Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២២

ខេត្តឧត្តរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានចុះដឹកនាំកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលក្រុងសំរោង បែកសំណុំរឿងករណីឃាតកម្ម (គិតទុកជាមុន) នៅសង្កាត់កូនគ្រៀល ឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់។

ជនសង្ស័យ ទាំង៤ នាក់៖ ទី១. ឈ្មោះ ឃ្លីយ ឃ្លា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
  ទី២. ឈ្មោះ រ៉ន សាណា (ហៅតឹង) ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
   ទី៣. ឈ្មោះ រឿន រិន  (ហៅឡោះ) ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
    ទី៤. ឈ្មោះ ភួ សុីវ  ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានប្រាប់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃសៅរ៍ ថា ក្រោយពីបានធ្វើការសាកសួរ ជនដៃដល់ទាំង ០៤ នាក់ ពួកគេបានសារភាពថា៖ រូបខ្លួនទាំង ០៤ នាក់ ពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសាររឿងគំនុំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៩-០០នាទី ៖ មានករណីឃាតកម្ម (គិតទុកជាមុន) នៅចំណុចតាមផ្លូវរទេះគោ ស្ថិតក្នុងភូមិក្តុល សង្កាត់កូនក្រៀល ក្រុងសំរោង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ម៉េង ប៊ុនហៀន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ-ឃុំខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ នគរបាលខេត្តឧត្តរមានជ័យ កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមផ្លូវច្បាប់។

បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រតិបត្តិការនេះ ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គ​ស្នងការ​នគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ធ្នូ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច
ដកមុខតំណែងលោក ភូ លិ ពីអភិបាលរង​ ខេត្តកែប។ នេះបេីយោងតាមអនុក្រឹត្យ នៅថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២២ សៀមរាប ប៉ុស្តិ៍ ទទួលបាននូវព្រឹកនេះ។

ការបញ្ចប់មុខតំណែងលោក​ ភូ​ លិ​ គឺបន្ទាប់ពីលោកបានប្រេីអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប​ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបថា​ លោក ភូ លិ បានប្រើអំពើហិង្សាលើស្ត្រីម្នាក់ ដោយយកកែវស្រា គប់បណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ​។

ករណីបានកើតឡើង​នៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី​ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ស្ត្រីរងគ្រោះឈ្មោះ​ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តសៀមរាប៖អង្គធុតង្គវគ្គខ្លីលើកទី៣ បានចាប់ផ្តើមដំណើរការ ដើម្បីបើកឱកាស ដល់សិក្ខាកាម ចូលរួមចំនួន១០០អង្គ/នាក់ បានចម្រើនសមថៈវិបស្សនាកម្មដ្ឋាន ដែលមានន័យថា បានចម្រើនការដុះខាត់សម្អាតចិត្ត។

អង្គធុតង្គនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តព្រៃធុតង្គ ព្រះនិពាន្វ ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការនិមន្តចូលរួមពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា។

មានថេរដីកានៅក្នុងពិធីបើកអង្គធុតង្គនេះ ព្រះមហាវិមលធម្ម ពិន សែម បានលើកឡើងថា អង្គធុតង្គនេះ ជាវគ្គដ៏សំខាន់សម្រាប់ពុទ្ធបរិស័ទ ក្នុងការជម្រះចិត្តសៅហ្មងទាំងឡាយឲ្យអស់។ ដូច្នេះសិក្ខាកាម ដែលមកចូលរួមក្នុងវគ្គធុតង្គនេះ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។

យោងតាម ព្រះភិក្ខុ សង្ឃវិរោ ស៊ិន សេត ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ បានឲ្យដឹងថា ការធ្វើអង្គធុរយៈពេល១០ថ្ងៃនេះ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

ព្រះអង្គបន្តថា នេះជាលើកទី៣ហើយ បន្ទាប់ពីអង្គធុតង្គនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៨ លើកទី២ឆ្នាំ២០១៩ និងអាក់ខាននៅឆ្នាំ២០២០ និងឆ្នាំ២០២២ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។

