Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៣

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថានៅវេលាម៉ោង​ ១៤និង៤៤នាទី​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៣ នៅចំណុចបន្ទប់ជួល​ បន្ទប់លេខ199​ ស្ថិត​នៅភូមិ​ទក្សិណខាងត្បូង​ សង្កាត់​គោកចក​ ក្ក្រុសៀមរាប​ មានជនជាតិបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះ​ឈ្មោះ​ MILLER MICHAELSTEVEN ភេទ​ប្រុស​  អាយុ​៦៨ឆ្នាំ​ មុខរបរ​គ្មាន​ កំពស់១,៨៥មែត្រ​ ជនជាតិ​អាមេរិក​កាំង​ កាន់លិខិតឆ្លងដែនលេខA02555374។

តាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់​ដោយសារ​ រលាកសួតធ្ងន់ធ្ងរ។ ករណីនេះសាកសព ត្រូវបានគេយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ​ រាជធានីភំ្នពេញ​ ដេីម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២៣

ខេត្តឧត្តរមានជ័យ៖រថយន្តដឹកអាចម៍ដីរបស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូ បណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងឡានដឹកដីម៉ាកហីយ៉ាន់ដាយ ផ្លាកលេខ 3. A 66 76 ឧត្តរមានជ័យ ចំណុចមង្គូលគីឡូលេខ15 16 និងម៉ូតូម៉ាកវ៉េវ អាវហ្វា នៅថ្ងៃទី27 ខែមេសា ឆ្នាំ2023។

តាមប្រភពបានឲ្យដឹងថាករណីនេះរថយន្តដឹកដីនិងម៉ូតូធ្វើដំណើរស្របទើសគ្នាពីលិចទៅកើត ដោយឡានដឹកដី បត់ទទឹងផ្លូវ ធ្វើឲ្យម៉ូតូមកចាប់ប្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្តាល់ឲ្យបុរសអាយុវ័យចំណាស់ម្នាក់ឈ្មោះ ញៀន ជឿនអាយុ 61 ឆ្នាំរស់នៅភូមិគោកភ្លុកបានស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុនិងឈ្មោះម៉ៅ វាសនាភេទប្រុសអាយុ 32 ឆ្នាំរស់នៅភូមិគោកភ្លុកសង្កាត់កូនក្រៀល របួសភ្លៅខាងឆ្វេងធ្ងន់ធ្ងរ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯជនរងគ្រោះត្រូវបានសង្រ្គោះនៅមន្ទីពេទ្យ។ ចំណែកតៃកុងរថយន្តបង្កត្រូវបានគេចខ្លួនបាត់។ បើតាមប្រភពបានបញ្ជាក់ថារថយន្តខាងលើជារបស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយកាយដីព្រៃឈើក្នុងដែនព្រៃសង្ឃរុក្ខវ័ន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

ខេត្តសៀមរាប៖អ្នកវិនិយោគចំណតរថយន្តខេត្តសៀមរាប បានអះអាងថា ខ្លួនមិនបានយកលុយពីឡានដឹកភ្ញៀវទេសចរណ៍ចូលមកខេត្តសៀមរាប នោះទេ។

អះអាងប្រាប់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃពុធនេះ អ្នកវិនិយោគចំណតរថយន្តប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា កន្លងមកក៏ដូចបច្ចុប្បន្ន ការវិនិយោគចំណណតរថយន្តលើការទាភាស៊ី មិនបានយកលុយពីឡានដែលដឹកភ្ញៀវចូលមកសៀមរាប មិនដូចការលើកឡើងរបស់អ្នកមួយចំនួននោះទេ។

ការអះអាងយ៉ាងដូច្នេះ បន្ទាប់ពីមាន ពាក្យអាចាមអារាម មួយចំនួនបានបង្ហោះថា ឡានដឹកភ្ញៀវទេសចរណ៍ចូលសៀមរាប ក៏ត្រូវបង់លុយដែរឲ្យថ្លៃបេនដែរ។

