Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីពីររូប សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខា រួមគ្នា លើប្រកាសអន្តរក្រសួង ស្ដីពី ការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តព្រះវិហារ៖សមត្ថកិច្ច ខេត្តព្រះវិហារបានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើអត់ច្បាប់មួយកន្លែង។

ការបង្ក្រាបធ្វើឡើងនៅព្រឹកថ្ងៃទី10 ខែធ្នូ ឆ្នាំ2020 ស្ថិតក្នុងភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដឹកនាំដោយលោក នួន សុខុម នាយខណ្ខរដ្ឋបាល់ព្រៃឈើ ព្រះវិហារបានសហការណ៍ នឹង លោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើស្រុករវៀង នឹងមានការចូលរួមដោយកម្លាំងប៉ុស្តិ៍ផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថាប្រតិបត្តិការនេះ បានរឹបអូសឈើ អារចម្រុះ ប្រភេទលេខមួយជាច្រើនដុំ ដូចជា៖ ឈើ សុក្រំផ្ចឹក កកោះ ម៉ាស៊ីនតាប មួយគ្រឿង នឹងសម្ភារមួយចំនួនទៀត។

វត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ ផ្នែករដ្ឋបាល ព្រៃឈើស្រុករវៀង ដើម្បីរងចាំធ្វើការវាស់វែង នឹងបន្តតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តកំពង់ចាម៖សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅរង្វង់មូល គល់ស្ពានគីហ្ស៊ូណា រថយន្ត៤គ្រឿង ម៉ូតូ៣គ្រឿង បណ្ដាលឲ្យមនុស្ស ២នាក់រងរបួស។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថានៅថ្ងៃទី10.12.2020 វេលាម៉ោង10:40នាទីចំណុច រង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម ករណីនេះគឺដោយសាររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ ស ពាក់ស្លាកលេខ ព្រៃវែង3A.1656 បើកបរដោយឈ្មោះ លីន ឡុង ភេទប្រុស អាយុ 25ឆ្នាំ នៅភូមិអណ្តូងតាអង់ ឃុំ ព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ទិសដៅពីកើតទៅលិច) បានបុកប៉ះជាមួយម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1T-8658 បើកបរដោយឈ្មោះ គ្រុយ សុខភាង ភេទស្រីអាយុ43ឆ្នាំ នៅភូមិទី3 ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម(ទិសដៅពីត្បូងទៅជើង) បន្ទាប់មកទៅបុករថយន្តពីក្រោយ1គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយខៀវ បើកបរដោយឈ្មោះ សាត សុផាត ភេទប្រុស អាយុ33ឆ្នាំ នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង(ពីត្បូងទៅជើង) បានបុកប៉ះ រថយន្តម៉ាកព្រូសពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2Z-1853 បើកបរដោយឈ្មោះ យ៉ាន សំណាង ភេទប្រុសអាយុ 42ឆ្នាំ នៅភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម(ពីត្បូងទៅជើង) ហើយទៅប៉ះ ម៉ូតូម៉ាកហុងសេ125ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ1F-1038 បើកបរដោយឈ្មោះ ចេង ធា ភេទប្រុស អាយុ47ឆ្នាំ នៅភូមិ សុវណ្ណភូមិ ឃុំកណ្តុរជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ(ពីជើងទៅត្បូង) បន្ទាប់មករថយន្តបង្ក បានទៅប៉ះ រថយន្តម៉ាកកាម៉ារីបាឡែនពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ2AG-7047 បើកបរដោយឈ្មោះ គង់សាវ៉េត ភេទប្រុសអាយុ 52ឆ្នាំ នៅភូមិទី2 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម(ពីជើងទៅត្បូង) ហើយរថយន្តបងបានជ្រុលបុកម៉ូតូ ម៉ាកស្កុបពី ស្លាកលេខគ្មាន ចតស្ងៀមមុខផ្ទះ និងបុកតូបវេលុយទ្រូម៉ានី ម្ចាស់ឈ្មោះ អ៊ន សម្ផស្ស ភេទប្រុស អាយុ 48ឆ្នាំ នៅភូមិទី3សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ករណីនេះបណ្តាលអោយរបួសមនុស្ស 02នាក់ ធ្ងន់ម្នាក់ស្រី ស្រាលម្នាក់ប្រុស និងខូចខាត រថយន្តចំនួន04គ្រឿង ខូចម៉ូតូ03គ្រឿង រួមនិងតូបវេលាលុយទ្រូម៉ានី1តូប និងផ្លាកសញ្ញាបង្ហាញឧបសគ្គ នៅលើទ្រូងផ្លូវចំនួន1ដើមផងដែរ។

មូលហេតុមកពីអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ ព្រែវែង3A-1656 ជាន់ហ្រាំងមិនស៊ី។

ក្រោយពេលកើតហេតុ ផ្នែកជំនាញ បាននាំយកវត្ថុតាង មកទាំងអស់មកអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ដើម្បីធ្វើការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងទំនើង០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកបន្ទាយស្រី ឃាត់ខ្លួន។

ការឃាត់ខ្លួននៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ដោយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកបន្ទាយស្រី ដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រេង សូឡី នាយស្នាក់ការ៦៧១។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាការចុះបង្ក្រាបករណីក្មេងទំនើង នេះ ដោយសារតែពួកគេ ផឹកសុីស្រវឹង បង្កការអុកឡុក ជិះម៉ូតូជ្រែលើដងផ្លូវ បង្កទំនាស់ក្នុងភូមិ និងតាមទីសារណៈផងដែរ។
ទោះយ៉ាងណាក្រោយឃាត់ខ្លួន សមត្ថកិច្ច បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូន អាណាព្យាបាលយកទៅលំនៅដ្ឋានរៀងៗខ្លួនវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានរាយការណ៍ថាមោ៉ង១២និង២០ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុច មុខសាលមហោស្រពអង្គរស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប ក្រុមការងារដំឡើងទឹកស្អាត បានប្រទះឃើញប្រភេទគ្រាប់ ១២២MM មិនទាន់ផ្ទុះ០១គ្រាប់។

បច្ចុប្បន្នប្រគល់ជូនអង្គការសុីម៉ាកយកទៅកម្ទេសចោល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បាន ឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័អំពើលួចម៉ូតូ។

ជនសង្ស័យ មានឈ្មោះ សារ សារី អាយុ៣៥ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើតភូមិជំុនីក ឃុំជុំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បច្ចប្បន្ន សស្នាក់បន្ទប់ជួល ក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យបាន លួចម៉ូតូ០១គ្រឿង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច មុខការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ហើយយកទៅបិតស្គុតពណ៌ខៀវ និងដោះស្លាកលេខចេញ ដើម្បីបន្លំភ្នែក។

ម៉ូតូ ដែលដកហូតបាន មកវិញ ពាក់ស្លាកលេខ សៀមរាប 1AH-3681 មានលេខតួនិង​ លេខម៉ាស៊ីន ៨១៧១៥៥៨ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ភួត សុភ័ក្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាងពីដាន រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថាដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ ខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រគល់ម៉ូតូជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញ។

ចំណែក ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

សុំបញ្ជាក់ថាការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការដ្ឋាននគរបាល ក្រុងសៀមរាប និងលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការ ជាមួយនគរបាលប៉ុស្តិ៍ សង្កាត់ជ្រាវ។

ប្រជាពលរដ្ឋ បានសម្ដែងនូវសាទរ យ៉ាងខ្លាំង ចំពោះ សមត្ថកិច្ច នគរបាលក្រុងខេត្តសៀមរាប ដែលតែងតែ ទប់ស្កាត់បង្ក្រាបរាល់បទល្មើស ដែលកើតឡើងនៅក្នុងមូលដ្ឋាន។ ពួកគាត់សង្ឃឹមថានឹងកាត់បន្ថយនូវអំពើចោរកម្ម កាន់តែល្អប្រសើរនៅក្រុងទេសចរណ៍មួយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេច​ ស ខេង និងមនុស្សជំនិតៗ របស់សម្ដេច បានធ្វើតេស្តជាលើកទីពីរគឺអវិជ្ជមានទាំងអស់។

នេះបើយោងតាមការបញ្ជាក់ របស់ខុទ្ទកាល័យ របស់សម្ដេច។ ខាងក្រោមនេះ ជាការលើកឡើងរបស់ ខុទ្ទកាល័យ៖ ខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបជាថ្មីថា៖ តាមការបញ្ជាក់របស់ក្រសួង សុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើដោយអវិជ្ជមានទាំងអស់។