ព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ បន្ថែមថា សម្រាប់វគ្គធុតង្គលើកទី៣នេះដែរ មានសិក្ខាកាមមកពីបណ្តាខេត្តរាជធានី ទូទាំងប្រទេសចំនួន១០០អង្គ/ នាក់ មកចូលរួម។ ជាមួយនឹងការចូលរួមដ៏ច្រើននេះព្រះគ្រូចៅអធិការវត្តព្រៃធុតង្គ ព្រះនិពាន្វ ក៏បានធ្វើការអំពាវនាវដ៏ពុទ្ធបរិស័ទ ដែលមានបំណងចង់ចូលរួមចាប់មគ្គផល តាមរយៈការធ្វើចង្ហាន់ ឬភេសជ្ជៈ ប្រគេន/ជូនដល់សិក្ខាកាម អាចមកចូលរួមបានរៀងរាល់ថ្ងៃ ហើយនៅថ្ងៃបញ្ចប់ក៏នឹងមានការរាប់បាត្រសម្រាប់ស្វែងរកបច្ច័យប្រគេន/ ជូនដល់សិក្ខាកាមសម្រាប់ការធ្វើដំណើរត្រលប់ទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តកំពង់ចាម៖បើពុំមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ឆ្ពោះទៅដល់ចំណុច គល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម ដែលមានប្រវែង ៤៥,៤៩គ.ម។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យការរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ទៅជាផ្លូវ ៤គន្លង ចាប់ទីប្រជុំជនស្គន់ ស្រុកជើងព្រៃ ដល់ចគល់ស្ពានគីហ្សុណា ក្រុងកំពង់ចាម នៅថ្ងៃសុក្រនេះ លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានណែនាំដល់អាជ្ញាធរស្រុកព្រៃឈរ និងស្រុកជើងព្រៃ រួមជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធផ្សេងៗទៀត ត្រូវរួមគ្នា អនុវត្តទៅតាមបំណែងចែកភារកិច្ច របស់រដ្ឋបាលខេត្តបានដាក់ជូន ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

អភិបាលខេត្ត​ បានបញ្ជាក់ថា បើគិតពីពេលនេះ រហូតដល់ពេល នៃការប្រារព្ធពិធីនោះ គឺនៅសល់ពេលខ្លីណាស់។ អីចឹងទេ តម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើតួនាទីភារកិច្ច ដើម្បី រាប់រងលើកិច្ចការ របស់ខ្លួនទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេល នៃការប្រារព្ធពិធីបើកការដ្ឋានស្ថាបនាពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ជាពិសេស ការថែរក្សា សន្តិសុខ សុវត្ថិភាព រួមទាំង ការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវកិត្តិយសចូលរួម ឲ្យបានអធិកអធម ដើម្បី ជម្រុញឲ្យកិច្ចដំណើរការពិធីខាងលើ ប្រព្រឹត្តទៅបានល្អប្រសើរ និងសម្រេចលទ្ធផលជោគជ័យ តាមផែនការគ្រោងទុក។ ក្រៅពីនោះ យើងក៏មានកិច្ចសេសសល់មួយចំនួនទៀត ត្រូវរួមគ្នាពិភាក្សា នៅមុនថ្ងៃកម្មវិធីមកដល់ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ធ្នូ ២០២២

ខេត្តកំពង់ចាម​៖ពីឃុំអូរស្វាយ ទៅ ឃុំស្រក ស្រុកកំពង់សៀម ទទួលបានផ្លូវកៅស៊ូ ២ជាន់ ប្រភេទDBST។

ក្នុងឱកាសថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះពិនិត្យនៅ ថ្ងៃព្រហស្បតិ៍ ម្សិលមិញ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឲ្យដឹងថា ផ្អែកតាមការចុះពិនិត្យស្ថានភាពជាក់ស្ដែង ក្រៅពីការស្ថាបនា ជាផ្លូវក្រាលកៅស៊ូ ទៅលើផ្លូវ ១ខ្សែ នេះហើយ យើងក៏រៀបចំសាងសង់ជាសំណង់សិល្បះការ មួយចំនួនបន្ថែមទៀត ផងដែរ។

