Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៤

ភ្នំពេញ៖មានការលើកឡើងថាចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោកស្រី​​ ចាយ​ ផានី​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លេីទំនុកចិត្ត​ និង​ មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញដូរបាន​ (​ ចេញ​សែក​អត់​លុយ​ )​ ។

ប្រភព​បានបន្ថែម​ថា​ ខណៈ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមស្វែងរកចាប់ខ្លួន​លោកស្រី​ ចាយ​ ផានី​ ដេីម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមច្បាប់​។

ពាក់ព័ន្ធករណីនេះ ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពី លោកស្រី​​ ចាយ​ ផានី​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៤

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លោកស សុខា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ មួយរយៈសិន ដោយបញ្ជាក់ក្នុងន័យដើមថា «ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព។

លោកស សុខា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ជាន់ហ្រ្វាំងផ្អាកមួយរយៈ បើតាមលោកស សុខា មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នោះទេ ពីព្រោះឆ្លងកាត់ការអនុវត្ត រយៈពេល ១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជា៖ ស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង។ គាំទ្រនិងពេញចិត្ត ក៏ព្រោះតែរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធាន គ.ជ.អ.ប. បានផ្ទេរមុខងារជាង ៨០០ប្រភេទ ជាបន្តបន្ទាប់ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ជាក់ស្ដែងយន្តការច្រកចេញចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ មានតម្លាភាពនិងគុណភាព។

ក្នុងន័យនេះ លោកស សុខា បានផ្ដល់ការពន្យល់ងាយៗ អំពីភាពចាំបាច់ដែលរាជរដ្ឋាភិបាល ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញលើការងារមួយចំនួន ជាក់ស្ដែងមានមុខងារផ្ទេរទៅខ្លះ កំពុងស្ថិតក្នុងស្ថានភាពខ្វះមន្រ្តីបច្ចេកទេស អនុវត្តនៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ឱ្យបានសមស្រប។ ជាក់ស្ដែងសិក្ខាសាលានៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពធនធានមនុស្សផងដែរ។

ជាមួយគ្នានេះ លោកស សុខា ក៏បានបន្ថែមថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក៏កំពុងពិនិត្យមើលបន្ថែមលើប្រភេទសេវាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ មានតម្រូវការ ដើម្បីឈានទៅផ្ទេរ ឬកែសម្រួលឱ្យបានកាន់តែល្អប្រសើរ និងចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៤

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ ករណីព័ត៌មានបានផ្សាយថា ធ្វើទារុណកម្ម ជនរងគ្រោះរហូតបានស្លាប់។

ការបង្កើតគណៈកម្មការស៊ើបអង្កេតនេះ បន្ទាប់ពីកងរាជអាវុធហត្ថនៅផ្ទៃប្រទេស បានឃើញ ព័ត៌មានផ្សាយអត្ថបទមួយទាក់ទងទៅនឹងការធ្វើទណ្ឌកម្មមនុស្សរហូតដល់ស្លាប់។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា៖ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលសរសេរថា “ប្រភពពីខេត្តប៉ៃលិន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ ញូវហ្វ័រធូណា បាននាំខ្លួនជនរងគ្រោះ ជនជាតិចិនឈ្មោះ Zhou Chunhua អាយុ៣៦ឆ្នាំ តាមរថយន្ត Alphard ពណ៌ស ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចោទប្រកាន់ថា ជនរងគ្រោះជំពាក់លុយពួកគេ។ ក្នុងអំឡុងពេលនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មានមន្ត្រីកងរាជអាវុធហត្ថខេត្តមួយរូបឈ្មោះ សុផល បានទូរស័ព្ទទៅស្ដ្រីខ្មែរម្នាក់ជាប្រពន្ធជនរងគ្រោះឱ្យយកលុយចំនួន ២ម៉ឺនដុល្លារមកដើម្បីដោះស្រាយរឿងប្តី។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ បានឱ្យបក្សពួកទៅដឹកជនរងគ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រលប់ទៅកាស៊ីណូវិញ។ ប៉ុន្តែដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពីការធ្វើទារុណកម្ម ជនរងគ្រោះក៏បានស្លាប់។”

