Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ធ្នូ ២០២៣

នៅទីបំផុតតុលាការបានសម្រេចឃុំខ្លួនអគ្គនាយក អគ្គនាយករងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យ ឯ.ក នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ជុំវិញរងបណ្តឹងពីអតិថិជនរបស់ខ្លួនថា បានរំលោភលើសេចក្តីទុកចិត្ត។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រី នាង ស៊ីណៃ បានឱ្យដឹងថា៖ ជនជាប់ចោទដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ ជាអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យឌីវេឡុបម៉ិន រៀលអ៊ីស្ទេត រស់នៅក្នុងភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ អ៉ឹង ណៃហួយ ភេទស្រី អាយុ ៣៣ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុនខាងលើទទួលបន្ទុកហិរញ្ញឹក ជាប្តីប្រពន្ធនិងគ្នា។

ដីកានេះដែរបានបញ្ជាក់បន្ថែមថា ជនជាប់ចោទទាំងពីរនាក់ខាងលើបានជាប់ចោទពីបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ ក្រោយទទួលសំណុំរឿង តុលាការបានចេញដីកាបង្គាប់ឱ្យចូលខ្លួន ប៉ុន្តែជនជាប់ចោទ មិនបានចូលខ្លួនតាមកាលកំណត់របស់តុលាការ នោះទេ ទើបតុលាការសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនតែម្តង។

ដោយមានតម្រុយពិរុទ្ធភាពគ្រប់គ្រាន់ ដែលត្រូវបានផ្តន្ទាទោសជាងមួយឆ្នាំ ជនជាប់ចោទទាំងពីរនាក់ ត្រូវបានបញ្ជូនឃុំខ្លួនបណ្តោះអាសន្ន៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២៣

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣  បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធជាផ្លូវការអគារធនាគារវីងថៅវើ  ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីង មានកម្ពស់ ២៥ ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅកណ្តាលរាជធានីភ្នំពេញ សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកប​ដោយនិរន្តរភាព។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស នោះដែរ ។​​ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ។

សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថល, រាជរដ្ឋាភិបាលនីតិកាល​ទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម សំដៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ និងដើម្បីឆ្លើយ​តប​ទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤,  ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់​ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ ​និង​ធនាគារ ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលមានចក្ខុវិស័យរយៈពេលវែង ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរវិត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យធនាគារ។ ទន្ទឹមនេះ ក៏ជាសមិទ្ធផលមួយដ៏មានសារៈសំខាន់ គួរជាទីមោទនភាព សម្រាប់ជាមគ្គុទេសក៍ ក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ «បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech» សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, រក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ។
ក្របខ័ណ្ឌគោលនយោបាយទាំងនេះនឹងមានសារៈសំខាន់សម្រាប់វិស័យធនាគារ​នៅ​កម្ពុជាក្នុងបរិការណ៍នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស​​​បច្ចេកវិទ្យាហិរញ្ញវត្ថុ ។ ការចាប់យក និងការសម្របខ្លួនទៅនឹងប្រព័ន្ធឌីជីថលរបស់ធនាគារ មិនត្រឹមតែរួមចំណែកលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងរួមចំណែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់កំណើន ប្រកប​ដោយចីរភាព។

ក្នុងឱកាសនៃពិធីនោះផងដែ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះធនាគារវីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និង កម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល តាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ដោយសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ ៨០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង ៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥ ០០០ កន្លែង ។ ការវិវឌ្ឍរបស់ធនាគារវីង​ បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃ​រដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការ​ទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន ហើយនាពេលថ្មីៗនេះ ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានបោះជំហានទៅមុខមួយកម្រិតទៀត ។ លើសពីនេះ, ធនាគារវីង ក៏បានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជន ឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ធ្នូ ២០២៣

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិត ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២៣

ខេត្តបន្ទាយមានជ័យ៖ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានចេញលិខិតសុំទោសសម្ដេចតេជោហ៊ុន សែន។ ការចេញលិខិតសុំទោសបែបនេះ ក្រោយពីលោកបានទម្លាយនូវអាថ៌កំបាំងនិងធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ំ រាត្រី។

លិខិតសុំទោសមានខ្លឹមសារដូចខាងក្រោម៖

ខ្ញុំបាទឈ្មោះ សាន ស៊ានហូ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត និងជាប្រធាន ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមគោរពជូន

