ក្នុងសារតាមប្រព័ន្ធតេឡេក្រាម របស់សម្ដេចតេជោហ៊ុន សែន បានអះអាងថា៖ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បី
បង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូ
អ្នកដែលបង្រ្កាប ហ៊ុន សែនបានមកដល់
ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។
សាររបស់សម្ដេចហ៊ុន សែន ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ន ដារា អ្នកវិភាគរឿងនយោបាយនៅក្រៅប្រទេស ដែលតែងតែវាយប្រហារលើរដ្ឋាភិបាល។
បើតាមសាររបស់សម្ដេចហ៊ុន សែន បានសរសេរថា៖
ភ្ញាក់ពីដេកមកឃើញ នាគទេពបញ្ជូនវីដេអូ ដែលស៊ន ដារ៉ានិយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ាបានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំ
ដែលខ្ញុំសូមអរគុណ ចំពោះប្អូនប្រុសប្អូន
ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់
ការគាំទ្រកន្លងមក។ អ្វីដែលគួរឲ្យហួសចិត្តស៊ន ដារ៉ាបានលើកជាយោបល់បើកការចរចា ជាមួយខ្ញុំដោយ
ភ្ជាប់មកជាមួយល័ក្ខខ័ណ្ឌ៤ ក្នុងនោះ
ល័ក្ខខ័ណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវតែធ្វើជា
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស
ប្រជាជនទើបស៊ន ដារ៉ា ព្រមចូលរួមជាមួយ
គណបក្សប្រជាជន។
ស៊ន ដារ៉ា បាននិយាយថា គាត់ជាសត្វ
ឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត
ជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែប
ប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត
ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត
ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាបហ៊ុន សែន។ ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថាកុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្យប្រជាជន
សូម្បីតែចង់ក្លាយជាសមាជិកគណបក្យ
ប្រជាជនក៏មិនបានផង ព្រោះក្មួយកំពុងមាន
រឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួស
ជ្រុលហើយ។ ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បី
បង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។
ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រី ជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេ នៅពេលនិយាយដល់រឿង
របៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយ
ខ្លួនឯងមិនបានផង ចង់ក្លាយខ្លួនជានាយក
រដ្ឋមន្ត្រីឬ ចង់មកបង្ក្រាប ហ៊ុន សែនគឺរឿង
យលសប្តិទាំងថ្ងៃ៕SRP



