
ខេត្តកំពង់ធំ៖ដោយកត្តាជាភាពក្រីក្រ គ្រួសារមួយ បានទៅស៊ីឈ្នួលដកដំឡូងឱ្យគេ ហើយទុកកូនតូចចំនួន ៣នាក់ នៅផ្ទះ ជាអកុសលត្រូវបានលង់ទឹកស្រះស្លាប់ទាំង៣នាក់។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២០ ចំណុចស្រះទឹក ខាងកើតផ្ទះឈាងខាងជើង ប្រមាណ៣០០ម៉ែត ស្ថិតនៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា៖មុនពេលកើតហេតុ ដោយសាតែភាពក្រីក្រ ឪពុកម្តាយទៅស៊ីឈ្នួលដកដំឡូងឲ្យគេ នៅចំការដោយទុកកូនតូចៗនៅផ្ទះ។ លុះត្រឡប់មកផ្ទះវិញ មិនឃើញកូននៅផ្ទះ ក៏នាំគ្នាដើរកស្រាប់តែប្រទះឃើញ ស្បែកជើងនិងខោអាវកូនកូនៗ ទាំងអស់នៅក្បែរមាត់ស្រះ ក៏ចុះរាវរក ស្រាប់តែឱបគ្នារមួរ ស្លាប់បាត់បង់ជីវិត ទាំងអស់។ ដោយឪពុកស្រង់មកលើគោក យំអោបសពទាំងប្តីទាំងប្រពន្ធ ស្ទើរគាំងបេះដូង។
ករណីនេះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសលវិច្ច័យក្មេងរងគ្រោះ ទាំង៣នាក់ បងបង្កើតពិត្យជាស្លាប់ ដោយលង់ទឹកប្រាកដមែន។
កុមារងគ្រោះទី១ ឈ្មោះ យ៉ិត សុខគីម ភេទប្រុសអាយុ៦ឆ្នាំ
ទី២ ឈ្មោះ យ៉ិត កញ្ញា អាយុ៦ឆ្នាំ
សូមបញ្ជាក់ថា យ៉ិត សុខគីម និងយ៉ិតកញ្ញា ជាបងប្អូនភ្លោះនិងគ្នា ទី៣ឈ្មោះយ៉ិត ហ៊ាន់ ភេទប្រុសអាយុ៤ឆ្នាំ កុមារងគ្រោះទាំង៣នាក់នេះមានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ។
ចំណែកឪពុកឈ្មោះមាស លីម អាយុ៥០ឆ្នាំម្តាយឈ្មោះ យួង អ៉ិតអាយុ៣១ឆ្នាំ។ សពក្មេងប្រុសស្រី៣នាក់ សមត្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRPអ៊ុងសំអាត



