក្សាឲ្យបាននូវសំឡេងគាំទ្រគណបក្សយើងដែលមានក្នុងការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ និងឈានទៅកសាងកម្លាំងគាំទ្រថ្មី ជាពិសេសក្នុងស្រទាប់យុវជនដែលគ្រប់អាយុបោះឆ្នោត​ ក្រៅពីនោះ​ត្រូវ​ពង្រឹងស្មារតីទទួលខុសត្រូវរបស់ក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សយើងដែលទើបជាប់ឆ្នោតក្នុងអាណត្តិថ្មី​ ត្រូវ​ខិតខំបម្រើ​ដោះស្រាយរាល់បញ្ហាអសកម្មផ្សេងៗ​ ជូន​ប្រជាពលរដ្ឋ​ និង​បន្តជំរុញការកសាងក្រុមបក្សភូមិ និងពង្រីកសមាជិកថ្មីបន្ថែមផងដែរ​។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ ឆ្នាំ​២០២៣​ ដែលបានធ្វើឡេីងនៅសាលប្រជុំសសរ១០០សម្តេចតេជោ ក្រុងកំពង់ចាម នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ​២០២២​ នេះលោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម​ ក៏បានផ្តាំផ្ញេី​​ដល់​សមាជិក សមាជិកាគណបក្ស​​ ត្រូវ​ជំរុញកំណែទម្រង់ស៊ីជម្រៅនៅគ្រប់ មន្ទីរអង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីធានានូវអភិបាលកិច្ចល្អ តាម​រយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ដោយមានភាពជឿទុកចិត្ត ពីប្រជាជន និងធានាយុត្តិធម៌សង្គម ជាពិសេស​ត្រូវបន្តរៀបចំការងារឲ្យបានល្អ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើស តាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ជាបន្តទៀត។

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​នេះ​ ក៏​មាន​ការ​ប្រកាស​សេចក្ដីសម្រេចទទួលស្គាល់​ លោក ហ៊ុន ម៉ានិត ជាអនុប្រធានទី១ នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២២

ខេត្តសៀមរាប៖ករណី ដេប៉ូ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលទទួលទិញឈើខុសច្បាប់អាចប្រឈមនឹងបិទដេប៉ូ ប្រសិនមន្ត្រីជំនាញចុះសាវជ្រាវរកឃើញថាបានទិញឈើខុសច្បាប់ពិតប្រាកដមែន។

នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប លោកម៉ុង ប៊ុនលីម បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្ដិ័ ធីវីអនឡាញ ថា សង្កាក់រដ្ឋបាលព្រៃឈេី​ ប្រាសាទបាគងបាន​ ចាប់ឃាត់រថយន្តកូរ៉េពីរតោនកន្លះ​ពណ៌ត្រេអុី​ ពាក់ស្លាលេខ​ ខ​ម8502​  ចំនួន១គ្រឿង​ ផ្ទុកឈេីអារលេខ១ (ផ្ចឹក)ចំនួន27ដុំស្មើ1,014ម​ ដោយគ្មានលិខិតអនុញាត្តនៅចំណុច នូរ គឹមឡាយ ស្ថិតនៅភូមិជន្លង់ សង្កាត់​សាលាកំរេីក​ ក្រុងសៀមរាប​ ខេត្តសៀមរាប​ កាលពីវេលាម៉ោង៥​ និង១០​ នាទី ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២។

លោកម៉ុង ប៊ុនលីម បានបន្តថា​វត្ថុតាងបានយកមករក្សាទុកជាបណ្តោះអាសន្ន​ នៅស្នាក់ផ្នែករដ្ឋបាលព្តៃឈេីបន្ទាយស្រី​  ស្ថិតភូមិព្រះដាក់​ ឃុំព្រះដាក់​ ស្រុកបន្ទាយស្រី។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ដេប៉ូ នូរ គឹមឡាយ ត្រូវបានគេសង្ស័យថា កន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈើខុសច្បាប់ ពីក្រុមឈ្មួញដឹកជញ្ជូនមកពីតាមបណ្ដាខេត្ត។ ករណីបែបនេះប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលព្រៃឈើសៀមរាប មេត្តាជួយបើកការស៊ើបអង្កេតនិងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើ ហើយសង្ឃឹមថាជំនាញបិទដេប៉ូនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២២

