Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ​ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយលើកលែងទោស ក្រោមវត្តមាន សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអន្តរក្រសួង, ឯកឧត្តមអគ្គស្នងការ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖កន្លងមកគេតែងតែឃើញ​ អាជ្ញាធរជាតិអប្សរា បង្ហោះសារព្រមានម្ដងហើយ ម្ដងទៀត ទៅលើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ថានឹងចាត់វិធានការតាមផ្លូវច្បាប់។ ប៉ុន្តែការប្រកាសរបស់អាជ្ញាធរជាតិអប្សរា បែបនោះ ក្លាយជារឿងឥតន័យដោយហេតុថា បានត្រឹមតែប្រកាសព្រមាន ដដែលៗ មិនដែលឃើញ ចាត់វិធានការ បានមួយករណីឡើយ។

ជាក់ស្ដែងនៅព្រឹកនេះ ផេកហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរា បានប្រកាសព្រមានអ្នកលក់ដីនៅនៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ទៀតហើយ។ មជ្ឍដ្ឋាននានាកំពុងរងចាំមើលថាតើអាជ្ញាធរជាតិអប្សរា អាចចាត់វិធានការបានដូចសេចក្ដីប្រកាសដែរឬយ៉ាងណា ឬបានត្រឹមតែប្រកាសព្រមាននោះទេ ? ។ ខាងក្រោមនេះជាសាររបស់អាជ្ញាធរជាតិអប្សរា៖« បុគ្គលដែលប្រកាសលក់ដូរដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក អាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់!»

ដើម្បីអនុវត្តគោលការណ៍ ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរា សូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក  Vinea Su Su  និងបុគ្គលផ្សេងទៀត ដែលកំពុងតែប្រកាសលក់ដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀត ដើម្បីបង្ការការខូចខាត ផលប្រយោជន៍ របស់សាធារណជន ដែលកើតឡើងពីការទិញដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ក៏សូមអំពាវនាវ ផងដែរ ដល់សាធារណជន ដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនង មកកាន់អាជ្ញាធរជាតិអប្សរា បើមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធ នឹងការគ្រប់គ្រង ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ តាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗ ដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុ ដែលត្រូវការពារទប់ទល់ នឹងនឹងការប្រើប្រាស់ ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។  ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖ឈ្មួញ ឈ្មោះ ស្រី ជុំណូ បានកាយដីលក់រាប់ខែ ដោយបានកាយខុសបច្ចេកទេស លើសចំនួននៃការអនុញាត ទើបតែត្រូវបាន មន្ត្រីជំនាញនាំគ្នាចុះទៅបិទអាជីវកម្ម។

ហេតុការណ៍ ធ្វើនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា នេះ នៅត្រង់ចំណុចភូមិអូរមុន្នី១ ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

មន្ត្រីជំនាញបានឲ្យដឹងថាការចុះបញ្ឈប់ សកម្មភាព កាយរណ្តៅដី ខាងលើ ដើមីឲ្យម្ចាស់គ្រឿងចក្រ ចូលទៅបង់ប្រាក់ពិន័យ ចូលរដ្ធទៅតាមច្បាប់កំណត់។

ពាក់ព័ន្ធករណីនេះ លោកស៊ុន ស៊ីធួន ប្រធានការិយាល័យ ធនធានរ៉ែ បានឲ្យដឹងថា បើតាមការពិនិត្យ ជាក់ស្តែង ឃើញថា រណ្តៅដីមាននិយាមកាមានទំហំបណ្តោយ១៤០ម៉ែត្រគុណទទឹង៣០ម៉ែត្រគុណ នឹងជំរៅ៥ម៉ែត្រ ស្មើនឹង ៤៩០០០ម៣ និយាមកា០៣១១២៤២គុណ១៤៤៧៥៣១មានទំហំ បណ្តោយ៦០ម៉ែត្រគុណទទឹង៣០ម៉ែត្រ ជំរៅ៥ម៉ែត្រ។ ដូចនេះ ម្ចាស់គ្រឿងចក្រ គាត់បានធ្វើអាជីវកម្ម កាយយកអាចម៍ដីលើសដល់ ទៅចំនួន៩០០០ម៣។

