Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៥

ក្រោយពេលដែលលោកខ័ណ្ឌ ចាន់សុផល បានបង្ហោះរូបភាពនិងវីដេអូសរសេរបង្ហាញពីជំងឺដែលលោកធ្លាប់ដើរផឹកស៊ីកន្លងមកដោយបានសុំអំពាវនាវដល់យុវជនសុំកុំប្រព្រឹតនូវការផឹកស្រាដែលនាំឲ្យខូចសុខភាព។ សំណេររបស់លោកខ័ណ្ឌ ចាន់សុផល មានការគាំទ្រយ៉ាងខ្លាំងរហូតដល់ក្រុមប្រឆាំងមួយចំនួនបានយកវីដេអូរបស់លោកទៅបង្ហោះវាយប្រហារមកលើរូបលោកវិញ។

យ៉ាងណាមិញតាមរយៈទំព័រហ្វេសប៊ុករបស់លោកខ័ណ្ឌ ចាន់សុផល បានសរសេរថា៖ ពួកនាងជេរបានលុយ ក៏នាំគ្នាប្រឹងជេរទៀតទៅ ខ្ញុំជូនពរ ហើយ កុំនាំគ្នាគិតរកការងារធ្វើ ! ពាក្យចាស់លោកពោលថា៖ ឲ្យ១មក ១០ ឲ្យ ១០ មក ១០០ ! អាពួកជេរ និង អ្នកសុំទានដូចតែគ្នា ! ឲ្យដល់ងាប់ពីខ្លួន ក៏មិនចេះអស់ដែរ ដូចព្រះវេសន្តរ បរិច្ចាគទានដំរីស ១គូរតំណាងឲ្យប្រទេសជាតិទៅ ស្មូមជូរជក់ រហូតអស់ពីខ្លួន និង អស់ទាំងកូន ប្រពន្ធរាជបាល្ល័ង ក៏មិនត្រូវល្មមចិត្តអ្នកស្មូមឡើយ។

នាង Hy Sokha យករូបខ្ញុំទៅបង្ហោះដោយសសេរ រៀបរាប់ពីរឿង អ្នកជេរបានលុយ អ្នកគាំទ្រ ដេកឈឹអត់លុយ សម្តេចធ្វើមើលមិនឃើញ។

ខ្ញុំប្រាប់នាងវិញថា Facebook ដើមឡើយតំបូងគេ ចេញតតាំងការពារ CPP ជាង ៣អាណត្តិហើយគឺខ្ញុំនិងឯង ហើយក៏ជាអ្នកផ្តើមតំបូងគេផងដែរ ដែលមានគំនិតរួបរួមខ្មែរ នៅក្រៅប្រទេស ឲ្យ ជួបជុំជាមួយសម្តេចតេជោ ហ៊ុនសែន តាមរយៈសម្តេចធិបតី ហ៊ុនម៉ាណែត ដោយខ្មែរនៅក្រៅប្រទេស ឆាតមកខ្ញុំចង់ចូលរួមជីវភាពនយោបាយ និងបាន បាយសាមគ្គី ជាមួយថ្នាក់ដឹកនាំ។ ដោយសារតែការងារ សម្តេចធិបតី មមារញឹកការងារ មិនអាចជួបអ្នកក្រៅប្រទេស បាយម្តងម្នាក់ៗបាន លោកក៏សម្រេចបង្កើត ក្រុមការងារ ចាត់តាំង ទំនាក់ទំនងជាមួយបងប្អូនយើងក្រៅប្រទេសដល់សព្វថ្ងៃ ។

ហើយការដែលខ្ញុំឈឺបង្ហោះជាសារដាស់តឿន ឲ្យកុលបុត្រ កុលធីតាខ្មែរ រឿងឥទ្ធិពលសុរា វាធ្វើឲ្យខូចសុខភាព រាំរៃ ធ្ងន់ធ្ងរ គឺឲ្យបឈ្ឈប់ការទទួលទានគ្រឿងស្រវឹង ប្រយ័ត្នធ្ងន់ធ្ងរដូចខ្ញំ ។ មិនមែនន័យចេតនា ធ្វើឲ្យនរណាម្នាក់អាណិត ហើយទៅសុំលុយគេនោះទេ!