បើតាមអ្នកវិនិយោគ ការយកភាស៊ី គឺយកតែអ្នកដែលដឹកអ្នកដំណើរចេញពីខេត្តសៀមរាបតែប៉ុណ្ណោះ ចំពោះដឹកអ្នកដំណើរចូលមិន តម្រូវយកថ្លៃភាស៊ីនោះទេ។ ការយកថ្លៃភាស៊ី ចំពោះអ្នកដឹកអ្នកដំណើរចេញ ទី១ រថយន្តតាក់ស៊ី .ទី២ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ. ទី៣ រថយន្កដឹកទំនិញ ទំលាក់ទំនិញ។

ដោយឡែកចំពោះរថយន្តដឹកទំនិញឆ្លងកាត់ខេត្ត ប្រសិនរថយន្តនោះមានលិខិតបញ្ជាក់ទីតាំងច្បាស់លាស់ក៏មិនមានការយកលុយថ្លៃភាស៊ីដែរ។ ជាមួយគ្នានេះដែរ រាល់ការយកថ្លៃភាស៊ី គឺយកតាមសៀវភៅបន្ទុក មិនមានការយកលើសនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

ខេត្តសៀមរាប៖អធិការនគរបាលស្រុកស្វាយលើ លោក វរសេនីយ៍ឯក ស៊ុន អេង បានទទួលមរណភាព។

របាយការណ៍របស់ប៉ូលិសខេត្តសៀមរាប សៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបង្ហាញថា ករណីនេះកើតឡើងនៅវេលាម៉ោង ១៩ៈ៤០នាទី ទី​ ២៥ ខែ​ មេសា ឆ្នាំ​២០២២៣ នៅចំណុច​: អធិការដ្ឋាននគរបាលស្រុកស្វាយលើ ស្ថិតនៅភូមិជប់ក្រោម ឃុំស្វាយលើស្រុកស្វាយលើ ខេត្ត សៀមរាប។

សាកសពឈ្មោះ  ស៊ុន អេង ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ នគរបាលជាតិ(អធិការស្រុកស្វាយលើ)មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ។

១-យោងតាមការបំភ្លឺពីឈ្មោះ លី យ៉ុងឈី  ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ នគរបាល មានទីលំនៅបច្ចុប្បន្នភូមិជប់ក្រោមឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពបានឲ្យដឹងថា សព្វថ្ងៃរូបខ្ញុំមានការងារជានគរបាលជាតិបម្រើការងារនៅអង្កភាព អធិការដ្ឋាននគរបាលស្រុក ស្វាយលើ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប  ចំពោះការងារប្រចាំថ្ងៃរបស់ឪពុកខ្ញុំ គឺគាត់តែងតែប្រចាំការនៅ នៅក្នុងអង្កភាព ដោយគាត់មានបន្ទប់សម្រាប់ស្នាក់នៅផ្ទាល់ខ្លួននៅខាងក្រោយអធិការដ្ឋានស្រុកស្វាយលើ ដោយសង់ពីឈើ ប្រក់ស័ង្កសី គាត់តែងតែសម្រាកនៅទីនោះជារៀងរាល់ថ្ងៃ។

ចំពោះសកម្មភាពការងារនៅ ក្នុងអង្កភាព គឺរូបគាត់មិនដែលមានទំនាស់ជាមួយអ្នកណានោះទេ ដោយកូនចៅក្រោមឱវាទតែងតែគោរព ស្រលាញ់គាត់។