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាទបានប្រព្រឹត្តអំពើខុសឆ្គងយ៉ាងធ្ងន់ធ្ងរដោយបានធ្វើការ ផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសបុក តាមគណនីរបស់ខ្ញុំបាទផ្ទាល់ និងតាមបទ សំភាសន៍របស់សាព័ត៌មាន SAN BUNTHEOUN NEWS ដែលធ្វើអោយប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តបន្ទាមានជ័យ ពិសេសធ្វើឲ្យប៉ះពាល់ដល់លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយដែលបានសង្គ្រោះប្រជាជនកម្ពុជា និងកំពុងដឹកនាំប្រទេសជាតិកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍន៍ទៅមុខ និងមាន ការរីកចំរើនលើគ្រប់វិស័យ ។

ខ្ញុំបាទមានការភ្ញាក់រលឹក និងដឹងពីកំហុសឆ្គងដែលខ្ញុំបាទបានប្រព្រឹត្ត ។ ខ្ញុំបាទសូម គោរពសុំការខន្តីអភ័យទោសពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា មេត្តាលើកលែងទោសនូវកំហុសឆ្គងរបស់ខ្ញុំបាទ ខ្ញុំបាទសូមសន្យា ថានឹងលុបចោលនូវសារសំលេង និងវិដេអូទាំងអស់របស់ខ្ញុំ និងបញ្ឈប់រាល់សកម្មភាព ទាំងឡាយណាដែលធ្វើប៉ះពាល់ដល់ថ្នាក់ដឹកនាំ សង្គមជាតិ និងសន្យាថាបន្តខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចំរើនទៅមុខបន្តទៀត ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តាទទួលនូវការគោរពដល់ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ។

ធ្វើនៅប៉ោយប៉ែត ថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៦ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២៣

ភ្នំពេញ៖អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ (សុខៈ) បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ២១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៦៨នាក់ ដើម្បីចាត់ការណ៍ទៅនីតិវិធី។

ចំណាក់ការរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាលទ្ធផលនាពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នក្រោមចំណុះក្រសួងមហាផ្ទៃ ដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានី ខេត្ត អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ដែលអស់លោកមានសមត្ថកិច្ច បាននិងកំពុងតែធ្វើការងារយ៉ាង​យកចិត្តទុកដាក់ ដើម្បីធានាបាននូវសន្តិសុខក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ​ដែលត្រូវដោះស្រាយ​នៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមទស្សនៈអ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តា​ហ៍គឺត្រូវបានតាមដានយ៉ាង​យកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងការជំរុញបន្តធ្វើការយ៉ាងយក​ចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយ​ឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ ក្នុងនោះក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ ធ្នូ ២០២៣

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯឧត្តមហ៊ុន ម៉ានី បានលើកឡើងថា៖«កែទម្រង់ណាក៏ដោយ​ ​ត្រូវចាប់ផ្តើមពីខ្លួនឯងជាមុនសិន»។

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងថា៖ ក្រៅពី «ការកែទម្រង់ការប្រឡងជ្រើសរើស មន្រ្តីរាជការ តាមរយៈការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព» កិច្ចការដែលជាអាទិភាពគន្លឹះមួយផ្សេងទៀត របស់ក្រសួងមុខងារសាធារណៈគឺ «ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព»។

រដ្ឋមន្ត្រីបន្តថា៖ ក្នុងរយៈពេលកន្លងមកនេះ យើងបាន និងកំពុងធ្វើរួចជាស្រេចហើយជុំវិញការងារពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន​ រាប់បញ្ជូលតាំងពីស្មារតីនៃការតាក់តែងអនុក្រឹត្យ «ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ», ការកែលម្អរចនាសម្ព័ន្ធដើម្បីប្រើប្រាស់មន្ត្រីរាជការឱ្យស្របតាមចំណេះ ជំនាញ និងបទពិសោធន៍ ហើយប្រើប្រាស់ឱ្យអស់ពីសក្តានុពល, ការកំណត់និយាមប្រតិបត្តិ ប្រព័ន្ធការងារ និងទម្លាប់ការងារច្បាស់លាស់ រួមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញ និងអភិវឌ្ឍសមត្ថភាពផ្សេងៗទៀត។ ​

