Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៨នាក់ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពូកសហការណ៍ ជាមួយ ការិយាល័យគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវសេនីយ៍ត្រី ធាវ ច័ន្ទ តារា ឃាត់ខ្លួនពីបទ ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះនៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី ១០ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យ

១.ឈ្មោះសួន រ៉ាត់ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

២.ឈ្មោះសុ ផា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៣.ឈ្មោះសុខ ប៊ៃ ភេទ ប្រុសអាយុ១៩ ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រាច ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

៤.ឈ្មោះសុីន ប៊ុទ្រី ភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកត្រាច់ ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប។

៥.ឈ្មោះសយ ចិត្រ ភេទប្រុសអាយុ៣៥ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

៦.ឈ្មោះ ពិធី ហើម ភេទប្រុស អាយុ៣៤ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

៧.ឈ្មោះសុី នរ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពូក ខេត្តសៀមរាប។

៨.ឈ្មោះទូច ដេត ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីអាវុធហត្ថដកហូត

វត្ថុតាង៖ថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ទម្ងន់ ៤.០៤ក្រាម។

(ទូរស័ព្ទដៃចំនួន០៧គ្រឿង)

ធ្វើតេស្តទឹកនោមចំនួន០៨នាក់ប្រុស ០៨ ( វិជ្ជមានចំនួន ០៧នាក់)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
១១ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានដឹងថា ជនជាតិថៃម្នាក់ ស្ទះសរសៃឈាមបេះដូង បណ្ដាលឲ្យស្លាប់។
ហេតុការណ៍បាននៅវេលាម៉ោង ០៦និង០០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលស្រែព្រៃរនាមត្រពាំងគង់ ភូមិដូនតុក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ JIKKRATHOK VIRAT ភេទ ប្រុស កើតថ្ងៃទី២២-០៩-១៩៨៧ ជនជាតិថៃ កាន់លិខិត ឆ្លងដែនលេខAB២០៩៨០០០៤ មុខរបរ ធ្វើស្រែ ស្នាក់នៅផ្ទះជាមួយប្រពន្ធ(ខ្មែរ)ស្ថិតនៅភូមិ ស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។

បច្ចុប្បន្នសាកសពបញ្ជូនមកតម្កល់ទុកបណ្តោះអាសន្ននៅផ្ទះប្រពន្ធ ដើម្បីរង់ចាំការសម្រេចពីស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តកំពង់ចាម៖ភ្នាក់ងារសៀមរាបប៉ុស្ដិ៍បានរាយការណ៍ថា បុរសម្នាក់ បានចងក ធ្វើអត្តឃាតនៅលើដងទង់ មានកម្ពស់ជាង២០ម៉ែត្របង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០នេះ ចំណុចមុខវិហារវត្តព្រែកពោធិ៍មង្គល ក្នុងភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីន្ធរ ខេត្តកំពង់ចាម។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ករណីនេះកម្លាំងប៉ុស្តិ៍សហការ ជាមួយផ្នែកជំនាញអធិការស្រុក បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើ ការពិនិត្យសាកសព។
លោកថាជនរងគ្រោះបាន ចងក ជិតដល់ចុងដងទង់ដែលមានកម្ពស់ប្រហែល ២០ម៉ែត្រពីដី ចងនឹងខ្សែភ្លើង ពណ៌ស។ ជនរងគ្រោះ ជាមនុស្សប្រុសអាយុប្រហែល ៤២ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានភិនភាគសក់ស្លូក មានកម្ពស់ ១៦.៥ ស.ម ពាក់អាវយឺតដៃវែង ពណ)ស ប្រផេះ មួយកំណាត់ក្រោម ស្លៀកខោកៅស៊ូ ជើងខ្លីត្រឹមជង្គង់ពណ៌ខ្មៅ មានលាយផ្កាពណ៌ខៀវ នៅលើដងខ្លួនមានចាក់សាក់រូបនាគ ដៃខាងស្តាំ ដៃខាងឆ្វេង សាក់រូបស្ទាំង នឹងផ្នែកកជើងខាងឆ្វេងមានសាក់រូបយ័ន្ត។
លោកអភិបាលស្រុកបានឲ្យដឹងទៀតថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល បានបង្កើតគណៈកម្មការ មានមេភូមិ អាចារ្យ គណៈកម្មការវត្ត ចូលរួមធ្វើការត្រួតពិនិត្យសាកសពឃើញថា ផ្នែកក្បាល មិនមានស្នាកស្នាមបាក់បែកឆ្អឹងអ្វីនោះទេ។ ផ្នែក ក មានស្នាមជាំខ្មៅ ខូងជ្រៅដោយប៉ះនឹងខ្សែចងក ឯផ្នែកដងខ្លួនមិនមានស្នាកស្នាមឬបាក់ឆ្អឹងអ្វីទេ និងផ្នែក អវៈយវៈ មិនមានស្នាកស្នាមបាក់ឆ្អឹងអ្វីឡើយ។
បើតាម​សមត្ថកិច្ចសន្និដ្ឋានថា សាកសពពិតជាធ្វើអត្តឃាត ដោយចងកខ្លួនឯង មិនពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ។ ក្រោយធ្វើការត្រួតពិនិត្យរួច បានប្រគល់ជូនគណៈកម្មការវត្ត ដើម្បី ធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ យុវជន ទាំងអស់ឲ្យស្រឡាញ់ថែរក្សា និងបន្តការដាំដុះដើមឈើក្នុងសហគមន៍ឲ្យបានច្រើន។ អភិបាលខេត្តថា សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន​ ចូលរួម​ការពារ​ថែរក្សា​ទុក​ជាមរតកសម្រាប់​ឲ្យ​កូនចៅ​ជំនាន់ក្រោយ​។ ក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រីដាំកូនឈើ ១ពាន់ដើមជាមួយនិងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ​នៅ​អម​សងខាង​ផ្លូវ​ថ្មី​ ខណៈ​ដែលស្ពាន​ឆ្លងកាត់​ស្រុក​​ស្ទឹងត្រង់​-ក្រូចឆ្មារ​ ក្នុងស្រុកស្ទឹងត្រង់ នាព្រឹកមិញ លោក​​ អ៊ុន​ ចាន់ដា​អភិបាលខេត្ត បាន​លើក​ឡើង​ថា​ ការដាំដើមឈើនៅថ្ងៃនេះ មានគោលបំណង រួមគ្នាក្នុងអភិរក្សធនធានធម្មជាតិដែលកំពុងតែរិចរិល និងចូលរួមក្នុងការកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ ហើយ​ក៏​ជា​ការលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតងនៅក្នុងទីប្រជុំជនផងដែរ។ សូមជម្រាបថាស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ” គឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ជូនចំពោះ ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងត្រង់ ជាស្ពានដ៏ល្អប្រណិត ដែល​បម្រើ​ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម ការសាងសង់សម្រេចបាន៩០ភាគរយហើយ៕SRP    

