Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ក្មេងអាយុ០៩ឆ្នាំម្នាក់ រត់លេងទឹកភ្លៀងជ្រុលជេីង ធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤និង១៥នាទីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នេះនៅខាងក្រោយផ្ទះ នៅភូមិល្បេីក ឃុំអន្លង់សំណរ ស្រុកជីក្រែង។
ជនរងគ្រោះឈ្មោះ ចក់ ប៉េងរី ភេទប្រុស រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុជនរងគ្រោះរត់លេងទឹកភ្លៀងជ្រុលជេីងធ្លាក់ទឹកស្រះ បណ្តាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាក្មេងអាយុជាងពីរឆ្នាំម្នាក់បានស្លាប់ភ្លាមៗនិងស្ត្រីម្នាក់ទៀតបានរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងវេលម៉ោង១៤,៣០នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះ បង្កដោយរថយន្តម៉ាកហ៊ីយិនដាយ ក្បាលពណ៌លឿងស្លាកលេខ សៀមរាប៣A១៧០១(អ្នកបើកបររត់គេចខ្លួន) បើកបុកម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បណ្ដាលអោយស្លាប់ក្មេងម្នាក់ និងរបួសធ្ងន់ម្នាក់។

សមត្ថកិច្ចបន្តថាជនរងគ្រោះដែលស្លាប់ឈ្មោះតន់ លីហ៊ាង ភេទប្រុស អាយុ០២ឆ្នាំ០៤ខែ ទីលំនៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម
ខេត្តសៀមរាប។អ្នករបួសធ្ងន់ ឈ្មោះណូ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅភូមិគោល ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ)។សាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ អ្នករបួសបញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាប។ ចំណែកម៉ូតូនិងរថយន្តរក្សារទុកកន្លែងនគរបាលស្រុក។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាបចាប់ខ្លួនបានមនុស្សម្នាក់ក្នុងចំណោម ០៥នាក់ ធ្វើឲ្យខូចខាតដោយចេតនា។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថានៅវេលាម៉ោង០២ និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច តាមបណ្តោផ្លូវកូម៉ៃ ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណី៖ ធ្វើឲ្យខូចខាតដោយចេតនា បង្កដោយជនសង្ស័យចំនួន ០១ក្រុម មានគ្នា០៥ នាក់ បានធ្វើសកម្មភាព យកកាំបិតកាប់ម៉ូតូម៉ាកហុងដាទ្រីម ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1I-1803 បណ្តាលឲ្យបែកកុងទ័រ, បែកអាវខាងឆ្វេង និងបែកស្តុបក្រោយ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះ មៀន ចំរើន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកសណ្ឋាគារ ទីលំនៅ បច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីកើតហេតុកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់៖

១. ឈ្មោះ យ៉ាង មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ចំពោះបក្ខពួក០៤នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។

អាវុធហត្ថបន្តថាករណីនេះដកហូតវត្ថុតាងកាំបិតតាំងតោចំនួន០១,ស្រោមដាវ ០១, ប្រដាប់ជក់គ្រឿងញៀនមួយចំនួន។

មូលហេតុ៖ នៅពេលដែលជនរងគ្រោះឃើញ ក្រុមជនសង្ស័យខាងជិះម៉ូតូកាត់មុខសណ្ឋាគារ ការ៉ង់អូតែល ប្រដាប់ដោយកាំបិតនិងដាវសាំមូរ៉ៃ ក៏រាយការណ៍មកការិយាល័យជំនាញ ហើយជនរងគ្រោះបានជិះតាមពីក្រោយ ទើបក្រុមជនសង្ស័យខាងលើស្ទាក់ជនរងគ្រោះបានផ្តួលម៉ូតូចោលហើយចុះរត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើសម្មភាព កាប់ទៅលើម៉ូតូ របស់ជនរងគ្រោះតែម្តង។

បច្ចុប្បន្ន កំលាំងជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប និងស្រាវជ្រាវរកបក្ខពួកយកមកអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តកំពង់ចាម៖ សតម្ថកិច្ចចាប់ឃាត់ខ្លួនអ្នកលេងល្បែងបាន ចំនួន ១៤ នាក់ ម៉ូតូ ៣៥ គ្រឿង និង វត្ថុតាង ជា ច្រើន ទៀត ករណីបង្ក្រាបទីតាំងជលមាន់។

ហេតុការណ៍ធ្វើឡើងស្ថិត នៅ ក្នុង ភូមិ ស្វាយ ស្រណោះ ទី ០១ ឃុំ រកាអា ស្រុក កងមាស វេលាម៉ោង ១១និង ៣០នាទី ព្រឹក ថ្ងៃ ទី ១៣ ខែមិថុនា ម្សិលមិញ។