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ មេត្តាជ្រាបថា៖

១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងលោកអនុសេនីយ៍ទោ ផូរ៍ សុផល នាយការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩ជាងពេលយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានខាងកាស៊ីណូដឹកមនុស្សម្នាក់មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ហើយបានប្រាប់ថា ជនជាតិចិននេះជាបុគ្គលិករបស់ក្រុមហ៊ុន បានលួចលុយក្រុមហ៊ុន ខាងក្រុមហ៊ុនមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយសារពេលយប់មិនមានអ្នកបកប្រែ មន្ត្រីនគរបាលយុត្តិធម៌មិនទាន់បានទទួលពាក្យបណ្ដឹង ហើយបុគ្គលជនជាតិចិននោះ ត្រូវបានរក្សាទុកសម្រាកក្នុងបន្ទប់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លុះព្រឹកឡើងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញបានរកអ្នកបកប្រែ ហើយសួរបុគ្គលនោះអំពីដំណើរហេតុមួយហ៊ាន បានដឹងថា មិនមែនជាករណីលួចទេ គឺជាការជំពាក់ប្រាក់ ដូច្នេះមន្ត្រីជំនាញក៏មិនទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនទេ ព្រោះការជំពាក់ប្រាក់ជារឿងរដ្ឋប្បវេណី បន្ទាប់មកមន្ត្រីជំនាញបានទំនាក់ទំនងខាងក្រុមហ៊ុនកាស៊ីណូ ឱ្យមកយកបុគ្គលជនជាតិចិននោះទៅវិញ។

២-បុគ្គលឈ្មោះ Zhou Chunhua ពេលមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មិនមានស្នាមរបួស និងមិនបានធ្វើទារុណកម្ម ហើយនៅពេលប្រគល់ជូនទៅខាងក្រុមហ៊ុនកាស៊ីណូវិញ ក៏មិនមានរបួសធ្ងន់ធ្ងរទេ។ (សូមភ្ជាប់ជាមួយរូបថតជនរងគ្រោះ)

៣-ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ។ កងរាជអាវុធហត្ថ ស្នើសុំស្ដ្រីដែលជាប្រពន្ធរបស់ជនរងគ្រោះ និងបុគ្គលពាក់ព័ន្ធ សហការជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តនីតិវិធីករណីខាងលើនេះ។

សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។ សូមគោរពអរគុណ។

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៤

អ្នកនាំពាក្យឧត្តមសេនីយ៍ត្រី អេង ហុី៖ កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនានា ដូចខាងក្រោម៖

១-ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

២-កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេរូ កងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។

៣-កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។ សូមគោរពអរគុណ។

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៤

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជាបានស្នើឲ្យសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។

តាមរយៈទំព័រ page facebook ផ្លូវការ ទៅល្ងាចថ្ងៃទី 7 ខែតុលាឆ្នាំ 2024 នេះ សម្ដេចតេជោហ៊ុន សែន បាន អះអាងថា លោកលី សាម៉េត តែងតែយកឈ្មោះសម្ដេចទៅបោកប្រាស់យកលុយពីគេ។

ក្នុងសារបង្ហោះបានបញ្ជាក់យ៉ាងដូច្នេះថាដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់
លោកលី សាម៉េត(ហៅគ្រូមា)។
លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរ
បោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។
ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យ
សួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំ
ដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ
សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការ
នគរបាលក្រុងភ្នំពេញ។
មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ
លី សាម៉េតឲ្យសងលុយទៅមួង ឃីម
ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។
ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក
កន សុខកាយអភិបាលក្រុងអរីយក្សត្រថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការបាន
តំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជា
នាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជា
ប្រធានព្រឹទ្ធសភា អមដោយអំណាច
ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមាន
ព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខា
តែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺន
នាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់
អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍
ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួន
ទទួលបានការតែងតាំងហើយទទួល
បានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ករណីលី សាម៉េតអាចនៅមានមនុស្ស
ច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀប
ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំ
សូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកា
ការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី
ទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់
ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ
កាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល
លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៤