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តព្រះវិហារ៖តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២០ បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធាប្រចាំឆ្នាំ២០២០ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ១ចាស់ស្ថិតនៅក្នុងភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។ ពិធីក៏មានការចូលរួមពីលោក ស៊ូ សិរី អភិបាលរងខេត្ត ព្រះវិហារ ប្រតិភូអមដំណើរ មេបញ្ជាការ មេបញ្ជាការរង ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរអង្គភាពកងកម្លាំងសិក្ខាកាមជាច្រើនរូបទៀត។
តាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ បានឲ្យដឹងថា តំបន់ប្រតិបត្តិការសឹករងខេត្ត ចំណុះឲ្យយោធភូមិភាគទី៤ រួមជាមួយការិយាល័យហ្វឹកហ្វឺន និងបណ្ដាស្ថាប័នពាក់ព័ន្ធបានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធាឆ្នាំ២០២០
ដោយវគ្គនេះមានរយៈពេល៩១ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១
ដោយមានសមាសភាពចូលរួមហ្វឹកហ្វឺនសរុបចំនួន១១០នាក់
ក្នុងនោះគណកម្មការគ្រប់គ្រងវគ្គមានចំនួន១២នាក់ យោធាចារ្យ ៨នាក់ និងកម្មសិក្សាការីចំនួន៩០នាក់ ក្នុងនោះស្រី៣នាក់ មកពីតំបន់ប្រតិបត្តិការសឹករង៨ក្រុង/ស្រុក ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ លោក ស៊ូ សិរី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមេបញ្ជាការសឹករងខេត្តព្រះវិហារ ពិសេសលោក មេបញ្ជាការភូមិភាគទី៤ដែលបានរៀបចំនូវវគ្គហ្វឹកហ្វឺននេះឡើងពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកសាងធនធានមនុស្សក្នុងកងយោធពលខេមរៈភូមិន្ទដើម្បីពង្រឹងនិងពង្រីកនូវសមត្ថភាពដល់សិក្ខាកាមឲ្យបានយល់ច្បាស់នូវយុទ្ធវិធីនិងជំនាញច្បាស់លាស់ពិតប្រាកដដើម្បីយកទៅអនុវត្តន៍ក្នុងការបំពេញភារកិច្ចក្នុងបេសកម្មការពារបូរណៈភាពទឹកដី និងការពារជាតិមាតុភូមិនៅក្នុងប្រទេស របស់យើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២០

