Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២៣

នៅទីបំផុតចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនមនុស្សចំនួន ១១នាក់ ដាក់ពន្ធនាគារគារ ពីបទដឹកជញ្ជូនផល ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទដឹកជញ្ជូនផល, ប្រមូលផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចអូរកំភ្លុក ត្រាំអង្ក្រង ត្រពាំងទា អន្ទង់ត្បាល់ បន្ទាយសៀម ត្រពាំងកាត់សក់ សោមដេប៉ូ ភ្នំចម៉ ក្នុងដែនការពារបរិសា្ថនកំពតគយ នៃដែនជម្រកសត្វព្រៃឡង់ ស្ថិតនៅភូមិអាជន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្ត ក្រចេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត ៩៦ កថាខណ្ឌ១ ចំណុច២ និង មាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពីព្រៃឈើ។

ការសម្រេចឃុំខ្លួនមនុស្សទាំង ១១នាក់ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយលោកគុយ ពិទូ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ។

សូមជម្រាបថាប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០២៣ ឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន១២នាក់ រឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន៤រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្ដោងរ៉ឺម៉កចំនួន០៧គ្រឿង គោយន្តកន្ត្រៃចំនួន១៣គ្រឿង ម៉ូតូចំនួន០១គ្រឿង កៅឡាក់១៤គ្រាប់។

យោងតាមរបាយការណ៏បឋមបូកសរុបលទ្ធផលបង្ក្រាបបទល្មើសព្រៃឈើ ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា រឹបអូសឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥ម៉ែត្រត្រីគុណ៩៥៥ កូនឈើចម្រុះ១៣ដើម ឈើប្រភេទលេខ១សរុបចំនួន ២២៤ដុំ ស្មើនឹង៦៣ម៉ែត្រត្រីគុណ៦៧២ ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥ម៉ែត្រត្រីគុណ ២៤៣ សសរចំនួន០៨ដើមស្មើនឹង ៣ម៉ែត្រត្រីគុណ ២០១ (វត្ថុតាងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ)
+ ឃាត់រថយន្តសណ្តោងរ៉ឺម៉ក០៧គ្រឿង គោយន្តកន្ត្រៃ១៣គ្រឿង ម៉ូតូ០១គ្រឿង ប្រេងសាំង៣០លីត្រ រណារយន្ត០៥គ្រឿង កៅឡាក់១៤គ្រាប់
+ ឃាត់ខ្លួនមនុស្ស១២នាក់ (ប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

ខេត្តកំពង់ចាម​៖នៅមុខកម្មករ​ កម្មការិនី​ នៅរោងចក្រ មេតថេក ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ នាឱកាស​ប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០២៣ នៅភូមិអំពិលលើ ឃុំអំពិល​ ស្រុក​កំពង់សៀម​ នៅថ្ងៃសៅរ៍នេះ អភិបាល​ខេត្តកំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បាន​អះអាង​ថា​ ដោយ​សារ​ប្រទេស​កម្ពុជា​យើង​ មាន​សុខសន្តិភាព​ ទេីប​មាន​អ្នក​វិនិយោគទុន ចូល​មក​បេីក​រោងចក្រ​ ដោយឡែក​បេី​ស្រុក​ទេស​មាន​សង្រ្គាម​ ​គ្មាន​អ្នកណា​គេ​ហ៊ាន​ចូលមក​ក្បែរនោះ​ទេ។ ជាក់ស្ដែង​ វិស័យ​រោងចក្រ​កាត់ដេរ​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ បាន​ផ្តល់​ឱកាស​​ ឱ្យ​កម្មករ​-កម្មការិនី​ យើង​ជាង​៣ម៉ឺន​នាក់​ មាន​ការងារធ្វេី​ និង​មាន​ប្រាក់​ខែ​ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ គ្រួសារ​ផងដែរ​។