ខ្ញុំចែករំលែក ការដាស់តឿន ខ្ញុំបានកសាងបុណ្យច្រើនណាស់ សម្រាប់ខ្លួនឯងនិងសង្គមជាតិ ! មិនមែនជេរមេដឹកនាំ ចង់បានលុយ ដូចពួកនាង នៅទឹកចុងក្រោយនោះទេ ! សម្រាប់ខ្ញុំ ក៏ដូចជាបងប្អូនទូទៅ មានការរអែងចិត្តណាស់ រឿងហា៎មាត់សុំ ឬខ្ចីនរណាម្នាក់ បើគេឲ្យវាគ្រាន់ មុខមានភ្លី! តែបើគេមិនឲ្យ ថោកខ្មាស់គេជាងស្អីទៀត។

ដូច្នេះ អ្នកស្គាល់ខ្ញុំ រាប់សិបឆ្នាំ កម្រឃើញខ្ញុំហាមាត់ ខ្ចីលុយ ឬ សុំណាស់! បើអត់លុយ ឈឺសុខ៧០ដេកងាប់ ឬរត់រកគ្រូខ្មែរវិញ ឲ្យទៅសុំ នរណាម្នាក់ពិបាកហាមាត់ណាស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៥

ខេត្តឧត្តរមានជ័យ៖អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មាន កិត្តិយស សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា ៖ នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៤០ នាទី មានបុគ្គលិកជនជាតិបរទេស របស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ ជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបាន កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង ៥៧ នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ ដោយទទួលបានលទ្ធផលដូចខាង ក្រោម ៖

– ជនជាតិបរទេសទាំងនោះ ពួកគាត់បានមកធ្វើការនៅប្រទេសកម្ពុជា ក្នុងក្រុមហ៊ុនមួយ នៅខេត្តព្រះសីហនុ រយៈពេលពី ០២-០៣ ខែ មកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ ឲ្យមកធ្វើ ការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់វីសត ក្នុងខេត្តឧត្តរមានជ័យ វិញ ។

ក្រោយពួកគាត់បានមកធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត បានរយៈពេល ១០ ថ្ងៃ ត្រូវអ្នក គ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) ឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុង គោលបំណង តវ៉ាឲ្យមានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ។

ក្រោយធ្វើការសាកសួរភទៅលើជនបរទេសទាំង ៥៧នាក់ នោះរួច ស្នងការនគរបាលខេត្ត បានបញ្ជូនជនជាតិ ប៉ាគីស្ថាន ទាំង ៥៣ នាក់ (ស្រី ០២នាក់) និង ណេប៉ាល់ ០៤ នាក់ ទៅស្នាក់ការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំ ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមតាមដាន ព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ តាមអត្ថបទ សារព័ត៌មាន ក្នុង និងក្រៅប្រទេស ដែលបានចុះផ្សាយ ដោយមិនបានប្រមូលនូវព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ព្រមទាំង វាយប្រហារធ្វើឲ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចកងកម្លាំងនគរបាលជាតិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៥

សេចក្តីរាយការណ៍បានឲ្យដឹងថាគោះថ្នាក់ចរាចរណ៍ រវាងរថយន្តអភិបាលរងខេត្តមួយរូបនិងគ្រួសារជិះម៉ូតូ១គ្រឿង បណ្ដាលឲ្យមនស្ស៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស។

ហេតុការណ៍បានស្លាប់បាត់បង់ជីវិតដ៍មហាសែនរន្ធត់ និងម្នាក់ទៀតបានរបួស នេះកើតឡើងនារសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវលំ ក្រាលគ្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅក៍កាយដីគ្រោះក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បានបន្តថាមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើង (រេពេញផ្លូវ) លុះមកដល់កន្លែងកើតហេតុ មានម៉ូតូ១គ្រឿង ធ្វើដំណើររួមគ្នាចំនួន០៤នាក់ មកពីទិសខាងជើងក៏បុកពេញទំហឹងតែម្ដង បណ្ដាលឲ្យភាគីខាងម៉ូតូ ស្លាប់៣នាក់ភ្នាមៗ នៅនឹងកើតហេតុ និងម្នាក់ទៀតបានរងរបួស។

