ខេត្តកំពង់ធំ៖បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹងឱ្យប្រជាពលរដ្ឋយកឯកសារពាក់ព័ន្ធមកទទួលយកម៉ូតូទាំង៥៩គ្រឿងដែលសមត្ថកិច្ចបានបង្ក្រាបល្បែងស៊ីសងកាលពីកន្លងទៅ។
សូមបញ្ជាក់ថាកាលថ្ងៃទី១ខែមិថុនាឆ្នាំ២០២០កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយលោកសាយ វាសនា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបានបង្រ្កាបល្បែងស៊ីសង នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ ដោយរឹបអូសបានម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់។
ក្រោតការបង្ក្រាបនេះសមត្ថកិច្ច
បានណែនាំអប់រំ ឲ្យពលរដ្ឋទាំង១២នាក់
ឲ្យវិលត្រឡប់វិញ។ចំណែកម៉ូតូទាំង៥៩គ្រឿងត្រូវបានយកមករក្សាទុកនៅបញ្ជាការកងរាជអាវុធហត្ថខេត្ត។
បើយោងតាម សេចក្តីជូនដំណឹង របស់កងរាជអាវុធហត្ថខេត្តកំពង់ធំ បានសូមអំពាវនាវឲ្យ ម្ចាស់ទោចក្រយានយន្ត មកទទួលយកម៉ូតូវិញ ដោយ នាំយកឯកសារពាក់ព័ន្ឋ ដូចជាអត្តសញ្ញាណប័ណ្ណ , ប័ណ្ណសម្គាល់ទោចក្រយានយន្ត, ចំពោះម៉ូតូដែល គ្មានប័ណ្ណសម្គាល់ម្ចាស់ ឬគ្មានពន្ឋនាំចូល , ត្រូវមានលិខិតទិញចេញពីឃ្លាំង, ដោយមានការបញ្ជាក់ពីអាជ្ញាធរ ភូមិ ឃុំ និងប៉ុស្តីរដ្ឋបាល ដើម្បីដាក់ពាក្យស្នើរសុំ ជំនាញសាខាគយ និងរដ្ឋករ មកវាយតំម្លៃបង់ពន្ឋឲ្យបានត្រឹមត្រូវ។
សេចក្តីជូនដំណឹង នេះត្រូវបានធ្វើឡើង នៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០បានបញ្ជាក់ថា អ្នកស្នើរសុំម៉ូតូ ត្រូវនាំយកឯកសារដែលបាន រៀបរាប់ខាងលើ មកទំនាក់ទំនងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំរៀងរាល់ម៉ោងធ្វើការដើម្បីនាំយកម៉ូតូទៅគ្រប់គ្រងវិញ៕SRP
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២០