អភិបាល​ខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការកែទម្រង់លើវិស័យ ជាច្រើន ដេីម្បី​លើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូនកម្មករ កម្មការិនី ក្នុង​នោះ​ក៏​មាន​ការផ្ដល់នូវសេវា​គាំពារ​ សង្គម ការលើកម្ពស់សុខភាព មាតា និងទារក សម្រាប់បងប្អូនជាស្ត្រី តាមរយៈ ការប្រើប្រាស់នូវប័ណ្ណ ប​ ស​ ស និងប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព ខណៈ​បច្ចុប្បន្ន​នេះ​ស្ត្រីមានផ្ទៃពោះ បាន​ប្រើប្រាស់សេវានេះ ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយ និងលើកកម្ពស់អត្រាមរណៈភាពមាតា និង​ទារក​ផងដែរ​។

អភិបាលខេត្ត​ បាន​ថ្លែង​បន្តថា​ រោងចក្រ​ដំណើរ​ការ​បាន​ជោគជ័យ​អាស្រ័យ​ ទៅ​លើ​ថៅកែ​ ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ចំពោះ​ផលិតផល​ ដែល​មាន​គុណភាព​ តម្រូវ​ទៅ​តាម​ទីផ្សារ​ ជាពិសេស​ការ​គិតគូរ​ ចំពោះ​សុខមាលភាព​ របស់​កម្មករ​ កម្មការិនី​ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ពីពោះថា​រោងចក្រ​ដំណើរ​ការ​បាន​ល្អ​ ក៏អាស្រ័យ​លើ​កម្មករ​ កម្មការិនី​ ផងដែរ​ ដូច្នេះ​សូម​ឱ្យ​រួមគ្នា​ដេីម្បី​នាំមក​នូវ​ការ​រីកចម្រើន​ទាំងអស់​គ្នា​។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​សង្កត់​ធ្ងន់ថា​ រោងចក្រ​ដំណើរ​ការ​បាន​ជោគជ័យ​ អាស្រ័យ​ដោយ​សារ​ប្រទេស​ជាតិ​យើង​ មាន​សុខសន្តិភាព​ មាន​ប្រព័ន្ធ​ទូរគមនាគមន៍​ គ្រប់គ្រាន់​ និង​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​ ព្រមទាំង​មាន​កំណើន​ សេដ្ឋកិច្ច​ល្អ​។ ដូច្នេះ​សូម​ឱ្យ​បងប្អូន​កម្មករ​ កម្មការិនី​ ទាំងអស់​គ្នា​ ចូលរួម​ការពារ​សុខសន្តិភាព​ ឱ្យ​បាន​គង់វង្ស​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ ក៏ដូចជា​ឱកាស​ការងារ​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

លោក សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកសង្កែ ជាពិសេសអ្នករស់នៅជាប់ផ្លូវជាតិលេខ៥ ទាំងអស់ ចូលរួមរៀបចំបរិស្ថាន និងចងទងជាតិមុខផ្ទះ អោយបានគ្រប់ខ្នងផ្ទះដើម្បីទទួលស្វាគមន៍ និងអបអរសាទរការដង្ហែព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមកដល់ខេត្តបាត់ដំបងនៅថ្ងៃទី១ ខែឧសភា ខាងមុខនេះ។

ការអំពាវនាវ របស់លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាស បន្តអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកសង្កែ ខេត្តបាត់ដំបង។

ថ្លែងនៅបរិវេណសាលាស្រុកសង្កែ នៅថ្ងៃសៅរ៍នេះ លោក សុខ លូ ក៏បានមានប្រសាសន៍នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ បើទោះបីសម្ដេច មិនបានអញ្ជើញចុះមកផ្ទាល់ក្ដី ក៏សម្ដេចបានធ្វើការចាត់ចែង ដល់ក្រុមការងារនៅតាមបណ្ដាខេត្ត ក្នុងការស្វែងរកជនរងគ្រោះ ក៏ដូចជាផ្ដល់ជាអំណោយមនុស្សធម៌ ឬអំណោយសង្រ្គោះបន្ទាន់ភ្លាមៗដល់ប្រជាពលរដ្ឋ ដែលកំពុងជួបនូវការរងគ្រោះផងដែរ។

