Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ កញ្ញា ២០២០

ខេត្តសៀមរាប៖ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាប ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមក ក្នុងការស្ថាបនាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រកាសបញ្ចេញកញ្ចប់ថវិកា ប្រមាណពី ១០០ ទៅ ១៥០ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជម្ងឺកូវីដ-១៩។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួមខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងសិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់ក្មេងម្នាក់បានស្លាប់និង០៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងថ្ងៃសុក្រ​ថ្ងៃ​ទី​១១​ ខែកញ្ញាឆ្នាំ ២០២០ វេលាម៉ោង១៧និង១០នាទីនៅចន្លោះបង្គោលគីឡូលេខ៣៩៧ .៣៩៨ ភូមិស្ទឹងឃុំបាគងស្រុកប្រាសាទបាគង​ ខេត្ត​សៀមរាប​ លើផ្លូវជាតិលេខ ៦ រវាងរថយន្ត និង ម៉ូតូ។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកប្រាសាទបាគងបានដឹងថាបានបង្ហាញថាករណីនេះរថយន្តម៉ាកលុចស៊ីស Ls៤៦០ពណ៌សពាក់ស្លកលេខភ្នំពេញ២X ៣៩៩៥បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុសអាយុ២០ឆ្នាំនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរមានទិសដៅពីកើតទៅលិចប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកវេវសេ១១០ ពណ៌ក្រហមពាក់ស្លាកលេខសៀមរាប១D៤២៩១ បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុសអាយុ៣១ឆ្នាំនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប (របួសស្រាល) បើកបរដឹកប្រពន្ធនិងកូន២នាក់
១ ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ(របួសស្រាល)
២ កូន ឈ្មោះ ពេជ្រ មូនិកា ភេទស្រីអាយុ៦ខែ (ស្លាប់)
៣ ឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់)បើកបរមានទិសដៅពីកើតទៅលិចឆ្លងផ្លវទៅជើង។ បើតាមរបាយការណ៍បញ្ជាក់ថាមូលហេតុម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តព្រះវិហារ៖ស្ត្រីជាប្រពន្ធម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់ប្ដីខ្លួនឯង។
យោងតាមរបាយការណ៍សមត្ថកិច្ច កិច្ចបានបង្ហាញថានៅថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០មានករណីឃាតកម្មមួយកើតឡើងនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះ ឈ្មោះឆេន ធីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ។ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណបានប្រើដំបងឈើគ្រញូងប្រវែង៣,៧សង់ទីម៉ែត្រវាយទៅលើជនរងគ្រោះ ត្រូវចំចិញ្ចើម បាក់ថ្គាម និងបាក់ដងកាំបិតខាងស្តាំ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានយកដំបងទៅចោលនៅចម្ងាយពីកន្លែងកើតហេតុប្រវែង១១,៥០ម៉ែត្រ។
របាយការណ៍បន្តថាលុះដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង៨,៤០នាទីព្រឹកកម្លាំង
ការិយាល័យជំនាញអាវុធហត្ថខេត្ត
និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ