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានបើករថយន្តទំនើបមួយគ្រឿងបុកម៉ូតូបណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។

ស្ត្រីដែលបានបើករថយន្តបុកម៉ូតូនេះ មានឈ្មោះ ហេង ចាន់ម៉ានិច អាយុ៣១ឆ្នាំ ស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្ននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីទំនើបដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ាក Ford Ranger XLT ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BZ-9027 បើកបរដោយស្ត្រីម្នាក់ខាងលើ ដោយបានបុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1Q-9343 ទាំងកំរោល បណ្ដាលឱ្យបុរសជាអ្នកបើកម៉ូតូរករបួសតែម្ដង។

សេចក្ដីរាយការណ៍បានបន្ថែមថា បុរសអ្នកបើកម៉ូតូមានឈ្មោះ រុន សុផារិទ្ធ អាយុ៣៨ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បាននាំយកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សាទុកនៅកន្លែងចរាចរណ៍ផ្លូវគោកដើម្បីមានចំណាត់ការបន្ត។ ទោះជាយ៉ាងណា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយរហូតដល់ព្រឹកនេះ។

សូមជម្រាបថា ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅវេលាម៉ោងជិត 12 ថ្ងៃត្រង់ នាថ្ងៃទី 5 ខែតុលា ឆ្នាំ 2024 នេះ ចំណុចមុខផ្សារទំនើបអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២៤

បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។

ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។

ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថាក្នុងឬក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។

សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការធានាការពារសន្តិភាពមិនឱ្យបាត់បង់ពីសំណាក់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតខុសពីមុនស្រឡះពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់នៅក្នុងក្តីសប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវីឡាយ។ នេះគឺជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ៕SRP អត្ថបទលោកប៉ែន បូណា ប្រធានអង្គភាពអ្នកពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៤

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបងលោកសុខ លូ មានប្រសាសន៍បន្តទៀតថា មន្ត្រីរាជការទាំងអស់ត្រូវមានស្មារតីមួយ ក្នុងការសាមគ្គី និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយគោរពនូវឋានន្តរសក្តិការងារជានិច្ច និង ជួយបំពេញចន្លោះខ្វះខាតគ្នាទៅវិញទៅមក ដើម្បីឲ្យការផ្ដល់នូវសេវា ក៏ដូចជាការបំពេញនូវកិច្ចការមានភាពល្អប្រសើរ និងជៀសវាងការខ្វះចន្លោះក្នុងការងារ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃចន្ទនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការរដ្ឋបាលខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤

លោកសុខ លូ ក៏បានមានប្រសាសន៍ណែនាំដល់ មន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវលើតួនាទីភារកិច្ចរបស់ខ្លួនឲ្យល្អ និងខិតខំប្រឹងប្រែងបន្ថែមទៀត ព្រោះថាការទទួលខុសត្រូវលើការងារគឺពិតជាសំខាន់ណាស់ ហើយជាចំណុចចាំបាច់ដែលមិនអាចខ្វះបាន ក្នុងការប្រកបការងារ ជាស្មារតីមួយ ដែលធ្វើឲ្យការប្រកបការងាររបស់មន្ត្រីរាជការមានប្រសិទ្ធភាព និងចំគោលដៅ។

លោកសុខ លូ ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការដែលធ្វើបម្រើការងារក្នុងរដ្ឋបាលខេត្តបាត់ដំបងទាំងអស់ ក៏ដូចជាក្នុងនាមជាប្រជាពលរដ្ឋ សូមចូលរួមសហការគ្នាក្នុងការជួយសម្អាតបរិស្ថានទាំងអស់គ្នា ទាំងបរិស្ថានជុំវិញខ្លួនដូចជាបន្ទប់ធ្វើការ ទីធ្លា ក៏ដូចជាបរិស្ថានខាងក្រៅ ឱ្យបានស្អាត និងមានអនាម័យជានិច្ច ដើម្បីសោភ័ណភាពខេត្តបាត់ដំបងយើងឱ្យកាន់តែស្រស់ស្អាត ក៏ដូចជាបរិស្ថានកន្លែងបំពេញការងារកាន់តែល្អផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ កញ្ញា ២០២៤

