ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថាបុរសម្នាក់បាន ចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍បានកើតឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី នៅចំណុចក្រុមទី១ ភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះឈ្មោះហល់ ហាន់ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាមនុស្សញៀនស្រាស និង មានជំងឺសសៃប្រសាទ បានយកខ្សែភ្លើងទៅចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ផ្ទះប្អូនថ្លៃរបស់គាត់ឈ្មោះរឹម មុំ ភេទស្រី អាយុ៤៧ឆ្នាំ ចងជាប់និងធ្នឹម ផុតពីការរ៉ូ បន្ទប់ទឹក កន្លះម៉ែត្រ បន្ទាប់មកបងប្អូនរបស់គាត់បានយកកាំបិតកាត់ខ្សែយកគាត់មកដាក់លើគ្រែខាងមុខផ្ទះ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចយើងតែម្ដង៕SRP

