Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
កម្ពុជា-ថៃ (RBC) បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យ
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរភូមិឃុំ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះ និងទប់ស្កាត់ការរំលោភដីចំណីផ្លូវ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

មានការលើកឡើងថាគោយន្ត​កន្ត្រៃ​ រាប់រយគ្រឿង សម្រុកចូល​ទៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ ចូល​ទៅ​ដឹកឈើ​លក់​អោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ក្នុង​ភូមិសាស្ត្រ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​កម្មភាព កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល ស្ថិត​តំបន់​ការពារ​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ កំពុង​រង​ការគំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ​ទុចរិត​រក​បទល្មើស​ព្រៃឈើ​ដោយ​ខុសច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក Think-Biotech;Co.ltd យ៉ាងគំហុក​បែបនេះ ត្រូវបាន​គេ​សង្ស័យថា​ មាន​ការឃុបឃិត​ ជា​បណ្តាញ​ជា​មន្ត្រី​អនុរក្ស​បរិស្ថាន ដែល​មាន​ភារកិច្ច​គ្រប់​គ្រង និង​ការពារ​តំបន់​ព្រៃ​ឡង់​នេះ​តែម្តង​។​

​ពលរដ្ឋ​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​នេះ គេ​បាន​សង្កេតឃើញ​សកម្មភាព​នៃ​ការកាប់​អា​ឈើ​ចេញពី​ក្នុង​ព្រៃ​ក្បែរ​ស្នាក់ការ​បរិស្ថាន​”​ត្រពាំង​សង្កែ​” កើតមាន​យ៉ាង​អាណាធិបតេយ្យ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក សាំង សុខន នាយក​ដែន​ជំរក​សត្វព្រៃ​ឡង់​។ មិនតែប៉ុណ្ណោះ​ ក្រុម​ឈ្មួញ​បាន​គៀងគរ​ ប្រជាពលរដ្ឋ​ ឲ្យចូល​កាប់​ប្រភេទ​ឈើ​ឈ្លិ​ក ចំណុច​ទីតាំង​មួយចំនួន​ដូចជា​(​អូរ​កំបោរ ,​កំបោរ​ជ្រោង ,​ចែ​ម៉ែ ,​ត្រពាំង​ទា និង​ត្រពាំង​សង្កែរ ភូមិសាស្ត្រ​ទាំង​នេះ ស្ថិត​ទល់មុខ​ស្នាក់ការ​បរិស្ថាន​ត្រពាំង​សង្កែរ ប្រហែលជា​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងស្រុក​សំបូរ ខេត្ត​ក្រចេះ​)​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បាន​ប្រាប់​ឱ្យដឹងថា ពួកគាត់​បាន​សង្កេតឃើញ​មាន​ជំរុំ​ជាច្រើន​ត្រូវ​បោះ​ក្នុង​តំបន់​អូរ​កំបោរ ដែល​នៅ​មិន​ឆ្ងាយ​ពី​ស្នាក់​ការ​របស់​មន្ត្រី​បរិស្ថាន​ ដែន​ជម្រក​ព្រៃ​ឡ​ង់ ដោយ​ពួកគេ​ធ្វើ​សកម្មភាព​អារ​ផ្តូលរំលំ​ដើមឈើ​ធំ​ពុះ​ជ្រៀក​ជា​ជ្រុង​ រួច​ដឹក​តាម​គោយន្ត​កន្ត្រៃ ឬ​គោយន្ត​កែឆ្នៃ​ផ្សេងទៀត ចូល​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដោយ​គ្មាន​ច្បាប់​អនុ​ញាត្ត ហើយ​មន្ត្រី​បរិស្ថាន​ទាំង​នេះ​គ្មាន​ការទប់ស្កាត់​ឡើយ​។

​ប្រជា​សងគ​មន៍​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជា​ពិសេស​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ក្រសួង​មេត្តា​ជួយ​អន្តរាគមន៍​ ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ​ផង បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ឡង់ នឹង​ត្រូវរ​លា​ហិនហោច​អស់​ជាក់​ជា​មិនខានឡើយ​។​