បន្ថែមលើនេះ ជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋាននានាជាបន្តបន្ទាប់​​ដូចអ្វីដែលយើងកំពុងធ្វើនាពេលនេះ គឺជាសកម្មភាពបន្ថែមមួយកម្រិតទៀត ក្នុងគោលដៅជួបប្រតិបត្តិករជាក់ស្តែងដើម្បីជជែកគ្នា ឈ្វេងយល់ពីគ្នា ស្តាប់របាយការណ៍ និងបញ្ហាប្រឈមដោយផ្ទាល់ ហើយស្វែងរកដំណោះស្រាយរួមជាមួយគ្នា។ ​

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ដំណើរការទាំងអស់នេះ​ គឺជាចំណែកការងារតូចៗ រួមបញ្ជូលគ្នា ដែលក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមធ្វើជាបន្តបន្ទាប់រួចមកហើយ ក្នុងគោលដៅឆ្លើយតបទៅនឹងគោលនយោបាយកែទម្រង់ រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី។ ទោះបីជាយើងបានសម្រេចការងារជាច្រើនរួចមកហើយក៏ពិតមែន តែយើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២៣

យុវជម្នាក់បានស្លាប់ភ្លាមៗ ខណៈបើកម៉ូតូ ប៉ះជាមួយរថយន្ត។ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ចំណុចមុខគ្លីនិកញឹក ឌឹមណូរ៉ា ផ្លូវជាតិលេខ១១ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៏ ខេត្តព្រៃវែង រវាងរថយន្តនិងម៉ូតូ ទិសដៅស្របគ្នាពីជើង ទៅត្បូង៊។

សមត្ថកិច្ចបានប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ ជនរងគ្រោះឈ្មោះស្រេង ឡេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិ១ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង បើកម៉ូតូម៉ាកវីហ្សឹន ពណ៌ក្រហមនិងខ្មៅ គ្មានស្លាកលេខ។

ចំណែករថយន្ត ម៉ាកហិនដាយ ពណ៌បៃតងចាស់ ស្លាកលេខព្រៃវែង ៣A-៣១៦៦ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការសន្និដ្ឋានមូលហេតុ អាចម៉ូតូជែងនិងរថយន្តទាក់ដៃម៉ូតូ និងម៉ូតូរ៉ឺម៉កបណ្ដាលឲ្យម៉ូតូដួលខ្ទាតអ្នកបើកបរចូលទៅក្នុងរថយន្តកិនស្លាប់តែម្ដង។ បច្ចុប្បន្ន វត្ថុតាងយករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាយ(ក)៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២៣

អគ្គិសភ័យបានឆាបឆេះតូបលក់ចាបហួយ មួយកន្លែងអស់ទាំងស្រុង។

ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង ១៩.០០ នាទីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះឈ្មោះ ហេន រិទ្ធ ភេទប្រុស អាយុ ៥៥ ឆ្នាំ។ តូបដែលរងការឆាបឆេះមាន ទំហំ ៤×១៥ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ខូចខាតគិតជាទឹកប្រាក់ប្រហែល ៥.០០០.០០០ រៀល។មូលហេតុ ផ្ទុះសេខ្សែរភ្លើង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ ធ្នូ ២០២៣

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងលោកជំទាវព្រមទាំងសហការី នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពសិស្សានុសិស្សទាំង ៤រូប ដែលបានស្លាប់ដោយសារលង់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចខាងក្រោមទំនុបពហុបំណងសេកសក ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣

វេលា ម៉ោង១១ព្រឹក ខណៈពួកគេចេញពីរៀនបបួលគ្នា មកលេងទឹកនៅដងស្ទឹងសង្កែ ចំណុចខាងលើ បណ្តាលអោយលង់ទឹកចំនួន៦នាក់។

ក្នុងនោះស្លាប់៤នាក់រួមមាន៖
១.កុមារី សេង អុីនជឺលីអាយុ១២ឆ្នាំ ថ្នាក់ទី៧
២. កុមារី សេង ជូលីណា អាយុ១៤ឆ្នាំថ្នាក់ទី៨
៣.កុមារី អូ ហាន់ណានូរីអាយុ១១ឆ្នាំថ្នាក់ទី៧
៤-កុមារ៉ា ភាព ចិន្ដា អាយុ១៤ឆ្នាំថ្នាក់ទី១០
សពកុមារា កុមរីទាំង៤នាក់ខាងលើស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលត្រូវបាត់បង់កូនៗជាទីស្រឡាញ់។