លោក បានសំដែងនូវការសោកស្ដាយ ជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោកក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូន នាពេលនេះ មានចំនួនមិនសមល្មម នឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាល ទុក្ខលំបាក របស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះ ប្រជាពល រដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំជាពិសេសគឺ កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោក សុខ លូ ក៏បានណែនាំដល់មន្រ្ដីសាខាកាកបាតក្រហមកម្ពុជាខេត្តបាត់ដំបង ត្រៀមក្រុមការងារដែលមានជំនាញផ្នែកសង្រ្គោះបឋម ចុះទៅតាមបណ្ដាក្រុង ស្រុក និងនៅតាមភូមិសាស្រ្ដក្នុងខេត្ត ដើម្បីធ្វើការពន្យល់ ណែនាំ និងបង្រៀនដល់ ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងអំពីការសង្រ្គោះខ្លួនឯង យល់ដឹងអំពីរបៀបគេចចេញពីគ្រោះរន្ទះបាញ់ ឬលង់ទឹកជាដើម ដើម្បីងាយស្រួល ក្នុងការសង្រ្គោះបឋម ដោយខ្លួនឯង បើសិនជាជួបប្រទះហេតុការណ៍ណាមួយជាយថាហេតុ។

សូមជម្រាបថា ប្រជាពលរដ្ឋ រងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៥៧គ្រួសារ មកពីភូមិចំនួន១៨លើ ឃុំចំនួន៨នៃស្រុកសង្កែ ក្នុងនោះគ្រួសារ(រលំទាំងស្រុង២ខ្នង និងរបើកដំបូល៥៥ខ្នង) ដែលរងគ្រោះកន្លងទៅ ដោយបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

នៅទីបំផុត អ្នកស្រី ហាក់ វណ្ណៈ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា នួន អក ទៅតុលាការ រឿងចេញសែកគ្មានសាច់ប្រាក់ និងរំលោភលើទំនុកចិត្ត។

នេះបើយោងតាមពាក្យបណ្ដឹង ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាននៅថ្ងៃសៅរ៍នេះ។

ជុំវិញរងការបណ្ដឹងបែបនេះនេះ សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបកស្រាយ ពីឧកញ៉ា នួន អក នៅឡើយទេ រហូតដល់ម៉ោងចេញផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

នៅទីបំផុតកម្ពុជា នឹងសាងសង់ផ្លូវល្បឿនលឿន ទី៣ សៀមរាប-ភ្នំពេញ ដោយគ្រោងបញ្ចប់ការសិក្សានៅខែឧសភា ២០២៣។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងសន្និសីទ ស្តីពីការលើកកម្ពស់ ការតភ្ជាប់ការដឹកជញ្ជូន ក្នុងតំបន់សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ នៅក្រុងសៀមរាប នៅថ្ងៃសុក្រម្សិលមិញថា កម្ពុជានឹងមានផ្លូវល្បឿនជាច្រើនបន្ថែមទៀត ខណៈផ្លូវល្បឿនលឿនសៀមរាប ភ្នំពេញ នឹងបញ្ចប់ការសិក្សាគម្រោងនៅខែឧសភាឆ្នាំ២០២៣នេះ ហើយសម្រាប់កម្ពុជា ការអភិវឌ្ឍ មានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។

លោក ស៊ុន ចាន់ថុល លើកឡើងទៀតថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងនៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោក៏នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ ផែកុងទីន័រថ្មីមួយទៀត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលមានជម្រៅទឹក១៤,៥ម៉ែត្រ ដែលផែថ្មីនេះ អាចឲ្យនាវាប្រមាណជា៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ១៨ភាគរយប៉ុណ្ណោះដែលអាចចូលចតបាន។

