ភ្នំពេញ៖នៅទីបំផុត ស្ត្រីឈ្មោះ ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” បានទទួលស្គាល់ នូវកំហុស ចំនួន២៖
១. បានប្រើប្រាស់ព្រះកិត្តិនាម ព្រះនាងឥន្រ្ទទេវី ព្រះវីរៈក្សត្រីនាសម័យអង្គរ ថាបានចូលសណ្ឋិតក្នុងខ្លួន ដោយគ្មានមូលដ្ឋាន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។
២. បានប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងបកស្រាយថា ក្បាច់របាំមាន ១០៨ក្បាច់ ដែលខុសពីការពិត បង្កឲ្យមានការភ័នច្រឡំពីសំណាក់សាធារណជន និងប៉ះពាល់ដល់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីរបស់មនុស្សជាតិនៃអង្គការយូណេស្កូ។
ការទទួលស្គាល់កំហុសនិងព្រមធ្វើកិច្ចសន្យានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោយមានការស្នើសុំកិច្ចអន្តរាគមន៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកកាន់អគ្គស្នងការនគរបាលជាតិ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅ បុគ្គល ឈ្មោះ អេន ចរិយា ហៅអ្នកគ្រូលី ជាម្ចាស់គណនីហ្វេសបុកឈ្មោះ “EN Chariya” និង “កំពូលម៉ូតូ” ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាព កាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់ទំនៀមទំលាប់ វប្បធម៌ជាតិ ជាពិសេស ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះកិត្តិនាមព្រះនាងឥន្រ្ទទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយសម្តែងថា មានបារមីចូលសណ្ឋិត។
ក្រោយពីទទួលបានការអប់រំណែនាំ ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបុគ្គល ឈ្មោះ អេន ចរិយា បានធានាចំពោះមុខសមត្ថកិច្ច និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យា ជាលាយលក្ខអក្សរ និងធ្វើវីដេអូសុំទោស ជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកំហុស ដែលខ្លួនបានប្រព្រឹត្តកន្លងមក។
សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគបុគ្គលរូបនិងអនុវត្តនីតិវិធីបន្ត បើមិនអនុវត្តតាមការសន្យា៕





ខេត្តកំពង់ចាម៖រឿងអាស្រូវរបស់ពេទ្យសត្វខេត្តកំពង់ចាម ត្រូវបានបែកធ្លាយជាសារធារណៈ ករណីប្រមូលពន្ធ អារក អនាម័យសត្វឃាត ពីអាជីវករពិឃាតសត្វដោយភាពមិនប្រក្រតី ប្រមូលបានប្រាក់យ៉ាងច្រើន ប៉ុន្តែបង់ចំណូលចូលរដ្ឋបានតិចតួចបំផុត។
សម្ភារៈគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យ ជាយថាហេតុ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឲ្យបានល្អ ក្នុងស្មារតីបុរេសកម្ម ជាមួយនឹងអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងចំណុចទី៥៖ សូមលើកទឹកចិត្តដល់អង្គភាពទាំងអស់ ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពកងទ័ព និងក្រុមគ្រួសារ ធានាផាសុកភាព, សុខុមាលភាព, និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