ភ្នំពេញ៖សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន​ និង​អាជ្ញាធរដែនដី​ពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។

ទន្ទឹមនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២៤

ខេត្តបាត់ដំបង៖អភិបាលខេត្តបាត់ដំបង លោកសុខ លូ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលរស់នៅ រ៉បផ្លូវបេតុង ទាំង ៥ ខ្សែនេះថា ផ្លូវទាំងប្រាំខ្សែ ក្នុងភូមិសង្កែវារនេះ គឺមានដាំដើមឈើ អមសងខាងផ្លូវ ហើយដើមឈើទាំងនេះ លោក សុំឲ្យប្រជាពលរដ្ឋ ជួយមើលថែរក្សាការពារ ស្រោចទឹក ធ្វើយ៉ាងណាឱ្យបានរស់ ចេញពណ៌ខៀវស្រស់បំព្រង ដែលជាផ្នែកមួយ ជួយលម្អដល់ភូមិដ្ឋានរបស់យើង ក៏ដូចជាចូលរួម ការពារបរិស្ថាន អនាម័យ សម្រាប់សុខភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើងនេះទៀតផងដែរ។

អភិបាលខេត្តបាត់ដំបងមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញ ពិធីសម្ពោធផ្លូវបេតុង និងប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តពោធិរង្សីវឌ្ឍនារាម(ហៅវត្តសង្កែវារ) ក្នុងភូមិ សង្កែវារ ឃុំ- ស្រុកបវេលខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ម្សិលមិញ។

លោក សុខ លូ និងលោកជំទាវ ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅវត្តពោធិរង្សីវឌ្ឍនារាម (ហៅវត្តសង្កែវារ) និងជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយ ប្រគល់ជូន លោកតា លោកយាយ ចាស់ជរា ស្រ្ដីមេម៉ាយ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន១០០គ្រសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មីមួយកេះ ទឹកបរិសុទ្ធមួយកេះ ត្រីខកំប៉ុងមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងទឹកត្រីមួយយួរផងដែរ។

សុំជម្រាបថា សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការខេត្តស្រុកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធផ្លូវបេតុងចំនួន ៥ខ្សែ ដែលបានសាងសង់រួចមានប្រវែង ១៨៨៣ម៉ែត្រ ក្នុងនោះ​ ផ្លូវប្រវែង​ ១.០៣៥ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ និងផ្លូវប្រវែង​៨៤៨ម៉ែត្រ​ ទទឹង៥ម៉ែត្រ ព្រមទាំងដាក់បង្គោលភ្លើងសូឡា ចំនួន១០០ ដើម និងមានដាំដើមឈើលម្អសងខាងផ្លូវ ស្ថិតក្នុងភូមិសង្កែវារ ឃុំបវេល ស្រុកបវេល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កញ្ញា ២០២៤

ភ្នំពេញ៖ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោលគឺកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អំពាវតាមស្មារតីណែនាំរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកន្លងទៅ ដោយ ទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត។ កាន់តែជាពិសេសជាងនេះ រថយន្តដឹកទំនិញធំៗ បើអាចទេ គប្បីសម្រាកមួយរយៈពេលនេះសិនជាការប្រសើរ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ជាយថាហេតុកើតឡើង។

