Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត
ប៊ុន វិចត្រ 2 February 2021 · Image
···

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកសូទ្រនិគម បានរាយការណ៍នៅព្រឹកនេះថា ក្មេងចំនួន២ នាក់ បានលង់ទឹកស្លាប់នៅថ្ងៃម្សិលមិញ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចត្រពាំងកក់ ស្ថិតក្នុងភូមិបត់ដង្កោរ ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ខាងលិចភូមិចំងាយ១០០០ម៉ែត្រ។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ
១/ឈ្មោះធឿន លីឡងសឿ ភេទប្រុស អាយុ០៩ឆ្នាំ។
២/ឈ្មោះសៀ សុភា ភេទប្រុស អាយុ០៧ឆ្នាំ។
ក្មេងទាំងពីរ រស់នៅ ភូមិបត់ដង្កោរ ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។បើតាមសមត្ថកិច្ចថា មូលហេតុ ជនរងគ្រោះ ទាំង០២ ទៅចាប់ក្ដាមខ្យង នៅក្នុងត្រពាំងខាងលើ៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 2 February 2021 · Image
···

ខេត្តសៀមរាប៖បុរសម្នាក់ បើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍បានកើតឡើង វេលាម៉ោង០០និង៣០នាទី ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ នៅចំណុចភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ បង្កដោយរថយន្ត មិនស្គាល់ម៉ាក(បើករត់បាត់) បានបុក ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប ១Q៥៩២៥។

ទោះយ៉ាងណា ជនរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ករណីនេះ ម៉ូតូ នគរបាលយក ទៅរក្សាទុក នៅអធិការ។ ចំណែក សាសព តម្កល់ទុក នៅមន្ទីរពេទ្យបង្អែកស្រុក៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 2 February 2021 · Image
···

ខេត្តសៀមរាប៖បណ្ដាញសៀមរាបប៉ុស្ដិ៍ សូមណែនាំ ជាមួយ ក្រុមហ៊ុនដឹកជញ្ជូន អ្នកដំណើរមួយ ដែលបង្កើតឡើងដោយទឹកចិត្តស្រលាញ់ របស់កូនខ្មែរយើងមានឈ្មោះថា អង្គរ អ៊ី ប៊ុកឃីង (Angkor e-Booking)។
👉 ដើម្បីបានការបញ្ចុះតម្លៃ ជូនចំពោះគ្រប់សាធារណ:ជន និង អតិថិជនរបស់ សៀមរាបប៉ុស្តិ៍ ទាំងអស់ ដោយគ្រាន់តែចុច ទៅលើផ្ទាំងពាណិជ្ជកម្ម របស់ក្រុមហ៊ុនអង្គរ អ៊ី ប៊ុក ឃីង លោកអ្នកនិងចូលទៅដល់ក្នុង ប្រអប់សារផេកផ្លូវការណ៍ របស់ក្រុមហ៊ុន ដោយលោកអ្នកចុចលើពាក្យ យល់ព្រម លោកអ្នកនឹងទទួលបានកាតបញ្ចុះតម្លៃ ១០% ភ្លាមៗ។ ដើម្បីទិញបាននូវការបញ្ចុះតម្លៃនេះ លោកអ្នកគ្រាន់តែបង្ហាញកាត បញ្ចុះតម្លៃនៅក្នុងប្រអប់សារ នោះ ទៅកាន់បុគ្គលិកផ្នែកលក់ លោកអ្នកនិងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗផងដែរ។ សម្រាប់ការកក់សំបុត្រ និងព័ត៌មានបន្ថែម សូមទំនាក់ទំនង់មកកាន់លេខ៖ 086 500 500 សូមអគុណ។

សូមជម្រាបថា ក្រុមហ៊ុនដឹកអ្នកដំណើរអង្គរ អ៊ី ប៊ុកឃីងអិចប្រេស បានចុះកិច្ចព្រមព្រៀង ផ្សព្វផ្សាយ ផ្សាយពាណិជ្ជកម្ម ជាមួយគេហទំព័រសៀមរាបប៉ុស្ដិ៍ ។

ការកិច្ចចុះព្រមព្រៀងនេះ ធ្វើឡើងនាព្រឹក ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ នៅទីស្នាក់ការ របស់ក្រុមហ៊ុនដឹកអ្នកដំណើរអង្គរ អ៊ី ប៊ុកឃីងអិចប្រេស ក្រោមវត្តមាន លោក ហន សីហា តំណាងក្រុមហ៊ុនដឹកអ្នកដំណើរអង្គរ អ៊ី ប៊ុកឃីងអិចប្រេស នឹង លោក ប៊ុត វិចិត្រ តំណាងអង្គភាពគេហទំព័រសៀមរាបប៉ុស្ដិ៍ ដោយមានការចូលរួមពីបុគ្គលិក របស់តំណាងអង្គភាពទាំងពីរផងដែរ។