នៅពេលនេះ សម្ដេចក្រឡាហោម នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាបន្តទៀត ហើយ សម្ដេចក្រឡាហោម ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិនៃក្រសួងមហាផ្ទៃ សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តកំពត៖ចាស់បុរាណតែងពោលថា ទីកន្លែងភ្នំនីមួយៗ តែងតែមានបុណ្យបារមី ស័ក្កិសិទ្ធិ ខ្ពស់ មិនងាយនរណាម្នាក់ អាចចូលទៅកាយកាប់បានទេ លើកលែងតែអ្នកនោះមានបុណ្យបារមីខ្លាំង។

ជាក់ស្ដែងប្រជាពលរដ្ឋ នៅ ភូមិត្រើយកោះ សង្កាត់ ត្រើយកោះ ក្រុងកំពត ខេត្តកំពត បានឲ្យដឹងថា ភ្នំដូង កំពុងត្រូវឈ្មួញ ជីកកកាយ ហើយមន្ត្រី មន្ទីរពាក់ព័ន្ធ ក៏ដូចជាមន្ត្រីអាជ្ញាធរ ថ្នាក់ក្រោមជាតិ មិនចាត់ វិធានការទប់ស្កាត់នោះទេ។  ហេតុនេះហើយទើប ប្រជាពលរដ្ឋ អំពាវនាវឲ្យ លោក ជាវ តាយ អភិបាល ខេត្តកំពត ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និង ថាមពល ជួយចាត់វិធានការទប់ ស្កាត់ជាបន្ទាន់។

បើមិនដូច្នេះទេភ្នំដូង ត្រូវរលាយបាត់រូបរាង ក្នុងពេលឆាប់ៗជាមិនខាន ព្រោះច្រើនថ្ងៃ មកហើយដែលឈ្មួញជីកកកាយដីភ្នំ ធ្វើអាជីវកម្ម តាមអំពើចិត្ត។

បើតាមការបង្ហើប ពីមន្ត្រីរាជការក្នុង មន្ទីររ៉ែនិងថាមពលខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់ អាជ្ញាធរ និងមន្ត្រីជំនាញទេ គ្មានឈ្មួញណាអាចជីកកកាយដី ភ្នំដូង បានឡើយ។

អ្នកសារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ទៅ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែថាមពល ខេត្តកំពត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធករណី កាយដីភ្នំ មួយកន្លែង ភ្នំដូង ទូរស័ព្ទរបស់លោក សោម វិចិត្រ បានដាក់ប្រព័ន្ធជាប់រវល់រហូត ព័ត៌មានមិនអាច សុំការបំភ្លឺបាននោះទេ។

ដោយឡែក លោក ជាវ តាយ អភិបាលខេត្តកំពត បានឲ្យដឹងថា លោកនឹងបញ្ជាឲ្យខាង សាលាក្រុងកំពត ចុះទៅពិនិត្យមើល គ្មាននរណា ចេញច្បាប់ឲ្យកាយដីភ្នំ នោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ខេត្តព្រះវិហារ៖មេភូមិអន្លង់វែង កំពុងទទួលរងនូវការរិះគន់ថា បានបើករោងសិប្បកម្មកែច្នៃឈើ ដោយល្មើសច្បាប់ ដោយអាងអំណាចខ្លូនជាមេភូមិ។ ករណីនេះ មិនត្រូវបានសមត្ថកិច្ចឬជំនាញ ហ៊ានចុះទៅបង្ក្រាបនោះទេ បើទោះបីដឹងថាអត់ច្បាប់យ៉ាងក៏ដោយ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាសិប្បកម្មកែច្នៃឈើអត់ច្បាប់ចំនួន៣កន្លែង នៅពីខាងក្រោយផ្ទះរបស់ លោក ណាង ថិន ស្ថិត ក្នុង ភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងតែ ធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេង។

សេចក្ដីរាយការណ៍បន្តថា លោក ណាង ថិន មេភូមិ នឹងជាម្ចាស់រោងសិប្បកម្មឈើ បានបើកទីតាំងរយ: ពេលជាច្រើនឆ្នាំមកហើយ ដែលសិប្បកម្ម មេភូមិរូបនេះ ក៏ជាប្រភពបំផ្លាញព្រៃឈើ យ៉ាងធ្ងន់ធ្ងរផងដែរ។

មានការលើកឡើងថា លោកមេភូមិ រូបនេះ មិនត្រឹមតែ ធ្វើសិប្បកម្ម ដោយខ្លួនឯងនោះទេ ថែមទាំងបាន គៀង គរ ហៅ បងប្អូនកូនក្មួយ នឹងបើកដៃ បណ្តោយអោយ ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បង្កើតរោងជាង ក្រឡឹងជាច្រើន រីកដូចផ្សិតនៅក្នុងមូលដ្ឋាន របស់គាត់ផងដែរ។