ចំពោះអាហារហូបចុករបស់គាត់ ប្រចាំថ្ងៃ គឺកូនចៅរបស់គាត់ ឈ្មោះ សុខ ខៃ ភេទប្រុស ជាអ្នកចំអិនឲ្យគាត់ពិសារ ជួនកាលគាត់ក៏ទៅទិញម្ហូបស្រាប់យកមកពិសារផងដែល បើតាមរូបខ្ញុំសង្កេតរយៈពេលប្រហែល១០ឆ្នាំ រហូតបមដល់បច្ចុប្បន្ន ឪពុករបស់ខ្ញុំគាត់មានជម្ងឺ ប្រចាំកាយ  មានដូចជា ទឹកនោម និងលើសឈាម កម្រិតធ្ងន់ធ្ងូរ ចំពោះសេវាព្យាបាលជម្ងឺរបស់គាត់ គាត់មិនដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យណាមួយនោះទេ គឺគាត់បានត្រឹមតែទិញថ្នាំ នៅតាម ឱសថស្ថាន យកមកប្រើប្រាស់ជាប្រចាំ ដោយជម្ងឺរបស់គាត់មួយរយៈចុងក្រោយ គឺគាត់ឈានដល់ការ ប្រើថ្នាំចាក់ នៅមុនថ្ងៃកើតហេតុចំនួន២ថ្ងៃ ឪពុករបស់ខ្ញុំបានស្រវឹងស្រាចំនួន២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៥៦នាទី គាត់បានខលទូរស័ព្ទមករូបខ្ញុំ ដោយឲ្យរូបខ្ញុំយករថយន្តជិះ ទៅមើលម្តាយកំពុងឈឺ នៅស្រុកជីក្រែង រូបខ្ញុំបានមកយករថយន្តជិះចេញទៅស្រុកជីក្រែង រហូតដល់វេលាម៉ោង១៧:៣០នាទី ពេលដែលរូបខ្ញុំបានត្រឡប់ពីស្រុកជីក្រែង ម្តាយរបស់ខ្ញុំបានខល ទូរស័ព្ទមកគាត់ច្រើនដងតែពុំមានអ្នកលើកទទួលនោះទេ ដោយមានសង្ស័យម្តាយរបស់ខ្ញុំបានឲ្យរូបខ្ញុំមកមើលគាត់នៅកន្លែងស្នាក់នៅ របស់គាត់ លុះដល់វេលាម៉ោងប្រហែល១៩:៤០នាទី  ខ្ញុំបានចូលទៅមើលឪពុ របស់ខ្ញុំក៏ស្រាប់តែឃើញ  គាត់ដេកស្តូកស្តឹងនៅលើគ្រែ ដោយជើងឆ្វេងសំយ៉ុងចុះក្រោម ជើងស្តាំ បតនៅលើគ្រែ ខ្លួនដេកបែរក្បាលទៅទិសខាងជើង ឈាងខាងកើត ដៃស្តាំបោះទៅលើ ដៃឆ្វេងស្រប និងដងខ្លួន ភ្លាមនោះរូបខ្ញុំបានស្រែកហៅគាត់ និងអង្រួនខ្លួនគាត់ ទើបបានដឹងថាឪពុករបស់ខ្ញុំ បានផុត ដង្ហើមទៅហើយ។

យោងតាមការបំភ្លឺពីឈ្មោះ សុខ ខៃ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ នគរបាលនៃអធិការដ្ឋានស្រុកស្វាយលើ បានឲ្យដឹងថា  ខ្ញុំត្រូវបានលោករវរសេនីយ៍ឯក ស៊ុន អេង ប្រើការងារឯកជនដូចជា ទិញអាហារ, បារី និងថ្នាំពេទ្យជាដើម ហើយខ្ញុំបានដឹងថាគាត់មានជម្ងឺប្រចាំកាយដូចជា លើសឈាម រោគថ្លើម និងទឹកនោមផ្អែម ហើយថ្នាំដែលបានទិញមកប្រើប្រាស់ចុងក្រោយគឺទិញកន្លែងអ្នកគ្រូពេទ្យខុន មានទីតាំងនៅភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។

ជាក់ស្តែងនៅវេលម៉ោង១៤:០០ នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានយកថ្នាំទៅជូនគាត់ កំពុងដេកនៅអន្រឹង និងឃើញមានកំអួតជាច្រើននៅក្បែរកន្លែងក្បែរនោះហើយខ្ញុំបានឲ្យថ្នាំ និងយកទឹកឲ្យគាត់និងលុបកំអួតរបស់គាត់ រួចហើយមកធ្វើការងារបន្ត។

