Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៥

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញបំភ្លឺថា ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ និងប្រកាសច្រានចោលទាំងស្រុង

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥

ភ្នំពេញ៖លោក Phumtham Wechayachai រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺថៃ ការផ្សព្វផ្សាយរបស់កាសែតថៃមួយចំនួន ក្នុងនោះមានទាំង The Nation ផងដែរ ដែលថា «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទសូមទោសភាគីថៃរឿងប្រាសាទតាមាន់ធំនោះ» គឺជាព័ត៌មានក្លែងក្លាយប៉ុណ្ណោះ​ ដែលក្រសួងការពារជាតិថៃ សូមច្រានចោលទាំងស្រុង ដោយសារតែព័ត៌មាននេះប្រាសចាកពីការពិត។

សេចក្តីបំភ្លឺដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅសារព័ត៌មាន Bangkok Post បានដាក់ចំណងជើងថា «ថៃ​បដិសេធ​នូវការលើកឡើងថា នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សូមទោស​ចំពោះ​
ឧបទ្ទវហេតុនៅ​ប្រាសាទ»
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាព តានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។

លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។

លោកបាននិយាយថា «របាយការណ៍​មួយ​ ចំនួន​បានលើកឡើង​មិន​ត្រឹម​ត្រូវ​ថា ខ្ញុំ​បាននិយាយ​ថា ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតេទូរស័ព្ទ​មកខ្ញុំ ដើម្បីសូមទោស។ បញ្ហា​នេះ​បាន​បង្ក​បញ្ហា​ដល់​ភាគី​កម្ពុជា ដោយសារ​គាត់​មិនបាន​ធ្វើ​បែប​នេះ​។ ព័ត៌មានត្រូវតែផ្អែកលើការពិត»។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានកាសែតក្នុងស្រុកថៃ បានផ្សព្វផ្សាយថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទទៅរដ្ឋមន្រ្តីការពារជាតិថៃ ដោយសូមទោសចំពោះបញ្ហាដែលកើតឡើងនៅតំបន់ប្រាសាទតាមាន់ធំ។
ករណីនៅប្រាសាទតាមន្តធំ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួន បានឡើងទៅទស្សនានៅប្រាសាទតាមន្តធំ និងបានច្រៀងបទពង្សាវតារខ្មែរ ហើយក៏ត្រូវទាហានថៃដែលប្រចាំការនៅទីនោះចេញមកហាមឃាត់មិនឲ្យច្រៀងបទនេះ។ បញ្ហានេះក៏ត្រូវបានសម្របសម្រួលរវាងភាគីទាំងសង្ខាង ហើយសភាពការណ៍ ក៏បានវិលមករកប្រក្រតីវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៥

ជនសង្ស័យចំនួន 3 នាក់ត្រូវបានសមត្ថកិច្ចគាត់ខ្លួនពាក់ព័ន្ធល្បែងស៊ីសង។

ការបង្ក្រាបធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយកម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង សហការកម្លាំងមូលដ្ឋានស្រុកស្រែអំបិល ដឹកនាំដោយលោកវរសេនីយ៍ឯក នួន  វុត្ថា មេបញ្ជាការរងទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស។

បង្ក្រាបបទល្មើសជាក់ស្ដែងករណី ល្បែងស៊ីសងខុសច្បាប់(កត់កន្ទុយលេខ)ចំនួន០៣ គោលដៅ ក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
+ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់(ប្រុស០២នាក់ ស្រី០១នាក់)។
+ចាប់យកវត្ថុតាងរួមមាន:
-ប្រាក់រៀលសរុប២.២៤០.០០០រៀល និងសម្ភារ:ពាក់ព័ន្ធមួយចំនួន។បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពុងអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៥

ខេត្តកំពង់ចាម សម្រេចបិទល្បែងស៊ីសងគ្រប់ប្រភេទ

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបង្កើតក្រុមការងារចុះចាត់វិធានការ ត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ដោយស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ល្បែងស៊ីសងគ្រប់ប្រភេទ។