លោកស៊ុន ចាន់ថុល បន្តថា ជាមួយគ្នានេះ យើងក៏បានសិក្សា ផ្លូវរថភ្លើង ដែលបច្ចុប្បន្នមានល្បឿន យឺត ឲ្យទៅជាផ្លូវរថយន្តភ្លើង មានល្បឿនលឿន ពីភ្នំពេញ ទៅប៉ោយប៉ែត ហើយពីភ្នំពេញទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាមួយគ្នានឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេបាសាក់ ទៅកាន់សមុទ្រនៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។

លោកបន្តថា នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿន ទី៣ សៀមរាប ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿន ទី១ ភ្នំពេញ-ព្រះសីហនុ មានប្រវែង១៩០គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីចុងឆ្នាំ២០២២ ដែលបានប្រើប្រាស់ទុនវិនិយោគប្រមាណ២ពាន់លានដុល្លាអាម៉េរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មេសា ២០២៣

ថ្លែងនៅមុខអាជ្ញាធរមូលដ្ឋាន ដូនជី តាជី លោកគ្រូអ្នគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ នាថ្ងៃសុក្រម្សិលមិញ ក្នុងពិធីសម្ពោធកាត់ខ្សែបូរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាធម្មសភា ផ្លូវថ្នល់ និងនិងសមិទ្ឋផលនាៗ នៅវត្តគគីរ ស្រុកប្រាសាទបាគង​ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានបញ្ជាក់ថា រាល់សមិទ្ឋផលនានាទាំងនៅទីនេះ​ និងនៅទីដ៏ទៃក្នុងទូទាំងប្រទេស អាចកើតឡើងទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ បើគ្មានសន្តិភាពទេ យើងមិនអាចធ្វើការអភិវឌ្ឍឱ្យរីកចម្រើនដូចពេលនេះបានឡើយ។

ឯកឧត្តម សៀង ណាំ ក៏បានកោតសរសើរ ចំពោះព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តគគីរ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានសាមគ្គី ចូលរួមចំណែកជាកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យធនធ្វើឲ្យការកសាងសាលាធម្មសភា និងសមិទ្ឋផល មួយចំនួនទៀត បានសម្រេចរួចរាល់ជាស្ថាពរ។

ឯកឧត្តម ក៏បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ។

ឯកឧត្តម ក៏បានប្រគេនព្រះចៅអធិការវត្តនូវថវិកាចំនួនប្រគេនបច្ច័យចំនួន ១០លានរៀលនិង ចែកជូនតាជីយាយជី ២០០នាក់ សិស្សានុសិស្ស ១០០នាក់ លោកគ្រូ អ្នកគ្រូ ១៥នាក់ ប្រជាពលរដ្ឋ១ពាន់នាក់ សរុបអស់ថវិកា ១៧លានរៀលផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា សង្គមខ្មែរយើងបានចាត់ទុកព្រះពុទ្ឋសាសនា ជាវិស័យដ៏មានសារៈសំខាន់ ជាដៃគូអភិវឌ្ឍ មិនអាចខ្វះបាន ហើយពុទ្ឋចក្រ ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងបានយកចិត្តទុកដាក់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋនានាក្នុងវិស័យនេះ ដើម្បីបំរើសេចក្តីត្រូវការ របស់ប្រជាពុទ្ឋបរិស័ទ មកបំពេញបុណ្យកុសល តាមសេចក្តីជ្រះថ្លា ជាមួយគ្នានេះវត្តអារាម បានផ្តល់គុណសម្បត្តិដល់ពុទ្ឋបរិស័ទ ដែលមានព្រះសង្ឃ ជាតួអង្គសំខាន់ និងបានជួយអភិវឌ្ឍសង្គម កម្ពុជាតាំងពីសម័យមុនរហូតមកដល់បច្ចុប្បន្ន។

