ខេត្តសៀមរាប៖លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នៅរសៀលថ្ងៃទី១៨ខែមេសាម្សិលមិញ បានដឹកនាំសប្បុរសជន ចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសារយោធិនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលេន៣១៧សៀមរាប ស្ថិតក្នុងភូមិស្នារតេជោ ឃុំបាល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ឧត្តមសេនីយឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌល អភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុនសែន គូលេន៣១៧សៀមរាប បានអោយដឹងថា៖បច្ចុប្បន្នក្នុងមណ្ឌលមាន៣០០គ្រួសារក្នុងនោះមាន៖(យោធិនពិការចំនួន២៧៣គ្រួសារ,គ្រូបង្រៀនស្ម័គ្រចិត្ត២៥គ្រួសារ,ពេទ្យឆ្មបស្ម័គ្រចិត្ត០២គ្រួសារ, សមាជិកសរុបរួមមានចំនួន១៣០០នាក់។អំណោយរួមមាន អង្ករ ត្រីខ ម៉ី ស្កសរ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ចែកជូនស្មើរៗគ្នាទាំង៣០០គ្រួសារ ក្នុងនោះមាន១១គ្រួសារដែលក្រីក្រ ត្រូវបានផ្តល់ជូនថវិកាបន្ថែមផងដែរ៕SRP