សមត្ថកិច្ចបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តម សេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្តកំពង់ចាមបានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាល ព្រហ្មទណ្ឌដឹកនាំ ដោយ លោក វរសេនីយ៍ឯក ថា ញ់ សុខ វុន នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល សហការ ជាមួយ កម្លាំង ជំនាញ របស់ អធិការដ្ឋាន នគរបាល ស្រុក កងមាស និង អាជ្ញាធរ មូលដ្ឋាន មានការ សម្របសម្រួល បញ្ជា ផ្ទាល់ ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ អយ្យការ អម សាលាដំបូង ខេត្តកំពង់ចាម ចុះបង្ក្រាប ល្បែងស៊ីសង ភ្នាល់ខុសច្បាប់ខាងលើ។

បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងរួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បី សាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ច្បាប់ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចូល រួម សារអបអរសាទរ និងជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុង ឱកាស ប្រកបដោយ មហា នក្ខត្តឫក្ស ដែល ឯកឧត្តម បណ្ឌិត ប្រធាន ត្រូវ បាន គណ:ចិន្ត្រៃយ៍ នៃ គណ: កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ផ្តល់ សេចក្ដីទុកចិត្តធ្វើការតែងតាំង និង តំឡើង ឋានៈជា ប្រធានយុវជនគណបក្ស ប្រជាជន ម្ពុជា ថ្ថ្នាក់កណ្តាល៕ SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២០

ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានរលំទាំងស្រុងដោយសារភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់។
ហេតុការណ៍បានកើតឡើង
នៅវេលាម៉ោង១៨និង៤០នាទីថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ស្ថិតនៅកែងផ្គូវ ភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ។
សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលរងការខូចខាតមានទំហំ៦ម៉ែត្រគុណ០៨ម៉ែត្រកម្ពស់០៥ម៉ែត្រ
ដំបូលប្រក់សង្គ័សី ជញ្ជាំងស្លឹកត្នោត ទើបសាងសង់ថ្មី។
ម្ចាស់ផ្ទះ ឈ្មោះ រឿម ឆិក ភេទប្រុស អាយុ២៤ឆ្នាំ
ប្រពន្ទ ឈ្មោះ ពោន ថា ភេទ ស្រីអាយុ ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ទោះយ៉ាងណាករណីនេះមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​​ អ៊ុន​ ចាន់ដា​ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ និង​លោកស្រី​​ នាព្រឹក​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ ​បាន​អញ្ជើញចូលរួម​ប្រារព្ធ​ព្រះរាជ្យពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចម្រើនព្រះជន្មគម្រប់ ៨៤ព្រះវស្សា យាងចូល ៨៥​ព្រះវស្សា ដែល​បាន​រៀបចំ​​ឡើង​​នៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិត​ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម​ ។

ក្នុង​ការ​រៀបចំ​ពិធី​នេះ​ លោក​ អ៊ុន ចាន់ដា និង​លោកស្រី​ អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ មន្ត្រីប្រតិបត្តិ ព្រមទាំងអនុសាខាស្រុក បានអញ្ជើញនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសល ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ ។
បន្ទាប់ពី ព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧ អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមក លោក​ អ៊ុនចាន់ដា និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ នូវចង្ហាន់ ផ្លែឈើ​ សាដក និង​បច្ច័យ សរុប​៥៥ម៉ឺនរៀល ក្នុង​នោះ​យាយជី តាជី ចំនួន​៨៥នាក់ ក្នុង​ម្នាក់ៗ ២០,០០០ រៀល។ ដោយ​ឡែក​សម្រាប់វត្តភ្នំជ័យគិរី លោក​ អ៊ុន ចាន់ដា និងលោកស្រី បានប្រគេន អង្ករ ២៥០ គក្រ មី១០កេស ,ត្រីខ ១២០កំប៉ុង ,ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០ កេស និងបច្ច័យចំនួន ១លានរៀលផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តសៀមរាប៖ថ្លែងក្នុងពិធីសំណេះសំណាល នៅរដ្ឋបាលក្រុងសៀមរាប នាថ្ងៃម្សិលមិញលោកទៀ សីហា អភិបាលខេត្តបានណែនាំដល់មន្ត្រីសាលាក្រុងទាំងអស់ថាយើងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងជំរុញល្បឿនការងារកុំឱ្យមានការរាំងស្ទះ។ លោក ក៏បានបញ្ជាក់ថាការផ្តល់សេវាសាធារណៈឱ្យមានភាពល្អប្រសើរនេះ គឺកុំឱ្យមានកាតថ្នាំងថ្នាក់ ឬមានការរិះគន់ពីប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាឱ្យរលូន និងមានការសរសើរពីបងប្អូនប្រជាពលរដ្ឋ។ លោកក៏បានណែនាំអោយគណៈបញ្ជាការឯកភាពក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសល្បែងស៉ីសង លួច ឆក់ ប្លន់ ចំពោះការងារសន្តិចសុខនេះដែរ។លោកបានសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់ទៅលើការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយក្នុងនោះការបង្ក្រាបបទល្មើសគ្រឿងញៀនត្រូវចាត់ជាការងារអាទិភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត បានថ្លែងនៅរដ្ឋបាលក្រុងសៀមរាបម្សិលមិញថាការប្រគល់រថយន្តបោសសំអាតនេះ យើងនឹងធ្វើឱ្យក្រុងសៀមរាបរបស់យើងមានសោភ័ណភាពកាន់តែប្រសើរឡើងថែមមួយកំរិតទៀត។ ម្យ៉ាងទៀត ទីក្រុងយើងស្អាត យើងក៏ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាបានផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្ដេចតេជោហ៊ុន សែន នៅព្រឹកនេះបានផ្ញើសារអំពាវនាវដល់ពលរដ្ឋ បន្តយកចិត្តទុកដាក់ ចូលរួមទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩។