ទិសដៅបន្ត របស់គណៈបញ្ជាការឯកភាពខេត្ត គឺ ពង្រឹង និងជំរុញដល់ក្រុមការងារ ឲ្យបន្តសកម្មភាពចុះត្រួតពិនិត្យតាមដាន ស្រាវជ្រាវទីតាំងល្បែងស៊ីសង ឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ដោយធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម។ ក្នុងនោះត្រូវចុះឆ្មក់ ឃ្លាំមើល ទីតាំងល្បែង ដែលបានធ្វើកិច្ចសន្យា បិទ កន្លងមក មិនឱ្យមានការលបលួចបើកឡើងវិញឡើយ និងល្បាតតាមភូមិសាស្ត្រ ដោយពិនិត្យមើលទីតាំង ផ្សេងទៀត ដែលលបលួចបើកលេងល្បែង ដោយនឹងត្រូវចាត់វិធានការបង្ក្រាបនៅនឹងកន្លែងតែម្ដង។

ក្នុងនោះ គណៈបញ្ជាការឯកភាពខេត្ត ក៏បានពង្រឹង និងបង្កើនសមត្ថភាពទ្វេឡើង លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព។

អនុសាសន៍បែបនេះ ត្រូវបានលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លើកឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ស្ថិតនៅសាលប្រជុំ នៃសាលសន្និសីទសាលាខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ កុម្ភៈ ២០២៥

ខេត្តបាត់ដំបង៖រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រៀបចំពិធី ក្រុងពាលី បួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានសាងសង់ សួន “តេជោសន្តិភាព” ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ សាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានា ប្រធានក្រមប្រឹក្សា អភិបាលក្រុង-ស្រុក ក្នុងខេត្តបាត់ដំបង និងក្មួយៗយុវជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សួនតេជោសន្តិភាព ត្រូវបានរៀបចំសាងសង់ឡើងក្នុងគោលបំណងដ៏ពិសិដ្ឋ គឺពន្យល់និងរំលេច អំពីគុណតម្លៃនៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព ស្ថេរភាព ការឯកភាពជាតិពេញ លេញ នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ។ សួននេះនឹងប្រែក្លាយទៅជាសំណង់ស្ថាបត្យកម្មថ្មីមួយ លើទឹក ដីនៃខេត្តបាត់ដំបង ដែលមានទម្រង់ជា ៣ថ្នាក់ គឺ ៣-៥-៧ ជាមែកធាងនៃចង្កោមយុទ្ធសាស្ត្រនយោបាយ ឈ្នះ ឈ្នះ បង្រួមជាខ្នាតតូចសមល្មម ន័យនេះសំដៅទៅទំហំដើមនៃវិមានឈ្នះ ឈ្នះ យកមកបង្រួមជា សួនតេជោសន្តិភាព។

ក្រៅពីនេះក៏នៅមានបង្ហាញអំពីអត្តសញ្ញាណជាប្រវត្តិសាស្ត្រ បេតិកភណ្ឌ និមិត្តរូប រូបចម្លាក់ សម្បត្តិសាធារណៈ ជាទីសក្ការៈ និមិត្តសញ្ញា វប្បធម៌ អរិយធម៌ សិល្បៈ និងជាប្រវត្តិសាស្ត្រយោធា។

សួនតេជោសន្តិសភាព សាងសង់លាតសន្ធឹងតាមប្របមាត់ស្ទឹងសង្កែ ត្រើយខាងកើត ចំពីមុខវត្ត កណ្តាល សង្កាត់រតនៈ ក្រុងបាត់ដំបង ផ្តើមពីស្ពានសម្ដេចក្រឡាហោម ស ខេង រហូតទៅដល់ស្ពានសោហឺ (ស្ពានថ្មថ្មី) មានប្រវែង៩៩៤ម៉ែត្រ មានទំហំ១៦.០៧៤ម៉ែត្រការ៉េ កែលម្អសួនឱ្យមានសោភណ្ឌភាពស្រស់បំព្រង មានផ្លូវថ្មើរជើង ផ្លូវជិះកង់ ជាកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស ហាត់ប្រាណ និងប្រែក្លាយជាទី ក្រុងវៃឆ្លាតអាស៊ាន មានបរិស្ថានរស់នៅល្អ និងជាទីក្រុងស៊ីវិល័យ។