សូមជម្រាបថា សមិទ្ឋផលថ្មីជាគរុភ័ណ្ឌវត្តនេះ មានដូចជា សាលាធម្មសភា មួយខ្នងមានទំហំ១៦មគុណនឹង៣៧ម៉ែត្រ ផ្លូវថ្នល់មុខវត្តប្រវែង១ពាន់២០០ម៉ែត្រ​ ទទឹង​ ៨ម៉ែត្រ និងសមិទ្ឋិផលនាៗ មួយចំនួនទៀតចំណាយក្នុងការកសាងអស់ថវិកាសរុប ជាង៤១ ម៉ឺនដុល្លារ និងនៅខ្វះថ្លៃជាងនិងសម្ភារៈសំណង់ ៦ម៉ឺន៨ពាន់ដុល្លារទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

យ៉ាងហោចណាស់គោមួយក្បាលបានស្លាប់ មនុស្សម្នាក់បានរករបួស ក្នុងហេតុការណ៍គ្រោះធម្មជាតិ មួយនៅរសៀលថ្ងៃសុក្រនេះ។

ព័ត៌មានបឋម ថា នៅរសៀលថ្ងៃនេះ នៅចំណុចភូមិស្រិតខាងកើត និងភូមិតាត្រាវ ឃុំកន្ត្រាំងស្រកប្រាសាទបាគង មានករណីភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលបណ្តាលឲ្យដួលរលំរោង១ខ្នងទាំងស្រុង ដែលមានទំហំ (៣៧មx ១៧ម)និងរបេីកសំយ៉ាបផ្ទះ១ខ្នងទំហំ (៦មx៣ម)។

ប្រភពបានបន្តថា គ្រោះធម្មជាតិនេះ បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សម្នាក់របួសស្រាលមនុស្ស១នាក់ និងរន្ទះបាញ់ សត្វគោងាប់១ក្បាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

បុរសអ្នកជិះម៉ូតូម្នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ប៉ះជាមួយរថយន្ត។

ហេតុការណ៍បានកើតឡើង នៅរសៀល២៨ ខែមេសា ឆ្នាំ២០២៣ស្ថិត នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

យោងតាមប្រភពបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តកូរ៉េម៉ាកKiaពណ៌ខៀវផ្លាកលេខភ្នំពេញ 2BJ-5718 បានទៅបុកជាមួយម៉ូតូហុងដា C125 សេរី ឆ្នាំ2022 ពណ៌ខ្មៅផ្លាកលេខសៀមរាប 1AP-3110 បណ្តាលឲ្យរបួសធ្ងន់បាក់ជេីងស្តាំ (ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនតាសាម)។

ជនរងគ្រោះ ឈ្មោះស៊ុយ ដា ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង។ ក្រោយកេីតហេតុ អ្នកបេីកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ។ មូលហេតុ អ្នកបេីកបរម៉ូតូមានល្បឿនលឿនមិនប្រកាន់ស្តាំ។

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

នៅទីបំផុតក្រុមមន្ត្រី បានចាប់ខ្លួនបានហើយ ក្រុមខ្មាន់កាំភ្លើងបាញ់សម្លាប់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ និងហូតកាំភ្លើងវែងខ្លីចំនួន ៨ដើម គ្រាប់កាំភ្លើងជាច្រើនគ្រាប់ រួមទាំងវត្ថុតាងផងដែរ។

មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីនេះ បានចាប់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងចំណោម៤នាក់ (ម្នាក់រត់គេចខ្លួន) នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកា ៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

