Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២២

ខេត្តសៀមរាប៖មេដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែននៅថ្ងៃអាទិត្យ ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២២ ស្អែកនេះ នឹងអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សូមជម្រាបថាអាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ (AIAI) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Yunnan Investment Holdings របស់​ចិន​ក្នុង​ចំនួន​ទឹកប្រាក់ ៨៨០​លាន​ដុល្លារ និង​ត្រូវបាន​សាងសង់​លើ​ផ្ទៃដី ៧៥០ ​ហិកតា។

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ស្ថិត​នៅក្នុង​លំដាប់ 4E ដោយមាន​ផ្លូវ​រត់​ប្រវែង ៣,៦០០ ​ម៉ែត្រ ទទឹង ៤៥​ ម៉ែត្រ មាន៣៨ ចំណត​យន្តហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយ​អ្នកដំណើរ​ជាង ៨ ​ម៉ឺន​ម៉ែត្រការ៉េ​ដែល​អាច​ទទួល​អ្នកដំណើរ​ប្រចាំឆ្នាំ​បាន​ប្រមាណ ៧ ​លាន​នាក់ និង​ស្ថិតក្រោម​កិច្ចព្រមព្រៀង​គម្រោង​វិនិយោគ BOT ៥៥ ​ឆ្នាំ​។

តាមរយៈអាកាសយានដ្ឋាន​ថ្មី​នេះ​គឺជា​គម្រោង​កម្រិត​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ចិន និង​កម្ពុជា ដែល​នឹង​នាំមក​នូវ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​ជំនួស​អាកាសយានដ្ឋាន​ចាស់​ដែល​មិនអាច​ទទួល​យន្តហោះ​ធំៗ និង​មកពី​តំបន់​ឆ្ងាយៗ​។ មួយវិញទៀត វា​នឹង​ធ្វើឱ្យ​តំបន់​នៅ​ជុំវិញ​អាកាសយានដ្ឋាន​នេះ មាន​ការរីកចម្រើន​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២២

ខេត្តសៀមរាប៖ប្រមុខដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅរសៀលសៅរ៍ទី២ ខែមេសា ឆ្នាំ ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែ ដែលទើបសាងសង់ហើយថ្មីៗ នៅក្រុងសៀមរាប ខេត្តសៀមរាប។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាល។

គួរបញ្ជាក់ផងដែរថា ទោះបីជាអំឡុងពេលនៃការសាងសង់ផ្លូវចំនួន៣៨ខ្សែនេះ បានជួបបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការងារសាងសង់សម្រេចបានលទ្ធផលល្អប្រសើរទៅតាមការគ្រោងទុក បន្ទាប់ពីបានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់នៅចុងឆ្នាំ២០២១ និងសម្រេចសម្ពោធដាក់ឱ្យអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២២

ខេត្តសៀមរាប៖លោកចាន់ ណា បានធ្វើការបដិសេធ ថាមិនពាក់ព័ន្ធ ជាមួយរថយន្តបែនដឹកថ្មបង្កប់ឈើ ដែលរដ្ឋបាលព្រៃឈើសៀមរាបបង្រ្កាបនោះទេ។

លោកចាន់ ណា បានបដិសេធនេះធ្វើឡើងបន្ទាប់ពីមានបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួន បានចុះផ្សាយថាករណីរដ្ឋបាលព្រៃឈើសៀមរាប បង្ក្រាបរថយន្តដឹកឈើមួយគ្រឿង កាលពីម្សិលមិញនោះ ជារបស់លោកហើយយករូបថតលោកទៅជាប់នឹងរថយន្តដឹកឈើទៀតផង។

លោកចាន់ ណា បានបញ្ជាក់ថា អ្នកសារព័ត៌មាន មួយចំនួនមុនធ្វើការចុះផ្សាយអំពីរូបលោកហើយយករូបថតលោកទៅចុះផ្សាយត្រូវស្រាវជ្រាវ អោយបានច្បាស់លាស់ចៀសវាងប៉ះពាល់កិត្តិយសរបស់លោក។ ជាមួយនេះដែរលោកចាន់ ណា ក៏បានបញ្ជាក់ថា លោកអាចនឹងប្ដឹងអ្នកមួយចំនួនដែលយករូបថតលោកទៅចុះផ្សាយដោយមិនមានការពិត។