​សកម្មជន​ការពារ​ព្រៃឈើ បានឲ្យដឹង​ទៀតថា ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេក ដែល​មាន​ទីតាំង​ជាប់​ព្រំប្រទល់ ជាមួយ​តំបន់​ព្រៃ​ឡង់ កំពុងតែ​មមាញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ព្រៃ​ការពារ​ចូលទៅក្នុង​ក្រុមហ៊ុន​របស់ ខ្លួន ដោយ​កែន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ចូល​ទៅ​កាប់​ឈើ នៅក្នុង​ព្រៃ​អភិរក្ស​យកមក​លក់​ឲ្យ​ខ្លួន​ក្នុង មួយ ម៉ែត្រគូប ៤០​ទៅ​៥០​ម៉ឺន​រៀល​ ដោយក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​កនេះ បាន​លក់​ឈើ​បន្ត​ឱ្យ​ក្រុមហ៊ុន អង្គ​រផ្លាយ​វូត ដែលជា​ក្រុមហ៊ុន​ធំ​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។​

សៀមរាប ប៉ុស្តិ៍ នៅមិនៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុន ស៊ី​ង បាយអូថេក នៅឡើយទេចំពោះការលើកឡើងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២៣

ខេត្តសៀមរាប៖កម្លាំងចល័តនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ស្នងការប៉ូលិសខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើងចំនួន ០២នាក់ ក្បែរក្លឹបកំសាន្តមួយក្នុងក្រុងសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចកែងកេសរកូល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ក្មេងទំនើងទាំង២នាក់៖
១. ជនសង្ស័យឈ្មោះ ម៉ែត ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
២. ជនសង្ស័យឈ្មោះ ផាត សុខា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្វាយ ស្រុកពួក ខេត្តសៀមរាប។

ករណីនេះ កម្លាំងអន្តរាគមន៍ បានដកហូតកាំបិត១ដេីម និងម៉ូតូ១គ្រឿង ប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានកណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត បានថ្លែងថា​ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបញ្ចៀសបាននូវអំពើភេរវកម្ម រក្សាបាននូវ សន្តិសុខផ្ទៃក្នុង គ្មានជម្លោះប្រដាប់អាវុធ ជាពិសេសការធានាបានសន្តិសុខ សុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍ជាតិ អន្តរជាតិសំខាន់ៗ ដែលរៀបចំឡើងនៅកម្ពុជា។

លោក​ថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ស.អ.ខ) នៅខេត្តកំពង់ចាម នៅចន្ទនេះ។​

អភិបាលខេត្ត ក៏បានក្រើនរំលឹក​ដល់​ប្រតិបត្តិករ ថា ទាំងសកម្មភាពការងារ ទាំងអាកប្បកិរិយាបំពេញភារកិច្ច និងការប្រតិបត្តិ ក្រមសីលធម៌ ត្រូវឲ្យស្របតាមច្បាប់ ស្ដីពីការបោះឆ្នោត បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ ក្នុង​នោះ​គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទទួលខុសត្រូវដឹកនាំ ដោយផ្ទាល់ ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្ត្ររបស់ខ្លួន និងធានាឲ្យបានដាច់ខាតនូវស្ថិរភាពសន្តិសុខ សម្រាប់ការបោះឆ្នោត ពិសេស ធានាឲ្យកិច្ច ដំណើរ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ ឲ្យប្រព្រឹត្តទៅ ដោយរលូន ប្រកបដោយភាពស្ងប់ស្ងាត់ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងតម្លាភាព។

លោកអ៊ុន​ ចាន់ដា​ ក៏បាន​ណែនាំ​ដល់​កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស ភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ ត្រូវមានអព្យាក្រឹត្យភាព និងគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពី ការបោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារ សន្តិសុខ បោះឆ្នោត ដោយត្រូវបង្កលក្ខណៈ ងាយស្រួល និងផ្តល់សេវាសន្តិសុខ ដល់គ្រប់ គណបក្សនយោបាយ បេក្ខជនទាំងអស់ តំណាងគណបក្ស នយោបាយ វាគ្មិន អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយតម្លាភាព និងគ្មានការរើសអើង។

អភិបាលខេត្ត​ រូបនេះ ក៏បានអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ សូមចូលរួមចំណែក ក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស សន្តិសុខសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោត ដើម្បី ធ្វើឲ្យកិច្ចដំណើរការ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅប្រកបដោយស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការគម្រាមកំហែង សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ មេសា ២០២៣

ខេត្តសៀមរាប៖កម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានបង្ក្រាបក្រុមក្មេងទំនើងម្នាក់ដកហូតដាវ១ដើម ម៉ូតូចំនួន១គ្រឿង សម្រាប់ធ្វើសកម្មភាព។

ការចាប់ខ្លួនធ្វើឡើង នៅយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងវត្តអារញ្ញរង្សី ហៅវត្តល្អក់ ប្រហែល ១០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

ជនសង្ស័យឈ្មោះ រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ រួមជាមួយវត្ថុតាង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ធ្វើការស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