រដ្ឋបាលខេត្ត បានគិតគូរពីសុខុមាលភាពប្រជាពល ទាក់ទងកំណើនទេសចរណ៍ជាតិ អន្តរជាតិ ស្របតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសម្រេចគោលដៅក្លាយជា ប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ ឆ្លាតវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៥

ខេត្តស្វាយរៀង៖ជនជាតិវៀតណាមចំនួន 5នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ នៅក្រុងបាវិត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥ នាក់។

ប្រភពបានបន្តទៀតថា៖ជនជាតិវៀតណាម ដែលសមត្ថកិច្ចយើងបានធ្វើការឃាត់រួមមាន៖

១.ហ្វាម ឌឹកគឿង ប្រុស អាយុ ២៨ ឆ្នាំ

២.កាប ឌឹកអាញ់ ប្រុស អាយុ ៣៨ ឆ្នាំ

៣.ង្វៀង វ៉ាន់ទូ ប្រុស អាយុ ២១ ឆ្នាំ

៤. ង្វៀង វ៉ាន់មិ ប្រុស អាយុ ៣៣ ឆ្នាំ

៥.ច្រឹង ដឹកម៉ាន់ ប្រុស អាយុ ២៥ ឆ្នាំ

សម្ភារ:វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
– ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១៦៩៣,៣៧ក្រាម
– ថ្នាំញៀនប្រភេទ អុិចស្តាសុី ទម្ងន់ ២៣៤៣,៩៥ក្រាម
– ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម(សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤kg៦២៨,៨៩g
– អាវុធខ្លី០៥ ដើម បង់០៥ គ្រាប់៥៤ គ្រាប់
– រថយន្ត ០១ គ្រឿង- ម៉ូតូ០២ គ្រឿង
-លិខិតឆ្លងដែន ០២ ក្បាល – អត្ត/បណ្ណ័វៀតណាម០១ សន្លឹក
– ប្រាក់ដុល្លា 1000$
– ប្រាក់ដុង ៤.០០០.០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញនគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៥

ប្រតិបត្តិការដែលធ្វេីឡេីងដោយសមត្ថកិច្ចន​គរបាលនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានសហការជាមួយសមត្ថកិច្ចន​គរបាលស្រុកកំរៀង​ បានធ្វេីការឃាត់ខ្លួនជនសង័្សយ

ចំនួន​០២​ នាក់កាលពី ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៥ ឈានចូលថ្ងៃទី ១៥ខែកុម្ភៈ​ឆ្នាំ២០​២៥​ និងបន្តរហូតដល់វេលាម៉ោង២០​និង​៥០ នា​ទីនៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្ត​បាត់​ដំបង។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោ​បល់ដឹកនាំរបស់លោកឧត្តមសេ នី​យ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ស្នងការ​នគរបាលខេត្តបាត់​ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធី​ ពីឯក ឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូ​ង​ខេត្តបាត់ដំបង។

ជនសង័្សយ​គឺ៖
១-ឈ្មោះយ៉ែម ឌៀរ ហៅ ដា ភេទប្រុស អាយុ​៣៦​ឆ្នាំ មានទីលំនៅភូ មិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះហេង តុង ភេទប្រុស អា យុ​ ៥៥ឆ្នាំ មានទី​លំនៅភូមិស្វា​យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំ បង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន​០១​ថង់ធំទម្ងន់ ៩៨០,៧៣ក្រាម
-ទូរស័ព្ទដៃ(ចាស់) ។
-រថយន្តចំនួន០១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស សេរីឆ្នាំ២០២៣

ជនសង័្សយនិងវត្ថុតាង បញ្ជូនទៅសាលាដំបូងអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖អ្នកលេងល្បែងចំនួន 9 នាក់ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការចាប់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសង។

