លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានថ្លែងថា ក្នុងឆ្នាំ២០២៤ យើងនឹងត្រៀមរៀបចំ ផែនការដើម្បីអនុវត្តការ ដាក់ចេញនូវកម្មវិធីពិសេស មួយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ទស្សនាសៀមរាបឆ្នាំ២០២ ៤” ដែលកម្មវិធីនេះ សំដៅជំរុញវិស័យទេសចរ ណ៍នៅក្នុងខេត្តសៀមរាបឱ្យមានសន្ទុះឡើងវិញ។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃចន្ទ
ទី ២៥ ខែ ធ្នូ ឆ្នាំ២០២៣ នេះ លោក ប្រាក់ សោភ័ណ
បានបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវឱ្យឃើញពីស្នាដៃ លទ្ធផល ការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបាន ក្នុងរយៈពេល មួយឆ្នាំមកនេះ ក្នុងអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ ផង និងឆ្លងចូលការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ -ដំណាក់កាលទី១ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញដោយផ្តោតលើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជារបៀបវារៈគោលនយោបាយ សង្គម សេដ្ឋកិច្ច។ ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការយុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ និងត្រូវពុះពារអនុវត្ដយ៉ាងសកម្មនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំង កម្មវិធីជាតិរបស់ក្រសួង-ស្ថាប័ នពាក់ព័ន្ធ ដោយបន្ស៊ីគ្នានឹងស្ថានភាពជាក់ស្ដែងនៅមូលដ្ឋានឱ្យសម្រេចបានលទ្ធផលល្អប្រសើរ។
លោកបានបន្តទៀតថា សន្និបាតនាពេលនេះ គឺជាយន្តការការងារមួយសម្រាប់យើងធ្វើការរួមគ្នាត្រួតពិនិត្យ វាយតម្លៃអំពី លទ្ធផលការងារ ដែលសម្រេចបាន និងដឹងអំពីបញ្ហាប្រឈម នៅសេសសល់ សំដៅរួមគ្នាលើកបទពិសោធន៍ ការងារកំណត់ជាទិសដៅអនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
អភិបាលខេត្តសៀមរាប ក៏បានសូមឱ្យអង្គសន្និបាតទាំងមូល ផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា លើបញ្ហានានា និង ផ្ដល់ជាធាតុចូលទាំងឡាយ ទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និង វិធានរួមលម្អិតមួយ ដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនា ឆ្នាំ២០២៣នេះ៕