អ្នកនាំពាក្យរងរូបនេះ បានបន្តលើកទឹកចិត្តដល់អាជ្ញាធរដែនដី កងកម្លាំងនគរបាលជាតិ និងប្រជាការពារ រួមគ្នាបង្កលក្ខណៈទាំងការងារចរាចរណ៍ សណ្ដាប់ធ្នាប់ និងសន្តិសុខ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ក្នុងនោះដើម្បីបញ្ចៀសការកកស្ទះដោយកន្លែង នៅតាមដងផ្លូវមានផ្សារ មានចរាចរណ៍មមាញឹក គួរដាក់ខ្សែ ឬសាជី ឬកងកម្លាំងចម្រុះនៅកណ្ដាលទ្រូងផ្លូវ ដើម្បីបែងចែកទិសចរាចរណ៍។ លើសពីនេះ អ្នកបើកបរពុំគួរបញ្ជ្រៀត ឈ្មុល រុលទៅមុខ ដោយបំពានគន្លងផ្លូវនោះឡើយ។

ទន្ទឹមនេះលោកក៏បានផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា តាមពាក្យស្លោករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចាចរណ៍»។ លោកបន្តថា ការរួមគ្នាគោរពច្បាប់ចរាចរណ៍គឺជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ក្នុងស្មារតីការពារជីវិតដោយត្រូវពាក់មួកសុវត្ថិភាព និងត្រូវបើកក្នុងជំហរប្រុងប្រយ័ត្នជានិច្ច ប្រកាន់សុជីវធម៌យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។

បន្ថែមពីនោះទៀត លោកថ្លែងថា អ្នកបើកបរគួរចាប់អារម្មណ៍លើចំណុចសំខាន់ៗជាអាទិ៍៖
-ត្រូវប្រាកដថាយានយន្តរបស់លោកអ្នកដំណើរការប្រក្រតី
-មានការប្រុងប្រយ័ត្នចំពោះអ្នកបើកបរបញ្ច្រាសទិស មិនប្រកាន់ស្ដាំ
-ត្រង់ចំណុចផ្លូវបំបែកជា៤ អក្សរT ផ្លូវកោង ចុះទួល លើស្ពាន
-បន្ថែមការប្រុងប្រយ័ត្នពេលអាកាសធាតុមិនល្អ ផ្លូវរអិល ពេលមេឃភ្លៀង
-ចៀសវាងការបើកបរកៀក ទន្ទឹម ជិតគ្នា ឬជាក្រុមជាហ្វូង ជ្រែប្រដេញលេងសើចតាមដងផ្លូវ
-ពាក់ខ្សែរក្រវាត់សុវត្ថិភាពរាល់ពេលធ្វើដំណើរតាមប្រភេទយាននិងច្បាប់កំណត់
-កុំធ្វើដំណើរក្នុងសភាពអត់ងងុយខ្លាំង ហត់នឿយ អស់កម្លាំង
-ជៀសវាងការរំខានក្នុងកំឡុងពេលបើកបរ ដូចជាការប្រើប្រាស់ទូរស័ព្ទ និងជជែកគ្នាលេងសើចប្រឡែងគ្នាបាត់បង់ម្ចាស់ការជាដើម
-គោរពឱ្យបានការប្រើល្បឿនដែលអាចគ្រប់គ្រងបាន(ទីប្រជុំជន ផ្សារ មុខវត្ត ចំណុចដែលមានការឆ្លងកាត់…)។

ក្រៅពីចំណុចទាំងនេះ បណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់អ្នកបើកបរយានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរទាំងស្រវឹងជាដាច់ខាត។ ជារួមលោកកត់សម្គាល់ថា ក្នុងរយៈពេលនេះ អាចមានប្រជាពលរដ្ឋធ្វើដំណើរទៅមកស្រុកកំណើត បងប្អូនធ្វើដំណើរទៅវត្តអារាម ក្រុមយុវជនបើកបរជាក្រុមៗតាមដងផ្លូវទៅវត្តឬដើរលេង ជាពិសេសតាមផ្លូវដែលមានទីប្រជុំជន មានផ្សារ មានវត្តអារាម គឺសុទ្ធតែមានចរាចរណ៍មមាញឹក គប្បីបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា៕

អន អមរា
មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page68 Page69 Page70 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×