ការចាប់ខ្លួននៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នារសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ការបង្ក្រាបនេះបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន០៩នាក់៖
១.ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក។
២.ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក។
៣.ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក និងជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Wave សេរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ សៀមរាប 1F.4181។
៤.ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយ មាន់ជល់ ១ក្បាល។
៥.ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយា ស្រុកពួក និងមានជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C.3598។
៦.ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក។
៧.ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក។
៨.ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក។
៩.ឈ្មោះ ឈឿម តី ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការបានបញ្ជាក់ថា ករណីបង្ក្រាបនេះ វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតរួមមាន៖ សត្វមាន់ជល់ចំនួន០៩ក្បាល, ចង្ក្រានហ្គាស២, ធុងដាក់ទឹក៣, ធុងទឹកកក១, រទេះរ៉ឺម៉កកែច្នៃ១, សង្វៀនជល់មាន់ចំនួន២, និងម៉ូតូសរុបចំនួន ២០គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបផងដែរថាប្រតិបត្តិការបង្ក្រាបទទួលបានជោគជ័យនេះ ដោយអនុវត្តតាមការណែនាំជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ភេទនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៥

មន្ត្រី៖ក្រុមការងារចង់ឲ្យបណ្តាផ្លូវ ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតង និងស្រស់ស្អាត ដោយផ្កានិងដើមឈើ

មន្ត្រីសាលាខេត្តសៀមរាបមួយរូប នៅពីថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2025 បានបង្ហោះសារនៅលើទំព័រ facebook របស់ខ្លួនថា ក្រុមការងារចង់ឲ្យបណ្តាផ្លូវ ទាំងតូច ទាំងធំ ទាំងខ្លី និងវែង ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតង និងស្រស់ស្អាត ដោយផ្កានិងដើមឈើ។

មន្ត្រីសាលាខេត្តសៀមរាបបានបញ្ជាក់ថាបងប្អូនយើង បាននិងកំពុងខិតខំ រៀបចំថែទាំ ជួសជុស ជួសស្មៅ ដាំផ្កាបន្ថែម ឬប្តូរថ្មី កាត់មែកឈើចាស់ៗ​ ក្នុងក្រុង​និងបណ្តាផ្លូវជាតិ រៀបចំប្រព័ន្ធទឹកឲ្យបានឡើងវិញ​ ប្រព័ន្ធភ្លើង ជំរុញការស្រោច ដោយឡាន ដោយរ៉ឺម៉ក ដោយដងទឹកស្រោច​ ដោយការទាញទុយោ ពីប្រភពទឹក ដើម្បីស្រោចកូនឈើ​ កូនផ្កានិងស្មៅ។

មន្ត្រីដដែលបានបន្ថែមថា តែក៏សូមអធ្យាស្រ័យសម្រាប់បងប្អូន ក្រុមការងារទាំងអស់ ដោយយើងត្រូវការពេលវេលាបន្តិច ក្នុងការបន្តចាត់ចែង និងអនុវត្តជាប្រចាំ និងជាបន្តបន្ទាប់។ កិច្ចការនេះ​ មិនមែនតូចតាចឡើយ គឺត្រូវថែថួន ដូចកូនក្មេង​ និងត្រូវការចំណាយខ្ពស់ឡើងៗជានិច្វ។

ក្រុមការងារ ចង់ឲ្យបណ្តាផ្លូវ ទាំងតូច ទាំងធំ ទាំងខ្លីនិងវែង ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតងនិងស្រស់ស្អាត ដោយផ្កានិងដើមឈើ (ជាមហិច្ឆតា)​។

ជុំវិញករណីនេះដែរអ្នកនាំពាក្យរដ្ឋបាលខេត្តបានលើកឡើងថា ក្រុមការងារកំពុងរៀបចំបណ្តាញបាញ់ទឹកឡើងវិញសួនទ្រូងផ្លូវ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុងសៀមរាប ដោយសារបណ្តាញចាស់ខូច។ ក្រុមការងាររៀបចំឱ្យរួចរាល់មុនអង្គរសង្គ្រាន្ត។

អ្នកនាំពាក្យថា មិនបានតាមការសារស្នើរបស់ភាគីខាងណានោះទេបង កិច្ចការងារយើងធ្វើរាល់ថ្ងៃ ដោយរដូវជារដូវប្រាំង ស្មៅមួយចំនួនមិនអាចធន់កំដៅខ្លាំងបាន។