ក្រុមហ៊ុន អង្គរ អ៊ី ប៊ុកឃីង បានបង្ហាញថា ក្រុមហ៊ុន កំពុងបម្រើ សេវាកម្ម ដឹកអ្នកដំណើរ ពីភ្នំពេញឆ្ពោះ ទៅសៀមរាប និងពីសៀមរាប ទៅភ្នំពេញ ហើយជាក្រុមហ៊ុនឈានមុខគេបង្អស់នៅកម្ពុជាផ្នែកសេវាកម្ម និងបច្ចេកវិទ្យា។

ក្រុមហ៊ុន អង្គរ អ៊ី ប៊ុកឃីងបន្ថែមថា៖ ក្នុងរយ:ពេលមួយឆ្នាំមកនេះ App Angkor e-Booking មានអតិថិជនកំពុងប្រើប្រាស់រហូតដល់ទៅជិត ១៥០,០០០នាក់ ។

អង្គរអ៊ីប៊ុកឃីង (Angkor e-Booking)គឺជាក្រុមហ៊ុនដឹងជញ្ជូនអ្នកដំណើរ ដែលមានអាយុកាលតែ១ឆ្នាំ ក្តី ប៉ុន្តែក្រុមហ៊ុនចំណូលថ្មីមួយនេះ មានឈ្មោះ បោះសម្លេងខ្លាំង ប្រចាំនៅខេត្តសៀមរាប តែម្តង ព្រោះអង្គរអ៊ីប៊ុកឃីង (Angkor e-Booking) មានប្រតិបត្តិការណ៍ ផ្តោតតែលើការដឹកជញ្ជូនភ្ញៀវ ពីសៀមរាបទៅភ្នំពេញ និងពីភ្នំពេញទៅខេត្តសៀមរាបតែប៉ុណ្ណោះ។

ដោយឡែក អ្នកបើកបរសុទ្ធតែមានបទពិសោធន៍ ឆ្លងកាត់ ការប្រឡងតេស្ត សមត្ថភាព នៃការបើកបរ និងវិជ្ជាជីវៈ ជាពិសេសមានសុជីវធម៌ល្អ។ បើនិយាយពីសេវាកម្មវិញអេមតែម្តង លោកអ្នកមិនបាច់ឈឺក្បាលរឿងទូរស័ព្ទអស់ថ្ម ឫសេវាទូរស័ព្ទអត់ដើរអីទេ ព្រោះចូលដល់ក្នុងឡានធ្វើដំណើរភ្លាមមានបម្រើជូនដូចជា៖

១. Power Bank និង WiFi ល្បឿនលឿនប្រើប្រាស់ពេលធ្វើដំណើរ។

២. ឡានមានទូទឹកកក អគ្គីសនី ដែលនឹងបម្រើភេសជ្ជៈ ទឹកត្រជាក់ និងកន្សែងត្រជាក់។

៣. ក្រុមហ៊ុនមានសេវាដឹកអតិថិជន ដល់ផ្ទះដោយមិនគិតថ្លៃ។

៤. ឡានថ្មីស្រឡាងផ្តល់ផាសុខភាពដល់អតិថិជន។

៥. ជាពិសេស រាល់ការធ្វើដំណើរ ជាមួយអង្គរអ៊ីប៊ុកឃីង (Angkor e-Booking) អតិថិជននឹងទទួលបាន កញ្ចប់ធារារ៉ាប់រង ជាមួយនឹងក្រុមហ៊ុនដែលមានទឹកប្រាក់ចំនួន១០,០០០ដុល្លារ ក្នុងកំឡុងពេលធ្វើដំណើរទៀតផង។

ដោយមើលឃើញ ពីបច្ចេកវិទ្យា កាន់តែរីកចម្រើនអង្គរអ៊ីប៊ុកឃីង (Angkor e-Booking) បច្ចុប្បន្នបានបង្កើត ហើយក៏កំពុងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ធ របស់ខ្លួនដែលមានឈ្មោះថា Angkor e-Booking App ដែលមានសម្រាប់អ្នកប្រើប្រាស់ប្រភេទ Android និង IOS ដើម្បីឲ្យអតិថិជន កាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត ដោយគ្រាន់តែចុចស្វែង រកម៉ោងនៃការចេញដំណើរ ដែលមានស្រាប់នៅក្នុងនោះ ហើយធ្វើការទូទាត់ប្រាក់តាមPi Pay និងកាតធនាគារ ឫមួយក៏អតិថិជន គ្រាន់តែធ្វើការ ទំនាក់ទំនងទៅកាន់បុគ្គលិក ផ្នែកសេវាកម្ម រួចធ្វើការកក់សំបុត្រ ដោយពុំទាន់បង់ប្រាក់ ជាមុនក៏បាន។

បច្ចុប្បន្នអង្គរអ៊ីប៊ុកឃីង (Angkor e-Booking)មានទីស្នាក់ការរបស់ខ្លួនផ្ទាល់៣ទីតាំងគឺ៖