ខេត្តសៀមរាប៖ដេប៉ូ នូរ គឹមឡាយ មានទីតាំងនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ស្ថិតក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលទទួលទិញឈើខុសច្បាប់ ត្រូវបានរដ្ឋបាលព្រៃឈើខេត្តសៀមរាប បង្ក្រាបបានរថយន្តមួយគ្រឿងដែលដឹកឈើមកទម្លាក់លក់ឲ្យ។ នេះបើតាមសេចក្ដីរាយការណ៍ព័ត៌មានបឋម។

ការបង្ក្រាបធ្វើឡើងនៅល្ងាចថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២២ ដោយកម្លាំងរដ្ឋបាលព្រៃឈើសៀមរាប និងបាគង។

សូមបញ្ជាក់ថារថយន្តដឹកឈើ ដែលរងការបង្ក្រាបនេះ
ពណ៌ត្រីអ៉ី ពាក់ស្លាកលេខខេមរៈភូមិន្ទ ត្រូវបានកម្លាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាប នាំយកទៅកាន់ទីស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី នៅឃុំព្រះដាក់ ស្រុកមន្ទាយស្រីខេត្តសៀមរាប។

ទោះជាយ៉ាងណាជំនាញរដ្ឋបាលព្រៃឈើនៅមិនទាន់បញ្ជាក់លម្អិតនៅឡើយចំពោះហេតុការណ៍បង្ក្រាបនេះ។

យោងតាមប្រភពបានបង្ហើបឲ្យដឹងថា ដេប៉ូ នូរ គឹមឡាយ គេមានការសង្ស័យថា កន្លងមក៏ជាកន្លែងដេប៉ូទទួលទិញឈឺខុសច្បាប់ ក្រុមឈ្មួញនាំដឹកជញ្ជូនមកពីតាមបណ្ដាខេត្ត។ ករណីបែបនេះប្រជាពលរដ្ឋ បានសំណូមពរដល់រដ្ឋបាលព្រៃឈើសៀមរាប មេត្តាជួយបើកការស៊ើបអង្កេតនិងចុះសាវជ្រាវទីតាំងដេប៉ូឈើ ដេប៉ូ នូរ គឹមឡាយ ដែលមានទីតាំងខាងលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជូនសមាជិកគណបក្សស្រុកកោះសូទិន នៅថ្ងៃចន្ទនេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម
បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ចំណុច សម្រាប់សមាជិកសមាជិការគណបក្សស្រុកកោះសូទិន យកទៅអនុវត្តដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យខាងតែបាន។

ពិធីនេះការចូលរួម លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធាគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកកោះសូទិន និងថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស​ប្រជាជន​៣ចូលរួមប្រមាណជាង ៣០០នាក់ផងដែរ។

ក្នុងកម្មវិធី លោក អ៊ុ​​ន ចាន់ដា ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ចាម បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបនឹងបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ​នេះ​។

លោក ហេង ហ៊ុន អនុប្រធានគណៈកម្មាធិការបក្សស្រុកកោះសូទិន បានឲ្យដឹងថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ប្រជាជននៅស្រុកកោះសូទិន មានឈ្មោះបោះឆ្នោតចំនួន ៣៨,៨៤២នាក់ និងបានអញ្ជើញទៅបោះឆ្នោតចំនួន ២៩,៧០៧នាក់ ស្មើ ៧៦% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងនោះបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានចំនួន ២០,១៨៤ សម្លេង ស្មើនឹង ៧០%​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២២

ភ្នំពេញ៖កម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី សុក្រនេះ ប្រមុខរាជរដ្ឋាបាលកម្ពុជា សម្តេចហ៊ុន សែន បានប្រកាសសម្តេច រាជរដ្ឋាភិបាល សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក ឆ្នាំ២០២២នេះ សម្រាប់ថ្នាក់ជាតិ។

ដោយឡែក ចំពោះការរៀបចំពិ​ធីបុណ្យ​អុំទូក​កម្សាន្ត​​សប្បាយ របស់ប្រជាជន នៅ​តាម​​បណ្ដារាជធានីខេត្តនានា ទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅ​បាន​តាម​​​លទ្ធភាព​ជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ​ អកអំបុក នៅខែវិច្ឆិកា ដើម្បី​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ បង្កើន​​បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់​ឱកាស​នៃ​ការ​រកប្រាក់​ចំណូល​​ដល់បងប្អូនប្រជាពលរដ្ឋ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២២