ពាក់ព័ន្ធនិងករណីនេះដែរ អភិបាលរងក្រុងសៀមរាប
លោក ហាយ យ៉ង់ បានប្រាប់អ្នកសារព័ត៌មានថាលោកបានឃើញការបង្ហោះហ្វេសបុក របស់ព្រះអង្គ គូ សុភាព ហើយ លោកថា អាជ្ញាធរសូមថ្លែងអំណរគុណចំពោះការរិះគន់ដើម្បីស្ថាបនា។

លោកបន្តថា ចំពោះរឿងស្មៅងាប់ តាមផ្លូវនេះមន្ត្រីជំនាញនៃខេត្តសៀមរាប បានធ្វើការងារនេះតាំងពីយូរមកម្លេះ ហើយបច្ចុប្បន្នក៏កំពុងរៀបចំតប្រព័ន្ធទឹក ដើម្បីយកមកស្រោចស្រពស្មៅ ក៏ដូចជាសួនច្បារនានាក្នុងក្រុងសៀមរាប អោយមានសោភណភាពល្អ ទាក់ទាញភ្ញៀវទេសចរ។ នៅតាមសួនច្បារខ្លះអ្នកជំនាញកំពុងកាយយកស្មៅដែលងាប់នោះចេញដើម្បីដាក់ជីរួចដាំថ្មីឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៥

ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការបង្ក្រាបបទល្មើសកាប់នឹងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់៣៥ ព្រៃអង់តែន ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ការបង្ក្រាបនេះនៅវេលាម៉ោង១:៣៥ នាទីរំលងអាធ្រាតយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការការពារ ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការរបស់រដ្ឋាលព្រៃឈេីតំបន់៤៤ បានរាយការណ៍ថា នៅ​វេលា​ម៉ោង​១,៣០នាទី​ ក្រុមជនល្មើសមានគ្នាប្រហែលពី៦ទៅ៨នាក់ បានរៀបចំដឹកជញ្ជូនឈើ ដែលបានលួចកាប់រួចថ្មី​ៗ​នៅ​ពេល​យប់​ចំនួន៣គោយន្តកន្ត្រៃយ៍នៅតំបន់៣៥ ដែលជាតំបន់ព្រៃឈើ រក្សាទុក​របស់រដ្ឋ​ ហៅ​ព្រៃ​អង់តែន នៅ​ឃុំ​បឹង​ល្វា​ ស្រុក​សន្ទុក​ ។ ពេលទទួលបានព័ត៌មាននេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងដែលប្រចាំការនៅទីនោះ សហការគ្នា ដើម្បីគ្រប់គ្រង​ កុំឱ្យការដឹកជញ្ជូននូវបទល្មើសព្រៃឈើនេះចេញបានជាដាច់ខាត។ នៅ​ក្នុង​ឱកាស​នេះ​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ដោយផ្ទាល់ចេញពីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅកាន់គោលដៅ ដើម្បីបង្ក្រាបបទល្មើសនៃការកាប់​ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នេះ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលដែលកម្លាំងប្រតិបត្តិការមានគ្នាតិច ក្រុមជនល្មើសដែលដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃយ៍ បានកាប់ទម្លាក់ឈើចុះ រួចបើកគោយន្តកន្ត្រៃយ៍គេចខ្លួនចូលព្រៃបាត់នៅមុនពេលដែលកងកម្លាំងអន្តរាគមន៍បានទៅដល់។ ក្រោយ​ពេល​ធ្វើ​ដំណើរ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​កងកម្លំាង​អន្តរាគមន៍​បាន​ទៅ​ដល់​លទ្ធផល​ក្នុង​ពេល​ប្រតិបត្តិការ​ គឺរឹបអូសបានតែអនុផលព្រៃឈើ ដែលជនល្មើសបានកាប់​ និង​ដឹក​ជញ្ជូន​បាន​ឈេីមូលចំនួនជាង៥ម៉ែត្រគីប ហើយត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរក្សាទុក។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បន្តធ្វើការស្រាវជ្រាវវែកមុខរកជនល្មើស ដែលលួចកាប់និងដឹកព្រៃឈើខុសច្បាប់ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ជាធរមាន​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ហេីយត្រូវបន្ត​ស្រាវជ្រាវ​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ មិន​ឲ្យ​មាន​ការ​កេីតមានឡេីង​ជាថ្មី​ទៀត​បាន​ឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៥