លុះដល់ម៉ោងប្រហែល១៦:៤០នាទី ខ្ញុំបានយកបបរទៅកាន់កន្លែងគាត់ស្នាក់នៅនិងបានស្រែកហៅថា មេៗ ប៉ុន្តែមិនឮសម្លេងឆ្លើយតបខ្ញុំក៏មិនហ៊ានបើកទ្វាព្រោះគិតថាដេកលក់ រហូតដល់វេលាម៉ោង១៨:០០នាទី ឮសម្លេងលោកអធិការរង នឿម វ៉ាន់ណៃ បានស្រែកប្រាប់ថាជួយមើលលោកអធិការផង ពេលនោះរូបគាត់ និងឈ្មោះ លី យ៉ុងឈី (កូនបង្កើតសព) និងឈ្មោះ ភឿន ម៉ាប់ (នាយផ្នែកសេនា ) បានចូលទៅក្នុងបន្ទប់ដេក ទើបដឹងថាគាត់ស្លាប់បាត់ហើយ។
III.ការ​ពិនិត្យ​សាកសព​:
-ផ្នែក​ក្បាល​, ក
ដងខ្លួន​,អវយវះ គ្រប់​ផ្នែក​ទាំង​អស់​ គ្មាន​ស្លាក​ស្នាម​អ្វី​ គួរឲ្យកត់សម្គាល់ទេ។
IV.ការសន្និដ្ឋាន:
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព  ពិនិត្យកន្លែងកើតហេតុ និងតាមការបញ្ជាក់ពីលោកពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា :
-ស្លាប់ដោយសារ ស្ទះសសៃឈាមខួរក្បាល(បណ្ដាលមកពីរាគធ្ងន់ធ្ងរបាត់បង់ជាតិទឹក)សាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានអញ្ជើញបើកសិក្ខាសាលាស្តីអំពី “តួនាទី ភារកិច្ច និងក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មាន “ ដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប។

ពិធីរៀបចំឡើង ដោយមន្ទីរព័ត៌មានខេត្តសៀមរាប នៅសាលប្រជុំធំសាលាខេត្តសៀមរាប នៅថ្ងៃពុធនេះ។

សិក្ខាសាលានាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងអភិវឌ្ឍន៍ធនធានសមត្ថភាពដល់អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធឱ្យកាន់តែប្រសើរឡើង សំដៅរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់សង្គម។

លោក លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានគួស បញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសារព័ត៌មានលើកទី៤ ឆ្នាំ២០១៩ និងលើកទី៥ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិរពណ៍កោះពេជ្រ ក្នុងនោះសម្តេចបានជំរុញដល់ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ចបង្កើនការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន។ ព្រមជាមួយផែនការសកម្មភាព ប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន ស្តីពីការបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីព័ត៌មាន ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យព័ត៌មាន។ ជារៀងរាល់ឆ្នាំ មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះ-បណ្តាល សិក្ខាសាលា និងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានជាប់ជាប្រចាំ ដើម្បីបង្កើនសមត្ថភាព និងការទំនាក់ទំនងឱ្យមានភាពជិតស្និតងាយស្រួលក្នុងការបំពេញការងារ។
ការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សនប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត មានស្ថានីយវិទ្យុកំពុងដំណើរការផ្សាយមានចំនួន ៣៨ស្ថានីយ, ផ្សាយផ្ទាល់មានចំនួន ១៧ស្ថានីយ ,ផ្សាយបន្តមានចំនួន ២១ស្ថានីយ។
– ស្ថានីយទូរទស្សន៍ មានចំនួន ១៨ស្ថានីយ រួមមាន៖ ស្ថានីយទូរទស្សន៍ជាតិខេត្ត (Online) ចំនួន១ស្ថានីយ, ទូរទស្សន៍រលកធាតុអាកាសផ្សាយបន្ត មានចំនួន ១២ស្ថានីយ និងស្ថានីយទូរទស្សន៍ខ្សែកាប មានចំនួន ០៥ស្ថានីយ។
– អង្គភាពគេហទំព័ចំនួន ២៧ អង្គភាព
– ការសែត ១២អង្គភាព (គ្មានសកម្មភាព )
ចំពោះស្នាក់ការអង្គភាពសារព័ត៌មានក្នុងខេត្តមានចំនួន ៣៩ , អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីនៅមន្ទីរព័ត៌មានខេត្ត មាន ៨៦អង្គភាព និងមានភ្នាក់ងារយកព័ត៌មានចំនួន ៣៣០នាក់ ស្រី ៣៣នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