នៅទីបំផុតឃាតករដែលបានសម្លាប់យុវជនម្នាក់កាលពីឆ្នាំ ២០២២ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តសៀមរាបចាប់ខ្លួននៅថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃនេះថា លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះ បានដឹកនាំដោយផ្ទាល់ ឈានដល់បង្ក្រាបតែម្តងជនដៃដល់សម្លាប់មនុស្សកាលឆ្នាំមុន។

ការឃាត់ខ្លួនធ្វើឡើងផ្អែកតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជនលេខៈ១១៧ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចេញដោយលោកស្រី វែង មួយគី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្តថា ពិរុទ្ធជនឈ្មោះ សឿន វិត  ហៅក្រៅ ចាន់ វិត ភេទប្រុស អាយុ ២១ឆ្នាំ កំណើតនៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ស្រុកសៀមរាប  ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ពិរុទ្ធជនខាងលើត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម ប្រព្រឹត្តនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ករណីនេះយើងនឹងបញ្ជូន ឃាតករ ទៅសាលាដំបូងព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២៣ ជាកំហិត។

បើតាម លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ករណីនេះ លោកវរសេនីយ៍ឯកសុខ ម៉េងអ៊ាហ ទទួលបានលទ្ធផលបង្ក្រាប បានជាបន្តបន្ទាប់ នេះដោយសាររូបលោកនិងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តែងតែព្យាយាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួនឃាតករ មិនដែលអាក់ខានឡើយ ព្រោះរូបលោកនិងកងកម្លាំង តែងតែចងចាំនូវប្រសាសន៍ណែនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនការងារនគរបាលព្រហ្មទណ្ឌ ថាបទល្មើសព្រហ្មទណ្ឌ បើកើតឡើងហើយ យើងមិនតស៊ូស្រាវជ្រាវ បង្ក្រាប ហើយ បង្ក្រាបមិនដល់ឬស្សគល់ទេ នោះបទល្មើសនោះនឹងរិតតែកើតញឹកញាប់បន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

មន្រ្តីជាន់ខ្ពស់មកពីគណបក្សភ្លើងទៀនចំនួន៩នាក់ បានស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន។

នេះបើតាមលោក ដួង តារា ជំនួយការផ្ទាល់សម្តេចហ៊ុន សែន។ ការចូលរួមនេះធ្វើឡើងនៅខេត្តស្វាយរៀង នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៣។

លោក ដួង តារា បានបន្តថា ខ្ញុំផ្ទាល់រីករាយជាមួយក្តីស្រឡាញ់អស់ពីបេះដូង ដែលបានទទួលបងប្អូនទាំង៩នាក់ជាមន្រ្តីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀនសម្រេចចិត្តវិលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំសម្តេចតេជោ ហ៊ុន សែន:

១. លោក រ័ត្ន ចំរើន (ជាអនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀង និងជាអតីតប្រធានគណបក្ស សម រង្សី ប្រចាំប្រទេសដាណឺម៉ាក (Denmark) តាំងពីឆ្នាំ ២០០៦-២០២៣
២. លោក វ៉ាន់ សឿន (ជាអនុប្រធានបក្សភ្លើងទៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)
៣.លោក ប៊ិន សាវឿន (ជាសមាជិកប្រតិបត្តិស្រុករមាសហែក ភ្លើងទៀន ធ្លាប់ជាអតីតជំទប់ទី២បក្សសិទ្ធិមនុស្សឃុំជ្រៃធំ និងជាអតីតជំទប់ទី១បក្សសង្គ្រោះជាតិឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង)
៤.អ្នកស្រី សេក សោភ័ណ្ឌ (ជាបេក្ខភាពលេខរៀងទី៤ ភ្លើងទៀន ឃុំកំពង់ចំឡង ខេត្តស្វាយរៀង)
៥.លោក ខាត់  វណ្ណី  (អនុប្រធានភ្លើងទៀនស្រុកស្វាយជ្រុំ ស្វាយរៀង)
៦.លោក ម៉ៅ វី (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំសំយោង ស្វាយរៀង ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍)
៧.លោក យុង  យឿន (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំព្រៃធំ ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)
៨.លោក កើត សារឿន  (ប្រតិបត្តិបេក្ខភាពលេខ១ ភ្លើងទៀន ឃុំថ្មី ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ស្វាយរៀង)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចេញសារលិខិត រំលែកទុក្ខជូនចំពោះ ក្រុមគ្រួសាររបស់លោក កើត សុខសាន្ត ដែលទទួលមរណភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការកាកបាទក្រហមខេត្ត នៅថ្ងៃសុក្រ ម្សិលមិញ បានចុះសួរសុខទុក្ខ និងសំណេះសំណាល នាំយកអំណោយមនុស្សធម៌ ជាសម្ភារៈប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៣៥គ្រួសារ មកពី ៣ឃុំ ឃុំកន្ទួត ឃុំតាសៀម និងឃុំស្វាយលើនៃស្រុកស្វាយលើ។

