Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ព្រឹកនេះ បានទទួលអំណោយពូជបន្លែ ពីសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយ: លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង។

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា៖ «គម្រោងដីឡូត៍និងផ្ទះល្វែង នៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែ អត់ទាន់មាន ច្បាប់អនុញ្ញាត ទាំងអស់»។

លោកឃឹម ហ្វីណង់ អះអាងយ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឲ្យបណ្ដាញ «សៀមរាបប៉ុស្តិ៍» និងអ្នកសារព័ត៌មានពីររូបទៀត ជួបលោកដោយផ្ទាល់នៅសាលាស្រុកបន្ទាយស្រីកាលពីកន្លងទៅនេះ។

លោកអភិបាលស្រុកបន្ទាយស្រីបានបន្តថា៖ ចាប់តាំងពីលោកចូលកាន់តំណែង ជាអភិបាលស្រុកបន្ទាយស្រី មក លោកនៅមិនទាន់អនុញ្ញាតឱ្យមានលិខិត សាងសង់ផ្ទះល្វែង និងដីឡូតិ៍នៅឡើយទេ។

លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដីនៅស្រុកបន្ទាយស្រីភាគច្រើនជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។«លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី»

សូមរំលឹកផងដែរថា កាលពីកន្លងទៅអាជ្ញាធរស្រុកបន្ទាយស្រីបានបើកយុទ្ធនាការ ចុះរុះរើស្លាកយីហោដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី ទាំងអស់ផងដែរ។ ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូត៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរនិងក្រសួងពាក់ព័ន្ធ។

បើទោះបី មានការលើកឡើងពីសំណាក់អភិបាលស្រុកបន្ទាយស្រី បែបនេះក្ដី គេសង្កេតឃើញ មួយរយ:ចុងក្រោយនេះ នៅក្នុងស្រុកបន្ទាយស្រី មានក្រុមហ៊ុនគំរោងដីឡូត៍នឹងផ្ទះល្វែងមួយចំនួន បានបើកការដ្ឋានសាងសង់និងពុះឡូត៍លក់ជាហូរហែផងដែរ។ ប្រការដែលក្រុមហ៊ុនទាំងនោះ ប្រកាសបើកការដ្ឋាន និងប្រកាសលក់ដីឡូត៍និងផ្ទះល្វែង ជាសាធារណៈ បែបនេះ គេនៅពុំទាន់ដឹងនៅឡើយថា មានលិខិតអនុញ្ញាត ត្រឹមត្រូវ ពីអាជ្ញាធរក្រសួងពាក់ព័ន្ធដែរឬយ៉ាងណានោះទេ។ ដូច្នេះសូមអតិថិជន ទាំងអស់ដែលមានបំណងទិញដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី សូមមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចៀសវាង ការខាតបង់ ពេលវេលានិងថវិកាផងដែរ។ បើតាមលោក ឃឹម ហ្វីណង់ ថា៖ នៅស្រុកបន្ទាយស្រី នោះដែរ មានក្រុមហ៊ុន គម្រោងដីឡូត៍ មួយកន្លែង របស់ឧកញ៉ាម្នាក់ គឺជាប់គម្របព្រៃឈើទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

ភ្នំពេញ៖នៅថ្ងៃថ្ងៃទី ១៦ វិច្ឆិកា ២០២០នេះ កម្ពុជា បានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យ ជាច្រេីនទៀត នឹងបញ្ជូនចេញទៅជួយមិត្តឡាវ ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។

សុំបញ្ជាក់ថា សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវ តាមយន្តហោះពិសេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួល នោះទេ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

នេះបើតាម លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥ខែវិច្ឆិកា ម្សិលមិញ ក្នុងពេលបានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញ ចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាព ចំនួន០៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា តាមការគ្រោងទុក។

រដ្ឋមន្រ្តី បានបន្ថែមថា៖ ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើ លក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដា បច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

បើតាមរដ្ឋមន្ត្រី អង្គភាព ដែលទទួលយក ការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រួមមាន៖

  • កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប
  • កងវិស្វកម្ម១០៨
  • នាយកដ្ឋានគ្រឿងចក្រ
  • និងស្ថាបនាផ្លូវ
  • នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

រដ្ឋមន្ត្រី បានបន្ថែមថា៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

រដ្ឋមន្ត្រី បានបន្តទៀតថា៖ ការចុះមកពិនិត្យការពង្រីកផ្លូវលេខ៦ ពីរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ពង្រីកជា ៦គន្លង ៣គន្លងទៅ ៣គន្លងមក ទ្រង់ផ្លូវ ២ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែងជិត ៦គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ប្រើពេលសាងសង់រយៈមួយឆ្នាំ នេះជាដំណាក់កាលទី២ ចំពោះដំណាក់កាលទី១ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅស្រុកក្រឡាញ់ បានស្ថាបនារួចហើយក្រាលបេតុងកៅស៊ូ (AC) ឡើងវិញ និងដំណាក់កាលទី៣ ពីស្រុកក្រឡាញ់ ទៅក្រុងសិរីសោភណ្ឌ ប្រភេទបេតុងកៅស៊ូ (AC) បានចុះហត្ថលេខារួចហើយជាមួយក្រុមហ៊ុនសាងសង់។ ចំពោះកំណាត់ផ្លូវលេខ៦ ពីរាជដំណាក់ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នេះគ្រោងស្នើសុំសម្ដេចបើកការដ្ឋានជាមួយផ្លូវ ៣៨ខ្សែតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២០

ខេត្តរតនគិរី៖ទីតាំងសង្វៀនជល់មាន់ អាប៉ោង យូគី ដែលស្ថិតនៅក្នុងទឹកដីនៃអាណាចក្ររបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដំណើរការបើកលេងយ៉ាងពេញបន្ទុក ដោយគ្មានការបង្ក្រាបឡើយ។

ប្រភពពលរដ្ឋរស់នៅក្រុងបានលុងបានឱ្យដឹងថាទីតាំង អាប៉ោង យូគី នឹង ជល់មាន់ ដ៏ធំនេះគឺស្ថិតនៅ ភូមិភ្នំធំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគីរី នៅត្រង់ចំណុចភ្នំយោល និងមួយទៀត ស្ថិតនៅផ្ទះឈ្មោះ ងួន សុវណ្ណា ហៅអូនធំ ស្ថិតនៅភូមិ បឹងកន្សែង ឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ប្រជាពលរដ្ឋលើកឡើងថាលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាលោក យិន សំណាង ស្នងការនគរបាលខេត្ត ហាក់គ្មានអំណាច អនុវត្តច្បាប់ចំពោះម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើនេះទាល់តែសោះ ដែលធ្វើឲ្យមានមន្ទិលថា គឺជាការឃុបឃិតបើកដៃពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បើកឲ្យមានល្បែងភ្នាល់ខុសច្បាប់យ៉ាងដូច្នេះ។

ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី លើកឡើងថា ពួកគាត់កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការឆ្លងរីករាលដាលជំងឺcovid-19 ដោយសារតែការជួបជុំប្រជ្រៀតគ្នា ណែនណាន់តាន់តាប់លេងល្បែងភ្នាល់ របស់ក្រុមអ្នកញៀនល្បែង ដែលអាចជាគ្រោះមហន្តរាយដ៏អាក្រក់សម្រាប់ខេត្តមួយនេះ ក៏ដូចជាសន្តិសុខ សុវត្ថិភាព របស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើពីសំណាក់ពលរដ្ឋ ក្នុងក្រុងបានលុង អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីលោក ថង សាវុន និងលោក យិន សំណាង បានទេ ដោយសារលោកមិនលើទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២០

ខេត្តព្រៃវែង៖លោកចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សកម្ពុជាចុះជួយឃុំព្រៃព្នៅ នៅថ្ងៃសៅរ៌នឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០ បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ មានបញ្ហាជីវភាព ក្នុងឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង សរុបចំនួន២៨៦គ្រួសារ និងនាំយកអំណោយ របស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនពួកគាត់ផងដែរ។

