ខេត្តសៀមរាប៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងពីរនាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងវេលាម៉ោងជាង០៤រសៀល ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០នៅចំណុចលេីផ្លូវក្រាលគ្រួសក្រហមប្រឡាយចិន ក្នុងភូមិថ្នល់ដាច់ ឃុំសង្វេីយ ស្រុកជីក្រែង។ រវាងរថយន្តម៉ាកស្តារិចពណ៌ទឹកបុិចចាស់ ពាក់ស្លាកលេខ សៀមរាប ២B៧១៩៥ ទិសដៅពីជេីងទៅត្បូង។ ចំណែកម៉ូតូម៉ាកC១២៥ពណ៌ខ្មៅ ស្លាកលេខសៀមរាប១T០២៣៩ ក្នុងទិសដៅផ្ទុយគ្នា។ ករណីនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួស០២នាក់។ ជនរងគ្រោះ ៖
១. ឈ្មោះ ឆែម ឈុននី ភេទស្រីអាយុ៣៧ឆ្នាំ អ្នកបេីកបរម៉ូតូ ( ស្លាប់ )។
២. ឈ្មោះ ឆែម ធារី ភេទស្រីអាយុ៣១ឆ្នាំ អ្នករួមដំណេីរ ( របួសធ្ងន់ )។
៣. ឈ្មោះ ឆន នឹត ភេទស្រីអាយុ៤ខែ ( របួសស្រាល )។
រស់នៅភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យស្រុក។
ដោយឡែកអ្នកបេីកបររថយន្តគេចខ្លួនបាត់ សមត្តកិច្ចកំពុងស្រាវជ្រាវ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីរងចាំការដោះស្រាយ៕SRP