សេចក្តីរាយការណ៍បញ្ជាក់ទៀតថា ជនរងគ្រោះ (ស្លាប់.រងរបួស)មនិងវត្ថុតាង សមត្ថកិច្ចនាំយកទៅរក្សាទុក។ នេះបើតាមព័ត៌មានបឋមដែលត្រូវបានបណ្ដាញសង្គមនិងសារព័ត៌មានបានបង្ហោះចែកចាយជាសាធារណៈ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីមន្ត្រីជំនាញនិងអភិបាលរងខេត្តពោធិ៍សាត់ រូបនោះនៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៥

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីញរំព្ញកលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៥)

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៥

ភ្នំពេញ៖កាលពីវេលាម៉ោង ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ភ្លាមៗនោះដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ កំពុងល្បាតត្រួតពិនិត្យក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខណ្ឌ នៅក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតឃាត់ខ្លួនជាក់ស្ដែងបានក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

វត្ថុតាងចាប់យកមានដូចជា៖ កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង ១-ម៉ាកបីត ពណ៌ក្រហម-ស ស្លាកលេខ ភ្នំពេញ 11B-5909, ២-ម៉ាកហុងដា សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1G-4757។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៣នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានចូលរួមជាមួយបក្ខពួកផ្សេងទៀត ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៥

ខេត្តឧត្តរមានជ័យ៖សេចក្ដីរាយការណ៍បានប្រាប់ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃចន្ទនេះថា ជនជាតិបរទេសចម្រុះជាតិសាសន៍មួយក្រុមមានគ្នាជាង៥០នាក់ ផ្ទុះការតវ៉ា នាំគ្នារត់ប្រសាចចេញពីកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយជនបរទេស ប្រដាប់ដោយអាវុធ មាន ដំបងទីប ដំបងឈើ និងកាំបិតជាដើម បាននាំគ្នាដើចេញមកខាងមុខផ្លូវឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិអូរស្មាច់។

សេចក្ដីរាយការណ៍បានបន្តថា កម្លាំងជំនាញពាក់ព័ន្ធក្នុងខេត្ត ជាច្រើននាក់ ចុះដល់ទីតាំដើម្បីអន្តរាគមន៍បង្ក្រាបនាំខ្លួនដឹកបញ្ជូនដើម្បីសាកសួរ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា៖ បុគ្គលិកកាស៊ីណូ ជាជនបរទេសទាំងនោះ ធ្វើកាស៊ីណូអនឡាញខុសច្បាប់ ដោយមានការបង្ខំឱ្យធ្វើការលើសម៉ោង និងមិនគោរពច្បាប់ការងារ តាមកិច្ចសន្យារបស់មេខ្លោង ដែលនាំពួកគេមកពីក្រុងព្រះសីហនុ ទើបបង្កជាជម្លោះរវាង បុគ្គលិក ជាជនបរទេសជាមួយអ្នកគ្រប់គ្រងកាស៊ីណូតែម្តងទៅ ហើយនាំគ្នាសម្រុកចេញពីកន្លែងស្នាក់នៅ តែត្រូវបានសន្តិសុខ កាស៊ីណូ រារាំង ក្រោយមកពួកគេបានយកអាវុធគំរាមក្រុមសន្តិសុខកាស៊ីណូវិញ ដោយអ្នកខ្លះដៃមានកាន់ដំបងទីប, ដំបងឈើ, និងអាវុធផ្សេងៗ សម្រុកពីកាស៊ីណូ ធ្វើដំណើរឆ្ពោះទៅច្រកព្រំដែន។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនជនបរទេសទាំងនោះ យកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ។ ជុំវិញករណីនេះគេនៅពុំទាន់ឃើញអាជ្ញាធរជំនាញខេត្តរមានជ័យចេញសេចក្ដីប្រកាសព័ត៌មានជុំវិញហេតុការណ៍ខាងលើនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៥

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងជល់មាន់តាមអនឡាញ បានកើតមាននៅក្នុងភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ មិនទាន់មានអ្នកបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍បានបន្តថា នៅថ្ងៃទី 5 ខែមករា ឆ្នាំ 2025 មានក្រុមអ្នកញៀនល្បែងជល់មាន់ មួយក្រុមបានប្រមូលផ្ដុំគ្នាជល់មាន់តាមទូរទស្សន៍អនឡាញយ៉ាងសប្បាយដោយមិនខ្វល់ខ្វាយនិងច្បាប់និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលបន្តិចសោះឡើយ។

