Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ដែលបានមកដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះបានធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយ និងមោទនភាពជាខ្លាំង ចំពោះការបានទទួលស្វាគមន៍ចំពោះដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ព្រះរាជាណាច្រកម្ពុជាមានកីឡាករ កីឡាការិនី ដែលបានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២,០០០ នាក់ និងមានប្រមាណជាង ៣,០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ ម៉ឺននាក់។ សម្តេចតេជោបានបន្តថា ពានរង្វាន់បាល់ទាត់ពិភពលោកនាពេលនេះ ក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣,០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹងជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ សម្តេចតេជោ សូមអោយអ្នកស្នេហាវិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ្រដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តលើកទី ១ របស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។

សម្តេចតេជោបានប្រសាសន៍បន្តថា សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងនាមសម្តេចជាប្រធានអាស៊ាន សម្តេចចង់ឃើញអាស៊ានមានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលសម្តេចនឹងពិនិត្យមើលលទ្ធភាពស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាពសុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទិ្ធពលនេះ។

សូមជម្រាបថា ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ខេត្តសៀមរាប៖មានការបែកធ្លាយលិខិតមួយ ស្នើសុំ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីតែងតាំង កូនប្រុសបង្កើត នឹងក្មួយ ជាអភិបាលរងរាជធានីភ្នំពេញនិងអភិបាលរងខេត្តសៀមរាប។

នេះបើយោងតាម ក្នុងលិខិតចុះហត្ថលេខាដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់៕ លិខិតស្នើសុំខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 3.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចបង្ក្រាបទីតាំងខារ៉ាអូខេខុសច្បាប់មួយកន្លែង ឃាត់មនុស្សចំនួន ១១នាក់ រួមទាំងម៉ូតូបញ្ចាំចំនួន១២គ្រឿងផងដែរ។ នេះបើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋម។

ការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩ និង១០នាទីយប់ស្ថិតត្រង់ចំណុច ស្លាកយីហោ <អាហារដ្ឋានបងស្រី> ស្ថិតក្នុងភូមិគោកដូងចាស់ ឃុំគោកដូង ស្រុកអង្គរជុំ ដោយនគរបាលខេត្តសៀមរាប ដឹកនាំដោយ លោកស្រីដួង ថាវរី ស្នងការរង សហការជាមួយនគរបាលស្រុកអង្គរជុំ និងនគរបាលគោកដូង ក្រោមបញ្ជារបស់លោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ប្រភពពីសមត្ថកិច្ចក្នុងហេតុការបង្ក្រាបបានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនថៅកែ និងអ្នកបម្រើការនៅទីនោះទាំងប្រុស-ស្រី សរុប ១១នាក់ (ប្រុស២នាក់) នឹងនាំខ្លួនដើម្បីបន្តនីតិវិធីនៅការិយាល័យជំនាញ។

ប្រភពបានបន្តថាម៉ូតូចំនួន១២គ្រឿង ដែលបានដាក់បញ្ចាំខុសច្បាប់ នៅទីតាំងខាងលើនេះ បានដកហូតដឹកជញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដើម្បី ស្រាវជ្រាវរកម្ចាស់ម៉ូតូពិតប្រាកដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប​ ឃាត់ខ្លួន ករណីរក្សាទុកនឹងចែកចាយនៅសារធាតុញៀនដោយខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ២០២២​ ស្ថិតភូមិ​បុស្សក្រឡាញ់​ សង្កាត់​ជ្រាវ​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ជនសង្ស័យ ឈ្មោះ​ ចេង​ ចាន់លុច ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅភូមិធ្លក់អណ្តូង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ករណីនេះ ដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន២កញ្ចប់​នឹងទូរស័ព្ទ​១គ្រឿង​ផងដែរ។

បច្ចុប្បន្ន​ ជនសង្ស័យ​និងវត្ថុតាង​ ត្រូវបានបញ្ជូនបន្តទៅការិយាល័យគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តសៀមរាប ដេីម្បីបន្តនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២២