ខេត្តសៀមរាប៖កូនប្ញស្សីពូជសាំងម៉ុន (Dendrocalamus sp.)ចំនួន២០០០ដើម ត្រូវបានចែកជូនសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ និងសហគមន៍ព្រៃឈើគោកចាស់ ដោយសហគមន៍នីមួយៗទទួលបានកូនឫស្សីចំនួន ១ពាន់ដើម។
ពិធីចែកនេះធ្វើនៅល្ងាចថ្ងៃសៅរ៍ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងភូមិថ្នល់ដាច់ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមវត្តមានលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមលោក គង់ ប៉ុនលួស អនុប្រធានគណកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើទឹកជប់ខ្នាពោធិ៍ បានឲ្យដឹងថាសហគមន៍បានបង្កើតនៅឆ្នាំ១៩៩៩ មានផ្ទៃដី១០២២ ហ.ត និងមានសមាជិក ៤៩នាក់។
រដ្ឋមន្ត្រីកសិកម្មបានថ្លែងវាយតម្លៃខ្ពស់ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលព្រៃឈើ ដែលបានសហ ការគ្នារៀបចំបង្កើតសហគមន៍ព្រៃឈើ ជាពិសេសរៀបចំពិធីចែក និងដាំឫស្សី ដើម្បីជាប្រយោជន៍ក្នុងការបង្កើតគម្របព្រៃឈើឡើងវិញ ធ្វើការអភិវឌ្ឍ និងអភិរក្សព្រៃឈើ សត្វព្រៃ ជីវ:ចំរុះ ធានាបាននូវនិរន្តរភាពនៃការអាស្រ័យផល និងអនុផលព្រៃឈើ និងចូលរួមថែរក្សា ការពារធនធានធម្មជាតិ (ព្រៃ និងសត្វព្រៃ) សម្រាប់កូនចៅជំនាន់ក្រោយ។

ដើម្បីរក្សាបាននូវនិរន្តរភាពនៃការ គ្រប់គ្រងសហគមន៍ព្រៃឈើ និរន្តរភាពនៃការផ្គត់ផ្គង់ស្បៀង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាបលោកទៀ សីហា នៅយប់ថ្ងៃទី 10 ខែតុលាឆ្នាំ 2020 នេះ បានឲ្យដឹងតាមរយៈទំព័រ page facebook ផ្លូវការរបស់លោកអភិបាលខេត្តថា៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តសៀមរាបយើង រងនៅសម្ពាធទាប (ITCZ) និងសម្ពាធទាប (Active Low) ដែលនឹងធ្វើឲ្យខេត្តយើងមានទឹកជំនន់ទឹកភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ផងដែរ។
ជាមួយគ្នានេះ អភិបាលខេត្តសៀមរាប សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ជាពិសេសបងប្អូនដែលរស់នៅក្បែរស្ទឹង អូរ ប្រឡាយ សូមមានការបង្កើនការយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះទឹកជំនន់ ដោយថែរក្សាកូន ចៅ បងប្អូន កុំឲ្យទៅលេងទឹក ឬទៅណាឆ្ងាយ។ ជាមួយគ្នានេះសូមអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទត្រៀមលក្ខណៈឲ្យរួចរាល់ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើង ក្នុងករណីបើមានគ្រោះទឹកជំនន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងព្រៃវែង បានសម្រេចផ្ដល់ជំនួយអង្ករបន្ថែមចំនួន៨០តោនទៀតជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា នៅពេលផ្សព្វផ្សាយព័ត៌មានខុសហើយ មានការកែតម្រូវវិញភ្លាមៗ នោះមិនមានការជាប់ទោសទេ លើកលែងតែប្រព្រឹត្តបទល្មើសជាក់ស្ដែងទើបមានទោស។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន នាថ្ងៃទី ០៩ខែតុលាម្សិលមិញ នៅទីស្ដីការក្រសួងព័ត៌មាន លោករដ្ឋមន្រ្តីបានណែនាំឱ្យប្រធានស្ថាប័នកាសែត វិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញត្រូវកែតម្រូវពាក្យពេចន៍ ដែលបានផ្សព្វផ្សាយ ព័ត៌មានខុសពីរឿងហេតុដែលបានកើតឡើងគ្រប់ព្រឹត្តិការណ៍នៅក្នុងសង្គម ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា «អ្នកកាសែតត្រូវទទួលការចុះកែតម្រូវរបស់គេ ប៉ុន្ដែអត់ទោសទេ តែបន្ដិចទៀតគឺច្បាប់ថ្មីនឹងកំណត់ អំពីទោសទណ្ឌដែលយើងមិនកែតម្រូវរបស់គេ។ ប៉ុន្ដែការកែតម្រូវរបស់គេនឹង យើងមិនចេះតែព្រមនោះទេ ជួនកាលគេមកកែតម្រូវមកខុស គឺយើងមិនព្រមនោះទេ ឬយើងចុះហើយយើងពន្យល់បន្ថែមទៀត។ ធម្មតាច្បាប់កាសែតគេផ្ញើឱ្យយើងកែតម្រូវអត់ពន្យល់ទេ ចុះទាំងស្រុង ចុះទំព័រ ណា នៅម៉ោងណា ដាក់ផ្សាយម៉ោងនឹង។ នេះគឺជាច្បាប់សារព័ត៌មានដែលយើងត្រូវយល់ ហើយយើងត្រូវស្វែងយល់ច្បាប់នឹងមែន ទែន»។