មានការលើកឡើងថាគោយន្ត​កន្ត្រៃ​ រាប់រយគ្រឿង សម្រុកចូល​ទៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចូល​ទៅ​ដឹកឈើ​លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​កម្មភាព កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល ស្ថិត​តំបន់​ការពារ​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ កំពុង​រង​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុចរិត​រក​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក Think-Biotech;Co.ltd យ៉ាងគំហុក​បែបនេះ ត្រូវបាន​គេ​សង្ស័យថា​ មាន​ការឃុបឃិត​ ជា​បណ្តាញ​ជា​មន្ត្រី​អនុរក្ស​បរិស្ថាន ដែល​មាន​ភារកិច្ច​គ្រប់​គ្រង និង​ការពារ​តំបន់​ព្រៃ​ឡង់​នេះ​តែម្តង​។​

​ពលរដ្ឋ​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ គេ​បាន​សង្កេតឃើញ​សកម្មភាព​នៃ​ការកាប់​អា​ឈើ​ចេញពី​ក្នុង​ព្រៃ​ក្បែរ​ស្នាក់ការ​បរិស្ថាន​”​ត្រពាំង​សង្កែ​” កើតមាន​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់​។ មិនតែប៉ុណ្ណោះ​ ក្រុម​ឈ្មួញ​បាន​គៀងគរ​ ប្រជាពលរដ្ឋ​ ឲ្យចូល​កាប់​ប្រភេទ​ឈើ​ឈ្លិ​ក ចំណុច​ទីតាំង​មួយចំនួន​ដូចជា​(​អូរ​កំបោរ ,​កំបោរ​ជ្រោង ,​ចែ​ម៉ែ ,​ត្រពាំង​ទា និង​ត្រពាំង​សង្កែរ ភូមិសាស្ត្រ​ទាំង​នេះ ស្ថិត​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ ប្រហែលជា​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​)​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​បាន​សង្កេតឃើញ​មាន​ជំរុំ​ជាច្រើន​ត្រូវ​បោះ​ក្នុង​តំបន់​អូរ​កំបោរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​របស់​មន្ត្រី​បរិស្ថាន​ ដែន​ជម្រក​ព្រៃ​ឡ​ង់ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​អារ​ផ្តូលរំលំ​ដើមឈើ​ធំ​ពុះ​ជ្រៀក​ជា​ជ្រុង​ រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ ឬ​គោយន្ត​កែឆ្នៃ​ផ្សេងទៀត ចូល​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដោយ​គ្មាន​ច្បាប់​អនុ​ញាត្ត ហើយ​មន្ត្រី​បរិស្ថាន​ទាំង​នេះ​គ្មាន​ការទប់ស្កាត់​ឡើយ​។

​ប្រជា​សងគ​មន៍​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ក្រសួង​មេត្តា​ជួយ​អន្តរាគមន៍​ ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​ផង បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ឡង់ នឹង​ត្រូវរ​លា​ហិនហោច​អស់​ជាក់​ជា​មិនខានឡើយ​។​