មន្ត្រីបានថ្លែងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ដោយមានការសង្ស័យ ក្រុមការងារបានចាប់ឃាត់រថយន្ត MAZDA ១គ្រឿងពាក់ស្លាក់លេខ 2AP-9211 ដើម្បីសាកសួរ ក្រោយឃើញសមត្ថកិច្ច ជនសង្ស័យម្នាក់ ក្នុងចំណោម ៤នាក់ បានរត់គេចខ្លួនបាត់។  ដោយឃើញដូច្នេះ ក្រុមការងារបានស្ទាក់ចាប់ឃាត់បានមនុស្សចំនួន៣នាក់ និងដកហូតវត្ថុតាងរួមមាន៖

អាវុធប្រភេទ វែង ចំនួន៥ដើម មាន៖ ១)- CZ 457 PREMIUM ១ដើម ឆ្នាំផលិត CIPN 20 លេខ D185893 ចំនួន០១ដើម- បង់ដាក់គ្រាប់ ចំនួន០១- សឺមែល ចំនួន០១គ្រាប់ ២)- CZ 457 PREMIUM ចំនួន០១ដើម ឆ្នាំផលិត CIPN 21 លេខ F309647 – បង់ដាក់គ្រាប់ ចំនួន០១- សឺម៉ែល ចំនួន០១គ្រាប់- ពិលបំពាក់ ជាប់អាវុធ ចំនួន០១គ្រាប់ ៣)- CZ 452-2EZKM ចំនួន០១ដើម ឆ្នាំផលិត CIPN 15 លេខ CIPN B 851993 – បង់ដាក់គ្រាប់ ចំនួន០១- សឺម៉ែល ចំនួន០១គ្រាប់ ៤)- PROPERTY OF U.S. GOVT. M-16A1 CAL .5.56 M.M លេខ 4946387(អឹមសី/R) ចំនួន០១ដើម – បង់ដាក់គ្រាប់ ចំនួន០១- បំពាក់ HE510C-GR#017482594 ចំនួន ០១ – បំពាក់ HM3X #023823475 ចំនួន ០១ ។ ៥)- អាវុធ AK (ចិន) ស្វាយបត់ លេខ 56-16031510 ចំនួន០១ដើម – បង់ដាក់គ្រាប់ ចំនួន០១- ឡាសែរ ចំនួន០១គ្រាប់។

II. អាវុធប្រភេទ ខ្លី ចំនួន០៣ដើម ១. អាវុធខ្លី ម៉ាក(CF98-9) លេខ 008494 08 236 ចំនួន០១ដើម – បង់ដាក់គ្រាប់ ចំនួន០១ ២. អាវុធខ្លី ម៉ាក UL TRA CRIMSON CARRY II KIMBER MFG KU134831 YONKERS NY YSA ចំនួន០១ដើម- បង់ដាក់គ្រាប់ ចំនួន០១ ៣. អាវុធខ្លី ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm លេខ 215553 – បង់ដាក់គ្រាប់ ចំនួន០១
សរុបអាវុធ មានចំនួន ០៨ដើម

III. ចំនួនគ្រាប់រំសេវ
– សរុបគ្រាប់រំសេវ CZ 457 PREMIUM មានចំនួន ២៧០គ្រាប់
– សរុបគ្រាប់រំសេវ CZ 452-2EZKM មានចំនួន០២គ្រាប់
– គ្រាប់រំសេវ M-16A1 មានចំនួន១៥គ្រាប់
– គ្រាប់រំសេវ AK មានចំនួន៣០គ្រាប់
– គ្រាប់រំសេវ (CF98-9) មានចំនួន0៥គ្រាប់
– គ្រាប់រំសេវ ម៉ាក UL TRA CRIMSON CARRY II ចំនួន០៤គ្រាប់
– គ្រាប់រំសេវ ចំនួន១៣គ្រាប់
– គ្រាប់រំសេវ ម៉ាក A.T.C BRNO CZ MOD.5.CAL.6.35mm ចំនួន១៣គ្រាប់
– គ្រាប់រំសេវ ប្រភេទគ្រាប់ប៉េអាកុល ចំនួន០៥គ្រាប់
សរុបរួម ចំនួនគ្រាប់ ៣៤៤គ្រាប់