លោកបញ្ជាក់ដែរថា គម្រោងនេះប្រើប្រាស់ថវិកា របស់រដ្ឋបាលខេត្ត តាមការរំពឹងទុក យើងនឹងធ្វើការស្ថាបនាគម្រោងនេះ នាពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ សូមឲ្យក្រុមការងារបច្ចេកទេសសិក្សាលម្អិតបន្ថែមទៀត ដើម្បី យើងរកពេលវេលាច្បាស់លាស់ បើកការដ្ឋានស្ថាបនា តែម្ដង។ ការស្ថាបនានេះដើម្បី ជួយសម្រួលដល់ការធ្វើដំណើរ និងការបង្កើនប្រាក់ចំណូល ជូនបងប្អូន ប្រជាពលរដ្ឋ តាមរយៈ ការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ឬទីប្រជុំជន បានកាន់តែឆាប់រហ័ស ជាងមុន។

សូមជម្រាបថា ផ្អែកតាមសំណើរបស់អាជ្ញាធរស្រុកកំពង់សៀម គឺបានស្នើរដ្ឋបាលខេត្តកំពង់ចាម ដើម្បី ស្ថាបនាផ្លូវ ១ខ្សែ មានប្រវែងសរុប ១១.៩៦០ម៉ែត្រ គុណនឹងទទឹង ៧ម៉ែត្រ តភ្ជាប់ចាប់ពីចំណុចភូមិអន្លង់ស្នូក នៃឃុំអូរស្វាយ ឆ្ពោះទៅចំណុចភូមិល្ពាក នៃឃុំស្រក ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ផ្លូវនេះ គឺជាផ្លូវអន្តរឃុំ និងជាផ្លូវយុទ្ធសាស្ត្រសំខាន់មួយ ដែលមានប្រជាពលរដ្ឋ ប្រើប្រាស់ច្រើន ដូចជា៖ ការដឹកកសិផលមកកាន់ទីផ្សារ និងការធ្វើដំណើរប្រកបអាជីវកម្មផ្សេងៗទៀត។ បច្ចុប្បន្ន ផ្លូវមានស្ថានភាពលំបាក ខូច ហុយ និងរំខានដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុង និងក្រៅតំបន់។

បើទោះបីជាគម្រោងមិនទាន់ចាប់ផ្ដើម ក៏ដោយ គេសង្កេតឃើញថា អាជ្ញាធរឃុំ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ បានសម្ដែងនូវសេចក្ដីរីករាយ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយនឹងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចុះមកពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង ព្រមទាំង បានផ្ដល់នូវផ្លូវកៅស៊ូ ដែលពុំធ្លាប់មានពីមុនមក ទុកជូនពួកគាត់បានប្រើប្រាស់ នាពេលអនាគត។ មានផ្លូវ មានសង្ឃឹម។ មានផ្លូវល្អ ធ្វើឲ្យកម្រិតរបស់ជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក។

នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គមប្រកបដោយចីរភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២២

ភ្នំពេញ៖នគរបាលមួយរូបបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ បង្ក្រាបការជួញដូរគ្រឿងញៀន​ ដោយ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន​បាញ់តដៃ។

សូមជម្របថាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបេីកប្រតិបត្តិការ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀន ហេីយត្រូវបានក្រុមឧក្រិដ្ឋជនបាញ់រះមកលេីសមត្ថកិច្ចបណ្តាលអោយស្លាប់​ម្នាក់។ ចំណែកក្រុមជនល្មេីសច ៣នាក់ ត្រូវបានឃាត់ខ្លួន។

នគរបាលដែលស្លាប់ឈ្មោះ​ មិច​ ឆាយភីវ័យ​ តួនាទី​នាយរងការិយាល័យផ្សព្វផ្សសយអប់រំ​ នៃមន្ទីរប្រឆាំងគ្រឿងញៀន។