ពាក់ព័ន្ធទៅនឹងថាបើកសិប្បកម្មកែច្នៃឈើនេះ លោក ណាង ថិន បានប្រាប់សារព័ត៌មានថា៖ រូបលោកធ្វើការកែឆ្នៃ បានហូតមកដល់សព្វថ្ងៃនេះ ដោយសារលោកជាមេភូមិ តើមានអ្នកណា ហ៊ានចាប់លោកទៀតនោះ។  ចំណែករោងសិប្បកម្ម ផ្សេងៗ ទៀត ធ្វើបានដោយសារ តែម្ចាស់រោងសិប្បកម្ម នីមួយៗ បានទាក់ទង ជាមួយសមត្ថកិច្ច ជំនាញអស់ហើយ។

ជុំវិញទីតាំងសិប្បកម្មកែច្នៃឈើនេះ ពលរដ្ឋ នៅមូលដ្ឋានខាងលើ សង្ឃឹមថា លោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម នឹងលោក នួន សុខុម នាយខណ្ខរដ្ឋបាលព្រៃឈើ នឹងមន្ត្រីពាក់ព័ន្ធ ដទៃទៀត នឹងចុះទប់ស្កាត់បង្ក្រាបជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២០

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅព្រឹកថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ នេះ បានបង្ហាញលទ្ធផល មតិសំណូមពរ នានា នៅក្នុង page facebook របស់សម្ដេច ប្រចាំខែវិច្ឆិកា។

សម្ដេចស ខេង បានឡើងថា៖នេះជាលទ្ធផលការងារប្រចាំខែវិច្ឆិកា របស់ក្រុមការងារ តាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពរ របស់មហាជនក្នុងគេហទំព័រ ហ្វេសប៊ុក របស់ខ្ញុំ ព្រះករុណាខ្ញុំ ដូចរបាយការណ៍ភ្ជាប់មកជាមួយខាងក្រោម។

ដូចជាពេលមុនៗដែរ ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ ប្រកបដោយការទទួលខុស ត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលតែងតែប្រឹងប្រែងធ្វើកិច្ចការក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២០

ខេត្តសៀមរាប៖អ្នកបើកបររថយន្តម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារបុក ជាមួយរថយន្តកែច្នៃ។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2020 នៅវេលាម៉ោង 15 និង 20 នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ វង្ស សារ៉ាត់ ចន្លោះគីឡូម៉ែត្រលេខ 30-31 ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប គ្រោះថ្នាក់បង្ករឡើងរវាង រថយន្ត និងគោយន្តឆ្នៃ ច្រាសទិសគ្នា។
រថយន្តម៉ាក mazda ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2: 8065 អ្នកបើកបរឈ្មោះ ព្រឹក រ៉ែម ភេទ ប្រុស អាយុ 39 ឆ្នាំ រស់នៅភូមិ បន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ស្លាប់) បានបុកជាគោយន្តច្នៃពណ៌ ស្លាកលេខគ្មាន អ្នកបើកបរគេចខ្លួនបាត់។ ចំណែករថយន្តរងការខូចខាតផងដែរ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការណីនេះអាចបើកបរក្នុងល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន។

ករណីនេះកំលាំងជំនាញ បានចុះទៅវាស់វែង និងប្រគល់សាកសព ទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៩ធ្នូនេះ បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូល CLV លើកទី១១ តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំប្រទេសកម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ជាមួយនឹងទស្សនៈក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ ដោយទាញយកនូវសក្តានុពល កម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។

ប្រមុខដឹកនាំទាំងអស់ទទួលស្គាល់ថា ជំងឺកូវីដ-១៩ បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់សេដ្ឋកិច្ច-សង្គម ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបី គឺមានសារៈសំខាន់ និងចាំបាច់ ដោយផ្តោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ប្រមុខដឹកនាំទាំងកម្ពុជា ឡាវ វៀតណាម បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាម ក្នុងការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្រាប់ឆ្នាំ២០១០-២០២០។ ប្រមុខដឹកនាំបន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្រិតនីតិប្បញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត រួមទាំងការបោសសំអាតមីន ព្រមទាំងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកធ្វើដំណើរផងដែរ។

កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ ថ្ងៃនេះ បានអនុម័តលើឯកសារ មួយចំនួនដូចជា ១)សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១, ២)ផែនការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA និង ៣) ផែនការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page490 Page491 Page492 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×