ស្រុកបន្តចុះស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាជនសង្ស័យដែលមានឈ្មោះ(វិន សែន) ភេទស្រីអាយុ៣១ឆ្នាំ គឺជាប្រពន្ធរបស់ជនរងគ្រោះ។
បើតាមរបាយការណ៍ក្រោយពីសាកសួរ ជនសង្ស័យសារភាពថាខ្លួនពិតជាបានសម្លាប់ប្តីដោយប្រើដំបងឈើនោះពិតប្រាកដមែន ។
មូលហេតុដោយសារប្តីតែងតែផឹកស្រា ហើយបាន ប្រើអំពើហិង្សាមក លើខ្លួនជាច្រើនលើកច្រើនសារ កន្លងមក។ ដូច្នេះហើយបានជាខ្លួនគិតថាថ្ងៃណាមួយនិងសម្លាប់ប្តីឲ្យទាល់តែបាន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕SRPគីម គឹម ឡាយ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តកំពង់ចាម ៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី នាព្រឹក ថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តនិរោធរង្សី (វត្តនិរោធ) ស្ថិតនៅ ក្នុង ភូមិរោធ ឃុំត្រប់ ស្រុកបាធាយ ដោយ មានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ផងដែរ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក លោកស្រី រួមនឹង ថ្នាក់ដឹកនាំ មន្ត្រី រាជការ បាន ឧទ្ទិស សូម ឱ្យ ដួង វិញ្ញាណក្ខន្ធ បុព្វការី ជន បាន យោង យកកំណើត កើត នៅ ក្នុង ទីឋាន ដ៏ ខ្ពង់ខ្ពស់ និង ងាក ក្រោយ ឱ្យ ពរជ័យ ដល់ កូន ចៅ បាន សេចក្តីសុខ សេចក្តីចម្រើន ជាពិសេស សូម ឲ្យ ព្រះ បារមី ដ៏ សក្ដិសិទ្ធិ នៅក្នុង លោក ព្រះ បារមីនៅវត្តនិរោធរង្សី តាម ជួយ បីបាច់ ថែរក្សា សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត មាន សុខ ភាព ល្អ បរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បី សម្តេច បាន ស្ថិតនៅ គ្រប់គ្រង ការពារ ព្រះរាជាណាចក្រ កម្ពុជា ឲ្យ រក្សា បាន ជានិរន្តរ៍ នូវ សន្តិភាព ស្ថេរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង ការអភិវឌ្ឍ រីកចំរើន ថ្មីៗ បន្ថែមទៀត ដើម្បី ជា សេចក្តីសុខ សេចក្តីចម្រើន របស់ ប្រជាពលរដ្ឋ ខ្មែរ ទូទាំងប្រទេស។ ព្រមទាំង ឧទ្ទិស នូវ មហា កុសលផល បុណ្យ សូម ឲ្យ បាន ដល់ វិញ្ញាណក្ខន្ធ វីរៈ កម្មាភិបាល យុទ្ធជន យុទ្ធ នារី អ្នកស្នេហាជាតិ ដែល បាន បាត់បង់ ជីវិត ដើម្បី បុព្វ ហេតុ ជាតិ មាតុភូមិ ជាតិ ស្នេហា នៃ យើង ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូត លោកជំទាវ Manika Jain បានគោរពសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា កម្ពុជាបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ ដែលរហូតមកដល់ថ្ងៃនេះ អ្នកជំងឺកូវីដ១៩នៅកម្ពុជាបានជាសះស្បើយទាំងស្រុង ជាមួយគ្នានេះផងដែរលោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ និងប្រជាជនកម្ពុជាដែលកន្លងមកបានផ្ដល់នូវការគាំទ្រដល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរធ្វើឱ្យបេសកកម្មកាទូតរបស់លោកជំទាវនៅកម្ពុជានាពេលនេះជាង២ឆ្នាំកន្លងមកនេះ ទទួលនូវភាពជោគជ័យត្រចះត្រចង់ ក្នុងនោះរួមទាំងមានការអញ្ជើញទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌាផង ហើយជាមួយគ្នានោះ ក៏មាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងថ្នាក់ដឹកនាំកម្ពុជាមួយចំនួនទៀត បានទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។