ខេត្តកំពង់ចាម៖អភិបាលខេត្ត​ បានប្រាប់ឲ្យបន្តការដឹកនាំគ្រប់គ្រង លើវិស័យសាសនា ក្នុងខេត្តឲ្យមានការអភិវឌ្ឍន៍ រីកចម្រើន​បន្ថែម​ទៀត ស្របទៅនឹងអ្វី ដែល សម្តេចតេជោ ហ៊ុន សែនតែងតែបានលើកឡើងជា​រើយៗថា កង់វិលនៃសាសនាចក្រ និងអាណាចក្រ ត្រូវប្រព្រឹត្តទៅ​ឲ្យស្មើគ្នាជាប្រក្រតី ដើម្បីធានា​នូវ​និរន្តរភាព​នៃ​ដំណើរឆ្ពោះទៅមុខនៃយន្តការ​អភិវឌ្ឍន៍របស់​កម្ពុជា​យើង​ផងដែរ​។

ក្នុងពិធីប្រកាសលោក រ៉េត សារ៉ាត​ ពី​អនុប្រធាន​មន្ទីរ​ចូលកាន់មុខតំណែងជា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត​កំពង់ចាម​​ ជំនួស​​លោក​ ស្រី សុភ័ក្រ អតីតប្រធាន​​មន្ទីរ​ធម្មកា​ ត្រូវទទួល​តំណែងជា​អភិបាលរង​ខេត្តកំពង់ចាម​ នៅសៀល​ថ្ងៃទី​៨​ ខែកញ្ញា​​​ ឆ្នាំ​២០២២​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ផ្តាំផ្ញេី​ដល់ថ្នាក់ដឹកនាំមន្ទីរ ​ត្រូវយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទ របស់ខ្លួន ដែលជាកត្តាសំខាន់ ដើម្បីរួមគ្នាអនុវត្តនូវតួនាទីភារកិច្ច​ ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងមានការគោរពគ្នាប្រកបដោយមនសិការ និងឆន្ទៈការងារខ្ពស់ ដោយមានការបែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីរបស់ខ្លួន ទាំងមានផែនការច្បាស់លាស់​ មានរបបប្រជុំឲ្យបានទៀងទាត់ មានរបបរាយការណ៍ និងសុំយោបល់ថ្នាក់ដឹកនាំនៅពេលជួបបញ្ហាមិនអាចដោះស្រាយបាន។

លោកក៏បាន​ផ្តាំផ្ញេី​ដល់​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពទាំងអស់ ពិសេសលោកប្រធានមន្ទីរដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់គុណភាពការងារប្រកបដោយវិជ្ជាជីវៈ ដោយបញ្ចេញឲ្យអស់ពីសមត្ថភាព ទេពកោសល្យ និងគំនិតឆ្នៃប្រឌិត ក្នុងស្មារតីទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំក្រសួង ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លើវិស័យជំនាញរបស់ខ្លួន​ លេីសពី​នោះ​ត្រូវ​មានការទទួលខុសត្រូវខ្ពស់នូវការងារស្នូលរបស់អង្គភាព ដែលជាកត្តាសំខាន់ដែលត្រូវយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់​។

ក្នុង​ពិធី​ លោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បាន​ណែនាំ​ដល់​លោកប្រធានមន្ទីរដែលទើបទទួលការតែងតាំងថ្មី​ ត្រូវបន្តនិរន្តភាពការងារ និងត្រូវរក្សាសាមគ្គីភាព មិត្តភាព តម្លាភាព គណនេយ្យភាពផ្ទៃក្នុងឲ្យបានល្អ​ ព្រមទាំង​មានកិច្ចសហការល្អជាមួយ មន្ទីរ អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ដោយមានរបៀបរបបធ្វើការងារឲ្យបានត្រឹមត្រូវតាមប្រកាស និងសេចក្ដីណែនាំ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កញ្ញា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ  នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។
២-សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) ២០១៩-២០២៣។
៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយអាស៊ាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page218 Page219 Page220 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×