ប្រជាពលរដ្ឋនៅមូលដ្ឋានសូមសំណូមពរដល់លោក អធិការដ្ឋាននឹងលោកអភិបាលស្រុកសណ្តាន់ ពិសេសលោកនួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងស្នងការខេត្តកំពង់ធំ ជួយពិនិត្យមើលនឹងចាត់វិធានការបង្ក្រាបទីតាំងល្បែងនេះផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៥

ខេត្តសៀមរាប៖កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្ក្រាបទីតាំងលក់ឈើមួយកន្លែងដកហូតឈើល្មើសច្បាប់ជិត១០ ម៉ែត្រគូប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី ០៥ខែមករា ឆ្នាំ២០២៥ 
នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប
ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក នួន សារុន ស្នងការងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចបាន សហការណ៍ជាមួយខណ្ឌរដ្ឋាបាលព្រៃឈើខេត្តសៀមរាប។ ម្ចាស់ទីតាំងឈ្មោះ​ ហុឹម យឿន ភេទប្រុស អាយុ៤៣ឆ្នាំ  នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមការពិនិត្យនិងវាស់វែងជាក់ស្តែងរួមមាន៖ ឈេី​ចំរុះ​ សរុប​ ០៣PC ស្មេីរ​នឹង​ ៦៦,៨៦៧ម៉ែត្រ​គីប​ (PC គិតចាប់ពី​ឆ្នាំ​២០២៤)។ វាស់​វែងជាក់ស្ដែង​ មាន​ចំនួន​ ៤៥,៤៧០ ម៉ែត្រគីប។ វិកយ័បត្រ​លក់​ឈេីចេញ​ចំនួន​ ១៦សន្លឹក​ ស្មេីរ​នឹង​ ២៨,៨៦៩ ម៉ែត្រ​គីប​។ សរុប​ឈេី​ដែរ​ដក​ហូត​ទាំងអស់​ ៨,២៣៩ ម៉ែត្រ​គីប។ ចំពោះវត្ថុតាងខាងលើនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។

ប្របត្តិការចុះបង្ក្រាបទទួលបានជោគជ័យនេះ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នគរបាលខេត្តសៀមរាប សម្របសម្រួល ឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៥

ខេត្តសៀមរាប៖សេចក្តីបំភ្លឺព័ត៌មាន ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមគោរពជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា៖ នាពេលថ្មីៗនេះមានព័ត៌មានតាមបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ បានបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវគ្រោះថ្នាក់ដោយខ្លួនឯង មិនបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកដៃឡេីយ។

យោងតាម របាយការណ៍វេនប្រចាំការពេលយប់ និង តាមហេតុការណ៍ជាក់ស្តែង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២១:៥០ នាទី ត្រង់ចំណុចស្តុបកោះកេរ្តិ៍ លើផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានរថយន្តម៉ាក LEXUS 400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ សៀមរាប 2C- 8744 បើកបរដោយឈ្មោះ វេង សៀកហ៊ុយ ភេទប្រុស អាយុ៣២ ឆ្នាំ មុខរបរនគរបាលជាតិ បានបើកបុករបាំងពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលរលំ និងខូចរថយន្តខាងមុខផ្នែកខាងឆ្វេង មិនមានបង្ករគ្រោះថ្នាក់ដល់អ្នកដទៃទេ។នៅកន្លែងកើតហេតុកម្លាំងដែលប្រចាំការគោលដៅស្តុបកោះកេរ្តិ៍បានសួរទៅលោកវេង សៀកហុយថា ម៉េចបានបើកបុកខឿនអញ្ខឹង ?មានកើតអីដែរឬទេ? ហើយលោក វេង សៀកហ៊ុយ បានប្រាប់ថាខ្ញុំឈោងយកទឹកនៅគៀនទ្វារឲ្យទៅម្តាយដើម្បីញ៉ាំថ្នាំហើយបានរ៉េចង្កូតបុកតែម្តង ខ្ញុំមិនអីទេ តែម្តាយខ្ញុំគាត់ភ័យ ក្រោយមកគាត់បានហៅម៉ូតូរ៉ឺមកជិះជូនម្ដាយទៅផ្ទះបាត់ទៅ។ ក្រោយពេលកើតហេតុ កម្លាំងដែលប្រចាំការបាន ស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ និងបានលើករបាំងថ្មរៀបចំឡើងវិញ ។ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាទៅលោកវរៈសេនីយ៍ឯក ឡុង ម៉េនសុយ៉ាលី ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់(ស្តីទី) ដើម្បីធ្វើការស្រាវជ្រាវហៅលោកវរៈសេនីយ៍ត្រី វេង សៀកហ៊ុយ មកសាកសួរ និងណែនាំ ហើយបានធ្វើកិច្ចសន្យាទទួលស្គាល់អំពីការធ្វេសប្រហែសក្នុងពេលបើកបរ ។
ដូចនេះសូមអ្នកនិយមតាមដានព័ត៌មាននៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបចំពោះករណីខាងលើ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៥