លើសពីនេះទៅទៀត ក៏មានការធ្វើដំណើរមកប្រទេសកម្ពុជារបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាផងដែរ ដែលសកម្មភាពទាំងអស់នេះធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរីកដុះដាលប្រសើរឡើងជាលំដាប់។ លោកជំទាវបានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចនីមួយៗមានការចុះហត្ថលេខាលើអនុស្សារណៈ កិច្ចព្រមព្រៀងលើការអភិវឌ្ឍគម្រោងផ្សេងៗផងដែរ ដែលជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរអោយកាន់តែល្អបន្ថែមទៀត។

ជាសាក្ខីភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាលំដាប់ ក្នុងន័យនេះដែរលោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចតេជោថា តាមអ្វីដែលលោកជំទាវបានកត់សម្គាល់ គឺក្នុងរយៈពេលជាង២ឆ្នាំកន្លះនេះ កម្ពុជា និងឥណ្ឌាបានធ្វើសហប្រតិបត្តិការរវាងគ្នា និងគ្នាស្ទើរតែគ្រប់វិស័យទាំងអស់។
លោកជំទាវលើកឡើងយ៉ាងដូច្នេះនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ នាឱកាសជួបជពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវ Manika Jain និងសហការីទាំងអស់ដែលបានដើរតួយ៉ាងសំខាន់ក្នុងការពង្រីក ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចសម្គាល់ឃើញដូចលោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាដែរថា កម្ពុជា និងឥណ្ឌាមានកិច្ចសហប្រតិបត្តិការស្ទើតែគ្រប់វិស័យទៅហើយ ហើយវិស័យនីមួយៗសុទ្ធតែវិស័យសំខាន់ៗក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា អ្វីដែលជាការងារបន្តសម្ដេចតេជោបានជម្រាបជូនលោកជំទាវថា យើងគប្បីណាលើកកម្ពស់អនុស្សារណៈដែលយើងបានចុះហត្ថលេខារួចមក ឱ្យទៅជាកិច្ចព្រមព្រៀង ហើយកិច្ចព្រមព្រៀងដែលយើងបានចុះជាមួយគ្នាគប្បីណាជំរុញការអនុវត្ត ដើម្បីឈានឆ្ពោះទៅការជោគជ័យលើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយនោះ ។

សម្តេតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា អ្វីដែលយើងបានចុះហត្ថលេខាយើងគប្បីណាពិនិត្យមើលបន្ថែមទៀតក្នុងការពង្រឹងតួនាទី សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីទៅពង្រីកវិសាលភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេសឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ ជាទីបញ្ចប់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់លោកជំទាវ សូមជូនពរឱ្យបេសកកម្មកាទូតរបស់លោកជំទាវ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តព្រះវិហារ៖បុរសម្នាក់បានបើករ៉ឺម៉កដឹកប្រេងម៉ាស៊ូតយកទៅឲ្យម៉ូយ ស្រាប់តែបាត់មួយយប់មិនឃើញមកផ្ទះ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០ចំណុច (អូរ ប៉េះ)ស្ថិតក្នុងភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ។

ជនរងគ្រោះ មានឈ្មោះ អែល សាស ហ្វាន អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិអូរ ខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

តាមប្រពភពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះជា កម្មករធ្វើការនៅការ៉ាស់ សាំង មួយកន្លែងយីហមានជ័យ មានថៅកែឈ្មោះសុផាត សុភ័ក្តត្រា។

បើតាមសមត្ថកិច្ចថានៅរសៀលថ្ងៃទី ១០ខែកញ្ញាម្សិលមិញ ថៅកែសាំងបានប្រើជនរងគ្រោះអោយដឹកប្រេង ម៉ាស៊ូត នឹងសាំង ចំនួន២៨កាន ដឹកពីខេត្ត ទៅឃុំពោធិ៍ដើម្បីដាក់អោយម៉ូយ ដូចសព្វដង។ ស្រាប់តែបាត់ដំណឹងឈឹងតែម្ដង រហូតនៅព្រឹកមិញទទួលព័ត៌មាន ថា កម្មកររូបនោះបានស្លាប់បាត់ទៅហើយដោយសារតែ រ៉េចង្កូតធ្លាក់ ប្រឡាយ ត្រូវបានម៉ូតូសង្កត់ពីលើចំពាក់កណ្តាលខ្លួន អស់រយ:ពេលមួយយប់ទើបមានអ្នកដឹង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយចុះត្រួតពិនិត្យសាកសពរួចបានប្រគល់ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕SRP លោកគីម គឹមឡាយ