សូមជម្រាបថាក្រសួងព័ត៌មាននឹងរៀបចំកែតម្រូវច្បាប់របបសារព័ត៌មាននូវមាត្រាមួយចំនួនបន្ថែមទៀត ដើម្បីឱ្យច្បាប់នេះកាន់តែលម្អិត និងមានភាពល្អប្រសើរឡើង ក្នុងខណៈដែលវិស័យសារព័ត៌មានមានការរីកចម្រើនខ្លាំងនៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តស្វាយរៀង៖លោកសៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុករមាសហែក នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារប្រគល់សម្ភារ និងគ្រឿងបរិក្ខា ដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។

ក្នុងពិធីប្រគល់នោះ លោកប្រធាន បានថ្លែងថាបច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើងផងដែរ។ នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមលោកផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនឹងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជាបន្តបន្ទាប់ដែលបម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងបានធ្វើការបែងចែកសម្រាប់បង្ការដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងខេត្តផងដែរ។

ក្នុងនោះផងដែរ លកកប្រធាន បានបញ្ជាក់ថាសកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជូនដល់រដ្ឋាភិបាលមានគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។

លោក ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យ តាមក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សម្ភារដែលបានប្រគល់ជូនរួមមាន៖ សាប៊ូលាងដៃ ៦៦០ដុំ, ម៉ាស ១០២០ប្រអប់, អាល់កុល ១៧៤០លីត្រ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តកំពង់ចាម​៖ក្នុង​អំឡុងពេលប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលគន្លងសម្ពាធទាបនៅឡើយ នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ​ ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ ក៏បានទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង​ផងដែរ​ ជាក់ស្តែង នៅព្រឹកថ្ងៃទី១០ ខែតុលា នេះ លោក ទុន ណេត អភិបាល​ស្រុក​ស្ទឹងត្រង់​ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ចុះពិនិត្យផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលបណ្តាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងដំណាំកសិកម្ម រួមមានៈ- ដាច់ផ្លូវនៅទឹកជប់នៅភូមិខ្ទួយ៤ និងភូមិប្រទង ព្រមទាំងហូរដាច់លូកាត់ផ្លូវចំនួន៧កង់ នៅភូមិបិតធ្នូ​ ស្ថិត​នៅ​ក្នុង​ឃុំអូរម្លូ ។ ខូចខាចហូរច្រោះបាក់របងសាលាបឋមសិក្សាដងក្តារប្រមាណ៣០ម៉ែត ។ ប្រេះផ្លូវកៅស៊ូ ត្រង់ចំណុចមុខព្រះអង្គគុហ៍ ស្ថិតភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា​។
រងរបួសស្រាលមនុស្ស០១ និងហូរបាត់ម៉ូតូ១។ ក្នុង​នោះស្រូវប្រាំងចំនួន៣៦១ហិកតា កំពុងរងប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅ​ភូមិមាឃ១ មាឃ២ ភូមិ​ត្នោតតាសាយ និង​ភូមិ​ទួលពោធិ៍ ស្ថិត​នៅ​ក្នុង​ឃុំព្រែកកក់ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងសៀមរាបដើម្បីបញ្ចៀសការជន់លិចក្នុងក្រុងសៀមរាប ដោយសារជំនន់ទឹកភ្លៀង។
អភិបាលខេត្តចុះការពិនិត្យនេះ ដើម្បីត្រៀមបង្ការ និងពិនិត្យលទ្ធភាពបច្ចេកទេសបើកបន្ធូរសភាពទឹកស្ទឹងសៀមរាប មិនឲ្យជន់លិចដោយសារជំនន់ទឹកភ្លៀង។
ទន្ទឹមនឹងនេះ អភិបាលខេត្ត ក៏បានត្រៀមឱ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរអប្សរា បើកទ្វារទឹកមួយចំនួន ដើម្បីបន្ថយបរិមាណទឹកស្ទឹងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page530 Page531 Page532 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×