IV. វត្ដុតាងសត្វព្រៃ
១. សត្វឈ្លូស ងាប់ ចំនួន ០២ក្បាល ស្មើនឹង ចំនួន ២០គីឡូក្រាម
២. សត្វឈ្លូស រស់ ចំនួន ០១ក្បាល (កូន)
៣. សត្វជ្រូកព្រៃ ងាប់ ចំនួន០១ក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម
៤. សត្វឆ្មាបា ចំនួន០១ក្បាល ស្មើនឹង ចំនួន ០២គីឡូក្រាម។ ចំពោះវត្ថុតាងទាំងអស់បានយកមករក្សាទុកនៅមន្ទីរបរិស្ថាន និងមនុស្សបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

នៅទីបំផុត ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះបានរកឃើញឈើជាច្រើន ម៉ែត្រ នៅក្នុងក្រុមហ៊ុនស៊ីង បាយអូថេក នឹងកំពុងបើកការស្រាវជ្រាវរកអ្នកពាក់ព័ន្ធផងដែរ។

ក្រុមមន្ត្រីជំនាញក៏បានបញ្ជូនជនសង្ស័យចំនួន ១១នាក់ គោយន្តកន្ត្រៃដឹកឈើចំនួន ១១គ្រឿង អត់មានឈើ ចំនួន ២គ្រឿង សរុប (១៣គ្រឿង) បញ្ជូនទៅស្ថាប័នអយ្យការដើម្បីអនុវត្តនីតិវិធី។

ប្រភពបានឲ្យដឹងថា ចំពោះឈើចំនួន ៦ឡាន ដែលកម្លាំងរកឃើញនៅក្រុមហ៊ុន ស៊ីងបាយអូថេក មន្ត្រីជំនាញនឹងបើកអង្កេតបឋម ដើម្បីស្រាវជ្រាវរកអ្នកទទួលខុសត្រូវ និងអ្នកដែលមានការពាក់ព័ន្ធបន្តទៀត។

បើតាមប្រភពនៅព្រឹកមិញនេះ មានការប្រជុំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តរៀបចំកម្លាំងរុករកស្រាវជ្រាវ រកវត្ថុតាង ចុះស្រាវជ្រាវគល់ឈើ ដែលបានកាប់បន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ និងដាក់បន្ទុកទៅលើឈើនៅក្នុងក្រុមហ៊ុន ថាតើផែនការមេ នៅក្នុងក្រុមហ៊ុន មានឈួសមានឆាយ មានគាល់ឈើឬអត់ ដោយមន្ត្រីជំនាញ ក៏ចុះត្រួតពិនិត្យក្រុមហ៊ុន និងឱ្យក្រុមហ៊ុនបង្ហាញឯកសារពាក់ព័ន្ធ ឈើទាំង៦ឡាន ថាតើក្រុមហ៊ុន បានឈើនេះ មកពីណា ដើម្បីឱ្យមន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធអំណាចស្រាវជ្រាវ ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តិល្មើសតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

នៅមុខប្រជាពលរដ្ឋ មន្ត្រីអ្នកចូលរួម ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រហស្បតិ៍ ម្សិលមិញ លោកហ៊ុន ម៉ាណែត បានថ្លែងទៅកាន់បញ្ជាក់ថា «ប្រជាជនជាម្ចាស់ប្រទេស ហើយមន្ត្រីរាជការជាអ្នកបម្រើរាស្ត្រ»។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានតម្កល់ផលប្រយោជន៍ របស់ ប្រជាជនជាធំ ក្នុងគ្រប់កាលៈទេសៈ ដូចដែលស្តែងឡើងតាមរយៈ ការបង្កើតយន្តការ ជាច្រើនចុះបម្រើប្រជាពលរដ្ឋ ផ្ទាល់នៅតាមមូលដ្ឋាន និងការពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្ត្រីការនៅក្នុងពេលបំពេញមុខងារផងដែរ។

លោកហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងកាលៈទេសៈ សុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយ រុងរឿង ដូចបច្ចុប្បន្ន, ប្រជាពលរដ្ឋ បានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនាៗ ទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៣

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអះអាង និង​បញ្ជាថា «ទី១ អភិបាលខេត្តព្រះវិហារ មិនយកលុយមួយរៀលពីឈ្មួញឈើទេ ​ទី២ សូមទប់ស្កាត់ឲ្យបាននូវបទល្មើសព្រៃឈើ ទី៣ បើមានមន្រ្តីពាក់ព័ន្ធនឹងមានវិធានការដកមន្រ្តី​នោះចោលតែម្តង»។

ការព្រមានធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយបានណែនាំយ៉ាងម៉ឺងម៉ាត់ ដល់មន្រ្តីពាក់ព័ន្ធ ក្នុងខេត្តទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ដើម្បីបង្ក្រាបឲ្យបានទាំងជនល្មើស និងអ្នកពាក់ព័ន្ធផងដែរ។

«សំឡេង លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ»

https://www.srpostnews.com/wp-content/uploads/2023/04/គឹម-រីទ្ធី.ogg

សូមជម្រាបថានាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពល​ខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ ​និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញវិធានការបន្ថែមលើបញ្ហា​បទល្មើសព្រៃឈើ ដោយបាន​បញ្ជាយ៉ាងដាច់ណាត់​ ដល់គ្រប់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវសហការអន្តរាគមន៍​ បង្ក្រាបឲ្យបានទាន់ពេលវេលា។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថា «ស្រាវជ្រាវប្រមូលព័ត៌មានពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក្នុងនោះពាក់ព័ន្ធនឹងជនល្មើស​ និងអ្នកពាក់ព័ន្ធ រួមទាំងមន្រ្តី​ឃុបឃិត​ ជាមួយជនល្មើសទាំង​មន្រ្តីជំនាញ ​និងមូលដ្ឋាន»។នាយឧត្តមសេនីយ៍ សៅ សុខា សង្កត់ធ្ងន់ថា «តាមដានគ្រប់សកម្មភាព​មធ្យោបាយ សកម្មភាព​ស្របច្បាប់របស់ ក្រុមហ៊ុន ដែលមានច្បាប់អនុញ្ញាត​ពីរាជរដ្ឋាភិបាល ជាពិសេសព័ត៌មាន​ អំពី​និយាមកាដែល​រាជរដ្ឋាភិបាល ផ្តល់សម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុន ដោយសហការជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏ណែនាំដល់​អាជ្ញាធរមានសមត្ថកិច្ចត្រូវ​ប្រតិបត្តិការ​ ជាមួយអាជ្ញាធរខេត្ត ​ដោយសហការបញ្ជាកម្លាំងស្រុក ចេញ​ទៅតំបន់ព្រៃអភិរក្ស ហើយ​ត្រៀមកម្លាំងអន្តរាគមន៍ សម្រាប់ ចេញប្រតិបត្តិការរាល់ពេលទទួលបានព័ត៌មានទាំងក្នុង​ខេត្តព្រះវិហារ ក្រចេះ និងកំពង់ធំ។

នាយឧត្តមសេនីយ៍ សៅ សុខា បន្ថែមថា ចំពោះការអនុវត្តច្បាប់ដោយមន្រ្តីនគរបាលយុត្តិធម៌ ដីព្រៃអភិរក្សត្រូវអនុវត្តដោយមន្រ្តីបរិស្ថាន​ ដីអភិវឌ្ឍន៍​ និងព្រៃអភិវឌ្ឍន៍​អនុវត្តដោយមន្រ្តីបរិស្ថាន ប៉ុន្តែត្រូវសហការជាមួយមន្រ្តីក្រសួងពាក់ព័ន្ធ ​ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page166 Page167 Page168 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×