អំណោយ សម្ដេច ស ខេង ដែលត្រូវបាន ប្រគល់ជូនពលរដ្ឋនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូ, មី១កេស, ស្កសរ១គីឡូ, ត្រីខ១០កំប៉ុង, ទឹកត្រី១ដប, ទឹកសុីអុីវ១ដប, ប្រេង ឆា១ដប, ថវិកា៤០០០០រៀល។

នាឱកាសនោះដែរ លោកចាន់ អ៊ាន ក៏បាននាំយក អំណោយ សម្តេច ស ខេង នូវថវិកា២ពាន់ដុល្លារ និងសុីម៉ង់៥០តោន ប្រគេនព្រះសង្ឃវត្តមុនីមានជ័យ ហៅវត្តសាមគ្គី ក្នុងភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង សម្រាប់ ការកសាងហេដ្ឋារ ចនាសម្ព័ន្ធក្នុងវត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆកា ឆ្នាំ២០២០ នេះ ជាមួយ ក្រុមការងារ រួមនឹងអាជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ នាំយកអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារការពារ វីរុសកូវីដ-១៩ របស់លោក
អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនដល់ ប្រជាពលរដ្ឋចំនួន៥ គ្រួសារ ដែលកំពុងចត្តាឡីស័ក១៤ថ្ងៃ នៅផ្ទះស្ថិតនៅភូមិព្រៃឈរ ស្រុកព្រៃឈរ។
សម្ភារទាំងនោះរួមមាន÷
-អង្ករ៥០kg
-មី ២កេះ
-ទឹកស៊ីអុី ៦ដប
-ត្រីខកំប៉ុង ១២កំប៉ុង
-ត្រីងៀត ២kg
-ទឹកក្រូច ១កេះ
-ម៉ាស់ ១ប្រអប់=៥០ម៉ាស់
-ទឹកអាល់កុល ១ដប
ក្នុងឱកាសនោះផងដែរលោកប្រធានមន្ទីរសុខាភិបាល បានពាំនាំការផ្តាំផ្ញើរសួរសុខទុក ពីសំណាក់ អភិបាលខេត្ត និងបានអប់រំដល់ពួកគាត់ អោយចេះពាក់ម៉ាស លាងដៃ អោយបានញឹកញាប់ជាមួយអាល់កុល ឬសាប៊ូ ពិសេសត្រូវចូលរួមទប់ស្កាត់ការរីករាលដាលរលកទីពីរ នៃជំងឺកូវីដ-១៩ កុំឲ្យកើតឡើងក្នុងសហគមន៍យើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២០

ភ្នំពេញ៖លោក ដួង តារា អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះសារនៅលើទំព័រ ផេកហ្វេសប៊ុកផ្លូវការរបស់លោកថា៖
ជូនពរបងប្អូនសុខសប្បាយថ្ងៃអាទិត្យ ហើយចៀសផុតពីកូវីដ១៩ទាំងអស់គ្នា! «ក្នុងនាមជាបុគ្គលបម្រើសង្គមជាតិ យើងទទួលយកការរិះគន់កែលម្អដោយរីករាយ» លោកដួង តារា បន្តថា ពិតណាស់ ការរិះគន់ គឺបង្ហាញពីភាពអវិជ្ជមានរបស់បុគ្គល ដែលបានប្រព្រឹត្តិខុស ដែលត្រូវធ្វើការកែលម្អឡើងវិញជាមួយនឹងការទទួលខុសត្រូវ។

ការរិះគន់មិនមែន ជាវាយប្រហារជាន់ពន្លិចទេ គឺជាការដះតឿនក្រើនរំឮក អប់រំណែនាំអោយដឹងពីអ្វីខុស អ្វីត្រូវ អ្វីដែលបុគ្គលគួរធ្វើ នឹងអ្វីដែលមិនគួរធ្វើ ឬអ្វីដែលល្មើសនឹងច្បាប់ហាមឃាត់ដូចជា “អំពើហិង្សា”ជាដើម។