លោក ជាង ហុកសែ អធិការរងនគរបាលខណ្ឌដង្កោ ទទួលផែនយុត្តិធម៌ បានបញ្ជាក់ថា​៖ ករណីនេះ គឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានឡើងប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងសមត្ថកិច្ច ពង្រាយកម្លាំងជួយតាមឃាត់រថយន្ត ក្រុមជនសង្ស័យមួយក្រុម ម៉ាកអាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ 0365 បន្ទាប់ពីក្រុម ទាំងនោះ មានការផ្ទុះអាវុធជាមួយសមត្ថកិច្ច ពេលចុះបង្ក្រាបគ្រឿងញៀន។ លុះសមត្ថកិច្ចខាងមន្ទីរ ដេញរថយន្តខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ ជួយស្ទាក់ឃាត់បានតែម្តង ដោយឃាត់បានមនុស្ស ០៣នាក់។

បញ្ជាក់ថា ហេតុការណ៍បានកើតឡើង នៅតាមបណ្តោយផ្លូវព្រៃស​ ខណ្ឌដង្កោ​ កាលពីវេលាម៉ោងជាង​ ៧យប់​ ថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ធ្នូ ២០២២

ភ្មំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា៖ តួនាទីរបស់សារព័ត៌មានមួយឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ។

លោកខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ការពិត នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោត និងសារព័ត៌មានសេរី មិនមែនគ្រាប់គ្រាន់សម្រាប់បង្ហាញថា សង្គមមួយប្រជាធិបតេយ្យទេ។ សង្គមមួយប្រជាធិបតេយ្យ សំខាន់បំផុត គឺទម្លាប់ការអនុវត្តច្បាប់ និងការទទួលការងារច្រើនទៀតក្រៅពីការងារនេះ។

លោកថា យើងតែងតែនិយាយថា តើប្រជាធិបតេយ្យចាប់ផ្តើមពីពេលកន្លែងណាមក? គឺប្រជាធិបតេយ្យចាប់ផ្តើមពីក្នុងខួរក្បាលរបស់យើង។ ប៉ុន្តែតួនាទីរបស់សារព័ត៌មានមួយ ឯករាជ្យ សេរី គឺសំខាន់ ដើម្បីធ្វើឲ្យសង្គមប្រជាធិបតេយ្យមួយដើរ នឹងការបោះឆ្នោត។

លោករដ្ឋមន្ត្រីថ្លែងបែបនេះក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២២

ខេត្តកំពង់ចាម៖នៅទីបំផុតផ្លូវជាតិលេខ៧នឹងសាងសង់ពង្រីក ទៅជាផ្លូវ៤គន្លង ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែង់ ៤៥,៤៩គីឡូម៉ែត្រ។

លោកយូ ស៊ុន ឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយ លោកលឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខត្តកំពង់ចាម នៅថ្ងៃពុធនេះ បានអញ្ជើញចុះពិនិត្យទីតាំង និងប្រជុំពិភាក្សា ផែនការបែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ ទៅជា ផ្លូវ៤គន្លង ប្រវែង៤៥,៤៩គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជា មានិតចិន។

នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង​ បានឲ្យដឹងថា ពិធីបើកការដ្ឋាន សាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីចំណុចទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែង់ ៤៥,៤៩គីឡូម៉ែត្រ នឹងប្រព្រឹត្តទៅ​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងាររៀបចំពិធីការ និងសន្តិសុខសុវត្តិភាពសណ្ដាប់ធ្នាប់ក្នុងអង្គពិធីទាំងមូល ត្រូវត្រៀមលក្ខណៈឲ្យបានម៉ត់ចត់ ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រមាណជា ៤ពាន់នាក់។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនោះដែរ នាយឧត្ដមសេនីយ៍​ យូ​ ស៊ុនឡុង ក៏បានបើកកិច្ចប្រជុំពិភាក្សាពីផែនកា របែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងដំណើរការពិធីបើកការដ្ឋាន ពីសំណាក់គណៈកម្ម ការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការប្រព្រឹត្ត ទៅធានាបានសន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពរលូន និងជោគជ័យ។

គួរបញ្ជាក់ថា គម្រោងសាងសង់ពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ដែលត្រៀមបើកដំណើរការ ក្នុងពេលឆាប់ៗនេះ ជាចំណងដៃថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ខេត្តកំពង់ចាម​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ធ្នូ ២០២២