បើតាមលោកអ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានឲ្យដឹងថា ចំពោះគ្រឿងចក្រដែលកំពុងធ្វើសកម្មភាព ជីកកាយយកអាចម៍ ដី លើសច្បាប់កំណត់នោះ គឺលោកបានចាត់ឲ្យកម្លាំងមន្ត្រីជំនាញ ចុះទៅពិនិត្យនិងបានធ្វើកំណត់ហេតុ បញ្ឈប់ និងមិនអនុញាត ឲ្យធ្វើសកម្មភាពទៀត ជាដាច់ខាត។ ចំពោះម្ចាស់គ្រឿងចក្រ ត្រូវចូមមកបង់ប្រាក់ សួយសា ពិន័យទៅតាមច្បាប់មាត្រាទី៣៥ថ្មីស្តីពីច្បាប់គ្រប់គ្រប់ ធនធានរ៉ែ ជាដាច់ខាត៕SRPដោយប៊ុនថេត

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៣នាក់ ស្រ្តី០២នាក់ និងប្រុស០១នាក់  ករណីចែកចាយនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការធ្វើឡើងនៅម៉ោង១៤និង០០នាទី ថ្ងៃទី២៣  ខែវិច្ឆិកា  ឆ្នាំ ២០២០ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចនៅក្នុងហេតុការបង្ក្រាបបានឲ្យដឹងថាករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនចំនួន១២កញ្ចប់តូច ទូរស័ព្ទ ដៃចំនួន០៤គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសង្ស័យជាសារធាតុផ្សំសម្រាប់ការផលិតគ្រឿងផងដែរ។ ទោះយ៉ាងណារបាយការណ៍ នៅមិនទាន់បញ្ជាក់ឈ្មោះ ជនសង្ស័យនៅឡើយទេ។សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យ ទៅការិយាល័យ ជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖បុរសពីរនាក់ បានទាស់សម្ដីគ្នា ឈានដល់កាប់សម្លាប់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព។

យោងតាមរបាយការណ៍ របស់ស្នងការ នគរបាល ខេត្តព្រះវិហារបានឲ្យដឹងថានៅវេលាម៉ោង០១និង៣០នាទី ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានកើតឡើង ករណីឃាតកម្ម ០១លើក នៅចំណុចវាលលោមនាង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសែនរុងរុងរឿងបួន ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបង្កឡើងដោយឈ្មោះសារ៉ាត់ សារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិពយតា សេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតផ្គាក់ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ រ៉ា ប៊ីប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ា រិន ខេត្តសៀមរាប ចំនួន០២កន្លែង(ត្រូវចំគល់កករមួយកន្លែង និងគុម្ពត្រជៀកផ្នែកខាងស្តាំមួយកន្លែង) បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ «មូលហេតុទំនាស់ពាក្យសម្តី» អ្នកទាំង០២នាក់ មកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ-ឃុំ កើតហេតុ។
ក្រោយប្រព្រឹត្តជនបង្ក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងនាំមកកាន់អធិការដ្ឋាន នគរបាលស្រុកជាំ ក្សាន្តដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ ចំណែក ជនរងគ្រោះបាន ប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តកំពត៖លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខសណ្តាប់ឆ្នាប់ សាធារណ: និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពត។

លោក ឌី វិជ្ជា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មកឧបត្ថម្ភដល់កងកម្លាំងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាន នគរបាល ខេត្តកំពត រួមមាន៖ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖ក្នុង​ពិធីបិទ​វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៤ លើកទី២​​ នៅសាលានគរបាលជាតិ ភូមិភាគ២ នៅថ្ងៃទី២៣ ខែវិច្ឆិកា​ នេះ លោក​ អ៊ុន ចាន់ដា​ អភិបាល ខេត្តកំពង់ចាម បាន​ថ្លែង​ថា​
«យេីង​មិន​ត្រូវប្រេីប្រាស់​ អំណាច ដេីម្បី​ធ្វើ​ការងារ​ទេ​ គឺត្រូវ​ប្រេីប្រាស់​ច្បាប់​ ក្នុងការបម្រើ ប្រជាពលរដ្ឋ ប្រកបដោយ​ភាព​ស្មោះត្រង់​»។