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ បានប្រាប់បុគ្គលដែលប្រើប្រាស់ telegram ឈ្មោះសម្ដេចឲ្យបិទជាបន្ទាន់។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username : @spmhunsen6 ជាមួយ Profile រូបភាព ដូចបានភ្ជាប់ជូន បានធ្វើការផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ពិសេសក៏បានឆាតចូលក្នុង Group : Samdech Hun Sen of Cambodia Chat ផងដែរ។

សូមបញ្ជាក់ថា គណនី Telegram ខាងលើនេះ ជា គណនី Telegram ក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel  Telegram ផ្លូវការរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា « Samdech Hun Sen of Cambodia» ដែលមាន channel url : https://t.me/spmhunsen (ដែលជា Channel Telegram ផ្លូវការតែ១គត់របស់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និងមានសញ្ញា ធិក verified ពណ៌ខៀវពីក្រុមហ៊ុន Telegram)។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសារ ពីគណនី Telegram នេះ(@spmhunsen6 ) ចៀសវាងការយល់ច្រឡំ និងសូមមានការប្រុងប្រយ័ត្នខ្ពស់។ បុគ្គលដែលបានបង្កើតគណនីនេះ សូមបិទជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថា រាល់ទំនិញដែលបានឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូន ស្ថាប័នជំនាញសម្រាប់ការត្រួតពិនិត្យលើការ ចេញ-ចូល ទំនិញគ្រប់ប្រភេទតាមនីតិវិធីជំនាញរបស់អង្គភាពស្ថាប័នគយ និងរដ្ឋាករ។ ដោយឡែកចំពោះនគរបាលច្រកទ្វារតំបន់ព្រំ ដែនបឹងត្រកូន មានភារកិច្ចគ្រប់គ្រងចេញ-ចូលឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ (មនុស្ស) និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែន និងអនុវត្តតាមនីតិវិធីជំនាញដែលបានចែងក្នុងច្បាប់ និងបទដ្ឋានគតិ យុត្តបានកំណត់។ ចំពោះជនស្លៀកពាក់ស៊ីវិលក្នុងរូបភាពដែលបានផ្សាយក្នុងព័ត៌មានខាងលើ (ពាក់អាវពណ៌សនឹងអាវ ពណ៌ឈាមជ្រូក) មិនមែនជាសមត្ថកិច្ចនគរបាលយើងទេ។

នេះបើតាមសេចក្ដីបំភ្លឺ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះជុំវិញការចុះផ្សាយ របស់សារព័ត៌មាន SBM News លើTiktokថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ នូវខ្លឹមសារបានចុះផ្សាយខាងលើធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កងកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍ច្រកតំបន់បឹងត្រកូន ដែលកំពុង ប្រឹងប្រែងបំពេញភារកិច្ចការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើឱ្យសារព័ត៌មាន SBM News បានបង្ហោះតាមបណ្តាញសង្គម Tik Tok កែតម្រូវឡើងវិញ។

សូមរំលឹកកន្លងមកក៏ដូចបច្ចុប្បន្នមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានពីសកម្មភាពឈ្មួញបាននាំទំនិញពីប្រទេសថៃឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូនយ៉ាងអនាធិបតេយ្យដោយមិនមានការទប់ស្កាត់ពីស្ថាប័នគយនៅតំបន់ច្រកមួយនេះឡើយ ករណីនេះអាចបណ្ថាលឲ្យរដ្ឋខាតបង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតីហ៊ុន ម៉ាណែត ពុំបានប្រើប្រាស់ថវិកាជាតិ នោះទេ

ការចេញបំភ្លឺក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចំពោះការផ្សព្វផ្សាយ ព័ត៌មានតាមបណ្តាញ ផ្សព្វផ្សាយសង្គម (Facebook) របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page49 Page50 Page51 … Page638 Next →

បណ្តាញសង្គម

តាមដានព័ត៌មាន
@srpostnews ក្នុង Telegram
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
លោកទៀ សីហា៖ អង្គភាពប្រឆាំងអំពើពុករលួយ បានមកដល់ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ៥ ធ្នូ ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×