ដោយក្នុង១គ្រួសារទទួលបាន៖

•សម្រាប់៥គ្រួសារ(រលំផ្ទះ) ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្កស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១ ស័ង្កសី១៦ សន្លឹក ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ១៥ ម៉ឺនរៀល

• សម្រាប់ ៣០គ្រួសារ(របើកដំបូល)ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្ករស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១ ស័ង្កសី១០ សន្លឹក ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ១០ ម៉ឺនរៀល

• សម្រាប់អ្នករបួសធ្ងន់ ១ម្នាក់ទទួលបាន៖ អង្ករ ៣០kg មី ១កេស ត្រីខ ១យួរ អំបិល ១kg ស្ករស ១kg ប៊ីចេង ១០កញ្ចប់តូច ទឹកត្រី ១យួរ កន្ទេល ១  ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ២០ម៉ឺនរៀល

● សរុបរួម ៣៥គ្រួសារ ៖ អង្ករ ១០៨០kg មី ៣៦កេស ត្រីខ ៣៦យួរ អំបិល ៣៦kg ស្ករស ៣៦kg ប៊ីចេង ៣៦០កញ្ចប់តូច ទឹកត្រី ៣៦យួរ កន្ទេល ៣៦ ស័ង្កសី៣៨០ សន្លឹក ឃីត ៣៦កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១) និងថវិកា ៣ ៩៥០ ០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានបង្ហាញរបាយការណ៍ នូវលទ្ធផល របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ គិតត្រឹម ត្រីមាសទី១ (៣ខែ) ឆ្នាំ២០២៣។

សម្ដេច ស ខេង បានលើកឡើងថា ចាប់ថ្ងៃទី១ ខែមករា រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣ ក្រុមការងារតាមដានអំពីការដោះ ស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ២៣៤ គណនី។

ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយបានចំនួន ៤៥ គណនី និង១៤០គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។

ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុក ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។

ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយោគយល់អធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធានាថារាល់បញ្ហាប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចឬមូលដ្ឋានរបស់ខ្លួន មិនត្រូវគិតថាតូចឬធំនោះទេ ត្រូវយកចិត្តទុកដាក់ប្រមូល ទទួល និងរួមគ្នាដោះស្រាយឱ្យអស់ពីលទ្ធភាព។

រាល់បញ្ហាដែលក្ដាប់បាន ឬទទួលបានពីប្រជាពលរដ្ឋ និងទទួលបានពីថ្នាក់លើដែលនៅសេសសល់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយត្រូវប្រាកដថាការដោះស្រាយនោះមានភាពគ្រប់ជ្រុងជ្រោយ ចំបញ្ហា និងចប់ចុងចប់ដើមប្រកបដោយយុត្តិធម៌ ដោយមិនគ្រាន់តែធ្វើជាលិខិតស្នាមបញ្ជា និងបញ្ជូនតាមបែបបទរដ្ឋបាលនោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មេសា ២០២៣

សម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា។

សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា​ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍​ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៤​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍​ ៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២​ ខែមេសា ឆ្នាំ ២០២៣​ ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់​ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ ដោយជោគជ័យ​ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង។​