​សកម្មជន​ការពារ​ព្រៃឈើ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់ ជាមួយ​តំបន់​ព្រៃ​ឡង់ កំពុងតែ​មមាញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ព្រៃ​ការពារ​ចូលទៅក្នុង​ក្រុមហ៊ុន​របស់ ខ្លួន ដោយ​កែន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ចូល​ទៅ​កាប់​ឈើ នៅក្នុង​ព្រៃ​អភិរក្ស​យកមក​លក់​ឲ្យ​ខ្លួន​ក្នុង មួយ ម៉ែត្រគូប ៤០​ទៅ​៥០​ម៉ឺន​រៀល​ ដោយក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​កនេះ បាន​លក់​ឈើ​បន្ត​ឱ្យ​ក្រុមហ៊ុន អង្គ​រផ្លាយ​វូត ដែលជា​ក្រុមហ៊ុន​ធំ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

សៀមរាប ប៉ុស្តិ៍ នៅមិនៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុន ស៊ី​ង បាយអូថេក នៅឡើយទេចំពោះការលើកឡើងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

ខេត្តសៀមរាប៖កម្លាំងចល័តនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការប៉ូលិសខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ក្បែរក្លឹបកំសាន្តមួយក្នុងក្រុងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចកែងកេសរកូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ក្មេងទំនើងទាំង២នាក់៖
១. ជនសង្ស័យឈ្មោះ ម៉ែត ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
២. ជនសង្ស័យឈ្មោះ ផាត សុខា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្វាយ ស្រុកពួក ខេត្តសៀមរាប។

ករណីនេះ កម្លាំងអន្តរាគមន៍ បានដកហូតកាំបិត១ដេីម និងម៉ូតូ១គ្រឿង ប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានកណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត បានថ្លែងថា​ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាននូវអំពើភេរវកម្ម រក្សាបាននូវ សន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបានសន្តិសុខ សុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា។

លោក​ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ស.អ.ខ) នៅខេត្តកំពង់ចាម នៅចន្ទនេះ។​

អភិបាលខេត្ត ក៏បានក្រើនរំលឹក​ដល់​ប្រតិបត្តិករ ថា ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិ ក្រមសីលធម៌ ត្រូវឲ្យស្របតាមច្បាប់ ស្ដីពីការបោះឆ្នោត បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ ក្នុង​នោះ​គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទទួលខុសត្រូវដឹកនាំ ដោយផ្ទាល់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ការបោះឆ្នោត ពិសេស ធានាឲ្យកិច្ច ដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ឲ្យប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​ដល់​កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពី ការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារ សន្តិសុខ បោះឆ្នោត ដោយត្រូវបង្កលក្ខណៈ ងាយស្រួល និងផ្តល់សេវាសន្តិសុខ ដល់គ្រប់ គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្ស នយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

អភិបាលខេត្ត​ រូបនេះ ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សូមចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស សន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ដើម្បី ធ្វើឲ្យកិច្ចដំណើរការ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគម្រាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៣

ខេត្តសៀមរាប៖កម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានបង្ក្រាបក្រុមក្មេងទំនើងម្នាក់ដកហូតដាវ១ដើម ម៉ូតូចំនួន១គ្រឿង សម្រាប់ធ្វើសកម្មភាព។

ការចាប់ខ្លួនធ្វើឡើង នៅយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងវត្តអារញ្ញរង្សី ហៅវត្តល្អក់ ប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

ជនសង្ស័យឈ្មោះ រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ រួមជាមួយវត្ថុតាង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

នៅទីបំផុតឃាតករដែលបានសម្លាប់យុវជនម្នាក់កាលពីឆ្នាំ ២០២២ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបចាប់ខ្លួននៅថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃនេះថា លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ បានដឹកនាំដោយផ្ទាល់ ឈានដល់បង្ក្រាបតែម្តងជនដៃដល់សម្លាប់មនុស្សកាលឆ្នាំមុន។