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថាបុរសម្នាក់ ជិះម៉ូតូធ្លាក់ទឹកស្រះបណ្ដាលឲ្យលង់ស្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង២០និង៤៥នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ ចំណុចភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ញាន ព្រំឆេត ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ
ជនរងគ្រោះស្រវឹងស្រាជិះម៉ូតូធ្លាក់ទឹកស្រះដោយខ្លួនឯងបណ្តាលអោយលង់ស្លាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់និងគោមួយក្បាលត្រូវបានរន្ទះបាញ់សម្លាប់នៅរសៀលថ្ងៃនេះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០នៅចំណុចភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះ សូរ តាំង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
បើតាមសមត្ថកិច្ចបញ្ជាក់ថាករណីនេះមូលហេតុជនរងគ្រោះដេីរដឹកគោពេលមេឃកំពុងភ្លៀងត្រូវបានរន្ទះបាញ់សម្លាប់
តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ កាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ ម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន៣០៤ គ្រួសារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ សូមបញ្ជាក់ថាអំណោយសម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ជូនថវិកា ចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និង គ្រួសារ  យោធិនពិការទាំង៣០៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ត្រីខ,មី, ស្ករស ,ទឹកដោះគោ និង  វិកា៣ម៉ីនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តព្រៃវែង៖លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ជូនដល់ក្រុមគ្រួសារក្រីក្រចំនួន៥២គ្រួសារ ដែលរស់នៅក្នុងស្រុកស្វាយអន្ទរ។ ការចែកអំណោយនេះដើម្បីជួយសម្រាលបញ្ហាប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានការខ្វះខាតខ្លាំងបំផុតក្នុងកំឡុងពេលការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោកភិបាលខេត្ត បានថ្លែងផ្តាំផ្ញើដល់បងប្អូនទាំង៥២គ្រួសារក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែងទាំងមូល សូមនាំគ្នាសម្អាតអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ ឫទឹកអាល់កុល ពាក់ម៉ាសពេលចេញទៅក្រៅផ្ទះ និងកុំប្រមូលផ្តុំគ្នាច្រើន បើគ្មានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។ លោកក៏បានអំពាវនាវដល់ពលរដ្ឋអោយចូលរួមគោរពច្បាប់ចរាចរណ៍ផងដែររ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាជនជាតិអាមេរិកម្នាក់ បានដេកស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង។ហេតុការណ៍ប្រទះឃើញបានកើតឡើងនៅនៅម៉ោង១៨.០០នាទីថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២០នៅចំណុចផ្ទះជួលស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះឈ្មោះ LAMBERT WILLIAM JACK ភេទប្រុស កើត ថ្ងៃទី៣០.០៦.១៩៤៤ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែន៥៤៦២៧០៩៨២ ជាភ្ញៀវទេសចរស្នាក់នៅទីតាំងកើតហេតុខាងលើ។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត្ន័គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារជំងឺមហារីកសួតដំណាក់កាលចុងក្រោយ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតម្កល់បណ្ដោះអាសន្ននៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កញ្ញា ២០២០

ខេត្តកំពង់ចាម៖ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី ប្រធាន ក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ១០ ខែកញ្ញា ឆ្នាំ ២០២០នេះ បាន អញ្ជើញ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅ ក្នុង សង្កាត់បឹងកុក និងវត្ត បុទុម្ទរតនដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយមានការ អញ្ជើញ ចូលរួម ពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំលោកស្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័តចំណុះជើងវត្តផងដែរ ។

ក្នុងឱកាស នោះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និង ថ្នាក់ ដឹកនាំ ខេត្តកំពង់ចាម បាន អញ្ជើញ អុជ ទាន ធូប បួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាព្រមទាំងបាន ធ្វើ ពិធី បង្សុកូល ឧទ្ទិស កុសលផល បុណ្យ ដល់ បុព្វការី ជន មាន មាតា បិតា ជីដូន ជីតា ញា តិ្ត ការ ទាំង ៧ សណ្ដាន ដែល បាន ចែក ឋាន ទៅ សូម បាន សោយសុខ ទៅកាន់ ឋាន សុគតិភព កុំបី ភ្លាំងភ្លាត់ ឡើយ ។

ក្នុងពិធីឆ្លងបិណ្ឌវេនទី៨នេះ ដែរ ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ សម្រាប់កសាងប្រគេនដល់ព្រះសង្ឃទាំពីរវត្តព្រមទាំងបានចូលរួមរាប់បាត្រផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page543 Page544 Page545 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×