បុគ្គលដែលបានធ្វើខុសខ្លួនឯង មិនត្រូវយកមេអាង យកអង្គភាពអាង ឬយកក្រសួងមន្ទីរ ស្ថាប័នអាងទេ ហើយក៏មិនត្រូវយកការរិះគន់កែលម្អទៅលាបពណ៌ថាអ្នករិះគន់វាយប្រហារមកលើអង្គភាព មកលើក្រសួងមន្ទីរស្ថាប័នដែលខ្លួនកំពុងធ្វើការនោះដែរ។ បើបុគ្គលខ្លួនឯងបានប្រព្រឹត្តិខុសហើយ កុំនាំស្ថាប័នពាក់ព័ន្ធខុសជាមួយទៀត។ រីឯអ្នកស្គាល់គ្នាក៏អញ្ចឹងដែរ គួរចេះចូលរួមផ្តល់គតិអប់រំល្អៗអោយបុគ្គលនោះដឹងខុសត្រូវក្នុងនាមជាមិត្តល្អ ឬជាសហការីរួមការងារល្អជាមួយគ្នា។ ចំពោះខ្ញុំផ្ទាល់ គឺមានជំនឿថា មេគ្រប់គ្រងនឹងមិនកាន់ជើងបុគ្គល ដែលបានប្រព្រឹត្តិខុសនោះឡើយ ជាពិសេស ការប្រព្រឹត្តិ អំពើហិង្សាគ្រប់រូបភាព។

នៅក្នុងកាលៈទេសៈនៃកំណែទម្រង់សេព្វថ្ងៃនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងវះកាត់អាសាច់មហារីក ស្អុយរលួយចោល ព្រោះបើទុកគឺកាន់តែរីករាលដាលនាំនូវភាពស្អុយរលួយ ទៅបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិជាមិនខាន។

ដូច្នេះដើម្បីរួមចំណែក កសាងសង្គមជាតិ អោយមានសុខដុមនីយកម្ម នឹងកាន់តែរីកចម្រើនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺយើងរីករាយហ៊ានទទួលយកការរិះគន់កែលម្អ ទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្តិ នឹងបន្តចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២០

ភ្នំពេញ៖មន្ត្រីនគរបាលម្នាក់ បានដកកាំភ្លើងភ្ជង់ប្រពន្ធគេ ឲ្យដោះសម្លៀកបំពាក់ រួចផ្ដួលនាងទៅនឹងដីចាប់រំលោភរហូតបានសម្រេច ហើយព្យាយាម រត់គេចខ្លួន តែត្រូវជនរងគ្រោះ និងសមត្ថកិច្ច ប្រើល្បិច ធ្វើជាណាត់ជួបគ្នាដើម្បីចាប់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ វិច្ឆិកា ម្សិលមិញ។

ចំណែកជនរងគ្រោះ មានអាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតរួមមាន៖ កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 មួយគ្រឿង និងទូរស័ព្ទ១គ្រឿង។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះនិងប្តី បានជិះម៉ូតូម៉ាក ហុងដា ចេញពីផ្ទះមកដកក្រអៅឈូក នៅចំណុចកើតហេតុ។ ដោយប្តីបានឲ្យប្រពន្ធដែលជាជនរងគ្រោះ នៅឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដក។ មួយសន្ទុះក្រោយមក ជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅ មករកជនរងគ្រោះ ដោយសួរថាប្តីទៅណា? តែជនរងគ្រោះ មិនតបនោះទេ រួចជនសង្ស័យ ក៏ពឹងជនរងគ្រោះ ឲ្យជួយបង្វែរក្បាលទូក នៅក្បែរនោះ តែជនរងគ្រោះ បដិសេធ ហើយក៏ដើរចេញមកក្រៅរបងថ្ម ក៏ត្រូវជនសង្ស័យ ដកកាំភ្លើងម៉ាក ROLO មកភ្ជង់ដើមទ្រូង បង្ខំឲ្យជនរងគ្រោះ ដោះសម្លៀកបំពាក់ រួចចាប់រំលោភ រហូតបានសម្រេច។