ភ្នំពេញ៖ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃ អង្ការម្សិលមិញ សម្តេច​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បានចង្អុលបង្ហាញចំៗ ទៅកាន់សមត្ថកិច្ចគ្រប់ជាន់ខ្ពស់ «​….កុំ​អី​ឡើង​ចាប់​មនុស្ស​ឃុំឃាំង, កុំ​អី​អាង​ចាប់ចង» ក្នុងសំណុំវិវាទ​ដីធ្លី ព្រោះ​​ករណី​រដ្ឋប្បវេណី។

សម្ដេចហ៊ុន សែន ក៏បានអំពាវនាវដល់មន្ត្រីនគរបាលយុត្តិធម៌ កុំ​ងងឹត​ងងុលរឿងចាប់ចងមនុស្ស ក្នុងបញ្ហាវិវាទដីធ្លី​​។

សម្តេចហ៊ុន សែន ​ក៏បាន​ព្រមានថា កុំអាង​បុណ្យមាន​ស័ក្តិ ,កុំ​អាង​ពាក់​ផ្គា​យ ពាក់​លោក​ខែ ​ក៏សម្តេចអាចដក​ចេញបានដែរ។

សម្ដេចហ៊ុន សែន មានប្រសាសន៍ថា «ការងារកែទម្រង់ដីធ្លី បានធ្វើឱ្យជម្លោះដីធ្លីធ្លាក់ចុះគួរឱ្យកត់សម្គាល់»។

សម្ដេចហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

សម្ដេចហ៊ុន​ សែន ក៏ជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅក្រៅប្រព័ន្ធ តុលាការ នៅតាមមូលដ្ឋាន ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២២

ភ្នំពេញ៖សារព័ត៌មានខ្មែរខូវឺធីវី​ បានចេញលិខិត
ធ្វេីការបំភ្លឺពាក់ព័ន្ធការបង្ហោះរូបភាព​ និងខ្លឹមសារ​ នៃការធ្វេីអត្ថាធិប្បាយលេីទំព័រហ្វេសប៊ុក​ Leng Navatra ឡេង ណាវ៉ាត្រា។

នេះបើយោងតាមលិខិតបំភ្លឺជាសាធារណៈ ដែលសៀមរាប ប៉ុស្តិ៍ ធីវី អនឡាញទទួលបាននៅរសៀលថ្ងៃអង្គារនេះ។ សូមអានលិខិតបំភ្លឺខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ធ្នូ ២០២២

ខេត្តសៀមរាប៖ប្រជាពលរដ្ឋជិត ៤០០ គ្រួសារ បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប។ ការដែលពលរដ្ឋ ទទួលបានអំណោយនេះ នៅថ្ងៃចន្ទ ម្សិលមិញ ក្នុងឱកាស «បុណ្យចម្រើនព្រះជន្ម ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌»។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា ពិធីជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៣៨៤គ្រួសារ ក្នុងឱកាសបុណ្យខួបកំណើត និងចម្រើនព្រះជន្ម ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គម្រប់ ៨៣ ឈានចូល ​៨៤ព្រះវស្សា។

ឯកឧត្តម ទៀ សីហា បន្តថា៖ ខ្ញុំព្រះករុណា និងភរិយា រួមជាមួយ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្ត សៀមរាប ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្តសៀមរាប សូមឧទ្ទិសបួង សួងកុសល្យផលបុណ្យ ដែលយើងខ្ញុំបានធ្វើទាំងអម្បាមាណ ប្រគេន ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សា សម្តេចព្រះសង្ឃនាយក សមាជិកថេរសភា ក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយ​ក​ពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ សូមព្រះអង្គគ្រូមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ព្រះធម៌ ដល់សិស្សគណគ្រប់ៗអង្គ/នាក់ បានសិក្សា ក្រេបជញ្ជក់នូវចំណេះដឹងក្នុងវិស័យព្រះពុទ្ធសាសនានៃយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page197 Page198 Page199 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×