១. ទីស្នាក់ការកណ្តាលនៅខេត្តសៀមរាប៖ ស្របតាមផ្លូវជាតិលេខ០៦ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

២. ទីស្នាក់ការនៅភ្នំពេញ៖ ផ្ទះលេខ១៤៣E0, វិថីព្រះស៊ីសុវត្ថិ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។

៣. ទីស្នាក់ការនៅសៀមរាប៖ ក្នុងបុរីសៀងណាំ០៦, ភូមិខ្នារ, សង្កាត់ជ្រាវ, ក្រុងសៀមរាប, ខេត្តសៀមរាប។

ដើម្បីសាកសួរព័ត៌មានបន្ថែមលោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ៖ ០៨៦ ៥០០ ៥០០។

ទាញយកAngkor eBooking App ៖ http://www.angkorebooking.com/mobile/download.php

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 2 February 2021 · Image
···

ខេត្តកំពង់ចាម៖ក្នុង​កិច្ច​ប្រជុំពិភាក្សា​ លេីគម្រោងរៀបចំ សួនកុមារសន្តិភាព និងកន្លែងកំសាន្ត ស្ថិតនៅ​ក្នុង​ភូមិ​ទី៧​ សង្កាត់​កំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា
មិន​តម្រូវ​ ឲ្យមានការ លក់សំបុត្រយកលុយ ពីអ្នកចូលទស្សនា កម្សាន្តនោះទេ។ ប៉ុន្តែ​​អនុញ្ញាត​ ឲ្យត្រឹមយកលុយសេវា ថែទាំ ពេលចុះលេងក្នុងអាងហែលទឹកតែប៉ុណ្ណោះ។

កិច្ច​ប្រជុំ​នេះ​ បានធ្វេីឡើងនៅថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ​២០២១​ នៅសាលាខេត្តកំពង់ចាម។

លោក អ៊ុន​ ចាន់ដា​ បានបន្តថា នេះ​ជា​គម្រោង​ កែលម្អ សួនកុមារ ក្នុង​ក្រុង​កំពង់ចាម ដើម្បី​លើកកម្ពស់ សោភ័ណភាព​ក្រុង និង​រៀបចំ​ទីតាំង​កម្សាន្ត របស់​ ប្រជាពលរដ្ឋ ដោយ​ធានា​ផាសុកភាព សោភ័ណភាព និង​សុវត្ថិភាព​ ​ពោល​គឺធ្វើ​យ៉ាងណា​
ឲ្យសក្តិសម ជា​ក្រុង ដែលទទួលបានជ័យលាភី រំដួល​បី​ទង​។

បេី​តាម​គម្រោង​ របស់អ្នកវិនិយោគ ក្នុងដំណាក់កាលទី១ ចាប់​ពី​ខែ​ មិនា​ ឆ្នាំ​២០២១ នេះទៅ ត្រូវ​បាន​ដំណើរ​ការ​សាងសង់​រួមមាន​ ​រៀបចំ​កែលម្អ សួនឡើងវិញ រៀបចំ​ប្រព័ន្ធ​លូ​ ប្រព័ន្ធ​ទឹក​ និង​អាងហែលទឹក​ ចំនួន​៣​ ដែល​មាន​ទំហំ​៣០x៣០ម៉ែត្រ​ ២៥x៣០ម៉ែត្រ​ និង​១០x២០ម៉ែត្រ​ ហេីយ​ត្រូវ​ រៀបចំរបងថ្មីជុំវិញ៦០០ម៉ែត្រ ក្រាលការ៉ូ ក្នុងបរិវេណទីធ្លា សាងសង់ កន្លែងក្មេងកំសាន្ត និងបំពាក់សម្ភារបរិក្ខារ សាងសង់អគារអាហារដ្ឋាន និងMinimart និង​ក្រាលការ៉ូឡាឬការ៉ូជុំវិញបរិវេណកំសាន្ត។​

ដោឡែក​ដំណាក់កាលទី២ ចាប់ពីខែ មករា ឆ្នាំ២០២២ ត្រូវបានដំណើរ ការសាងសងរួមមាន អគារអាហារដ្ឋាន និងMinimart រៀបចំប្រព័ន្ធទឹកស្អាត និងសាងសង់ បង្គន់អនាម័យស្តង់ដារ សាងសង់ខ្លោងទ្វារ និងច្រកសុវត្ថិភាព រៀបចំបណ្តាញអគ្គិសនី និងដាំបង្គោលភ្លើង សាងសង់ បន្ទប់ ប្ដូរសំលៀកបំពាក់ រៀបចំ និងថែរក្សាទុកដើមឈើ ធំ​ឲ្យ​នៅដដែល និងការគ្រប់គ្រង សំរាមអោយមានអនាម័យល្អ ផងដែរ​៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 1 February 2021 · Image
···

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។

ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ គម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤៕SRP

Like 0
Comment
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page1,092 Page1,093 Page1,094 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!