ក្នុងឱកាសនោះដែរ​ លោក​​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ​កម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា ដើម្បី លើកកម្ពស់ គុណភាព និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំង នគរបាលជាតិ ដែលជាធនធាន មនុស្សដ៏សំខាន់ សម្រាប់បម្រើការងារ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ សារធារណៈជូនប្រជាពលរដ្ឋ។
លោកក៏ស្នើឲ្យប្អូនៗ ជាសិស្សជ័យលាភី ទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញ ដែលបានបណ្ដុះបណ្ដាល ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ ដល់អង្គភាពការងារ គោរពក្រមសីលធម៌ វិជ្ជាជីវៈ មានស្មារតី ទទួលខុសត្រូវខ្ពស់ លើការងារ និងគោរពប្រតិបត្តិច្បាប់ ព្រមទាំងមានអាកប្បកិរិយានិងឥរិយាបថល្អ ទាំងក្នុងការងារ និងក្នុងសង្គម ដើម្បីធ្វើខ្លួនឱ្យក្លាយ ជាពលរដ្ឋ ល្អ និងមន្រ្តីនគរបាល ល្អ ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានយកសោរ សរសេរឈ្មោះ លើកជញ្ជាំងថ្ម មួយកន្លែងនៅតំបន់ ប្រាសាទអង្គរវត្ត។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃសៅរ៍ ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទី ព្រឹក ដោយ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារ អាជ្ញាធរជាតិអប្សរា។

ពលរដ្ឋម្នាក់នោះ មានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាបុរសរូបនេះបានយកកូនសោរ ទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្ម ដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាល ឡើងពីក្តាបែន។ ទោះយ៉ាងណាពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំ កុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅ ទស្សនា ប្រសាទបន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក ត្រូវបាន ផ្ទេរភារកិច្ច មកកាន់ជាអធិការនគរបាល ក្រុងប៉ោយប៉ែតវិញ។ ចំណែក លោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ត្រូវបានផ្ទេរភារកិច្ចទៅកាន់ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនគ្រឿងញៀន។ នេះបើយោងតាម ចំណាររបស់ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ សម្តេច ស ខេង។

សុំបញ្ជាក់ថា ពិធីប្រកាសឲ្យចូលកាន់តំណែង អធិការថ្មី នៅក្រុងប៉ោយប៉ែតនេះ ធ្វើនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះនៅ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមវត្តមាន លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ការពិតព្រះសង្ឃដែល និមន្តបិណ្ឌបាត្រ នៅផ្សារលើធំថ្មី ហើយមានការប្រតាយប្រតប់គ្នាជាមួយ ពលរដ្ឋ កាលពីម្សិលមិញ គឺសង្ឃអង្គនេះ «មានជំងឺសសៃ ប្រសាទ»។

នេះបើយោងក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានបំភ្លឺថានៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១និង៣០ នាទី នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាម បានសហការណ៍ ជាមួយនគរបាល សណ្តប់ធ្នាប់ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនព្រះសង្ឃចំនួន២អង្គ
១-ឈ្មោះ ពិន ពិសី ភេទ ប្រុស អាយុ ៤១ឆ្នាំ គង់នៅវត្តតាក់តាល់ បូកគោ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ឈ្មោះ ពិន ពិសី ជាអតីតព្រះសង្ឃមួយអង្គ ដែលត្រូវបានផ្សឹកតាំងពី ឆ្នាំ២០០៩នៅវត្តមួយក្នុងស្រុកបន្ទាយស្រី ។
២-ឈ្មោះ មល់ សម្ជស្ស ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស ថ្នាក់ទី២ មានទីលំនៅ ភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប កំពុងដើរបិណ្ឌបាត ក្នុងផ្សារលើធំថ្មី យកមកធ្វើការសាកសួរ។ ក្រោយពីបានធ្វើការសារកសួររូចមក៖
ឈ្មោះ ពិន ពិសី បានឆ្លើយប្រាប់កសមត្ថកិច្ចថា នៅថ្ងែទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខ្លួនបានមកលេងផ្ទះ ឈ្មោះ មល់ សម្ជស្ស ដែលត្រូវជាក្មួយប្រុសបង្កើត ហើយក៏បាននាំឈ្មោះ មល់ សម្ជស្ស ទៅជាមួយស្របពេលដែលឪពុកម្តាយ មិននៅផ្ទះ ដោយយកឈ្មោះ មល់ សម្ជស្ស ទៅកោសក់ ពាក់ស្បង់ជីព ដើរបិណ្ឌបាត ដោយមិនបានបំបួសតាមពិធីសាសនានោះទេ លុះដល់ថ្ងៃទី ២២ ខែ វិចិ្ឆកា ម្សិលមិញ ឪពុក ម្តាយបានប្រទះឃើញលោកប្អូន និង កូនប្រុស កំពុងដើរបិណ្ឌបាត នៅផ្សារលើធំថ្មី ក៏បានរាយការណ៍ ជូនសមត្ថកិច្ចឲ្យជួយឃាត់ និងយកកូនទៅផ្ទះវិញ។