សូមបញ្ជាក់ថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប នៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។

រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ ៣E៩៣៩៥ ពណ៌សលាយខ្មៅ ប្រភេទកង់ ១០ ហើយត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។

លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានប្រាប់សៀមរាបប៉ុស្ដិ៍ថា ករណីបង្ក្រាបរថយន្តបែនដឹកថ្មលួចបង្កប់ឈើកាលពីម្សិលមិញនោះ នៅពុំទាន់ដឹងចំនួនឈើនៅឡើយទេ គឺថ្ងៃចន្ទអាចធ្វើការទម្លាក់វាស់វែង។

បើតាមប្រភពបានដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាម្ចាស់ដេប៉ូឈើមួយ កន្លែងហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២២

ខេត្តកំពង់ចាម៖អញ្ជើញប្រកាសទទួលស្គាល់យុវជនចំនួន ៨៨៨នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកជេីងព្រៃ នៅថ្ងៃសៅរ៍នេះ លោកហ៊ុន ម៉ាណែត សមាជិកគណ:អចិន្រ្ទៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានណែនាំឱ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជួយការងារគណបក្សថ្នាក់ខ្លួនឱ្យបានល្អ ជាពិសេសគឺត្រូវខិតខំជួយបម្រើប្រជាជនឱ្យបានល្អ។

លោក ហ៊ុន ម៉ាណែត ថាគណបក្សប្រជាជនកម្ពុជាយើងរក្សាបានប្រៀបឈ្នះកន្លងមកនេះ គឺដោយសារតែមន្ត្រីគណបក្សយើងមានគុណធម៌ សុជីវធម៌ កសាងអំពើល្អ មានសាមគ្គីភាព និងតែងតែចាត់ទុកប្រយោជន៍ប្រជាជនជាធំ។ សូមមន្ត្រីគណបក្សគ្រាន់ជាន់ថ្នាក់ចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមាន សមត្ថកិច្ចសហការរៀបចំការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានទាន់ពេល និងសូមរួមគ្នាបំផុស និងបន្តអនុវត្តឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលផងដែរ។

លោកហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវមានមោទនភាពចំពោះគណបក្សប្រជាជនកម្ពុជា ពីព្រោះក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនបាន ទី១ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវការកាប់សម្លាប់ជីវិតប្រជាជនខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ប្រសិនជារបបនេះបន្តបាន១ថ្ងៃនោះប្រជាជនកម្ពុជារាប់ម៉ឺននាក់នឹងត្រូវពួកឃាតករនេះយកទៅសម្លាប់ចោលដោយមិនរើសមុខ។ ទី២ ក្រោយការផ្តួលរំលំរបបប៉ុលពតភ្លាម គណបក្សបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ ពីសេសបានកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និងកសិកម្ម ដោយសង្រ្គោះប្រជាជនឱ្យរួចផុតពីគ្រោះទុរ្ភិក្ស និងស្លាប់ដោយការខ្វះស្បៀងអាហារ។ ទី៣ បានសង្រ្គោះជីវិតខ្មែរ ពីការច្បាំងសម្លាប់ខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ-ឈ្នះ នាំមកនូវខុសសន្តិភាព១០០% ពេញផ្ទៃប្រទេស នាឆ្នាំ១៩៩៨។ និងទី៤ បានជួយសង្រ្គោះជីវិតប្រជាជនពីការស្លាប់ដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវប្រចាំសតវត្ស តាមរយៈការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការស្វែករកវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ យ៉ាងសំបូរបែប និងទាន់ពេលវេលា ព្រមទាំងបានទិញថ្នាំ សម្ភារៈ បរិក្ខាពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ប្រសិនជាគ្មានវ៉ាក់សាំង ថ្នាំព្យបាល និងការចាត់វិធានការទាន់ពេលវេលាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នោះជីវិតប្រជាពលរដ្ឋច្រើនម៉ឹននាក់ថែមទៀតអាចនឹងត្រូវបាត់បង់ ហើយក៏ គ្មានទេការបើក និងស្តាសេដ្ឋកិច្ច មុខរបរ និងការងារឡើងវិញ។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ សម្តេចតេជោ បានយកជីវិតកូន និងចៅរបស់ខ្លួនធ្វើជាគំរូ ដើម្បីបង្ហាញអំពីភាពជឿជាក់ទៅលើវ៉ាក់សាំងនានា និងវិធីសាស្ត្រព្យាបាលនានាដល់មហាជន។

លោកហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាជនកត់សំគាល់ផងដែរថា ក្នុងអំឡុងពេល កូវីដ-១៩ នេះ មានអ្នកនយោបាយមួយចំនួនមិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់វ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាជនខ្លួនឯងនោះទេ គឺថែមទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬដាក់ទណ្ឌកម្មលើកម្ពុជា ក្នុងគោលបំណងធ្វើឱ្យ ប្រជាជនដែលកំពុងតែរងផលប៉ះពាល់ខ្លាំង ដោយសារកូវីដ-១៩ហើយនោះ កាន់តែរងផលប៉ះពាល់បន្ថែម។ អ្នកនយោបាយបែបនេះ គឺជាអ្នកនយោបាយដែលគ្មានគុណធម៌ និងសុជីវធម៌ចំពោះប្រជាជន និងជាតិខ្លួនឯង ដោយស្រេកឃ្លានចង់ឃើញ តែប្រជាជនខ្លួនឯងរងទុក្ខវេទនា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ដកហូតបានវត្ថុតាងមួយចំនួន ចំណែកអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២​ ចំណុចភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនៅក្នុងហេតុការណ៍បានប្រាប់ថា ការបង្ក្រាបបទល្មើសនេសាទនេះ បានដកហូតវត្ថុតាងបទល្មើសជលផល ដែលត្រូវបានជនសង្ស័យយកមកទំលាក់ចោល (ជនសង្ស័យបានដោះម៉ាសុីនចេញហើយរត់គេចខ្លួនបាត់)។

មន្ត្រីបានបន្តថា បទល្មើសជលផល រួមមាន៖ឧបករណ៍អួនអូសទឹកសាប២គ្រឿង​ និងខ្សែភ្លេីងឆក់១ខ្សែប្រវែង​ ៣០ម៉ែត្រ។-កាណូតសំបកឈើ២គ្រឿង​ម៉ាសុីនម៉ាកនីសាន​ កម្លាំង១៨០សេះ២គ្រឿង។ កាណូតសំបកកាវ១គ្រឿង(គ្មានម៉ាសុីន)ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាដាច់ណាត់ ឲ្យអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ទប់ស្កាត់បង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ។ ការបញ្ជារបស់នាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានថាបទល្មើសនេសាទបានកើតមានយ៉ាងពេញបន្ទុកនៅក្នុងបឹងទន្លេសាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២២

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប។

ការបង្ក្រាបធ្វើឡើងនៅស្រុកស្វាយលើនាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប។

រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ ៣E៩៣៩៥ ពណ៌សលាយខ្មៅ ប្រភេទកង់ ១០។ ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើ ខាងលើ សៀមរាបប៉ុស្ដិ៍នៅពុំទាន់ទទួលបានការលម្អិតពីរដ្ឋបាលព្រៃឈើសៀមរាបនៅឡើយទេ។ ទោះជាយ៉ាងណាវត្ថុតាងត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
បើតាមប្រភពបានដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ ត្រូវបានប្រភពអះអាងថា បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកថ្ងៃសុក្រនេះ បាន​អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖

១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រង​ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

២-សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។

៣-បញ្ហាផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តបាត់ដំបង៖អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៥៨៥គ្រួសារ ស្មើនឹង ១,៥៩៤ ក្បាលដី ក្នុងភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ នេះ លោកសុខ លូ បានថ្លៃងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ សូមកុំបង្ខិតរបង និងសាងសង់សំណង់រឹង ដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ ព្រោះថា ប្រសិនបើថ្ងៃក្រោយអាជ្ញាធរ មានបំណងចង់ពង្រីកផ្លូវ គឺធ្វើឱ្យយើងមានការលំពាក។