សម្ភារៈចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពទាំង៤ក្នុងក្នុងមួយសព រួមមាន៖អង្ករ ១០០ គីឡូក្រាម,មី ២ កេស,ត្រីខ ២ យួរ,ទឹកត្រី ២ យួរ ,ទឹកស៊ីអ៊ីវ ២យួរនិងថវិកា ១លាន រៀលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២៣

ភ្នំពេញ៖ពាក្យបណ្តឹងរបស់ពាណិជ្ជករ មួយរូបដែលប្តឹងមន្ត្រីពាក់ព័ន្ធមួយចំនួន​ នៅខេត្ត​ស្ទឹងត្រែង​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាច សាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម​ បានចូលដល់ក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ហើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៧​ ខែធ្នូ​ នេះថា​៖ ក្នុងនាមក្រសួងមហាផ្ទៃសូមស្វាគមន៍ចំពោះបណ្តឹងគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនរេីសអេីងទេ​។ ក្រសួងមហាផ្ទៃបានទទួលបណ្តឹងហេីយតាមឋនានុក្រមរដ្ឋបាល រហូត​មកដល់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ ជានីតិវិធីបន្តទៀត​ គឺនឹងបន្តនីតិធីគោរពជូនឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ដេីម្បីពិនិត្យទៅលេីបណ្តឹងនឹងថា​ តេីបណ្តឹងនឹងត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានជំនាញណាមួយ​ ដេីម្បីពិនិត្យស្រាវជ្រាវ​ ឬអធិការកិច្ច? ឧទាហរណ៍ថា​ គួរបញ្ជូនទៅអគ្គធិការដ្ឋានក្រសួងមហាផ្ទៃ​ ឬក៏គួរបញ្ជូនទៅកាន់អគ្គនាយកដ្ឋានរដ្ឋបាលជាដេីម។”

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបានបញ្ជាក់ទៀតថា​៖ ក្នុងនាមក្រសួងមហាផ្ទៃ​ គឺជាពិសេសឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺឯកឧត្តមមិនព្រងេីយកន្តេីយទេ​ រាល់បណ្តឹង របស់បងប្អូន ជាទូទៅ​ គ្រាន់តែថាបណ្តឹងទាំងអស់​ត្រូវតែការពិតច្បាស់លាស់​ គ្រប់ជ្រុងគ្រប់ជ្រោយមានមូលដ្ឋានត្រឹមត្រូវ។ ហេីយនៅពេលដែលធ្វេីការស្រាវជ្រាវទៅឃេីញលទ្ធផលបែបណា​ គឺយេីងផ្អែកទៅលេីភស្តុតាងមានសាក្សី​ មានឯកសារបញ្ជាក់​ និងមានវត្ថុតាងនានាដទៃទៀត។ ក្រៅពីនេះនីតិវិធី​ គឺគេនឹងអញ្ជេីញដេីមបណ្តឹង មកធ្វេី​ការបំភ្លឺចំពោះបណ្តឹងរបស់ខ្លួន។ ចំពោះភាគី​ដែល​ពាក់​ព័ន្ធ​ គឺនាយកដ្ឋានជំនាញដែលទទួល​បញ្ជាពីឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នឹងចាត់នីតិវិធីអញ្ជេីញ​អ្នកដែលពាក់ព័ន្ធដែលស្ថិតនៅក្នុងក្រនខណ្ឌក្រសួងមហាផ្ទៃ យកមកបំភ្លឺបណ្តឹងដែរ។ ហេីយនឹងអ្នកដទៃៗទៀត ដែលអាចនឹងផ្តល់ព័ត៌មាន​រួមនឹងការប្រមូលនូវឯកសារនានា​ វត្ថុតាងផ្សេងៗដទៃទៀត​ យកមកធ្វេីជាការសន្និដ្ឋានមួយដេីម្បីចេញជាលទ្ធផលនៅពេលណាមួយ។