សម្ដេចបានបន្តថា ទោះបីយេីងទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ ហេីយរាជរដ្ឋាភិបាល ទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ច ពាក់ម៉ាស់ ធ្វេីតេស្តរហ័ស​ សម្រាប់ការជួបជុំក៏ដោយ​ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន​ សុំបន្តលើកកម្ពស់ ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យ ឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និង ជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី នៅថ្ងៃសុក្រ នេះ បានអញ្ចើញ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ រលំទាំងស្រុង និងប៉ើងដំបូលធ្ងនើធ្ងរ កាលពីថ្ងៃទី១២-១៥ ខែមេសា ឆ្នាំ២០ ២៣ ចំនួន៣១៩គ្រួសារមកពីភូមិចំនួន១៦លើ ឃុំចំនួន៥នៃស្រុករុក្ខគីរី  (រលំទាំងស្រុង១៣៤ខ្នង និងរបើកដំបូល១៨៥ខ្នង)។
ក្នុងនោះ៖
១-ឃុំព្រែកជីក ប៉ះពាល់សរុប៣៤៨ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង១២៣ខ្នងប៉ើងដំបូលចំនួន១០៨ខ្នងផ្ទះ,(លើភូមិចំនួន៦ )និង របួសមនុស្ស៧នាក់ ។
២-ឃុំព្រែកត្រឡាច ប៉ះពាល់សរុប៤៧ខ្នងផ្ទះ ប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង និងប៉ើងដំបូលចំនួន៣៦ ខ្នងផ្ទះ,(លើភូមិចំនួន៦) ។
៣-ឃុំស្តុកប្រវឹកប៉ះពាល់សរុបចំនួន៣៩ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង៣ខ្នង ប៉ើងដំបូលចំនួន២៨ ខ្នងផ្ទះ,  (លើភូមិចំនួន៨) ។
៤-ឃុំបាសាក់ប៉ះពាល់សរុបចំនួន២៨ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង៤ខ្នង ប៉ើងដំបូលចំនួន៩ខ្នងផ្ទះ,  (លើភូមិចំនួន៤) ។
៥-ឃុំមុខរាហ៍ប៉ះពាល់សរុប៥ខ្នងផ្ទះប៉ះពាល់ផ្ទះរលំទាំងស្រុង១ខ្នង ប៉ើងដំបូលចំនួន៤ខ្នងផ្ទះ, រន្ទះ បាញ់ស្លាប់មនុស្ស ១នាក់  (លើភូមិចំនួន២) ។

ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅនៅ២ទីតាំងផ្សេងគ្នា តីតាំងទី១ នៅបរិវេណសាលាបឋមសិក្សាព្រែកជីក ឃុំព្រែកជីក និងទីតាំងទី២ ស្ថិតនៅផ្សារដំបូលខៀវ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី។

មានប្រសាសន៍នាឱកាសនោះ លោក សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ប្រធានក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះ មហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

លោក ក៏បានអំពាវនាវ ដល់លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ និងចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោគទាំងអស់គ្នា។

បញ្ជាក់អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ១យួរ ទឹកបរិសុទ្ធ១កេស ដោយឡែកគ្រួសាររលំទាំងស្រុងបន្ថែម មុង១ និងសំពត់តង១ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មេសា ២០២៣

នៅទីបំផុត ជនដៃដល់ដែលបានកាត់ក្បាលសម្លាប់នារីម្នាក់ នៅក្រុងបាវិត ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខេត្តព្រះវិហារ ចាប់ខ្លួន។

ការចាប់ខ្លួននៅភូមិកំពុងស្រឡៅ ឃុំកំពង់សោឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ វេលាម៉ោង១១យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីនគបាលព្រហ្មទណ្ឌ បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួន​បាន​ នៅវេលាម៉ោង ១១យប់ថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៣ នគរបាលខេត្តព្រះវិហារ បានទទួលព័ត៌មានពីរម្ចាស់ ផ្ទះសំណាក់ បានរាយការណ៍មកថា​ មានបុរសម្នាក់បានលេបថ្នាំពុលនៅបន្ទប់ផ្ទះសំណាក់ របស់ខ្លួន។ ក្រោយមកកម្លាំងនគរបាល បានសហការជាមួយ នឹងគ្រូពេទ្យចុះទៅដល់ឃើញជនរងគ្រោះ ដែលលេបថ្នាំសម្លាប់ខ្លួន ឈ្មោះ ឡោ គង់ហួរ ភេទប្រុស ៤១ឆ្នាំ ដែលជាមុខសញ្ញា កម្លាំងសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្ម អាករសម្លាប់នារីម្នាក់នៅឯ ក្រុងបាវិត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ដើម្បីរង់ចាំបន្តតាមនីតិវិធី។

សូមជម្រាបថា ស្ត្រីបម្រើការនៅកាស៊ីណូ DYNASTY ត្រូវបានឃាតក សម្លាប់យ៉ាងសាហាវឃោរឃៅ ដោយកាត់ក្បាលដាច់ចេញពីខ្លួន និងទាំង អាក្រាតកាយ។ ករណីឃាតកម្មនេះ បានកើតឡើងនៅរំលងអធ្រាត្រ វេលាម៉ោង ០០ៈ៤០នាទី ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះ មានឈ្មោះ ម៉ន ស្រីម៉ី ភេទស្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើត ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាកសពជនរងគ្រោះរួចរាល់ហើយ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page167 Page168 Page169 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ចុះផ្សាយថ្ងៃទី ២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×