លោកសុខ លូ បានមានប្រសាសន៍សំណេះសំណាល ដល់ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលយកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ថា ប័ណ្ណនេះគឺមានតម្លៃណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមកុំយកទៅអ៊ុតរឹង ដែលវាអាចធ្វើឱ្យខូចខាតនៅខពេលដែរយើងយកទៅប្រប្រាស់តាមងម្រូវការផ្សេងៗ ហើយសូមឱ្យខិតខំថែរក្សាសាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅ បើមិនចាំបាច់ទេ សូមកុំយកទៅលក់។

លោកក៏បានលើកឡើងផងដែរថា កម្ពុជាបច្ចុប្បន្ននេះគឺមានសន្ថិភាពយ៉ាងពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពពេញលេញទូទាំងបហរទេស ហើយប្រទេសកម្ពុជា ជាង៥០០ឆ្នាំមកហើយមិនមានសន្តិភាពដូចបច្ចុប្បន្ននេះទេ។ លោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមផ្ទះ ក៏ដូចជាតាមមូលដ្ឋាន។

លោក ក៏បានលើកឡើងពីការរៀបចំវេទិកាសាធារណៈនៅតាមភូមិ ដោយមានការណែនាំ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ឱ្យមានការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋាន ដើម្បីទទួលបានសំណើ សំណូមពរ តម្រូវការ និងសេចក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មកដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមការងារសម្រាប់ជួយ និងធ្វើការដោះស្រាយ។

លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងដូសទី២រួចហើយ សូមប្រញ៉ាប់រួសរាន់បន្តទៅចាក់ដូសទី៣ ឬដូសជំរុញបន្ថែមទៀត គឺដើម្បីការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍​ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ។

នៅឱកាសអញ្ជើញសម្ពោធលទ្ធផលខាងលើសម្តេចតេជោបានមានប្រសាសន៍ថា ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់រាជធានីភ្នំពេញ ក្នុងចំណោមសមិទ្ធផលផ្សេងៗទៀតក្រោយពីយើងទទួលបានសុខសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនេះ។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញដែលបានសាងសង់កន្លងមក គឺបានប្រើនយោបាយយកក្រុងចិញ្ចឹមក្រុង ឬអាចហៅថា យកស្លឹកត្នោតខ្ចប់ស្កត្នោត ពីព្រោះដោយសារតែទាំងអស់នេះបានថវិកាមកពីការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានាក្នុងទីក្រុងភ្នំពេញ ដើម្បីយកមកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងទីក្រុងភ្នំពេញ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយសម្តេចចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានថ្លែងថា នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ សម្រាប់ប្រទេសកម្ពុជា បានមើលឃើញពីសារៈសំខាន់នៃសុខសន្តិភាពតាំងពីឆ្នាំ១៩៧០។ កត្តាសន្តិភាពជាចំណុចចាប់ផ្តើមដំបូង បើគ្មានសុខសន្តិភាពទេ គឺគ្មានការអភិវឌ្ឍអ្វីទាំងអស់។ សម្តេចតេជោហ៊ុន សេន បានមានប្រសាសន៍ទៅកាន់បងប្អូនជនរួមជាតិថា សម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ សម្រាប់ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេននាពេលខាងមុខ។

ទាក់ទងទៅនឹងសេដ្ឋកិច្ចកម្ពុជាសម្តេចតេជោបានមានប្រសាសន៍ថា រយៈពេល៣ខែនាឆ្នាំនេះ ស្ថានភាពសង្គមគឺមានភាពខុសគ្នាឆ្ងាយដាច់ពីឆ្នាំ២០២១កន្លងទៅ។ ដោយសារតែពេលនោះ ជាពេលលំបាកបំផុតដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ដែលពេលនោះយើងបានបង្ខំចិត្តដាក់ចេញវិធានការជាច្រើន ដើម្បីធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល៩ខែ គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មកដល់ពេលនេះ កម្ពុជាជីកមាសបាន ២,២៧៥គីឡូ
ចំនួននេះគិតត្រឹមមួយកន្លែងប៉ុណ្ណោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា នៅថ្ងៃទី៣០ ខែមីនា ជាថ្ងៃដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេ ដោយសារពន្ធដារបានបំបែកឯកទគ្គកម្មសម្រាប់ចំណូលផ្ទៃក្នុង ដោយប្រមូលបាន ២៣៦លានដុល្លារ។ ក្នុងរយៈពេលមួយ​ ខែមីនានេះ អាចបានចំណូលប្រមាណ៧០០លានដុល្លារ។ ចំណូល ខែមករាប្រមាណ២៨៨លាន ខែកុម្ភៈប្រមាណ២២៣លាន ខែមីនាប្រមាណ៧០០លាន។ សរុបរយៈពេល៣ខែឆ្នាំ២០២២ ចំណូលបានជាង១២០០លានដុល្លារ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានណែនាំឱ្យពន្លឿននៃការលើកកម្រិតអ្នកមានប្រាក់សោធននិវត្តន៍ដែលទាបឱ្យលឿនបន្តិច។​ សម្តេចបានណែនាំឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន។ ការធ្វើបែបនេះគឺដើម្បីដោះស្រាយវិសមភាពប្រាក់ចូលនិវត្តន៍របស់មន្ត្រីរាជការ។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោបានណែនាំឱ្យប្រជាពលរដ្ឋជួបជុំលេងសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារបានជាប់ខ្លួនជានិច្ច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តសៀមរាប៖អ្នកសារព័ត៌មានម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងភោជនីយដ្ឋានមួយកន្លែង។ ហេតុការណ៍បានកើតឡើងវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន ផ្លាទីនឹមផាលេស ស្ថិតក្នុងភូមិជន្លង់ សាលាកំរើក ក្រុងសៀមរាប តាមដោយផ្លូវ ៧ មករា ហៅផ្លូវជន្លង់។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានបង្ហាញថា ជនរងគ្រោះឈ្មោះ ខន បូរ៉ា ហៅ រ៉ាមោក ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅ នៅក្រុមទី២ ភូមិតាវៀន សង្កាត់សាលាករើក ក្រុងសៀមរាប។

របាយការណ៍បន្តថាជនរងគ្រោះ បានមកចូលរួម
ក្នុងពិធីខួបកំណើត ហើយឡើងច្រៀងរាំលែងសប្បាយ ក៏ដួលខណៈកំពុងច្រៀងតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ភ្ញៀវដែលចូលរួមក្នុងហាង។ តាមការបញ្ជាក់ព័ត៌មាន មួយចំនួនពីក្រុមគ្រួសារបានអោយដឹងថាមូលហេតុ ជនរងគ្រោះគឺមាន (ជំងឺបេះដូងរីក) នឹងធ្លាប់បានទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រច្រើនដងផងដែរ។ សាកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់នៅក្រោយផ្ទះ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ នៅចំណុចស្រះទឹក ខាងជើងផ្ទះជនរងគ្រោះ ចំងាយ៨ម៉ែត្រ ភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះម៉ៃ សុថៃ ភេទប្រុស អាយុ៥ឆ្នាំ ទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ ករណីនេះមូលហេតុ ចុះលេងទឹកស្រះ ហើយឪពុកម្ដាយពុំដឹង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មីនា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់បាត់បង់ជីវិតខណៈ កំពុងជិះម៉ូតូត្រូវបានរថយន្តបុកពេញទំហឹង។

ហេតុការណ៍បានកើតឡើងម៉ោង២៣ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅលើផ្លូជាតិលេខ៦ ត្រង់ចំណុចភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង។

របាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត(មិនស្គាល់ម៉ាក)បេីកបរពីលិចទៅកេីត បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមសេរី២០០៣ពណ៌ខ្មៅគ្មានស្លាកលេខ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់តែម្ដង។ ជនរងគ្រោះឈ្មោះ ជិន គ្រុយ ភេទប្រុស អាយុ២១ឆ្នាំនៅភូមិឃុំកេីតហេតុ។ ករណីនេះក៏ខូចខាតម៉ូតូ១គ្រឿងឯ ចំណែករថយន្តបង្កបេីកគេចខ្លួនបាត់។
បើតាមរបាយការណ៍មូលហេតុ អ្នកបើកបររថយន្តបេីកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page258 Page259 Page260 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×