ប៉ូលិសបានបន្តថាករណីនេះ សមត្ថកិច្ច បាននាំព្រះសង្ឃទាំង២អង្គ ខាងលើ ទៅជួបព្រះចៅអធិការវត្តកោសា និងព្រះចៅអធិការវត្ត ទេព ពោធិវង្ស ដែលកាន់ខាងវិន័យសង្ឃ ហើយក៏បានផ្សឹកទាំង២អង្គ តែម្ដង។ បើតាមលោកមានពុទ្ធដីកាថា ឈ្មោះ ពិន ពិសី មានបញ្ហា សតិស្មារតី «មានជំងឺសសៃប្រសាទ» មិនអាចបួសបានទេ ហើយក៏បានឲ្យត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានបដិសេធ ទៅនឹងចំពោះព័ត៌មានមួយ ដែលបានផ្សាយថា «ប្រធានមន្ទីរសារណការនិង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គប់គិតគ្នា គៀបយកលុយពីក្រុមឈ្មួញ»។
នេះបើយោងតាម សេចក្ដីប្រកាសរបស់មន្ទីរសាធារណការខេត្តកំពង់ធំ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មានមួយឈ្មោះថា «រស្មីឯករាជ្យ» បានចុះ ផ្សាយដែលមានខ្លឹមសារថា “លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គៀបយកលុយពីក្រុមឈ្មួញ”។
ក្នុងន័យនេះមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ធំ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងសូមបកស្រាយ បំភ្លឺជូនដូចខាងក្រោម៖

1. លោក ផន ម៉ៅ ប្រធានស្ថានីយចាស់ត្រូវបានផ្លាស់ប្តូរដោយប្រកាសលេខ ៣០៧ប្រក .សក .គតលទ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយដាក់សមាសភាពថ្មីជំនួសវិញ ដូច្នេះការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិត។

2. ចំពោះដែលថា លោកប្រធានមន្ទីរ គៀបយកលុយពីឈ្មួញ នេះគឺជាព័ត៌មានមិនពិត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមស្នើសុំឱ្យសារព័ត៌មាន «រស្មីឯករាជ្យ» រកភស្តុតាងឱ្យបានច្បាស់លាស់ បើពុំនោះ ទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ការចុះផ្សាយ ចោទប្រកាន់ បែបនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មន្ត្រី និងថ្នាក់ដឹកនាំ ហើយមន្ទីរមិនអាច ទទួលយកបានឡើយ។ បើសិនជានៅតែមានការចុះផ្សាយ មិនពិតជាបន្តបន្ទាប់បែបនេះ មន្ទីរនឹងប្រើសិទ្ធិការពារ ក្នុងការអនុវត្តច្បាប់ ដូចនេះ មន្ទីរស្នើសុំឱ្យអ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មាននេះ បកស្រាយបំភ្លឺឡើងវិញ បើពុំ ដូចនោះទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ និងសារព័ត៌មានសាមី មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ នគរបាល ព្រហ្មទណ្ឌ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ជាមួយការិយាល័យ ជំនាញ ទាំងបី និងអធិការដ្ឋាន នគរបាល ក្រុងសៀមរាប ដើម្បី ដាក់ផែនការ ពង្រឹងបន្ថែម ការបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ដែលកើតមានឡើង ក្នុងក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានថ្លែងអំណរអរគុណ ចំពោះកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ជានាយការិយាល័យ និងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលក្រុងសៀមរាប ដែលបានសហការ គ្នាធ្វើការបង្ក្រាប បានមុខសញ្ញាលួចកាច់សោរកម៉ូតូ ម្នាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page500 Page501 Page502 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×