ខេត្តស្ទឹងត្រែង៖កម្លាំងប្រតិបត្តិការដែល ដឹកនាំដោយ លោកវរសេនីយ៍ឯក ហួត សុក្រា នាយសេនាធការរងយោធភូមិភាគទី១ សហការជាមួយកម្លាំងតំបន់ ប្រតិបត្តិការ សឹករង ស្ទឹងត្រែងដឹកនាំដោយវរសេនីយ៍ទោ ជិន ហេង នាយសេនាធិការរង តំបន់ប្រតិបត្តិការ សឹករងស្ទឹងត្រែង និង កម្លាំងមន្ត្រី បរិស្ថាន ដែនជម្រកសត្វព្រៃ ព្រៃឡង់ ចំនួន១៣នាក់ ដឹកនាំដោយ លោក គាន គឹមសាន ប្រធានស្នាក់ការរងអន្លង់ជ្រៃ បានធ្វើការល្បាតរុករក ក្នុងភូមិសាស្ត្រឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង យ៉ាងយកចិត្តទុកដាក បំផុតដោយ ទទួលបានលទ្ធផលជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។ ជាលទ្ធផល នៃកិច្ច ប្រតិបត្តិការយើងបាន៖

   ១. ប្រទះឃើញឈើប្រភេទឈើដួងចែម ដែលត្រូវបានកាត់គល់ផ្ដួលរំលំ ចំនួន៣៥គល់ ឈើអារជ្រៀករួច(ក្ដារ) ចំនួន២៨៥សន្លឹក ស្មើនិង ចំនួន០៩ម៉ែត្រគូប ។
២. ដកហូតគោយន្តកន្ត្រៃសណ្តោងរឺម៉ក ចំនួន ៣គ្រឿង និងរណាយន្តចំនួន ១គ្រឿង ។ បច្ចុប្បន្នវត្ថុតាងបទល្មើស ត្រូវបានយកមករក្សាទុក ក្នុងទីបញ្ជាការតំបន់ ប្រតិបត្តិការ សឹករងស្ទឹងត្រែង ដើម្បីបញ្ជូនទៅស្ថាប័ន មានសមត្ថកិច្ចចាត់ ការបន្ត តាមផ្លូវច្បាប់។

ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃ ខភម មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ ក្នុងរយៈពេល ០៤ថ្ងៃចាប់ពីថ្ងៃទី២៩.១២.២០២៤ ដល់ ថ្ងៃទី ០១.០១.២០២៥ ដើម្បីចុះប្រតិបត្តិការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ការកាប់ឈើ ខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២៥

ខេត្តព្រះវិហារ៖ ស្ដ្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមផ្លូវ ត្រូវបានជំនាញពេទ្យឆ្មប នៃមណ្ឌលសុខភាពកោះកេរ ជួយសង្គ្រោះបានទាន់ពេលវេលា ខណៈស្ដ្រីរូបនេះត្រូវបានក្រុមគ្រួសារកំពុងបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាលកូន។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ស្ដ្រីសម្រាលកូនខាងលើបានរៀបរាប់ថា ក្នុងថ្ងៃកើតហេតុណ៍ ខ្លួនមិនដឹងថាឈឺពោះសម្រាលកូននោះទេ តែក្រោយពីបត់ជើងតូចក៏ស្រាប់មានអាការៈឈឺពោះចង់សម្រាល ភ្លាមៗនោះក្រុមគ្រួសារក៏បានហៅគោយន្ដ និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ។ ដោយសារលំនៅដ្ឋាននៅឆ្ងាយពីមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកភូមិក៏បានទំនាក់ទំនងទៅកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។