ប្រមុខដឹកនាំបានលើកឡើងថាសូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានចំនួនតិចតួចក៏ដោយ។ ជំងឺកូវីដ-១៩ គឺនៅតែជំងឺឆ្លងរាតត្បាតដ៏សាហាវបំផុតដែលមកទល់ពេលនេះចំនួនអ្នកឆ្លងរោគលើពិភពលោកបានកើនឡើងគួរអោយបាមរម្ភខ្លាំងណាស់ រីឯថ្នាំព្យាបាលក៏អត់ទាន់មានដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបន្តថាសូមបងប្អូនប្រជាពលរដ្ឋប្រើម៉ាសពាក់ការពារ ហើយឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ អាល់កុលឬចឹល។ កុំទៅកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនបើគ្មានការចាំបាច់។ បើដឹងថាខ្លួនឯងសុខភាពល្អហើយ សូមកុំទៅចម្លងរោគពីគេមកចូលផ្ទះ។ មិនត្រូវធ្វេសប្រហែសឬមើលស្រាលលើជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ឡើយ ព្រោះបើឆ្លងហើយ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។

ថ្ងៃ នេះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅលើ 216 ប្រទេសគឺមានអ្នកឆ្លងរោគកូវីដ-១៩បានកើនឡើង 7,410,510 នាក់ហើយ រីឯចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ 418,294 នាក់ដែរ។

សូមបងប្អូនប្រជាពលរដ្ឋកុំគិតខ្លី ធ្វេសប្រហែស ឬប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ អោយសោះ ទោះបីរស់នៅទីក្រុងឬនៅតាមជនបទស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។

បើមានការសង្ស័យចំពោះអាការះរោគសញ្ញាកូវីដ-១៩ ទាំងចំពោះខ្លួនយើងផ្ទាល់ ឬចំពោះអ្នកចំណូលថ្មីដែលទើបមកពីក្រៅប្រទេស សូមខលទាក់ទងលេខ 115 ជាបន្ទាន់។ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២០

ភ្នំពេញ៖លោក ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល  ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលជាផ្លូវការ ជំនួសលោក កែ ប៊ុនខៀង។

ពិធីនេះធ្វើនៅថ្ងៃទី១៣ខែមិថុនានេះ ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពជា បានបញ្ជាក់ថាការតែងតាំងនេះធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីក្នុងកងយោធពលខេមរភូមិន្ទ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។

ដោយឡែក លោក កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារទៅកាន់តួនាទីចាស់របស់លោកជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានឲ្យដឹងថាបុរសម្នាក់ស្រវឹងស្រា បើកម៉ូតូបុកដើមស្វាយ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨និង៣៥នាទីយប់នេះ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងជ្រៃ ឃុំកំពង់ក្តី ស្រុកជីក្រែង។
អាជ្ញាធរបានបន្តថាជនរងគ្រោះឈ្មោះម៉ៅ ឈេីយ អាយុ៥៥ឆ្នាំរស់នៅភូមិកេីតហេតុខាងលេី ជិះ
ម៉ូតូម៉ាកC១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប១AB១១៧៨។បើតាមអាជ្ញាធរមូលហេតុជនរងគ្រោះស្រវឹងស្រា បេីកបរម៉ូតូបុកដេីមស្វាយ បណ្តាលអោយស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page589 Page590 Page591 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×