ភ្នំពេញ៖ក្នុងពីធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ -២០២១ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅថ្ងៃចន្ទនេះ សម្តេចហ៊ុន សែន បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៥»។

សម្តេចហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីទៀតថា ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

សម្តេចបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបាន ត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។

កត្តាចៃដន្យនេះ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ ផែនការ នឹងធ្វើឱ្យលេចឡើង មន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។

ដូច្នេះ ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋ ជាចៅហ្វាយនាយរបស់ខ្លួន  បម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២២

ខេត្តបន្ទាយមានជ័យ៖បើពុំមានអ្វីប្រែប្រួលនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ពិធីនេះនឹងប្រារព្ធធ្វើឡើង នៅអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថានៅថ្ងៃអាទិត្យ ម្សិលមិញ លោក
វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីការរៀបចំ និងបែងចែក ភារកិច្ចទទួលខុសត្រូវក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្ងៃទី០១ ខែកក្កដា គឺជាទិវា ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែងតែប្រារព្ធ ទិវាមច្ឆជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ អភិរក្សធនធានធម្មជាតិ វារិជាត និងអភិវឌ្ឍន៍ ធនធានជលផល ឱ្យបានស្ថិតស្ថេរ និងនិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ។

សូមរំឮកជូនថា ចាប់តាំងពីឆ្នាំ២០០៣ ទិវាមច្ឆជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ លើកលែងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារ វិបត្តិជាសាកល នៃជំងឺឆ្លងកូវីដ -១៩ គឺមានការលែងមេពូជត្រី កូនត្រី វារីសត្វ ពូជក្នុងស្រុក និងប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ប្រមាណ ៥លានកូន ក្នុង១ឆ្នាំ ចូលទៅក្នុងដែនទឹកធម្មជាតិ ដើម្បីបង្កើនផលស្តុកមច្ឆជាតិឱ្យកើនឡើង សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២២

ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ ព័ត៌មានបឋម បានឱ្យដឹងថា នៅមុននេះបន្តិចមានរថយន្តចំនួន៣គ្រឿង បានបុកគ្នាពេញទំហឹងបណ្ដាលអោយខូចខាតទាំងសងខាង។

ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ សង្ស័យបង្កឡើងដោយ រថយន្ត lexus Lx470 ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-7930 បានបើកបរក្នុងទិសដៅពីលិច ទៅកើត មកដល់ត្រង់ចំណុចកើតហេតុ សង្ស័យបែកកង់ ក៏រេចង្កូត ទៅបុករថយន្ត toyota highlander ពណ៌ស ស្លាកលេខ កំពង់ធំ 2B-9603 ដែលកំពុងធ្វើដំណើរ បញ្ច្រាស់ទិសគ្នា ពីកើតទៅលិច យ៉ាងពេញទំហឹង ហើយថែមទាំងមានរថយន្ត 45កៅអី ម៉ាក Hyundai universe luxury ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-3659 មកបុកបន្តទៅលើរថយន្ត toyota highlander ពណ៌ស បណ្ដាល ឲ្យខូចខាតរថយន្តបីគ្រឿងយ៉ាងដំណាំ។ ប៉ុន្តែករណីនេះ មិនបណ្ដាលអោយមនុស្សរងរបួសឡើយ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ពុំទាន់ទទួលបានការបញ្ជាក់ អំពីមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ពីសមត្ថកិច្ចនគរបាលរស្រុកប្រាសាទបាគងនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២២

ខេត្តឧត្តរមានជ័យ៖(សាងាំ រីស៊ត និងកាសុីណូ) ជាប់ច្រកទ្វាអន្តរជាតិ ព្រំដែនខ្មែរថៃ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកឱ្យពលរដ្ឋខ្មែរចូលទៅលេងយ៉ាងយ៉ាងគគ្រឹកគគ្រេង។