បើតាមការបញ្ជាក់របស់លោកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពកោះកេរ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកស្រីក៏បានបញ្ជូនរថយន្ដគិលានសង្គ្រោះ និងជំនាញពេទ្យឆ្មបដើម្បីទៅទទួល លុះពេលកំពុងធ្វើដំណើរ ក៏បានជួបគោយន្ដដែលដឹកស្ដ្រីរូបនោះតាមផ្លូវនៅចំណុចកើតហេតុណ៍ និងបានចុះជួយសង្គ្រោះដល់ម្ដាយ និងទារក បានទាន់ពេលវេលា បន្ទាប់មកក៏បាន បញ្ជូនស្ដ្រីជាម្ដាយ និងទារកមកកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីបន្ដពិនិត្យព្យាបាល។

លោកស្រីប្រធានមណ្ឌលបន្ដថា ដោយទារកមានទំងន់ទាបពេក (ទំងន់ ១គីឡូក្រាម) ហើយមណ្ឌលសុខភាពក៏គៀកទៅនឹងខេត្តសៀមរាប លោកស្រីក៏សម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារកទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដការតាមដាន និងព្យាបាល តាមរយៈរថយន្ដគិលានសង្គ្រោះរបស់មណ្ឌលសុខភាព។

ស្ដ្រីដែលសម្រាលកូនខាងលើ មានឈ្មោះ ចេន អាន អាយុ ១៨ឆ្នាំ រស់នៅភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយសម្រាប់កូនដែលសម្រាលនេះ គឺជាកូនដំបូង ប៉ុន្ដែទើបតែពពោះបាន ២៨សប្ដាហ៍ប៉ុណ្ណោះ (ស្មើនិង ៧ខែ)។ បច្ចុប្បន្នស្ដ្រីជាម្ដាយ និងទារក បានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២៥

ខេត្តកំពង់ធំ៖អ្នកលេងតន្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កសាងសំណុំរឿងតាមនិតិវិធីនិងបញ្ជួនទៅសាលាដំបូងខេត្តករណីអំពើហិង្សាវាយឪពុក និងម្តាយបង្កើតរងបួសធ្ងន់។

ករណីហិង្សានេះ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២០ និង៣០នាទី នៅភូមិអូរធំ ឃុំបឹងល្វា ស្រុកសន្ទុក។

ជនសង្ស័យឈ្មោះ រ៉េត រាត្រី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ អ្នកលេងតន្រ្តី។ ជនរងគ្រោះទី១ ឈ្មោះ ពេជ
សោភា (ម្តាយ) អាយុ៥៨ឆ្នាំ របួសលើក្បាល១កែន្លង របួសនិងបាក់ដើមដៃទាំងពីរ។ជនរងគ្រោះទី២ ឈ្មោះ សេង សរឿន(ឪពុក) អាយុ៥៩ឆ្នាំ របួសចំមុខលើចិញ្ចើមឆ្វេង
១កន្លែង និងក្រោមភ្នែកឆ្វេង១កន្លែង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមកពីផឹកស្រាស្រវឹង ហើយម្តាយក៏បានស្តីបន្ទោសហើយប្រាប់ឲ្យចូកដេក ប៉ុន្តែជនសង្ស័យខឹងក៏បានតមាត់និងរងរឿងជាមួយម្តាយ ពេលនោះជនរងគ្រោះ ជាឪពុក បានជេរហើយនិងវាយ១ដៃទៅលើជនសង្ស័យ ដែលជាកូនពេលនោះ ជនសង្ស័យ វាយឪពុកវិញនិងដៃចំមុខដួលទៅលើដី ភ្លាមនោះជនសង្ស័យ ត្រូវជាកូនស្ទុះទៅយកគីឡូភ្លើងក្បែរនោះ មកបោកសំដៅក្បាលឪពុកតែម្តាយឃើញទាន់បានចូលទៅអោប ពីលើប្តី ក៏ត្រូវចំក្បាលរងរបួស រួចហើយ ជនសង្ស័យបានយកឈើជ្រុងមកវាយជនរងគ្រោះ ជាម្តាយថែមទៀត ម្តាយយកដៃរងបណ្តាលឲ្យចំដៃបាក់តែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page58 Page59 Page60 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
© 2026 Siem Reap Post • Built with GeneratePress
×