ខេត្តកំពង់ចាម៖(ដោយលឹម ប៉ៃលិន)លោកហេង វណ្ណនីអភិបាលរងខេត្ត និងជាអនុប្រធាន គណៈកម្មការ ប្រយុទ្ធជំងឺកូវីដ១៩ ខេត្តនៅព្រឹកមិញនេះ បានបើក កិច្ចប្រជុំផ្សព្វផ្សាយ ណែនាំអំពី វិធានការ ការពារ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ ដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកស្រីសន្ធរ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេសផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោកហេង វណ្ណនី អភិបាលរងខេត្តបានលើកឡើងថា ចំពោះមន្ត្រីពាក់ព័ន្ធ ដែលត្រូវធ្វើការ ផ្សព្វផ្សាយ បន្ត នៅតាមភូមិនីមួយៗ តាមទីប្រជុំជនផ្សារ និង តាមខ្នងផ្ទះ ដោយការចាក់ខ្សែអាត់សំលេង និង ចែកខិតបណ្ណ័ ជាពិសេស ត្រូវ ជួបផ្ទាល់ធ្វើការអប់រំចំពោះ អ្នកចំណូលស្រុកតាមគ្រួសារនីមួយៗ ដោយតំរូវអោយស្នាក់នៅដាច់ដោយឡែក ពីសមាជិកគ្រួសារ រយៈពេល១៤ ថ្ងៃ ដើម្បី តាមដានសុខភាព តាមការណែនាំផ្នែកសុខាភិបាល ដែលជាការចូលរួមទប់ស្កាត់ការីករាលដាលមេរោគកូវិដ១៩ ដល់សហគមន៍។ តែទោះជា យ៉ាងណា ការដាក់អោយនៅដាច់ដោយឡែក វាមិន មែនជាការរើសអើង ព្រោះដើម្បីចូលរួមបង្កា ជំងឺ រាតត្បាតដ៏កាចសាហាវ ដែលពិភពលោក កំពុងព្រួយបារម្ភ។ ដូច្នេះ តម្រូវ ឲ្យ យើងមានការ ប្រុងប្រយ័ត្ន ខ្ពស់ទើប មាន សុវត្ថិភាពទាំងអស់គ្នា។
លោកហេង វណ្ណនី បានបញ្ជាក់ផងដែរថា ក្នុងការទប់ស្កាត់ ការរីករាលដាល នៃ កូរ៉ូណា វីរុស នេះសូមបងប្អូនប្រជាពលរដ្ឋ ដែល ទើបតែត្រឡប់មកពីក្រៅប្រទេសវិញ កុំឲ្យមានការភ័យខ្លាចអ្វីឡើយ ចំពោះការនៅដាក់អោយរស់នៅដាច់ដោយ ឡែកនោះ តែជាការធ្វើឡើង ក្នុងគោលបំណង សុខសុវត្ថិភាពគ្រួសារយើង សហគមន៍ និងសង្គមជាតិទាំងមូល។ ម្យ៉ាងវិញទៀត សូមកុំមានការរើសអើង ត្រូវចូលរួមជួយគ្នាទៅវិញទៅមក ចំពោះមនុស្សទូទៅ ដោយកុំមានការសង្សយ័ ប្រសិនបើ ឃើញមានបងប្អូនណាម្នាក់ឈឺ ឡើងកំដៅ ក្អក ឈឺបំពង់ក ហត់ណែនដើមទ្រូង ពិបាកដកដង្ហើម ត្រូវណែនាំអោយទៅ មណ្ឌលសុខភាព ឫ មន្ទីរពេទ្យបង្អែក ដើម្បីពិនិត្យ ព្យាបាល ឬ តេទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំ នេះត្រូវបានធ្វើឡើងទាំង១០ ក្រុង -ស្រុកទូទាំង ខេត្តកំពង់ចាម ដោយផ្តោត ទៅលើ១-ការ ពិនិត្យមើលបញ្ជី ពលករ ពលការីនី ដែលទើបត្រឡប់ មកដល់មូលដ្ឋាន របស់ខ្លួន ។ ២-ណែនាំឲ្យពួកគាត់ ស្នាក់នៅដាច់ដោយឡែក នៅពេលដែលគាត់មក ផ្ទះ ៣-ត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំចំពោះមុខសញ្ញា ដែលបានណែនាំរួចនិងឲ្យបន្តណែនាំដល់មិត្តភ័ក្ត្ររបស់គាត់ ដែល ធ្លាប់ទំនាក់ទំនង និងណែនាំដល់គ្រួសារ ឲ្យគាត់ ស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ទាំងការរស់នៅស្អាត មានអនាមយ័ លាងដៃនឹងសាប៊ូ ឬអាកុលជាប់ជាប្រចាំ , ពាក់ម៉ាស់ ឬកន្សែង ៤-បន្តការផ្សព្វផ្សាយរូបភាព នៅនឹងកន្លែងនិងចល័តតាមមូលដ្ឋាន ៥-ផ្តល់ព័ត៌មានដល់ សមត្ថកិច្ច មណ្ឌលសុខភាពដែលនៅជិតផ្ទះ របស់ពួកគាត់ នៅពេលមានការសង្ស័យអំពី បញ្ហាសុខភាពផ្ទាល់ខ្លួន។ និង ៦-រដ្ឋបាល ក្រុងស្រុកត្រូវ រាយការណ៍មក រដ្ឋបាល ខេត្តឲ្យបានជាប់ជាប្រចាំផងដែរ៕SRP
សុភក្រ័ សៀមរាប ប៉ុស្ដិ៍
26 March 2020 · Image
···