ពេលនោះ ជនរងគ្រោះ ក៏ប្រើល្បិចធ្វើជាសុំលេខទូរស័ព្ទ ជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយជនសង្ស័យក៏បានឲ្យលេខទូរស័ព្ទ រួចបានដើរទៅយកម៉ូតូ ជិះគេចទៅទិសខាងកើតបាត់។
ក្រោយមកជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករកា ដោយសមត្ថកិច្ច បានសហការជាមួយជនរងគ្រោះ ប្រើល្បិចតេហៅជនសង្ស័យ ណាត់ជួប ជនរងគ្រោះម្តងទៀត នៅចំណុចផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ លុះជនសង្ស័យ មកដល់ឃើញសមត្ថកិច្ច ក៏ព្យាយាម បើករថយន្តម៉ាកកូរ៉ូឡា ស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះឈ្នះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា សូមកុំឆ្លៀតឱកាស លក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស អាល់កុល និងសម្ភារផ្សេងៗក្នុងអំឡុងពេលឆ្លងវីរុសកូវដ(Covid-19)។
បើតាមសេចក្ដីប្រកាសបានដឹងថា
សូមជម្រាបជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញ និងសាធារណជន ជ្រាបថា៖ បច្ចុប្បន្ននេះ ដោយមានការរីករាលដាលនៃការចម្លងវីរុស កូវីដ(Covid-19) ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប សង្កេតឃើញថានៅតាមបណ្តាក្រុមហ៊ុន សហគ្រាស ឱសថស្ថាន គ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា បានឆ្លៀតឱកាសក្នុងការលក់ដំឡើងថ្លៃទំនិញគ្រឿង បរិភោគ និងសម្ភារ ប្រើប្រាស់ចាំបាច់មួយចំនួន ដូចជា ម៉ាស អាល់កុល និងសម្ភារផ្សេងៗ។
ដូចនេះ រដ្ឋបាលខេត្តសៀមរាប សូមធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា សូមប្រកាន់នូវស្មារតីសាមគ្គី ព្រមទាំងអនុវត្តតាមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងចូលរួមលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត និងមិនត្រូវឆ្លៀតឱកាស លក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស អាល់កុល និងសម្ភារផ្សេងៗឡើយ។
ក្នុងករណីរកឃើញភាពមិន ប្រក្រតីណាមួយ សូមមេត្តាផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ៖
០១១ ៨៧៦ ៣៩៣
/០១៧ ២៨៣ ៣៣៣
/០១២ ៥៩៨ ៦៧២
/០១២ ៥៥០ ៦៣៥
«ដើម្បីអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន»។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន គ្រប់ប្រភេទ ហាងទំនិញ និងតាមបណ្តាទីផ្សារនានា ព្រមទាំងសាធារណជន នឹងចូលរួមអនុវត្តតាមសេចក្តី ជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមកាត់បន្ថយការឆ្លងវីរុសកូវីដ (Covid-19)៕SRP «រូបភាពកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម និងប្រជាការពារ ចុះណែនាំឱ្យអាជីវករនិងពលរដ្ឋ ពាក់ម៉ាសនៅផ្សារលើធំថ្មីខេត្តសៀមរាប»

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២០

ភ្នំពេញ៖នៅក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្រ្តីឡាវ សម្ដេចតេជោបានបញ្ជាក់ថា តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ វិច្ឆិកា ២០២០

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូន នាយករដ្ឋមន្ត្រីឡាវ ដែលបានសួរសុខទុក្ខ គឺជាកាយវិការបង្ហាញនូវទំនាក់ទំនងពិសេស មិត្តភាពដ៏ជិតស្និទ្ធ ក្នុងភាពជាបងប្អូន នៃប្រទេសទាំងពីរ។

សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page505 Page506 Page507 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×