ខេត្តកំពង់ធំ៖អធិការនគរបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនានេះ បានបញ្ជូនខ្លួនមនុស្ស០៣នាក់ ទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តរតាមផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសក្លែងបន្លំឯកសារសាធារណៈ និងយកឈ្មោះ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសាភាមកប្រើដើម្បីដើរជំរិតយកលុយពីពលរដ្ឋ។
ជនសង្ស័យទាំង៣នាក់រួមមានៈ
១.ឈ្មោះ ខេង ខែម ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិប្រឡាយ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ជាអ្នកក្លែងឯកសាររដ្ឋបាលខេត្តកំពង់ធំ បង្កើតក្រុមឌឺបេរបស់ខេត្ត រួមទាំងក្លែងលិខិតជាច្រើនទៀត ដោយខ្លួនឯង ដើរទារលុយពីអ្នកដឹកអុស ដឹកឈើ តាមឡាន តាមគោយន្ត ក្នុងភូមិសាស្រ្តស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកសន្ទុក នឹងតាំងខ្លួនជាប្រធានឌឺបេខេត្ត
២.ឈ្មោះ អឿន នឿន ភេទប្រុស អាយុ ៥៣ ឆ្នាំ ទីលំនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាអនុប្រធានឌឺបេនិង
៣.ឈ្មោះ នុត ខា ភេទប្រុស អាយុ៦៣ឆ្នាំ ទីលំនៅភូមិសែនអភិវឌ្ឍន៍១ឃុំទីពោរ ស្រុកសន្ទុកជាសមាជិកឌឺបេ រួមជាមួយវត្ថុតាងដកហូតមាន៖
-លិខិតរដ្ឋបាលខេត្ត ស្តីពីការបង្កើតក្រុមឌឺបេ ចំនួន០៧ច្បាប់(០៧នាក់)
-លិខិតរដ្ឋបាលខេត្ត អនុញ្ញាតឲ្យឈ្មោះ សួន ជាតិ ឈួសឆាយដី០១ច្បាប់
-លិខិតរដ្ឋបាលខេត្ត អនុញ្ញាតឲ្យឈ្មោះធួន តុងហេង ទិញលក់ឈើ
យកមកចាត់ការតាមផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានសំណូមពរដល់តុលាកាខេត្តកំពង់ធំ សូមមានវិធានការឲ្យបានតឹងរឹងបំផុតចំពោះជនសង្ស័យខាងលើ ដែលបានក្លែងបន្លំឯកសារ នឹងយកឈ្មោះលោកជំទាវទៅប្រើប្រាស់ក្នុងផ្លូវមិនល្អនេះ៕SRP