អ្នកនាំពាក្យដដែលលេីកឡេីងថា​ ជាគោលការណ៍របស់ ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ គឺបានបញ្ជាក់ជូនបណ្តាថ្នាក់ដឹកនាំក្រសួង​ និងអគ្គនាយកដ្ឋានជំនាញទាំងអស់ថា​ រាល់មតិ​សំណេី​រសំណូមពរ​ បណ្តឹងបស់ប្រជាពលរដ្ឋត្រូវតែចាត់ក្រុមការងារជំនាញចុះទៅធ្វេីការស្រាវជ្រាវ​ អង្កេតប្រមូល​ ឬអធិការកិច្ចអោយបានលឿន​រហ័ស​ ជាទីបំផុត​ ហេីយប្រកបដោយភាពត្រឹមត្រូវ​ តម្លាភាព​ យុត្តិធម៌។ យុត្តិធម៌ទាំងអ្នកដែលប្តឹង​ និងទាំងអ្នករងបណ្តឹង​ គឺផ្អែកលេីភាពត្រឹមត្រូវ​ ទាល់តែ​មានភស្តុងបញ្ជាក់សម្រាប់ជាមូលដ្ឋានយោងសម្រេចសន្និដ្ឋាន។

លោក​ ជា​ គួង​ ដែលជាពាណិជ្ជករ មួយរូប បានធ្វេីលិខិតស្នេីសុំឯកឧត្តមអភិសន្តិបណ្ឌិត ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើ មន្ត្រីពាក់ព័ន្ធមួយចំនួន​ ដែលបានឃុបឃិតគ្នា ដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាន និង ស៊ីសំណូកសូកប៉ាន់ ពុករលួយ ធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋ ពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី និងមិនបង់ថ្លៃសេវាដឹកជញ្ជូនសម្រាម ដែលមានឈ្មោះខាងក្រោមនេះ៖ (១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ។

(២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង។

(៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

(៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង។

(៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ: អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។

សំណើសុំ ឯកឧត្តម ស សខា មេត្តា អន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញ ឲ្យមានតម្លាភាព និងដោះ ស្រាយថ្លៃសេវាដឹក ជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២៣

កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងច្បារមន មានការចូលរួមពីលោកមេភូមិ ចៅសង្កាត់ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ចាប់ខ្លួនប្តីប្រពន្ធ ពីបទរំលោភលើទំនុកចិត្ត លួចលក់ទ្រព្យសម្បត្តិអ្នកដទៃ។

ការចាប់ខ្លួនធ្វើឡើង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣
ដោយចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ៥៣៩ និងដីកាលេខ៥៣៧ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ របស់ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ ឈ្មោះ នាង សុីណៃ។

សមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ស្ពឺបានអោយដឹងថា៖ ១-ជនត្រូវចោទឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៥៣៧ ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។
២-ជនត្រូចោទឈ្មោះ អុឹង ណៃហួយ ភេទស្រី អាយុ៣៣ឆ្នាំ តាមដីកាលេខ៥៣៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពីបទរំលោភលើទំនុកចិត្ត បច្ចប្បន្នកម្លាំងជំនាញកំពុងបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ ធ្នូ ២០២៣

ខេត្តបាត់ដំបង៖សមត្ថកិច្ចខេត្តបាត់ដំបងបានប្រាប់ថា យ៉ាងហោចណាស់ សិស្សសាលាវិទ្យាល័យត្រែង ប្រុសស្រីចំនួន៦នាក់ បានលង់ទឹកស្លាប់៤នាក់ និងសង្រ្គោះបាន២នាក់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១០និយ៣០ នាទី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចឈើទាល់ភ្លួស ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា សិស្សសាលាវិទ្យាល័យត្រែង ចំនួន៦នាក់ សង្គ្រោះបាន០២នាក់ រកឃើញសព០៤នាក់ ៖

១.ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល មុខរបរសិស្ស (រស់)

២. ឈ្មោះ រ៉ា ចាន់រី ភេទស្រីអាយុ១៣ឆ្នាំ (រស់នៅភូមិ ឃុំជាមួយគ្នា) (រស់)

៣. ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លាប់)

៤. ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់)

៥. ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លាប់)

៦. ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លាប់)

សូមជម្រាបថាជនរងគ្រោះ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មុខរបរសិស្ស។

បើតាមសមត្ថកិច្ច ករណីនេះ មូលហែតុ នេះបណ្ដាល មកពីចុះហែលទឹកលេង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page109 Page110 Page111 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×