ប្រភពពីពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា កន្លងមករូបខ្លួនធ្លាប់លេងចាញ់ល្បែង ក្នុងកាសុីណូ ខាងលើ លក់ដីធ្លីផ្ទះសម្បែងឡើងអស់ពីខ្លួន ហើយមិនមែន មានត្រឹមតែរូបគាត់ម្នាក់ទេ ដែលលង់ខ្លួនចាញ់ គឺមានពលរដ្ឋខ្មែរ ជាច្រើននាក់ទៀតផងដែរ ដោយអ្នកខ្លះលក់អស់ផ្ទះសម្បែង អស់ទ្រព្យសម្បត្តិ ពីខ្លួន ហើយថែមទាំងព្រាត់ប្រាស់ក្រុមគ្រួសារថែមទៀត ដោយសារវក់នឹងល្បែងកាសុីណូខាងលើ។

បើតាមស.ជ.ណ របស់ទីស្តីការគណ:រដ្ឋមន្រ្តី គឺក្នុងល្បែងកាសុីណូ នីមួយៗ គឺហាម ពលរដ្ឋខ្មែរមិនអនុញ្ញាត ឲ្យចូលលេងឡើយ ខណៈកាសុីណូខាងលើ នេះបើកចំហរឲ្យពលរដ្ឋខ្មែរ ចូលលេងដោយសេរី គ្មានអាជ្ញាធរធ្វើការហាមឃាត់នោះទេ។

អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពី តំណាង សាងាំ រីស៊ត និងកាសុីណូ នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២២

ភ្នំពេញ៖គណៈអចិន្ត្រៃយ៏ នៃគណៈកម្មាធិការកណ្តាល បានសម្រេចកោះប្រជុំសន្និបាត គណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២២ (រយៈពេលពីរថ្ងៃ) នៅវិមាន៧មករា។

នេះបើយោងតាមលិខិតខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ដែលសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២២

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា លោកប្រាក់ សុខុន បានប្រកាសច្រានចោល ការចោទប្រកាន់អំពីមូលដ្ឋាន កងទ័ពជើងទឹករាម។

សេចក្ដីប្រកាសនៅខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានធ្វើសកម្មភាពចោរឆក់ត្រី ហើយបែរជាឆក់ខ្លួនឯងវិញ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង នៅវេលាម៉ោង១០និង០០នាទី ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច លើទឹកវាលស្រែ ស្ថិតនៅក្នុងភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះ មានឈ្មោះ ញ៉ន យួន ភេទប្រុសអាយុ៣៤ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបំភ្លឺរបស់សាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ ខាងលើ ដេកផ្កាប់មុខស្លាប់នៅលើទឹក ក្នុងវាលស្រែ ដែលមានជម្រៅ០.២ ស.ម ដោយឧបករណ៍ឆក់ត្រីស្ពាយជាប់ពីលើខ្នង។ ចំណែកឯដៃស្ដាំកាន់ដៃឧបករណ៍ឆក់ត្រីជាប់និងដៃ ឯឧបករណ៍ម្ខាងទៀតជាប់នៅលើគោក ពេលនោះគាត់បានស្រែកហៅប្រពន្ធ និងប្អូនថ្លៃ រួមទាំងអ្នកភូមិ ដែលទៅជួយដើររកផងនោះ ឱ្យមកជួយស្រង់ចេញពីទឹកដាក់មកលើគោកទៅ។

ប្រភពបានឲ្យដឹងថា ការពិនិត្យសាកសព៖ ផ្នែកដៃស្ដាំមានស្នាមខ្លោចជាំដាច់រលាត់ស្បែកដៃ០.២ ស ម។ -ផ្នែកក្បាល ត្រចៀក មាត់ ភ្នែក ច្រម៉ុះ ដងខ្លួន ដៃជើង មានសភាពហើមដាច់រលាត់ស្បែកស្អុយរលួយមិនអាចពិនិត្យបាន។

តាមការពិនិត្យកន្លែងកើតហេតុធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារឧបករឆក់ត្រី។មូលហេតុ ឆក់ត្រីស្លាប់ដោយខ្លួនឯង ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page241 Page242 Page243 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×