ការឃាត់ខ្លួនធ្វើឡើងផ្អែកតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនលេខៈ១១៧ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចេញដោយលោកស្រី វែង មួយគី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថា ពិរុទ្ធជនឈ្មោះ សឿន វិត  ហៅក្រៅ ចាន់ វិត ភេទប្រុស អាយុ ២១ឆ្នាំ កំណើតនៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ស្រុកសៀមរាប  ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ពិរុទ្ធជនខាងលើត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ករណីនេះយើងនឹងបញ្ជូន ឃាតករ ទៅសាលាដំបូងព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ ជាកំហិត។

បើតាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ករណីនេះ លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាហ ទទួលបានលទ្ធផលបង្ក្រាប បានជាបន្តបន្ទាប់ នេះដោយសាររូបលោកនិងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តែងតែព្យាយាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួនឃាតករ មិនដែលអាក់ខានឡើយ ព្រោះរូបលោកនិងកងកម្លាំង តែងតែចងចាំនូវប្រសាសន៍ណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌ ថាបទល្មើសព្រហ្មទណ្ឌ បើកើតឡើងហើយ យើងមិនតស៊ូស្រាវជ្រាវ បង្ក្រាប ហើយ បង្ក្រាបមិនដល់ឬស្សគល់ទេ នោះបទល្មើសនោះនឹងរិតតែកើតញឹកញាប់បន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

មន្រ្តីជាន់ខ្ពស់មកពីគណបក្សភ្លើងទៀនចំនួន៩នាក់ បានស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន។

នេះបើតាមលោក ដួង តារា ជំនួយការផ្ទាល់សម្តេចហ៊ុន សែន។ ការចូលរួមនេះធ្វើឡើងនៅខេត្តស្វាយរៀង នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣។

លោក ដួង តារា បានបន្តថា ខ្ញុំផ្ទាល់រីករាយជាមួយក្តីស្រឡាញ់អស់ពីបេះដូង ដែលបានទទួលបងប្អូនទាំង៩នាក់ជាមន្រ្តីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀនសម្រេចចិត្តវិលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំសម្តេចតេជោ ហ៊ុន សែន:

១. លោក រ័ត្ន ចំរើន (ជាអនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀង និងជាអតីតប្រធានគណបក្ស សម រង្សី ប្រចាំប្រទេសដាណឺម៉ាក (Denmark) តាំងពីឆ្នាំ ២០០៦-២០២៣
២. លោក វ៉ាន់ សឿន (ជាអនុប្រធានបក្សភ្លើងទៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)
៣.លោក ប៊ិន សាវឿន (ជាសមាជិកប្រតិបត្តិស្រុករមាសហែក ភ្លើងទៀន ធ្លាប់ជាអតីតជំទប់ទី២បក្សសិទ្ធិមនុស្សឃុំជ្រៃធំ និងជាអតីតជំទប់ទី១បក្សសង្គ្រោះជាតិឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង)
៤.អ្នកស្រី សេក សោភ័ណ្ឌ (ជាបេក្ខភាពលេខរៀងទី៤ ភ្លើងទៀន ឃុំកំពង់ចំឡង ខេត្តស្វាយរៀង)
៥.លោក ខាត់  វណ្ណី  (អនុប្រធានភ្លើងទៀនស្រុកស្វាយជ្រុំ ស្វាយរៀង)
៦.លោក ម៉ៅ វី (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំសំយោង ស្វាយរៀង ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍)
៧.លោក យុង  យឿន (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំព្រៃធំ ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)
៨.លោក កើត សារឿន  (ប្រតិបត្តិបេក្ខភាពលេខ១ ភ្លើងទៀន ឃុំថ្មី ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចេញសារលិខិត រំលែកទុក្ខជូនចំពោះ ក្រុមគ្រួសាររបស់លោក កើត សុខសាន្ត ដែលទទួលមរណភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page167 Page168 Page169 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×